ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - ඛමරියානු පරිවර්තනය - රුව්වාද් පරිවර්තන මධ්‍යස්ථානය

පිටු අංක:close

external-link copy
127 : 37

فَكَذَّبُوهُ فَإِنَّهُمۡ لَمُحۡضَرُونَ

តែពួកគេបានបដិសេធ(មិនជឿ)ចំពោះគាត់។ ដូចនេះ ពួកគេគឺជាពួកដែលត្រូវបានគេនាំ(ទៅកាន់ទណ្ឌកម្ម)។ info
التفاسير:

external-link copy
128 : 37

إِلَّا عِبَادَ ٱللَّهِ ٱلۡمُخۡلَصِينَ

លើកលែងតែខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះដែលមានចិត្តស្មោះសប៉ុណ្ណោះ។ info
التفاسير:

external-link copy
129 : 37

وَتَرَكۡنَا عَلَيۡهِ فِي ٱلۡأٓخِرِينَ

ហើយយើងបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះរបស់គេដល់អ្នកជំនាន់ក្រោយ។ info
التفاسير:

external-link copy
130 : 37

سَلَٰمٌ عَلَىٰٓ إِلۡ يَاسِينَ

សូមសន្តិភាពកើតមានដល់ព្យាការីអ៊ិលយ៉ាស។ info
التفاسير:

external-link copy
131 : 37

إِنَّا كَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ

ពិតប្រាកដណាស់ យើងក៏នឹងតបស្នងដល់បណ្តាអ្នកដែលសាងអំពើល្អដូច្នោះដែរ។ info
التفاسير:

external-link copy
132 : 37

إِنَّهُۥ مِنۡ عِبَادِنَا ٱلۡمُؤۡمِنِينَ

ពិតប្រាកដណាស់ រូបគេស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលមានជំនឿ។ info
التفاسير:

external-link copy
133 : 37

وَإِنَّ لُوطٗا لَّمِنَ ٱلۡمُرۡسَلِينَ

ហើយជាការពិតណាស់ ព្យាការីលូត គឺពិតជាស្ថិតក្នុងចំណោមអ្នកនាំសារទាំងឡាយ(របស់អល់ឡោះ)។ info
التفاسير:

external-link copy
134 : 37

إِذۡ نَجَّيۡنَٰهُ وَأَهۡلَهُۥٓ أَجۡمَعِينَ

ខណៈពេលដែលយើងបានសង្គ្រោះរូបគេ និងក្រុមគ្រួសាររបស់គេទាំងអស់គ្នា info
التفاسير:

external-link copy
135 : 37

إِلَّا عَجُوزٗا فِي ٱلۡغَٰبِرِينَ

លើកលែងតែស្ត្រីចំណាស់ម្នាក់(ភរិយារបស់គេ)ប៉ុណ្ណោះដែលត្រូវគេបំផ្លាញ។ info
التفاسير:

external-link copy
136 : 37

ثُمَّ دَمَّرۡنَا ٱلۡأٓخَرِينَ

ក្រោយមក យើងបានបំផ្លាញអ្នកផ្សេងទៀត(ដែលនៅសល់)។ info
التفاسير:

external-link copy
137 : 37

وَإِنَّكُمۡ لَتَمُرُّونَ عَلَيۡهِم مُّصۡبِحِينَ

ហើយពិតប្រាកដណាស់ ពួកអ្នក(ឱអ្នកស្រុកម៉ាក្កះ)ពិតជាបានឆ្លងកាត់លំនៅឋានរបស់ពួកគេ(ក្រុមរបស់ព្យាការីលូត)ទាំងពេលព្រឹក info
التفاسير:

external-link copy
138 : 37

وَبِٱلَّيۡلِۚ أَفَلَا تَعۡقِلُونَ

និងពេលយប់។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាទេឬ? info
التفاسير:

external-link copy
139 : 37

وَإِنَّ يُونُسَ لَمِنَ ٱلۡمُرۡسَلِينَ

ហើយពិតប្រាកដណាស់ ព្យាការីយូនុស គឺពិតជាស្ថិតក្នុងចំណោមអ្នកនាំសារទាំងឡាយ(របស់អល់ឡោះ)។ info
التفاسير:

external-link copy
140 : 37

إِذۡ أَبَقَ إِلَى ٱلۡفُلۡكِ ٱلۡمَشۡحُونِ

ខណៈដែលគេបានរត់គេចទៅកាន់សំពៅមួយដែលពោរពេញដោយបន្ទុក។ info
التفاسير:

external-link copy
141 : 37

فَسَاهَمَ فَكَانَ مِنَ ٱلۡمُدۡحَضِينَ

នៅពេលនោះ ពួកគេក៏បានធ្វើការចាប់ឆ្នោត ហើយរូបគេក៏ស្ថិតក្នុងចំណោមអ្នកដែលទទួលបរាជ័យ(រួចក៏ត្រូវគេបោះចូលក្នុងសមុទ្រ)។ info
التفاسير:

