ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - ශුද්ධ වූ අල්කුර්ආන් අර්ථ විිවරණයේ සංෂිප්ත අනුවාදයේ ඛමර් පරිවර්තනය.

external-link copy
60 : 25

وَإِذَا قِيلَ لَهُمُ ٱسۡجُدُواْۤ لِلرَّحۡمَٰنِ قَالُواْ وَمَا ٱلرَّحۡمَٰنُ أَنَسۡجُدُ لِمَا تَأۡمُرُنَا وَزَادَهُمۡ نُفُورٗا۩

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគ្មានជំនឿថាៈ ចូរពួកអ្នកឱនស៊ូជោតចំពោះម្ចាស់ដ៏មហាសប្បុរស។ ពួកគេបានតបវិញថាៈ ពួកយើងមិនឱនស៊ូជោតចំពោះម្ចាស់មហាសប្បុរសឡើយ។ តើម្ចាស់ដ៏មហាសប្បុរសជាអ្វី? ពួកយើងមិនស្គាល់ទ្រង់នោះទេ ហើយក៏មិនទទួលស្គាល់ទ្រង់នោះដែរ។ តើពួកយើងឱនស៊ូជោតទៅចំពោះអ្វីដែលអ្នកបានប្រើពួកយើងឲ្យស៊ូជោតទៅកាន់ ខណៈដែលពួកយើងមិនស្គាល់ទ្រង់ផងនោះឬ? ផ្ទុយទៅវិញ ការប្រើឲ្យពួកគេឱនស៊ូជោតនោះ គឺធ្វើឲ្យពួកគេឃ្លាតកាន់តែឆ្ងាយពីការមានជំនឿចំពោះអល់ឡោះថែមទៀត។ info
التفاسير:
මෙ⁣ම පිටුවේ තිබෙන වැකිවල ප්‍රයෝජන:
• الداعي إلى الله لا يطلب الجزاء من الناس.
• អ្នកដែលអំពាវនាវទៅកាន់អល់ឡោះ គឺមិនទាមទារការតបស្នងពីមនុស្សលោកឡើយ។ info

• ثبوت صفة الاستواء لله بما يليق به سبحانه وتعالى.
• ទទួលស្គាល់ថា អល់ឡោះជាម្ចាស់គង់លើអារ៉ស្ហក្នុងលក្ខណៈដែលសាកសមនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់។ info

• أن الرحمن اسم من أسماء الله لا يشاركه فيه أحد قط، دال على صفة من صفاته وهي الرحمة.
• ពិតប្រាកដណាស់الرحمن (ម្ចាស់ដ៏មហាសប្បុរស) គឺជាព្រះនាមមួយក្នុងចំណោមព្រះនាមទាំងឡាយរបស់អល់ឡោះ ដែលគ្មាននរណាម្នាក់ចូលរួមជាមួយទ្រង់ចំពោះលក្ខណៈនេះនោះឡើយ។ វាក៏បង្ហាញអំពីលក្ខណៈមួយក្នុងចំណោមលក្ខណៈទាំងឡាយរបស់ទ្រង់ផងដែរ គឺទ្រង់មហាមេត្តាករុណា។ info

• إعانة العبد بتعاقب الليل والنهار على تدارُكِ ما فاتَهُ من الطاعة في أحدهما.
• ការជួយដល់ខ្ញុំបម្រើរបស់ទ្រង់តាមរយៈការផ្លាស់ប្តូររវាងពេលយប់និងពេលថ្ងៃដើម្បីឲ្យពួកគេបំពេញនូវអ្វីដែលពួកគេបានខកខានអំពីការគោរពប្រតិបត្តិនៅក្នុងពេលណាមួយក្នុងចំណោមពេលទាំងពីរ(ពេលយប់ឬពេលថ្ងៃ)។ info

• من صفات عباد الرحمن التواضع والحلم، وطاعة الله عند غفلة الناس، والخوف من الله، والتزام التوسط في الإنفاق وفي غيره من الأمور.
• ក្នុងចំណោមលក្ខណៈសម្បត្តិរបស់ខ្ញុំបម្រើនៃម្ចាស់ដ៏មហាសប្បុរសនោះ គឺការឱនលំទោន ទន់ភ្លន់ គោរពប្រតិបត្តិចំពោះអល់ឡោះនៅពេលដែលមនុស្សម្នានាំគ្នាព្រងើយកន្តើយ កោតខ្លាចចំពោះអល់ឡោះ ប្រកាន់ខ្ជាប់នូវភាពកណ្តាលនៅក្នុងការចំណាយ និងចំពោះកិច្ចការផ្សេងៗទៀតទាំងឡាយ។ info