ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - ඛමරියානු පරිවර්තනය - රුව්වාද් පරිවර්තන මධ්‍යස්ථානය

អាល់កសស

external-link copy
1 : 28

طسٓمٓ

ត ស៊ីន មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ info
التفاسير:

external-link copy
2 : 28

تِلۡكَ ءَايَٰتُ ٱلۡكِتَٰبِ ٱلۡمُبِينِ

ទាំងនេះគឺជាបណ្តាវាក្យខណ្ឌនៃគម្ពីរ(គួរអាន)ដ៏ច្បាស់លាស់។ info
التفاسير:

external-link copy
3 : 28

نَتۡلُواْ عَلَيۡكَ مِن نَّبَإِ مُوسَىٰ وَفِرۡعَوۡنَ بِٱلۡحَقِّ لِقَوۡمٖ يُؤۡمِنُونَ

យើងនឹងនិទានឱ្យអ្នកស្តាប់(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងរ៉ាវយ៉ាងពិតប្រាកដរបស់ព្យាការីមូសា និងហ្វៀរអោនសម្រាប់ក្រុមដែលមានជំនឿ។ info
التفاسير:

external-link copy
4 : 28

إِنَّ فِرۡعَوۡنَ عَلَا فِي ٱلۡأَرۡضِ وَجَعَلَ أَهۡلَهَا شِيَعٗا يَسۡتَضۡعِفُ طَآئِفَةٗ مِّنۡهُمۡ يُذَبِّحُ أَبۡنَآءَهُمۡ وَيَسۡتَحۡيِۦ نِسَآءَهُمۡۚ إِنَّهُۥ كَانَ مِنَ ٱلۡمُفۡسِدِينَ

ជាការពិតណាស់ ហ្វៀរអោនគឺជាអ្នកដែលក្រអឺតក្រទមនៅលើទឹកដី(អេហ្ស៊ីប) ហើយគេបានធ្វើឱ្យអ្នកដែលនៅទីនោះបែកបាក់ជាក្រុមៗ។ គេជិះជាន់ធ្វើបាបក្រុមមួយក្នុងចំណោមពួកគេ(អម្បូរអ៊ីស្រាអែល)ដោយសម្លាប់កូនប្រុសៗរបស់ពួកគេ ហើយទុកជីវិតឱ្យកូនស្រីៗរបស់ពួកគេ។ ពិតប្រាកដណាស់ រូបគេស្ថិតនៅក្នុងចំណោមពួកដែលបង្កវិនាសកម្ម។ info
التفاسير:

external-link copy
5 : 28

وَنُرِيدُ أَن نَّمُنَّ عَلَى ٱلَّذِينَ ٱسۡتُضۡعِفُواْ فِي ٱلۡأَرۡضِ وَنَجۡعَلَهُمۡ أَئِمَّةٗ وَنَجۡعَلَهُمُ ٱلۡوَٰرِثِينَ

ហើយយើងមានបំណងចង់ផ្តល់នូវការប្រោសប្រទានទៅដល់អ្នកដែលត្រូវគេជិះជាន់ធ្វើបាបនៅលើទឹកដី(អេហ្ស៊ីប) និងធ្វើឱ្យពួកគេក្លាយទៅជាមេដឹកនាំ ព្រមទាំងធ្វើឱ្យពួកគេក្លាយជាអ្នកដែលទទួលមរតក(បន្ទាប់ពីហ្វៀរអោន)។ info
التفاسير: