ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - ශුද්ධ වූ අල්කුර්ආන් අර්ථ විිවරණයේ සංෂිප්ත අනුවාදයේ ඛමර් පරිවර්තනය.

external-link copy
10 : 65

أَعَدَّ ٱللَّهُ لَهُمۡ عَذَابٗا شَدِيدٗاۖ فَٱتَّقُواْ ٱللَّهَ يَٰٓأُوْلِي ٱلۡأَلۡبَٰبِ ٱلَّذِينَ ءَامَنُواْۚ قَدۡ أَنزَلَ ٱللَّهُ إِلَيۡكُمۡ ذِكۡرٗا

អល់ឡោះជាម្ចាស់ទ្រង់បានរៀបចំឱ្យពួកគេនូវទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុត។ ដូចនេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ ឱបញ្ញាជនទាំងឡាយដែលជាអ្នកមានជំនឿលើអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ ដើម្បីកុំឲ្យពួកអ្នកទទួលរងនូវអ្វីដែលពួកគេធ្លាប់បានទទួល។ ជាការពិតណាស់ អល់ឡោះបានបញ្ចុះការរំលឹកមួយមកចំពោះពួកអ្នក ដើម្បីរំលឹកពួកអ្នកពីលទ្ធផលដ៏អាក្រក់នៃការប្រឆាំងចំពោះទ្រង់ និងលទ្ធផលដ៏ល្អប្រសើរនៃការគោរពប្រតិបត្តិ(ចំពោះទ្រង់)។ info
التفاسير:
මෙ⁣ම පිටුවේ තිබෙන වැකිවල ප්‍රයෝජන:
• عدم وجوب الإرضاع على الحامل إذا طلقت.
• ស្ត្រីដែលត្រូវបានលែងលះនោះ មិនមានកាត្វកិច្ចត្រូវបំបោះដោះកូនឡើយ។ info

• التكليف لا يكون إلا بالمستطاع.
• ការដាក់បន្ទុក គឺអាស្រ័យទៅតាមលទ្ធភាពដែលគេអាចធ្វើបាន។ info

• الإيمان بقدرة الله وإحاطة علمه بكل شيء سبب للرضا وسكينة القلب.
• ការមានជំនឿចំពោះសមត្ថភាពរបស់អល់ឡោះ និងការដឹងជ្រួតជ្រាបលើរាល់អ្វីៗរបស់ទ្រង់ ជាមូលហេតុដែលនាំឱ្យគេមានការពេញចិត្ត(ចំពោះអ្វីដែលកើតឡើង) និងស្ងប់ចិត្ត។ info