ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - ඛමරියානු පරිවර්තනය - රුව්වාද් පරිවර්තන මධ්‍යස්ථානය

ហ៊ូទ

external-link copy
1 : 11

الٓرۚ كِتَٰبٌ أُحۡكِمَتۡ ءَايَٰتُهُۥ ثُمَّ فُصِّلَتۡ مِن لَّدُنۡ حَكِيمٍ خَبِيرٍ

អាលីហ្វ ឡាម រ៉ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ (នេះគឺជា)គម្ពីរមួយដែលបណ្តាវាក្យខណ្ឌទាំងឡាយរបស់វាមានភាពសុក្រឹតឥតខ្ចោះ។ បន្ទាប់មក គេបានបកស្រាយបញ្ជាក់(នូវបញ្ហាផ្សេងៗនៅក្នុងវា)ដែលមកពីព្រះជាម្ចាស់ដ៏មហាគតិបណ្ឌិត មហាដឹងបំផុត។ info
التفاسير:

external-link copy
2 : 11

أَلَّا تَعۡبُدُوٓاْ إِلَّا ٱللَّهَۚ إِنَّنِي لَكُم مِّنۡهُ نَذِيرٞ وَبَشِيرٞ

ដើម្បីកុំឲ្យពួកអ្នកគោរពសក្ការៈ(ចំពោះអ្នកផ្សេង)ក្រៅពីអល់ឡោះជាម្ចាស់ឡើយ។ ពិតប្រាកដណាស់ ខ្ញុំជាអ្នកដាស់តឿនព្រមាន និងជាអ្នកផ្ដល់ដំណឹងរីករាយមកពីទ្រង់ដល់ពួកអ្នក។ info
التفاسير:

external-link copy
3 : 11

وَأَنِ ٱسۡتَغۡفِرُواْ رَبَّكُمۡ ثُمَّ تُوبُوٓاْ إِلَيۡهِ يُمَتِّعۡكُم مَّتَٰعًا حَسَنًا إِلَىٰٓ أَجَلٖ مُّسَمّٗى وَيُؤۡتِ كُلَّ ذِي فَضۡلٖ فَضۡلَهُۥۖ وَإِن تَوَلَّوۡاْ فَإِنِّيٓ أَخَافُ عَلَيۡكُمۡ عَذَابَ يَوۡمٖ كَبِيرٍ

ហើយចូរអ្នក(ឱមនុស្សលោកទាំងឡាយ)សុំការអភ័យទោសពីព្រះជាម្ចាស់របស់ពួកអ្នក។ បន្ទាប់មក ចូរពួកអ្នកសារភាពកំហុសទៅចំពោះទ្រង់ នោះទ្រង់នឹងផ្ដល់ឱ្យពួកអ្នកនូវភាពសុខសាន្ត(ក្នុងជីវិតលោកិយ) រហូតដល់ពេលវេលាដែលត្រូវបានកំណត់(ស្លាប់)។ ហើយទ្រង់នឹងប្រទានឱ្យរាល់អ្នកដែលមានភាពខ្ពង់ខ្ពស់(ក្នុងការគោរពប្រតិបត្តិចំពោះទ្រង់)នូវភាពខ្ពង់ខ្ពស់(ផលបុណ្យ)របស់គេ។ តែប្រសិនបើពួកអ្នកងាកចេញវិញនោះ ពិតប្រាកដណាស់ ខ្ញុំបារម្ភខ្លាចពួកអ្នកទទួលរងនូវទណ្ឌកម្មនាថ្ងៃដ៏ធំធេង(ថ្ងៃបរលោក)។ info
التفاسير:

external-link copy
4 : 11

إِلَى ٱللَّهِ مَرۡجِعُكُمۡۖ وَهُوَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٌ

កន្លែងវិលត្រឡប់របស់ពួកអ្នកទាំងអស់គ្នា គឺទៅកាន់អល់ឡោះជាម្ចាស់(តែមួយគត់)។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ info
التفاسير:

external-link copy
5 : 11

أَلَآ إِنَّهُمۡ يَثۡنُونَ صُدُورَهُمۡ لِيَسۡتَخۡفُواْ مِنۡهُۚ أَلَا حِينَ يَسۡتَغۡشُونَ ثِيَابَهُمۡ يَعۡلَمُ مَا يُسِرُّونَ وَمَا يُعۡلِنُونَۚ إِنَّهُۥ عَلِيمُۢ بِذَاتِ ٱلصُّدُورِ

តើពុំមែនទេឬដែលថា ពិតប្រាកដណាស់ ពួកគេ(ពួកមុស្ហរីគីន)បានលាក់បាំង(ភាពគ្មានជំនឿ)នៅក្នុងចិត្តរបស់ពួកគេដោយគិតស្មានថា ពួកគេអាចលាក់បាំងពីទ្រង់បាន។ តើពុំមែនទេឬ ខណៈពេលពួកគេគ្របក្បាលរបស់ពួកគេនឹងសម្លៀកបំពាក់របស់ពួកគេនោះ ទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេលាក់បាំង និងអ្វីដែលពួកគេលាតត្រដាង។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅក្នុងដួងចិត្ត។ info
التفاسير: