ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - ශුද්ධ වූ අල්කුර්ආන් අර්ථ විිවරණයේ සංෂිප්ත අනුවාදයේ ඛමර් පරිවර්තනය.

පිටු අංක:close

external-link copy
12 : 58

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِذَا نَٰجَيۡتُمُ ٱلرَّسُولَ فَقَدِّمُواْ بَيۡنَ يَدَيۡ نَجۡوَىٰكُمۡ صَدَقَةٗۚ ذَٰلِكَ خَيۡرٞ لَّكُمۡ وَأَطۡهَرُۚ فَإِن لَّمۡ تَجِدُواْ فَإِنَّ ٱللَّهَ غَفُورٞ رَّحِيمٌ

នៅពេលដែលសហាហ្ពាត់(មិត្តភក្តិរបស់ព្យាការី)ជាច្រើនតែងមកពិភាក្សារឿងសម្ងាត់ជាមួយនឹងព្យាការីមូហាំម៉ាត់នោះ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថាៈ ឱបណ្តាអ្នកដែលមានជំនឿ! នៅពេលណាដែលពួកអ្នកចង់ពិភាក្សារឿងសម្ងាត់អ្វីមួយជាមួយអ្នកនាំសារនោះ ចូរពួកអ្នកធ្វើការបរិច្ចាគទានជាមុនសិន មុននឹងពួកអ្នកពិភាក្សារឿងសម្ងាត់នោះ។ ការបរិច្ចាគទានមុននឹងពិភាក្សារឿងសម្ងាត់ដូចនេះ គឺជាការប្រសើរនិងស្អាតស្អំបំផុតសម្រាប់ពួកអ្នក ដោយសារនៅក្នុងនោះ គឺមាននូវការគោរពប្រតិបត្តិចំពោះអល់ឡោះ ដែលវាជាការលាងជម្រះដួងចិត្តទាំងឡាយ។ តែប្រសិនបើពួកអ្នកគ្មានលទ្ធភាពបរិច្ចាគទាន(មុននឹងពិភាក្សារឿងសម្ងាត់)ទេនោះ គឺគ្មានទោសពៃរ៍អ្វីឡើយលើពួកអ្នកក្នុងការពិភាក្សារឿងសម្ងាត់នោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតនូវរាល់បាបកម្មទាំងឡាយនៃខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ ដោយទ្រង់មិនដាក់បន្ទុកលើពួកគេហួសពីលទ្ធភាពដែលពួកគេអាចធ្វើបាននោះឡើយ។ info
التفاسير:

external-link copy
13 : 58

ءَأَشۡفَقۡتُمۡ أَن تُقَدِّمُواْ بَيۡنَ يَدَيۡ نَجۡوَىٰكُمۡ صَدَقَٰتٖۚ فَإِذۡ لَمۡ تَفۡعَلُواْ وَتَابَ ٱللَّهُ عَلَيۡكُمۡ فَأَقِيمُواْ ٱلصَّلَوٰةَ وَءَاتُواْ ٱلزَّكَوٰةَ وَأَطِيعُواْ ٱللَّهَ وَرَسُولَهُۥۚ وَٱللَّهُ خَبِيرُۢ بِمَا تَعۡمَلُونَ

តើពួកអ្នកខ្លាចក្រដោយសារតែការបរិច្ចាគទានមុននឹងពួកអ្នកពិភាក្សារឿងសម្ងាត់ជាមួយអ្នកនាំសារឬ? ពិតប្រាកដណាស់ ប្រសិនបើពួកអ្នកធ្វើមិនបាននូវអ្វីដែលអល់ឡោះទ្រង់បង្គាប់ប្រើ(បរិច្ចាគទានមុននឹងពិភាក្សារឿងសម្ងាត់) ហើយអល់ឡោះក៏បានអភ័យទោសឲ្យពួកអ្នកដោយទ្រង់អនុគ្រោះដល់ពួកអ្នកអាចបោះបង់ការបរិច្ចាគនេះបាននោះ ដូច្នេះចូរពួកអ្នកប្រតិបត្តិសឡាតឲ្យបានពេញលក្ខណៈ និងត្រូវបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកអ្នក ហើយនិងគោរពប្រតិបត្តិចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ចុះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅលើអ្វីដែលពួកអ្នកបានសាង។ info
التفاسير:

external-link copy
14 : 58

۞ أَلَمۡ تَرَ إِلَى ٱلَّذِينَ تَوَلَّوۡاْ قَوۡمًا غَضِبَ ٱللَّهُ عَلَيۡهِم مَّا هُم مِّنكُمۡ وَلَا مِنۡهُمۡ وَيَحۡلِفُونَ عَلَى ٱلۡكَذِبِ وَهُمۡ يَعۡلَمُونَ

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញពួកពុតត្បុតដែលពួកគេបានចងសម្ព័ន្ធមិត្តជាមួយនឹងពួកយូដា(ជាពួក)ដែលអល់ឡោះខឹងសម្បាចំពោះពួកគេដោយសារតែការប្រឆាំងនិងការប្រព្រឹត្តល្មើសរបស់ពួកគេទេឬ? ពួកពុតត្បុតទាំងនោះ មិនមែនស្ថិតក្នុងចំណោមអ្នកមានជំនឿឡើយ ហើយក៏មិនមែនស្ថិតក្នុងចំណោមពួកយូដានោះដែរ។ ផ្ទុយទៅវិញ គឺពួកគេនៅស្ទាក់ស្ទើរពាក់កណ្តាលទី ខាងក្រុមនេះក៏មិនមែន ខាងក្រុមនោះក៏មិនមែន។ ហើយពួកគេបានស្បថថា ពួកគេជាអ្នកមូស្លីម ហើយថាពួកគេមិនបានពាំនាំព័ត៌មានរបស់អ្នកមូស្លីមទៅប្រាប់ពួកយូដាឡើយ ខណៈដែលពួកគេ គឺជាពួកដែលភូតកុហកនៅក្នុងការស្បថរបស់ពួកគេ(ស្បថបំពាន)។ info
التفاسير:

external-link copy
15 : 58

أَعَدَّ ٱللَّهُ لَهُمۡ عَذَابٗا شَدِيدًاۖ إِنَّهُمۡ سَآءَ مَا كَانُواْ يَعۡمَلُونَ

អល់ឡោះជាម្ចាស់ទ្រង់បានរៀបចំឱ្យពួកគេ(ពួកពុតត្បុត)នូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតនៅថ្ងៃបរលោក ដោយពួកគេនឹងត្រូវចូលឋាននរកជាន់ក្រោមបង្អស់។ ជាការពិតណាស់ ពួកគេធ្លាប់បានប្រព្រឹត្តនូវអំពើប្រឆាំងដ៏អាក្រក់បំផុត(កាលពួកគេ)នៅក្នុងលោកិយ។ info
التفاسير:

external-link copy
16 : 58

ٱتَّخَذُوٓاْ أَيۡمَٰنَهُمۡ جُنَّةٗ فَصَدُّواْ عَن سَبِيلِ ٱللَّهِ فَلَهُمۡ عَذَابٞ مُّهِينٞ

ពួកគេបានយកការស្បថកុហករបស់ពួកគេធ្វើជាខែលការពារពីការសម្លាប់ដោយសារភាពគ្មានជំនឿ ដោយពួកគេបានបង្ហាញថាពួកគេជាជនមូស្លីមគ្រាន់តែដើម្បីការពារអាយុជីវិតនិងទ្រព្យសម្បត្ដិរបស់ពួកគេប៉ុណ្ណោះ។ ហើយពួកគេបានបង្វែរមនុស្សលោកអំពីការពិត(ចូលឥស្លាម) ដែលការធ្វើដូចនេះ ជាការធ្វើឲ្យអ្នកមូស្លីមមានភាពទន់ខ្សោយ និងបំបាក់ស្មារតីរបស់ពួកគេ។ ដូចនេះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏គួរឱ្យអាម៉ាស់ និងអាប់ឱនជាទីបំផុត។ info
التفاسير:

external-link copy
17 : 58

لَّن تُغۡنِيَ عَنۡهُمۡ أَمۡوَٰلُهُمۡ وَلَآ أَوۡلَٰدُهُم مِّنَ ٱللَّهِ شَيۡـًٔاۚ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ

ទ្រព្យសម្បត្ដិនិងកូនចៅរបស់ពួកគេ មិនអាចការពារពួកគេពីទណ្ឌកម្មរបស់អល់ឡោះបានឡើយ។ ពួកទាំងនោះ គឺជាពួកឋាននរក ដែលពួកគេនឹងចូលក្នុងឋាននរកនោះជាអមតៈ ដោយទណ្ឌកម្មនៅតែបន្តជានិច្ចចំពោះពួកគេគ្មានទីបញ្ចប់ឡើយ។ info
التفاسير:

external-link copy
18 : 58

يَوۡمَ يَبۡعَثُهُمُ ٱللَّهُ جَمِيعٗا فَيَحۡلِفُونَ لَهُۥ كَمَا يَحۡلِفُونَ لَكُمۡ وَيَحۡسَبُونَ أَنَّهُمۡ عَلَىٰ شَيۡءٍۚ أَلَآ إِنَّهُمۡ هُمُ ٱلۡكَٰذِبُونَ

គឺនៅថ្ងៃដែលអល់ឡោះជាម្ចាស់នឹងពង្រស់ពួកគេទាំងអស់គ្នាឲ្យរស់ឡើងវិញ ដោយគ្មាននរណាម្នាក់អាចគេចផុតពីការពង្រស់ឡើងវិញនេះឡើយ ដើម្បីទទួលការតបស្នង(ចំពោះទង្វើរបស់ពួកគេ)។ ពេលនោះ ពួកគេបានស្បថចំពោះអល់ឡោះថា ពួកគេពុំធ្លាប់បានស្ថិតនៅក្នុងភាពប្រឆាំង និងពុតត្បុតឡើយ។ តាមពិត ពួកគេគឺជាអ្នកមានជំនឿដែលប្រព្រឹត្តនូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់ពេញចិត្តប៉ុណ្ណោះ។ ពួកគេបានស្បថ(កុហក)នឹងទ្រង់នៅថ្ងៃបរលោក ដូចដែលពួកគេបានស្បថ(កុហក)ចំពោះពួកអ្នក(ឱអ្នកមានជំនឿ)កាលនៅក្នុងលោកិយដែរ ដែលថាពួកគេ គឺជាអ្នកមូស្លីម ដោយពួកគេគិតស្មានថា ពិតប្រាកដណាស់ តាមរយៈការស្បថដែលពួកគេស្បថដោយភូតកុហកចំពោះអល់ឡោះនេះ នឹងអាចផ្តល់ផលប្រយោជន៍ដល់ពួកគេ ឬការពារពួកគេពីគ្រោះថ្នាក់បាន។ តើពុំមែនទេឬ តាមពិតពួកគេគឺជាពួកដែលភូតកុហកយ៉ាងពិតប្រាកដនៅក្នុងការស្បថរបស់ពួកគេ ទាំងការស្បថរបស់ពួកគេនៅក្នុងលោកិយ និងការស្បថរបស់ពួកគេនៅថ្ងៃបរលោក។ info
التفاسير:

external-link copy
19 : 58

ٱسۡتَحۡوَذَ عَلَيۡهِمُ ٱلشَّيۡطَٰنُ فَأَنسَىٰهُمۡ ذِكۡرَ ٱللَّهِۚ أُوْلَٰٓئِكَ حِزۡبُ ٱلشَّيۡطَٰنِۚ أَلَآ إِنَّ حِزۡبَ ٱلشَّيۡطَٰنِ هُمُ ٱلۡخَٰسِرُونَ

ស្ហៃតនបានគ្របដណ្ដប់ទៅលើពួកគេ ហើយបានធ្វើឲ្យពួកគេភេ្លចពីការរំលឹកចំពោះអល់ឡោះជាម្ចាស់ តាមរយៈការញុះញង់(បោកបញ្ឆោត)របស់វា។ ដូចនេះ ពួកគេមិនបានប្រព្រឹត្តនូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់ពេញចិត្តនោះឡើយ តែពួកគេបែរជាប្រព្រឹត្តនូវប្រការដែលធ្វើឲ្យអល់ឡោះខឹងសម្បាទៅវិញ។ ពួកដែលមានលក្ខណៈសម្បត្តិបែបនោះហើយ គឺជាបក្សពួក និងជាអ្នកដើរតាមស្ហៃតននោះ។ តើពុំមែនទេឬ បក្សពួក ហើយនិងអ្នកដើរតាមស្ហៃតននោះ គឺជាពួកដែលខាតបង់ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក ពីព្រោះពួកគេបានលក់សេចក្តីចង្អុលបង្ហាញប្តូរយកភាពវង្វេង ហើយលក់ឋានសួគ៌ប្តូរយកឋាននរក។ info
التفاسير:

external-link copy
20 : 58

إِنَّ ٱلَّذِينَ يُحَآدُّونَ ٱللَّهَ وَرَسُولَهُۥٓ أُوْلَٰٓئِكَ فِي ٱلۡأَذَلِّينَ

ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ ពួកទាំងនោះហើយដែលស្ថិតក្នុងចំណោមអ្នកដែលអល់ឡោះធ្វើឱ្យអាប់ឱនបំផុត ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក ហើយទ្រង់ធ្វើឲ្យប្រជាជាតិទាំងឡាយដែលប្រឆាំងនោះ ទទួលរងនូវភាពអាម៉ាស់បំផុត។ info
التفاسير:

external-link copy
21 : 58

كَتَبَ ٱللَّهُ لَأَغۡلِبَنَّ أَنَا۠ وَرُسُلِيٓۚ إِنَّ ٱللَّهَ قَوِيٌّ عَزِيزٞ

ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ ពួកទាំងនោះហើយដែលស្ថិតក្នុងចំណោមអ្នកដែលអល់ឡោះធ្វើឱ្យអាប់ឱនបំផុត ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក ហើយទ្រង់ធ្វើឲ្យប្រជាជាតិទាំងឡាយដែលប្រឆាំងនោះ ទទួលរងនូវភាពអាម៉ាស់បំផុត។ info
التفاسير:
මෙ⁣ම පිටුවේ තිබෙන වැකිවල ප්‍රයෝජන:
• لطف الله بنبيه صلى الله عليه وسلم؛ حيث أدَّب صحابته بعدم المشقَّة عليه بكثرة المناجاة.
• ភាពទន់ភ្លន់របស់អល់ឡោះចំពោះព្យាការីរបស់ទ្រង់ (ព្យាការីមូហាំម៉ាត់) ដោយទ្រង់ឱ្យសហាហ្ពាត់(មិត្តភក្តិរបស់ព្យាការី)មានសីលធម៌ល្អចំពោះគាត់ ដោយមិនត្រូវបង្កការលំបាកដល់អ្នកនាំសារតាមរយៈការពិភាក្សារឿងសម្ងាត់ច្រើនជាមួយគាត់ឡើយ។ info

• ولاية اليهود من شأن المنافقين.
• ការចងសម្ព័ន្ធមិត្តជាមួយនឹងពួកយូដា ស្ថិតក្នុងចំណោមកិច្ចការរបស់ពួកពុតត្បុត។ info

• خسران أهل الكفر وغلبة أهل الإيمان سُنَّة إلهية قد تتأخر، لكنها لا تتخلف.
• ការខាតបង់ចំពោះពួកគ្មានជំនឿ ហើយជ័យជម្នះសម្រាប់អ្នកមានជំនឿដែលជាមាគ៌ារបស់ព្រះជាម្ចាស់នោះ អាចមានការយឺតយ៉ាវខ្លះ ក៏ប៉ុន្តែ មិនប្រែប្រួលនោះទេ។ info