ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - ශුද්ධ වූ අල්කුර්ආන් අර්ථ විිවරණයේ සංෂිප්ත අනුවාදයේ ඛමර් පරිවර්තනය.

පිටු අංක:close

external-link copy
17 : 8

فَلَمۡ تَقۡتُلُوهُمۡ وَلَٰكِنَّ ٱللَّهَ قَتَلَهُمۡۚ وَمَا رَمَيۡتَ إِذۡ رَمَيۡتَ وَلَٰكِنَّ ٱللَّهَ رَمَىٰ وَلِيُبۡلِيَ ٱلۡمُؤۡمِنِينَ مِنۡهُ بَلَآءً حَسَنًاۚ إِنَّ ٱللَّهَ سَمِيعٌ عَلِيمٞ

ជាការពិតណាស់ ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មិនបានសម្លាប់ពួកមុស្ហរីគីននាថ្ងៃសមរភូមិហ្ពាហ្ទើរដោយសារតែសមត្ថភាពនិងភាពខ្លាំងក្លារបស់ពួកអ្នកនោះទេ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទៅវិញទេដែលបានជួយពួកអ្នកក្នុងរឿងនេះ។ ហើយអ្នក(ឱព្យាការីមូហាំម៉ាត់)ក៏មិនបានគប់(គ្រាប់ខ្សាច់)ទៅលើពួកមុស្ហរីគីននោះដែរនៅពេលដែលអ្នកគប់(គ្រាប់ខ្សាច់)ទៅលើពួកគេនោះ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទៅវិញទេដែលជាអ្នកគប់ពួកគេនោះ ដោយទ្រង់បានធ្វើឲ្យការគប់(គ្រាប់ខ្សាច់)របស់អ្នកទៅដល់(ភ្នែក)ពួកគេ។ ហើយទ្រង់នឹងសាកល្បងបណ្តាអ្នកមានជំនឿតាមរយៈអ្វីដែលទ្រង់បានផ្តល់ជាឧបការគុណដល់ពួកគេនៃការឲ្យពួកគេយកឈ្នះលើសត្រូវរបស់ពួកគេទោះបីជាគ្នារបស់ពួកគេ និងសម្ភារៈសឹករបស់ពួកគេមានចំនួនតិច(ជាងពួកសត្រូវ)ក៏ដោយ ដើម្បីឲ្យពួកគេថ្លែងអំណរគុណចំពោះទ្រង់។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាលឺបំផុតនូវការបួងសួងសុំរបស់ពួកអ្នក និងពាក្យសម្តី(និយាយគ្នា)របស់ពួកអ្នក ហើយទ្រង់មហាដឹងបំផុតចំពោះទង្វើរបស់ពួកអ្នក ហើយនិងអ្វីដែលមានផលប្រយោជន៍ចំពោះពួកអ្នក។ info
التفاسير:

external-link copy
18 : 8

ذَٰلِكُمۡ وَأَنَّ ٱللَّهَ مُوهِنُ كَيۡدِ ٱلۡكَٰفِرِينَ

ការសម្លាប់ពួកមុស្ហរីគីន និងការគប់(គ្រាប់ខ្សាច់)ទៅលើពួកគេរហូតដល់ពួកគេចុះចាញ់ រត់បែរក្រោយ ព្រមទាំងឧបការគុណទាំងឡាយដែលទ្រង់បានប្រទានដល់បណ្តាអ្នកមានជំនឿតាមរយៈការឲ្យពួកគេយកឈ្នះលើសត្រូវរបស់ពួកគេដែលបានលើកឡើងខាងលើនោះ គឺមកពីអល់ឡោះជាម្ចាស់(តែមួយគត់)។ ហើយអល់ឡោះជាម្ចាស់ គឺជាអ្នកដែលធ្វើឲ្យល្បិចកលរបស់ពួកគ្មានជំនឿទន់ខ្សោយដែលពួកគេបានប្រើកលល្បិចមកលើសាសនាឥស្លាម។ info
التفاسير:

external-link copy
19 : 8

إِن تَسۡتَفۡتِحُواْ فَقَدۡ جَآءَكُمُ ٱلۡفَتۡحُۖ وَإِن تَنتَهُواْ فَهُوَ خَيۡرٞ لَّكُمۡۖ وَإِن تَعُودُواْ نَعُدۡ وَلَن تُغۡنِيَ عَنكُمۡ فِئَتُكُمۡ شَيۡـٔٗا وَلَوۡ كَثُرَتۡ وَأَنَّ ٱللَّهَ مَعَ ٱلۡمُؤۡمِنِينَ

ប្រសិនបើពួកអ្នក(ឱពួកមុស្ហរីគីន)សុំឲ្យអល់ឡោះដាក់ទណ្ឌកម្ម និងគ្រោះកាចទៅលើពួកដែលបំពាននោះ ពិតប្រាកដណាស់ ទ្រង់នឹងដាក់ទណ្ឌកម្មទៅលើពួកអ្នកចំពោះអ្វីដែលពួកអ្នកបានសុំ។ ហើយទ្រង់នឹងបញ្ចុះទៅកាន់ពួកអ្នកនូវអ្វីដែលជាទណ្ឌកម្មសម្រាប់ពួកអ្នក ហើយជាមេរៀនសម្រាប់បណ្តាអ្នកដែលកោតខ្លាច។ តែប្រសិនបើពួកអ្នកបញ្ឈប់ការសុំដូច្នោះនោះ ពិតណាស់ វាគឺជាការប្រសើរសម្រាប់ពួកអ្នក។ ជួនកាល ទ្រង់ទុកពេលឲ្យពួកអ្នកដោយទ្រង់មិនដាកទណ្ឌកម្មពួកអ្នកភ្លាមៗនោះទេ។ ហើយប្រសិនបើពួកអ្នកវិលត្រឡប់ទៅស្នើសុំ(ដូចមុន) ឬ(ត្រឡប់ទៅ)ធ្វើសង្គ្រាមជាមួយនឹងអ្នកមានជំនឿវិញ យើងសន្យាថានឹងទម្លាក់ទណ្ឌកម្មនោះទៅលើពួកអ្នក ហើយនិងផ្តល់ជ័យជំនះដល់បណ្តាអ្នកមានជំនឿទៀតជាមិនខាន ហើយ(ពេលនោះ)ក្រុមរបស់ពួកអ្នក និងកងជំនួយរបស់ពួកអ្នកនឹងមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកអ្នកនោះឡើយ ទោះបីជាគ្នាពួកអ្នក និងសម្ភារៈសឹករបស់ពួកអ្នកមានចំនួនច្រើន ហើយអ្នកមានជំនឿមានគ្នាតិចក៏ដោយ។ ហើយពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកមានជំនឿដោយការជួយ និងការគាំទ្រ។ ហើយជនណាដែលអល់ឡោះនៅជាមួយគេនោះ គឺគ្មាននរណាម្នាក់អាចយកឈ្នះគេបានឡើយ។ info
التفاسير:

external-link copy
20 : 8

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ أَطِيعُواْ ٱللَّهَ وَرَسُولَهُۥ وَلَا تَوَلَّوۡاْ عَنۡهُ وَأَنتُمۡ تَسۡمَعُونَ

ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកគោរពប្រតិបត្តិអល់ឡោះ និងគោរពប្រតិបត្តិអ្នកនាំសាររបស់ទ្រង់ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។ ហើយចូរពួកអ្នកកុំប្រឆាំងនឹងទ្រង់ដោយធ្វើផ្ទុយពីបទបញ្ជារបស់ទ្រង់ ហើយប្រព្រឹត្តនូវទង្វើដែលទ្រង់បានហាមឃាត់ឲ្យសោះ ខណៈដែលពួកអ្នកបានស្តាប់លឺបណ្តាវាក្យខណ្ឌរបស់អល់ឡោះដែលគេសូត្រឲ្យពួកអ្នកស្តាប់ហើយនោះ។ info
التفاسير:

external-link copy
21 : 8

وَلَا تَكُونُواْ كَٱلَّذِينَ قَالُواْ سَمِعۡنَا وَهُمۡ لَا يَسۡمَعُونَ

ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)កុំធ្វើដូចពួកពួកពុតត្បុត និងពួកមុស្ហរីគីនឲ្យសោះ ដែលពួកគេនៅពេលមានគេសូត្របណ្តាវាក្យខណ្ឌរបស់អល់ឡោះឲ្យពួកគេស្តាប់ គឺពួកគេនិយាយថាៈ ពួកយើងបានលឺនឹងត្រចៀករបស់ពួកយើងហើយនូវគម្ពីរគួរអានដែលគេសូត្រឲ្យពួកយើងស្តាប់នោះ ខណៈដែលពួកគេមិនបានស្តាប់ដោយយកចិត្តទុកដាក់ ត្រិះរិះពិចារណា និងយកវាជាមេរៀនដើម្បីទទួលបាននូវផលប្រយោជន៍ពីការស្តាប់នេះនោះឡើយ។ info
التفاسير:

external-link copy
22 : 8

۞ إِنَّ شَرَّ ٱلدَّوَآبِّ عِندَ ٱللَّهِ ٱلصُّمُّ ٱلۡبُكۡمُ ٱلَّذِينَ لَا يَعۡقِلُونَ

ជាការពិតណាស់ សត្វលោកដែលអាក្រក់ជាងគេបំផុតនៅលើផែនដីនៅចំពោះមុខអល់ឡោះជាម្ចាស់នោះ គឺអ្នកថ្លង់ដែលពួកគេមិនព្រមស្តាប់ការពិត និងអ្នកគដែលមិននិយាយ(ការពិត)។ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលមិនដឹងអ្វីជាបទបញ្ជារបស់អល់ឡោះ និងអ្វីជាប្រការដែលទ្រង់ហាមឃាត់នោះទេ។ info
التفاسير:

external-link copy
23 : 8

وَلَوۡ عَلِمَ ٱللَّهُ فِيهِمۡ خَيۡرٗا لَّأَسۡمَعَهُمۡۖ وَلَوۡ أَسۡمَعَهُمۡ لَتَوَلَّواْ وَّهُم مُّعۡرِضُونَ

ហើយប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់ដឹងថា ពួកមូស្ហរីគីនដែលបដិសេធទាំងនោះមានភាពល្អប្រសើរនោះ ទ្រង់ប្រាកដជានឹងធ្វើឲ្យពួកគេអាចស្តាប់លឺនូវការលឺដែលផ្តល់ផលប្រយោជន៍ដល់ពួកគេ ហើយទ្រង់នឹងធ្វើឲ្យពួកគេមានប្រាជ្ញាស្មារតីចេះពិចារចំពោះបណ្តាភស្តុតាងទាំងឡាយរបស់ទ្រង់ជាមិនខាន ក៏ប៉ុន្តែទ្រង់បានដឹងយ៉ាងច្បាស់ថា ពិតណាស់ពួកគេគ្មានភាពល្អប្រសើរនោះទេ។ ហើយបើទោះបីជាទ្រង់ធ្វើឲ្យពួកគេអាចស្តាប់លឺក៏ដោយ ក៏ពួកគេនឹងបែរចេញពីការមានជំនឿដោយភាពចចេសរឹងរួសរបស់ពួកគេនោះដែរ ហើយពួកគេគឺជាពួកដែលប្រឆាំង។ info
التفاسير:

external-link copy
24 : 8

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱسۡتَجِيبُواْ لِلَّهِ وَلِلرَّسُولِ إِذَا دَعَاكُمۡ لِمَا يُحۡيِيكُمۡۖ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ يَحُولُ بَيۡنَ ٱلۡمَرۡءِ وَقَلۡبِهِۦ وَأَنَّهُۥٓ إِلَيۡهِ تُحۡشَرُونَ

ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកឆ្លើយតបចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ដោយការទទួលយក និងប្រតិបត្តិតាមបទបញ្ជាទាំងឡាយរបស់ទ្រង់និងចៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ចុះនៅពេលដែលគេអំពាវនាវពួកអ្នកទៅរកមាគ៌ាដែលត្រឹមត្រូវនោះ។ ហើយចូរពួកអ្នកជឿជាក់ថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានសមត្ថភាពលើអ្វីៗទាំងអស់។ ដូចនេះ ទ្រង់មានសមត្ថភាពក្នុងការផ្លាស់ប្តូររវាងពួកអ្នកនិងរវាងការទទួលយកសេចក្តីពិត ប្រសិនបើពួកអ្នកចង់ទទួលបានវាក្រោយពីពួកអ្នកបានបដិសេធវានោះ។ ហេតុនេះ ចូរពួកអ្នករួសរាន់ទៅកាន់សេចក្តីពិតនោះ ហើយពួកអ្នកត្រូវជឿជាក់ថា ពិតណាស់នៅថ្ងៃបរលោក ពួកអ្នកនឹងត្រូវបានគេប្រមូលផ្តុំទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់ ហើយទ្រង់នឹងតបស្នងរាល់ទង្វើដែលពួកអ្នកធ្លាប់បានសាងនៅក្នុងលោកិយនេះ។ info
التفاسير:

external-link copy
25 : 8

وَٱتَّقُواْ فِتۡنَةٗ لَّا تُصِيبَنَّ ٱلَّذِينَ ظَلَمُواْ مِنكُمۡ خَآصَّةٗۖ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ شَدِيدُ ٱلۡعِقَابِ

ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ប្រុងប្រយ័ត្នពីទណ្ឌកម្មរបស់អល់ឡោះដែលមិនត្រឹមតែធ្លាក់ទៅលើពួកដែលប្រព្រឹត្តបាបកម្មក្នុងចំណោមពួកអ្នកនោះទេ ផ្ទុយទៅវិញ គឺវានឹងប៉ះពាល់ដល់អ្នកផ្សេងទៀត(មនុស្សល្អ)ក្រៅពីរូបគេផងដែរ។ នោះគឺដោយសារតែ នៅពេលដែលការបំពានបានលេចឡើង ពួកគេ(មនុស្សល្អ)មិនព្រមផ្លាស់ប្តូរ(កែប្រែ)វា។ ហើយចូរពួកអ្នកជឿជាក់ថា ពិតណាស់ អល់ឡោះគឺជាអ្នកដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុតចំពោះពួកដែលប្រព្រឹត្តល្មើសនឹងទ្រង់។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នពីការប្រព្រឹត្តល្មើសចំពោះទ្រង់។ info
التفاسير:
මෙ⁣ම පිටුවේ තිබෙන වැකිවල ප්‍රයෝජන:
• من كان الله معه فهو المنصور وإن كان ضعيفًا قليلًا عدده، وهذه المعية تكون بحسب ما قام به المؤمنون من أعمال الإيمان.
• ជនណាហើយដែលអល់ឡោះស្ថិតនៅជាមួយគេ ពិតណាស់ រូបគេនឹងទទួលបានជោគជ័យ ទោះបីជារូបគេទន់ខ្សោយ និងមានគ្នាតិចក៏ដោយ ហើយការនៅជាមួយ(របស់អល់ឡោះ)នេះ គឺអាស្រ័យទៅតាមកម្រិតនៃសេចក្តីជំនឿរបស់គេដែលគេមាន។ info

• المؤمن مطالب بالأخذ بالأسباب المادية، والقيام بالتكليف الذي كلفه الله، ثم يتوكل على الله، ويفوض الأمر إليه، أما تحقيق النتائج والأهداف فهو متروك لله عز وجل.
• ចំពោះអ្នកមានជំនឿ គឺគេទាមទារឲ្យប្រកាន់យកនូវមូលហេតុជាត្រីមុខ ហើយព្យាយាមធ្វើវាទៅតាមលទ្ធភាពដែលអល់ឡោះបានផ្តល់ដល់គេ។ ក្រោយមក គេត្រូវប្រគល់ខ្លួនចំពោះអល់ឡោះ និងប្រគល់កិច្ចការនោះទៅឲ្យទ្រង់។ រីឯលទ្ធផលពិតប្រាកដ និងគោលបំណងរបស់វា គឺទុកឲ្យអល់ឡោះជាម្ចាស់ជាអ្នកសម្រេច។ info

• في الآيات دليل على أن الله تعالى لا يمنع الإيمان والخير إلا عمَّن لا خير فيه، وهو الذي لا يزكو لديه هذا الإيمان ولا يثمر عنده.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះបង្ហាញថា ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនបានរារាំងសេចក្តីជំនឿនិងប្រការល្អផ្សេងៗពីនរណាម្នាក់នោះឡើយ លើកលែងតែអ្នកដែលពុំមានភាពល្អប្រសើរប៉ុណ្ណោះ ពោលគឺអ្នកដែលសេចក្តីជំនឿដែលគេមាននោះមិនបានជម្រះសម្អាតនូវអ្វីដែលមាននៅលើខ្លួរបស់គេ ហើយរូបគេក៏មិនទទួលបានផ្លែផ្កាអ្វីពីការមានជំនឿនោះដែរ។ info

• على العبد أن يكثر من الدعاء: يا مقلب القلوب ثبِّت قلبي على دينك، يا مُصرِّف القلوب اصرف قلبي إلى طاعتك.
• ចាំបាច់លើខ្ញុំអល់ឡោះត្រូវបង្កើនូវការបួងសួងថា ៖ اللهم يا مقلب القلوب ثبت قلوبنا على دينك، ويا مصرف القلوب صرف قلوبنا على طاعتك (ឱអ្នកដែលបង្វែរចិត្ដ! សូមទ្រង់ធ្វើឲ្យចិត្ដរបស់ខ្ញុំនៅនឹងនរក្នុងសាសនារបស់ទ្រង់ផងចុះ។ ឱអ្នកបង្វែរចិត្ដទាំងឡាយ! សូមទ្រង់បង្វែរចិត្ដរបស់ពួកយើងឲ្យស្ថិតនៅលើការប្រតិបត្ដិតាមទ្រង់ផងចុះ។ info

• أَمَرَ الله المؤمنين ألا يُقِرُّوا المنكر بين أظهرهم فيعُمَّهم العذاب.
• អល់ឡោះបានបង្គាប់ប្រើអ្នកមានជំនឿមិនត្រូវគាំទ្រប្រការអាក្រក់ដែលកើតមានឡើងក្នុងចំណោមពួកគេនោះទេ ព្រោះវាជាហេតុធ្វើឲ្យទណ្ឌកម្មធ្លាក់ទៅលើពួកគេទាំអស់គ្នា។ info