external-link copy
142 : 37

فَٱلۡتَقَمَهُ ٱلۡحُوتُ وَهُوَ مُلِيمٞ

ពេលនោះ ត្រីដ៏ធំមួយក៏បានលេបគាត់(ចូលទៅក្នុងពោះ) ខណៈដែលគាត់ជាអ្នកដែលត្រូវបានគេស្តីបន្ទោស។ info
التفاسير:

external-link copy
143 : 37

فَلَوۡلَآ أَنَّهُۥ كَانَ مِنَ ٱلۡمُسَبِّحِينَ

ពិតប្រាកដណាស់ ប្រសិនបើរូបគេមិនមែនជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលលើកតម្កើង(ចំពោះអល់ឡោះ)យ៉ាងច្រើនទេនោះ info
التفاسير:

external-link copy
144 : 37

لَلَبِثَ فِي بَطۡنِهِۦٓ إِلَىٰ يَوۡمِ يُبۡعَثُونَ

ប្រាកដជារូបគេនឹងត្រូវស្ថិតក្នុងពោះត្រីនោះរហូតដល់ថ្ងៃដែលគេបង្កើតឲ្យរស់ឡើងវិញមិនខានឡើយ។ info
التفاسير:

external-link copy
145 : 37

۞ فَنَبَذۡنَٰهُ بِٱلۡعَرَآءِ وَهُوَ سَقِيمٞ

ហើយយើងបានបញ្ចេញគេពីពោះត្រីមកវិញនៅឯវាលរហោស្ថានមួយ ខណៈដែលរូបគេទន់ខ្សោយ។ info
التفاسير:

external-link copy
146 : 37

وَأَنۢبَتۡنَا عَلَيۡهِ شَجَرَةٗ مِّن يَقۡطِينٖ

ហើយយើងបានបណ្តុះនូវរុក្ខជាតិមួយដើមជាប្រភេទដើមល្ពៅដល់គេ(ដើម្បីជ្រកម្លប់)។ info
التفاسير:

external-link copy
147 : 37

وَأَرۡسَلۡنَٰهُ إِلَىٰ مِاْئَةِ أَلۡفٍ أَوۡ يَزِيدُونَ

ហើយយើងបានបញ្ជូនគេទៅកាន់ក្រុមដែលមានគ្នាមួយរយពាន់នាក់ ឬច្រើនជាងនោះទៅទៀត។ info
التفاسير:

external-link copy
148 : 37

فَـَٔامَنُواْ فَمَتَّعۡنَٰهُمۡ إِلَىٰ حِينٖ

ពេលនោះ ពួកគេក៏មានជំនឿ។ ដូច្នេះ យើងក៏បានឱ្យពួកគេសោយសុខ(ក្នុងជីវិតលោកិយ) រហូតដល់ពេលកំណត់(ស្លាប់)។ info
التفاسير:

external-link copy
149 : 37

فَٱسۡتَفۡتِهِمۡ أَلِرَبِّكَ ٱلۡبَنَاتُ وَلَهُمُ ٱلۡبَنُونَ

ដូច្នេះ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)សួរពួកគេ(ពួកមុស្ហរីគីន)ថា៖ តើកូនស្រី គឺសម្រាប់ព្រះជាម្ចាស់របស់អ្នក រីឯកូនប្រុសវិញ គឺសម្រាប់ពួកគេឬ? info
التفاسير:

external-link copy
150 : 37

أَمۡ خَلَقۡنَا ٱلۡمَلَٰٓئِكَةَ إِنَٰثٗا وَهُمۡ شَٰهِدُونَ

ឬមួយយើងបានបង្កើតម៉ាឡាអ៊ីកាត់ទាំងនោះជាភេទស្រី ខណៈដែលពួកគេមានវត្តមានឬ? info
التفاسير:

external-link copy
151 : 37

أَلَآ إِنَّهُم مِّنۡ إِفۡكِهِمۡ لَيَقُولُونَ

តើពុំមែនទេឬ ពិតប្រាកដណាស់ ដោយសារតែការប្រឌិតភូតកុហករបស់ពួកគេ ពួកគេបានចោទប្រកាន់ថា៖ info
التفاسير:

external-link copy
152 : 37

وَلَدَ ٱللَّهُ وَإِنَّهُمۡ لَكَٰذِبُونَ

អល់ឡោះជាម្ចាស់ទ្រង់ប្រសូត្របុត្រ។ ហើយពិតប្រាកដណាស់ ពួកគេពិតជាពួកដែលភូតកុហក។ info
التفاسير:

external-link copy
153 : 37

أَصۡطَفَى ٱلۡبَنَاتِ عَلَى ٱلۡبَنِينَ

តើទ្រង់ជ្រើសយកកូនស្រីដោយមិនជ្រើសយកកូនប្រុសឬ? info
التفاسير: