ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - ඛමරියානු පරිවර්තනය - රුව්වාද් පරිවර්තන මධ්‍යස්ථානය

អាល់កឡាំ

external-link copy
1 : 68

نٓۚ وَٱلۡقَلَمِ وَمَا يَسۡطُرُونَ

នូន (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ (អល់ឡោះ)ស្បថនឹងស្លាបប៉ាកកា និងអ្វីដែលពួកគេកត់ត្រា។ info
التفاسير:

external-link copy
2 : 68

مَآ أَنتَ بِنِعۡمَةِ رَبِّكَ بِمَجۡنُونٖ

ដោយឧបការគុណនៃព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺអ្នកមិនមែនជាមនុស្សវិកលចរិតនោះឡើយ។ info
التفاسير:

external-link copy
3 : 68

وَإِنَّ لَكَ لَأَجۡرًا غَيۡرَ مَمۡنُونٖ

ពិតប្រាកដណាស់ សម្រាប់អ្នក គឺនឹងទទួលបានផលបុណ្យដោយគ្មានទីបញ្ចប់នោះឡើយ។ info
التفاسير:

external-link copy
4 : 68

وَإِنَّكَ لَعَلَىٰ خُلُقٍ عَظِيمٖ

ហើយពិតប្រាកដណាស់ រូបអ្នកស្ថិតនៅលើសីលធម៌ដ៏ឧត្តុង្គឧត្តមបំផុត។ info
التفاسير:

external-link copy
5 : 68

فَسَتُبۡصِرُ وَيُبۡصِرُونَ

ពិតណាស់ អ្នកនឹងបានឃើញ ហើយពួកគេក៏នឹងបានឃើញដូចគ្នាដែរ info
التفاسير:

external-link copy
6 : 68

بِأَييِّكُمُ ٱلۡمَفۡتُونُ

ថាតើនរណាក្នុងចំណោមពួកអ្នកជាមនុស្សវិកលចរិតនោះ? info
التفاسير:

external-link copy
7 : 68

إِنَّ رَبَّكَ هُوَ أَعۡلَمُ بِمَن ضَلَّ عَن سَبِيلِهِۦ وَهُوَ أَعۡلَمُ بِٱلۡمُهۡتَدِينَ

ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកទ្រង់ដឹងបំផុតចំពោះជនដែលវង្វេងចេញពីមាគ៌ារបស់ទ្រង់ ហើយទ្រង់ក៏ដឹងបំផុតផងដែរចំពោះជនដែលទទួលបានការចង្អុលបង្ហាញទាំងឡាយ។ info
التفاسير:

external-link copy
8 : 68

فَلَا تُطِعِ ٱلۡمُكَذِّبِينَ

ដូចេ្នះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំធ្វើតាមពួកដែលបដិសេធឱ្យសោះ។ info
التفاسير:

external-link copy
9 : 68

وَدُّواْ لَوۡ تُدۡهِنُ فَيُدۡهِنُونَ

ពួកគេប្រាថ្នាថា ប្រសិនបើអ្នកបន្ទន់ឥរិយាបថ(ចំពោះពួកគេ) នោះពួកគេនឹងបន្ទន់ឥរិយាបថ(ចំពោះអ្នកវិញ)។ info
التفاسير:

external-link copy
10 : 68

وَلَا تُطِعۡ كُلَّ حَلَّافٖ مَّهِينٍ

ហើយចូរអ្នកកុំធ្វើតាមរាល់ពួកដែលចូលចិត្តស្បថបំពានដែលទាបថោកនោះឱ្យសោះ។ info
التفاسير:

external-link copy
11 : 68

هَمَّازٖ مَّشَّآءِۭ بِنَمِيمٖ

គឺអ្នកដែលចូលចិត្ដនិយាយដើមគេ និងដើរនិយាយចាក់រុកគេ។ info
التفاسير:

external-link copy
12 : 68

مَّنَّاعٖ لِّلۡخَيۡرِ مُعۡتَدٍ أَثِيمٍ

ជាអ្នកដែលចូលចិត្តកំណាញ់ក្នុងផ្លូវល្អ បំពានលើអ្នកដទៃ និងប្រព្រឹត្ដអំពើបាបច្រើន។ info
التفاسير:

external-link copy
13 : 68

عُتُلِّۭ بَعۡدَ ذَٰلِكَ زَنِيمٍ

ជាមនុស្សដែលអសីលធម៌ ថែមទាំងជាកូនឥតខាន់ស្លា។ info
التفاسير:

external-link copy
14 : 68

أَن كَانَ ذَا مَالٖ وَبَنِينَ

នោះដោយសារតែគេជាអ្នកមានទ្រព្យសម្បត្ដិនិងកូនចៅច្រើន។ info
التفاسير:

external-link copy
15 : 68

إِذَا تُتۡلَىٰ عَلَيۡهِ ءَايَٰتُنَا قَالَ أَسَٰطِيرُ ٱلۡأَوَّلِينَ

នៅពេលដែលមានគេសូត្រវាក្យខណ្ឌទាំងឡាយរបស់យើងឱ្យគេស្ដាប់ គេបែរជានិយាយថា៖ នេះជារឿងព្រេងនិទានរបស់អ្នកជំនាន់មុនប៉ុណ្ណោះ។ info
التفاسير:

external-link copy
16 : 68

سَنَسِمُهُۥ عَلَى ٱلۡخُرۡطُومِ

យើងនឹងដាក់សញ្ញាចំណាំនៅលើច្រមុះ(របស់គេ)។ info
التفاسير:

external-link copy
17 : 68

إِنَّا بَلَوۡنَٰهُمۡ كَمَا بَلَوۡنَآ أَصۡحَٰبَ ٱلۡجَنَّةِ إِذۡ أَقۡسَمُواْ لَيَصۡرِمُنَّهَا مُصۡبِحِينَ

ពិតប្រាកដណាស់ យើងបានសាកល្បងពួកគេ(ពួកមុស្ហរីគីន) ដូចដែលយើងបានសាកល្បងចំពោះពួកម្ចាស់ចម្ការនោះដែរ ខណៈដែលពួកគេបានស្បថថា ពួកគេពិតជានឹងទៅប្រមូលផលវាទាំងព្រឹកព្រលឹម។ info
التفاسير:

external-link copy
18 : 68

وَلَا يَسۡتَثۡنُونَ

តែពួកគេមិនបាននិយាយថា អិនស្ហាអល់ឡោះ(ប្រសិនបើអល់ឡោះមានចេតនា)នោះឡើយ។ info
التفاسير:

external-link copy
19 : 68

فَطَافَ عَلَيۡهَا طَآئِفٞ مِّن رَّبِّكَ وَهُمۡ نَآئِمُونَ

ដូច្នេះ ព្រះជាម្ចាស់របស់អ្នកក៏បានបញ្ជូនភ្លើងទៅកាន់ចម្ការនោះ(ទាំងយប់) ខណៈដែលពួកគេកំពុងតែគេងលង់លក់។ info
التفاسير:

external-link copy
20 : 68

فَأَصۡبَحَتۡ كَٱلصَّرِيمِ

ពេលនោះ វា(បានឆេះខ្ទេច)ប្រៀបដូចជាពេលយប់ដែលងងឹតសូន្យសុង។ info
التفاسير:

external-link copy
21 : 68

فَتَنَادَوۡاْ مُصۡبِحِينَ

ហើយពួកគេបានស្រែកហៅគ្នានៅពេលព្រឹកព្រលឹមថា៖ info
التفاسير:

external-link copy
22 : 68

أَنِ ٱغۡدُواْ عَلَىٰ حَرۡثِكُمۡ إِن كُنتُمۡ صَٰرِمِينَ

ចូរនាំគ្នាចេញដំណើរពីព្រលឹមទៅកាន់ចម្ការរបស់ពួកអ្នក ប្រសិនបើពួកអ្នកចង់ប្រមូលផល(អំពីវា)មែននោះ។ info
التفاسير:

external-link copy
23 : 68

فَٱنطَلَقُواْ وَهُمۡ يَتَخَٰفَتُونَ

ពេលនោះ ពួកគេក៏នាំគ្នាធ្វើដំណើរ(ឆ្ពោះទៅកាន់ចម្ការ) ហើយពួកគេនិយាយគ្នាតិចៗថា៖ info
التفاسير:

external-link copy
24 : 68

أَن لَّا يَدۡخُلَنَّهَا ٱلۡيَوۡمَ عَلَيۡكُم مِّسۡكِينٞ

ថ្ងៃនេះ មិនត្រូវឱ្យអ្នកក្រចូលមកក្នុងចម្ការរបស់ពួកអ្នកជាដាច់ខាត។ info
التفاسير:

external-link copy
25 : 68

وَغَدَوۡاْ عَلَىٰ حَرۡدٖ قَٰدِرِينَ

ហើយពួកគេស្រូតដំណើរទាំងព្រលឹមក្នុងបំណងរារាំងអ្នកក្រ ដោយគិតថា ខ្លួនមានលទ្ធភាពអាចធ្វើបាន។ info
التفاسير:

external-link copy
26 : 68

فَلَمَّا رَأَوۡهَا قَالُوٓاْ إِنَّا لَضَآلُّونَ

នៅពេលដែលពួកគេបានឃើញចម្ការនោះ(ត្រូវភ្លើងឆេះខ្ទេច) ពួកគេនិយាយថា៖ ពួកយើងពិតជាវង្វេងផ្លូវហើយ។ info
التفاسير:

external-link copy
27 : 68

بَلۡ نَحۡنُ مَحۡرُومُونَ

(ទេ) ផ្ទុយទៅវិញ ពួកយើងត្រូវបានគេរារាំង(ពីការប្រមូលផលចម្ការ)នោះ។ info
التفاسير:

external-link copy
28 : 68

قَالَ أَوۡسَطُهُمۡ أَلَمۡ أَقُل لَّكُمۡ لَوۡلَا تُسَبِّحُونَ

អ្នកដែលល្អជាងគេក្នុងចំណោមពួកគេបាននិយាយថា៖ តើខ្ញុំមិនបានប្រាប់ពួកអ្នកទេឬថា៖ ហេតុអ្វីបានជាពួកអ្នកមិនពោលថា អិនស្ហាអល់ឡោះ? info
التفاسير:

external-link copy
29 : 68

قَالُواْ سُبۡحَٰنَ رَبِّنَآ إِنَّا كُنَّا ظَٰلِمِينَ

ពួកគេបានពោលថា៖ ព្រះជាម្ចាស់របស់ពួកយើងដ៏មហាស្អាតស្អំ! ពិតប្រាកដណាស់ ពួកយើងធ្លាប់ជាពួកដែលបំពាន។ info
التفاسير:

external-link copy
30 : 68

فَأَقۡبَلَ بَعۡضُهُمۡ عَلَىٰ بَعۡضٖ يَتَلَٰوَمُونَ

បន្ទាប់មក ពួកគេបានសំដៅទៅរកគ្នាដោយស្ដីបន្ទោសគ្នាទៅវិញទៅមក។ info
التفاسير:

external-link copy
31 : 68

قَالُواْ يَٰوَيۡلَنَآ إِنَّا كُنَّا طَٰغِينَ

ពួកគេនិយាយថា៖ អនិច្ចាពួកយើង! ពិតប្រាកដណាស់ ពួកយើងធ្លាប់ជាពួកដែលបំពាន។ info
التفاسير:

external-link copy
32 : 68

عَسَىٰ رَبُّنَآ أَن يُبۡدِلَنَا خَيۡرٗا مِّنۡهَآ إِنَّآ إِلَىٰ رَبِّنَا رَٰغِبُونَ

សង្ឃឹមថាព្រះជាម្ចាស់របស់ពួកយើងនឹងជំនួសឱ្យពួកយើងវិញនូវអ្វីដែលល្អប្រសើរជាងនោះទៅទៀត។ ពិតប្រាកដណាស់ ទៅកាន់ទ្រង់(តែមួយគត់)ដែលពួកយើងប្រាថ្នា(នូវប្រការល្អ)។ info
التفاسير:

external-link copy
33 : 68

كَذَٰلِكَ ٱلۡعَذَابُۖ وَلَعَذَابُ ٱلۡأٓخِرَةِ أَكۡبَرُۚ لَوۡ كَانُواْ يَعۡلَمُونَ

នោះហើយជាទណ្ឌកម្ម(ក្នុងលោកិយ)។ ហើយទណ្ឌកម្មនៅថ្ងៃបរលោក គឺធំធេងជាងនោះទៅទៀត ប្រសិនបើពួកគេបានដឹង។ info
التفاسير:

external-link copy
34 : 68

إِنَّ لِلۡمُتَّقِينَ عِندَ رَبِّهِمۡ جَنَّٰتِ ٱلنَّعِيمِ

ពិតប្រាកដណាស់ សម្រាប់បណ្ដាអ្នកដែលកោតខ្លាច(អល់ឡោះ) គឺទទួលបានឋានសួគ៌ណាអ៊ីមនៅឯព្រះជាម្ចាស់របស់ពួកគេ។ info
التفاسير:

external-link copy
35 : 68

أَفَنَجۡعَلُ ٱلۡمُسۡلِمِينَ كَٱلۡمُجۡرِمِينَ

តើយើង(អល់ឡោះ)ចាត់ទុកជនមូស្លីមទាំងឡាយដូចគ្នានឹងពួកឧក្រិដ្ឋជនឬ? info
التفاسير:

external-link copy
36 : 68

مَا لَكُمۡ كَيۡفَ تَحۡكُمُونَ

តើមានអ្វីកើតឡើងចំពោះពួកអ្នក(ឱពួកមុស្ហរីគីន)ទើបបានជាពួកអ្នកហ៊ានកាត់សេចក្តីបែបនេះ? info
التفاسير:

external-link copy
37 : 68

أَمۡ لَكُمۡ كِتَٰبٞ فِيهِ تَدۡرُسُونَ

ឬក៏ពួកអ្នកមានគម្ពីរមួយដែលពួកអ្នកសិក្សាអំពីវា? info
التفاسير:

external-link copy
38 : 68

إِنَّ لَكُمۡ فِيهِ لَمَا تَخَيَّرُونَ

(បើដូច្នោះមែននោះ) នៅក្នុងគម្ពីរនោះពិតជាបានចែងថា សម្រាប់ពួកអ្នក គឺអាចជ្រើសរើសបាន។ info
التفاسير:

external-link copy
39 : 68

أَمۡ لَكُمۡ أَيۡمَٰنٌ عَلَيۡنَا بَٰلِغَةٌ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِ إِنَّ لَكُمۡ لَمَا تَحۡكُمُونَ

ឬមួយពួកអ្នកមានកិច្ចព្រមព្រៀងដ៏ច្បាស់លាស់មួយអំពីយើងរហូតដល់ថ្ងៃបរលោកដែលថា ពិតប្រាកដណាស់ ពួកអ្នកនឹងទទួលបានតាមអ្វីដែលពួកអ្នកចង់? info
التفاسير:

external-link copy
40 : 68

سَلۡهُمۡ أَيُّهُم بِذَٰلِكَ زَعِيمٌ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរពួកគេថា៖ តើនរណាក្នុងចំណោមពួកគេជាអ្នកទទួលខុសត្រូវចំពោះរឿងនោះ? info
التفاسير:

external-link copy
41 : 68

أَمۡ لَهُمۡ شُرَكَآءُ فَلۡيَأۡتُواْ بِشُرَكَآئِهِمۡ إِن كَانُواْ صَٰدِقِينَ

ឬមួយពួកគេមានព្រះផ្សេងៗជាច្រើន? បើដូចេ្នះមែន ចូរឱ្យពួកគេនាំព្រះទាំងឡាយរបស់ពួកគេមក ប្រសិនបើពួកគេជាអ្នកទៀងត្រង់មែននោះ។ info
التفاسير:

external-link copy
42 : 68

يَوۡمَ يُكۡشَفُ عَن سَاقٖ وَيُدۡعَوۡنَ إِلَى ٱلسُّجُودِ فَلَا يَسۡتَطِيعُونَ

នៅថ្ងៃដែលទ្រង់បញ្ចេញកំភួនជើង ហើយពួកគេត្រូវបានគេអំពាវនាវឱ្យស៊ូជោត តែពួកគេ(ពួកគ្មានជំនឿ)មិនអាចស៊ូជោតបាននោះឡើយ។ info
التفاسير:

external-link copy
43 : 68

خَٰشِعَةً أَبۡصَٰرُهُمۡ تَرۡهَقُهُمۡ ذِلَّةٞۖ وَقَدۡ كَانُواْ يُدۡعَوۡنَ إِلَى ٱلسُّجُودِ وَهُمۡ سَٰلِمُونَ

កែវភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលភាពអាម៉ាស់បានគ្របដណ្ដប់លើពួកគេ។ ជាការពិតណាស់ ពួកគេធ្លាប់ត្រូវបានគេអំពាវនាវឱ្យស៊ូជោត ខណៈដែលពួកគេមានសុខភាពល្អ (តែពួកគេមិនស៊ូជោតឡើយ)។ info
التفاسير:

external-link copy
44 : 68

فَذَرۡنِي وَمَن يُكَذِّبُ بِهَٰذَا ٱلۡحَدِيثِۖ سَنَسۡتَدۡرِجُهُم مِّنۡ حَيۡثُ لَا يَعۡلَمُونَ

ដូចេ្នះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទុកឲ្យយើង និងអ្នកដែលបដិសេធនឹងពាក្យសម្តី(គម្ពីរគួរអាន)នេះ។ យើងនឹងល្បួងពួកគេ ដោយពួកគេមិនដឹងខ្លួនឡើយ។ info
التفاسير:

external-link copy
45 : 68

وَأُمۡلِي لَهُمۡۚ إِنَّ كَيۡدِي مَتِينٌ

ហើយយើងពន្យារពេលដល់ពួកគេ។ ជាពិតណាស់ គម្រោងការរបស់យើង គឺខ្លាំងក្លាបំផុត។ info
التفاسير:

external-link copy
46 : 68

أَمۡ تَسۡـَٔلُهُمۡ أَجۡرٗا فَهُم مِّن مَّغۡرَمٖ مُّثۡقَلُونَ

ឬមួយក៏អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទាមទារកម្រៃពីពួកគេ ដែលការបង់កម្រៃនោះជាបន្ទុកដ៏ធ្ងន់ធ្ងរចំពោះពួកគេ? info
التفاسير:

external-link copy
47 : 68

أَمۡ عِندَهُمُ ٱلۡغَيۡبُ فَهُمۡ يَكۡتُبُونَ

ឬមួយពួកគេដឹងរឿងអាថ៌កំបាំង ហើយពួកគេកត់ត្រាវាទុក? info
التفاسير:

external-link copy
48 : 68

فَٱصۡبِرۡ لِحُكۡمِ رَبِّكَ وَلَا تَكُن كَصَاحِبِ ٱلۡحُوتِ إِذۡ نَادَىٰ وَهُوَ مَكۡظُومٞ

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះការកំណត់របស់ព្រះជាម្ចាស់អ្នក ហើយចូរអ្នកកុំធ្វើដូចអ្នកដែលស្ថិតក្នុងពោះត្រីហ៊ូត(ព្យាការីយូនុស) ខណៈដែលគាត់បានបួងសួងនៅក្នុងពេលដែលគាត់ពោរពេញដោយទុក្ខព្រួយ។ info
التفاسير:

external-link copy
49 : 68

لَّوۡلَآ أَن تَدَٰرَكَهُۥ نِعۡمَةٞ مِّن رَّبِّهِۦ لَنُبِذَ بِٱلۡعَرَآءِ وَهُوَ مَذۡمُومٞ

ប្រសិនបើគ្មានឧបការគុណពីព្រះជាម្ចាស់របស់គាត់ទៅដល់គាត់ទេនោះ ច្បាស់ជារូបគាត់នឹងត្រូវត្រីនោះខ្ជាក់ចោលនៅទីវាលរហោស្ថានជាមិនខាន ខណៈដែលគាត់ជាអ្នកដែលត្រូវគេស្ដីបន្ទោស។ info
التفاسير:

external-link copy
50 : 68

فَٱجۡتَبَٰهُ رَبُّهُۥ فَجَعَلَهُۥ مِنَ ٱلصَّٰلِحِينَ

តែព្រះជាម្ចាស់របស់គាត់បានជ្រើសរើសគាត់(ជាអ្នកនាំសារ)។ ដូច្នេះ ទ្រង់ក៏បានធ្វើឱ្យគាត់ស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសល។ info
التفاسير:

external-link copy
51 : 68

وَإِن يَكَادُ ٱلَّذِينَ كَفَرُواْ لَيُزۡلِقُونَكَ بِأَبۡصَٰرِهِمۡ لَمَّا سَمِعُواْ ٱلذِّكۡرَ وَيَقُولُونَ إِنَّهُۥ لَمَجۡنُونٞ

ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ ស្ទើរតែធ្វើឱ្យអ្នកមានគ្រោះថ្នាក់ដោយសារតែក្រសែភ្នែករបស់ពួកគេ នៅពេលដែលពួកគេបានស្ដាប់ឮគម្ពីរគួរអាន ហើយពួកគេនិយាយថា៖ ពិតប្រាកដណាស់ រូបគេ(ព្យាការីមូហាំម៉ាត់) គឺជាមនុស្សវិកលចរិត។ info
التفاسير:

external-link copy
52 : 68

وَمَا هُوَ إِلَّا ذِكۡرٞ لِّلۡعَٰلَمِينَ

ហើយវា(គម្ពីរគួរអាន) គឺគ្មានអ្វីក្រៅពីការដាស់រំឭកដល់ពិភពទាំងឡាយនោះឡើយ។
info
التفاسير: