ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - ශුද්ධ වූ අල්කුර්ආන් අර්ථ විිවරණයේ සංෂිප්ත අනුවාදයේ ඛමර් පරිවර්තනය.

පිටු අංක:close

external-link copy
27 : 9

ثُمَّ يَتُوبُ ٱللَّهُ مِنۢ بَعۡدِ ذَٰلِكَ عَلَىٰ مَن يَشَآءُۗ وَٱللَّهُ غَفُورٞ رَّحِيمٞ

បន្ទាប់មក ជនណាហើយដែលបានសារភាពកំហុសពីភាពគ្មានជំនឿ និងភាពវង្វេងរបស់គេក្រោយពីទទួលរងទណ្ឌកម្មនេះមក ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងទទួលយកការសារភាពកំហុសរបស់គេ។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិតស្រលាញ់ចំពោះពួកគេដោយទ្រង់ទទួលយកការសារភាពកំហុសរបស់ពួកគេក្រោយពីពួកគេបានប្រឆាំង និងបានប្រព្រឹត្តល្មើសចំពោះទ្រង់។ info
التفاسير:

external-link copy
28 : 9

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِنَّمَا ٱلۡمُشۡرِكُونَ نَجَسٞ فَلَا يَقۡرَبُواْ ٱلۡمَسۡجِدَ ٱلۡحَرَامَ بَعۡدَ عَامِهِمۡ هَٰذَاۚ وَإِنۡ خِفۡتُمۡ عَيۡلَةٗ فَسَوۡفَ يُغۡنِيكُمُ ٱللَّهُ مِن فَضۡلِهِۦٓ إِن شَآءَۚ إِنَّ ٱللَّهَ عَلِيمٌ حَكِيمٞ

ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយប្រតិបត្តិតាមនូវអ្វីដែលទ្រង់បានបង្គាប់ប្រើចំពោះពួកគេ! ពិតប្រាកដណាស់ ពួកមុស្ហរីគីន គឺគ្មានភាពជ្រះស្អាតនោះទេ(ណាជិស) ដោយសារតែពួកគេប្រឡាក់ទៅដោយភាពគ្មានជំនឿ ទង្វើអយុត្តិធម៌ សីលធម៌ដែលគួរឲ្យស្អប់ខ្ពើម ព្រមទាំងទម្លាប់ដែលអាក្រក់។ ហេតុនេះ ចូរកុំឲ្យពួកគេចូលក្នុងទឹកដីពិសិដ្ឋម៉ាក្កះឲ្យសោះ(ដែលក្នុងនោះដែរ គឺម៉ាស្ជិតហារ៉ម) ទោះបីជាពួកគេជាអ្នកធ្វើហាជ្ជី ឬជាអ្នកធ្វើអ៊ុមរ៉ោះក៏ដោយបន្ទាប់ពីឆ្នាំនេះទៅ ពោលគឺបន្ទាប់ពីឆ្នាំទីប្រាំបួនហិជ្ជរ៉ោះ(បន្ទាប់ពីភៀសខ្លួន)។ ហើយប្រសិនបើពួកអ្នក(ឱអ្នកមានជំនឿ)បារម្ភខ្លាចក្រដោយសារតែការកាត់ផ្តាច់នូវអ្វីដែលពួកគេធ្លាប់នាំចូលទៅកាន់ពួកអ្នក ដូចជាចំណីអាហារ និងជំនួញផ្សេងៗជាដើមនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងផ្តល់ភាពគ្រប់គ្រាន់ដល់ពួកអ្នកដោយភាពសប្បុរសរបស់ទ្រង់ប្រសិនបើទ្រង់មានចេតនា។ ជាការពិតណាស់ អល់ឡោះមហាដឹងបំផុតចំពោះស្ថានភពរបស់ពួកអ្នកដែលពួកអ្នកកំពុងស្ថិតនៅ និងមហាគតិបណ្ឌិតបំផុតចំពោះអ្វីដែលទ្រង់បានចាត់ចែងសម្រាប់ពួកអ្នក។ info
التفاسير:

external-link copy
29 : 9

قَٰتِلُواْ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱللَّهِ وَلَا بِٱلۡيَوۡمِ ٱلۡأٓخِرِ وَلَا يُحَرِّمُونَ مَا حَرَّمَ ٱللَّهُ وَرَسُولُهُۥ وَلَا يَدِينُونَ دِينَ ٱلۡحَقِّ مِنَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ حَتَّىٰ يُعۡطُواْ ٱلۡجِزۡيَةَ عَن يَدٖ وَهُمۡ صَٰغِرُونَ

ចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ប្រយុទ្ធនឹងពួកប្រឆាំងក្នុងចំណោមពួកយូដានិងពួកណាសរ៉នីដែលពួកគេមិនមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយដោយគ្មានស្ហ៊ីរិកនឹងទ្រង់ ហើយគ្មានជំនឿចំពោះថ្ងៃបរលោក និងមិនចៀសវាងពីប្រការទាំងឡាយដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានហាមឃាត់ចំពោះពួកគេ ដូចជា(ការបរិភោគ)សត្វស្លាប់តៃហោង សាច់ជ្រូក ស្រា និងប្រាក់ការ ហើយពួកគេមិនឱនលំទោនចំពោះបញ្ញត្តិច្បាប់របស់អល់ឡោះដែលទ្រង់បានដាក់ រហូតដល់ពួកគេព្រមបង់ពន្ធដោយផ្ទាល់ដៃរបស់ពួកគេដោយភាពចុះញ៉ម។ info
التفاسير:

external-link copy
30 : 9

وَقَالَتِ ٱلۡيَهُودُ عُزَيۡرٌ ٱبۡنُ ٱللَّهِ وَقَالَتِ ٱلنَّصَٰرَى ٱلۡمَسِيحُ ٱبۡنُ ٱللَّهِۖ ذَٰلِكَ قَوۡلُهُم بِأَفۡوَٰهِهِمۡۖ يُضَٰهِـُٔونَ قَوۡلَ ٱلَّذِينَ كَفَرُواْ مِن قَبۡلُۚ قَٰتَلَهُمُ ٱللَّهُۖ أَنَّىٰ يُؤۡفَكُونَ

ជាការពិតណាស់ ទាំងពួកយូដា និងពួកណាសរ៉នី គឺជាពួកមុស្ហរីគីន(ពួកពហុទេពនិយម)។ ចំពោះពួកយូដា ពួកគេបានធ្វើស្ហ៊ីរិកនឹងអល់ឡោះដោយសារពួកគេអះអាងថា ពិតណាស់ អ៊ូហ្សៃរ៍ គឺជាបុត្ររបស់អល់ឡោះ។ ចំណែកឯពួកណាសរ៉នីវិញ ពួកគេធ្វើស្ហ៊ីរិកនឹងអល់ឡោះដោយសារតែពួកគេអះអាងថា ពិតណាស់ ម៉ាសៀហអ៊ីសា(ព្យាការីអ៊ីសា) គឺជាបុត្ររបស់អល់ឡោះ។ ពាក្យសម្តីដែលពួកគេបានប្រឌិតឡើងនេះ ពួកគេបាននិយាយវាចេញពីមាត់របស់ពួកគេដោយគ្មានភស្តុតាងបញ្ជាក់នោះឡើយ។ ហើយពាក្យសម្តីដែលពួកគេបានពោលនេះ គឺដូចគ្នាទៅនឹងពាក្យសម្តីរបស់ពួកមុស្ហរីគីនជំនាន់មុនពួកគេដែរ ដោយពួកគេបាននិយាយថាៈ ពិតណាស់ បណ្តាម៉ាឡាអ៊ីកាត់នោះ គឺជាបុត្រី(កូនស្រី)របស់អល់ឡោះ។ អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេបានពោលនេះ ហើយអល់ឡោះក៏បានបំផ្លាញពួកគេ។ តើពួកគេត្រូវបានគេបង្វែរចេញពីសេចក្តីពិតដ៏ច្បាស់លាស់ទៅកាន់ភាពមិនពិតយ៉ាងដូចម្តេច? info
التفاسير:

external-link copy
31 : 9

ٱتَّخَذُوٓاْ أَحۡبَارَهُمۡ وَرُهۡبَٰنَهُمۡ أَرۡبَابٗا مِّن دُونِ ٱللَّهِ وَٱلۡمَسِيحَ ٱبۡنَ مَرۡيَمَ وَمَآ أُمِرُوٓاْ إِلَّا لِيَعۡبُدُوٓاْ إِلَٰهٗا وَٰحِدٗاۖ لَّآ إِلَٰهَ إِلَّا هُوَۚ سُبۡحَٰنَهُۥ عَمَّا يُشۡرِكُونَ

ពួកយូដាបានយកអ្នកចេះដឹងរបស់ពួកគេ ហើយពួកណាសរ៉នីវិញបានយកបុព្វជិតរបស់ពួកគេធ្វើជាព្រះក្រៅពីអល់ឡោះ ដោយពួកគេ(ពួកអ្នកចេះដឹងនិងពួកបុព្វជិត)បានអនុញ្ញាតដល់ពួកគេ(ពួកយូដានិងពួកគ្រឹស្ទាន)នូវអ្វីដែលអល់ឡោះដាក់បម្រាមទៅលើពួកគេ និងបានដាក់បម្រាមចំពោះពួកគេ(ពួកយូដានិងពួកគ្រឹស្ទាន)នូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានអនុញ្ញាតចំពោះពួកគេ។ ហើយពួកណាសរ៉នីវិញ បានយកម៉ាសៀហអ៊ីសាកូនរបស់ម៉ារយ៉ាំធ្វើជាព្រះគោរពសក្ការៈរួមជាមួយនឹងអល់ឡោះ។ ហើយអល់ឡោះជាម្ចាស់មិនបានប្រើពួកអ្នកចេះដឹងក្នុងចំណោមពួកយូដា និងពួកបុព្វជិតក្នុងចំណោមពួកណាសរ៉នី ហើយក៏មិនបានប្រើអ៊ូហ្សៃរ៍ និងអ៊ីសាកូនម៉ារយ៉ាំឲ្យធ្វើការគោរពសក្ការៈចំពោះព្រះណាផ្សេងក្រៅពីគោរពសក្ការៈចំពោះទ្រង់តែមួយគត់នោះដែរ ហើយមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយនោះទេ ពីព្រោះ ទ្រង់គឺជាព្រះជាម្ចាស់ដែលត្រូវបានគេគោរពសក្ការៈតែមួយគត់ ដោយគ្មានព្រះដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះឡើយ។ អល់ឡោះជាម្ចាស់មហាស្អាតស្អំបំផុតពីការមានដៃគូរួមជាមួយទ្រង់ដូចដែលពួកមុស្ហរីគីន និងអ្នកផ្សេងពីពួកគេបានចោទប្រកាន់នោះ។ info
التفاسير:
මෙ⁣ම පිටුවේ තිබෙන වැකිවල ප්‍රයෝජන:
• في الآيات دليل على أن تعلق القلب بأسباب الرزق جائز، ولا ينافي التوكل.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះបង្ហាញថា ជាការពិតណាស់ ការជំពាក់ចិត្តនឹងមូលហេតុដែលនាំឲ្យទទួលបាននូវលាភសក្ការៈ គឺត្រូវបានអនុញ្ញាត ហើយវាមិនប្រឆាំងនឹងការប្រគល់ខ្លួននោះទេ។ info

• في الآيات دليل على أن الرزق ليس بالاجتهاد، وإنما هو فضل من الله تعالى تولى قسمته.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះក៏បង្ហាញផងដែរថា ជាការពិតណាស់ ការទទួលបានលាភសក្ការៈ មិនមែនដោយសារការខិតខំប្រឹងប្រែងស្វែងរកនោះទេ។ តាមពិត វាគឺជាក្តីសប្បុរសពីអល់ឡោះជាម្ចាស់ ដែលជាអ្នកគ្រប់គ្រង និងបែងចែកវាប៉ុណ្ណោះ។ info

• الجزية واحد من خيارات ثلاثة يعرضها الإسلام على الأعداء، يقصد منها أن يكون الأمر كله للمسلمين بنزع شوكة الكافرين.
• ការបង់ពន្ធ គឺជាជម្រើសមួយក្នុងចំណោមជម្រើសទាំងបីដែលឥស្លាមបង្ហាញទៅលើសត្រូវក្នុងគោលបំណងដើម្បីឲ្យកិច្ចការទាំងអស់ ស្ថិតក្នុងដៃអ្នកមូស្លីម មិនមែនស្ថិតក្នុងដៃពួកប្រឆាំងនោះឡើយ។ info

• في اليهود من الخبث والشر ما أوصلهم إلى أن تجرؤوا على الله، وتنقَّصوا من عظمته سبحانه.
• ពួកយូដា គឺមានភាពស្មោគគ្រោក និងភាពអាក្រក់ដែលនាំឲ្យពួកគេមានភាពក្រអឺតក្រទមចំពោះអល់ឡោះ និងមើលស្រាលចំពោះភាពធំធេងរបស់ទ្រង់។ info