Ibisobanuro bya qoran ntagatifu - Ibisobanuro bya Qur'an Ntagatifu mu rurimi rw'igikhmeri - Ikigo Rowad cy'ubusobanuzi.

អាល់អាក់ឡា

external-link copy
1 : 87

سَبِّحِ ٱسۡمَ رَبِّكَ ٱلۡأَعۡلَى

ចូរអ្នក(ព្យាការីមូហាំម៉ាត់)លើកតម្កើងព្រះនាមនៃព្រះជាម្ចាស់របស់អ្នកដ៏មហាខ្ពង់ខ្ពស់។ info
التفاسير:

external-link copy
2 : 87

ٱلَّذِي خَلَقَ فَسَوَّىٰ

ទ្រង់ជាអ្នកដែលបានបង្កើត(សព្វភាវៈទាំងអស់) និងធ្វើឲ្យវាមានលក្ខណៈឥតខ្ចោះ។ info
التفاسير:

external-link copy
3 : 87

وَٱلَّذِي قَدَّرَ فَهَدَىٰ

ហើយទ្រង់ជាអ្នកដែលកំណត់(គ្រប់អ្វីៗទាំងអស់) ហើយផ្តល់ការចង្អុលបង្ហាញ។ info
التفاسير:

external-link copy
4 : 87

وَٱلَّذِيٓ أَخۡرَجَ ٱلۡمَرۡعَىٰ

ហើយទ្រង់ជាអ្នកដែលបណ្ដុះរុក្ខជាតិបៃតង។ info
التفاسير:

external-link copy
5 : 87

فَجَعَلَهُۥ غُثَآءً أَحۡوَىٰ

បន្ទាប់មក ទ្រង់បានធ្វើឱ្យវាទៅជាក្រៀមស្វិតក្លាយជាពណ៌ខ្មៅ។ info
التفاسير:

external-link copy
6 : 87

سَنُقۡرِئُكَ فَلَا تَنسَىٰٓ

យើងនឹងសូត្រវា(គម្ពីរគួរអាន)ឱ្យអ្នកស្តាប់។ ដូច្នេះ អ្នកនឹងមិនភ្លេចវាឡើយ info
التفاسير:

external-link copy
7 : 87

إِلَّا مَا شَآءَ ٱللَّهُۚ إِنَّهُۥ يَعۡلَمُ ٱلۡجَهۡرَ وَمَا يَخۡفَىٰ

លើកលែងតែអ្វីដែលអល់ឡោះមានចេតនាប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែលលាតត្រដាង និងអ្វីដែលគេលាក់បាំង។ info
التفاسير:

external-link copy
8 : 87

وَنُيَسِّرُكَ لِلۡيُسۡرَىٰ

ហើយយើងនឹងសម្រួលដល់អ្នក(នូវគ្រប់កិច្ចការរបស់អ្នក)ឲ្យមានភាពងាយស្រួល។ info
التفاسير:

external-link copy
9 : 87

فَذَكِّرۡ إِن نَّفَعَتِ ٱلذِّكۡرَىٰ

ដូច្នេះ ចូរអ្នកដាស់តឿន(ក្រុមរបស់អ្នក) ដរាបណាការដាស់តឿននោះ(នៅតែ)មានប្រយោជន៍។ info
التفاسير:

external-link copy
10 : 87

سَيَذَّكَّرُ مَن يَخۡشَىٰ

អ្នកដែលកោតខ្លាច(អល់ឡោះ)នឹងទទួលយកការដាស់តឿននោះ។ info
التفاسير:

external-link copy
11 : 87

وَيَتَجَنَّبُهَا ٱلۡأَشۡقَى

ចំណែកឯអ្នកដែលអពមង្គលនឹងចៀសឆ្ងាយពីការដាស់តឿននេះ។ info
التفاسير:

external-link copy
12 : 87

ٱلَّذِي يَصۡلَى ٱلنَّارَ ٱلۡكُبۡرَىٰ

គឺអ្នកដែលចូលឋាននរកដ៏មហិមា។ info
التفاسير:

external-link copy
13 : 87

ثُمَّ لَا يَمُوتُ فِيهَا وَلَا يَحۡيَىٰ

បន្ទាប់មក នៅក្នុងឋាននរកនោះ គេនឹងមិនស្លាប់ ហើយក៏មិនរស់(ដោយសុខស្រួល)នោះដែរ។ info
التفاسير:

external-link copy
14 : 87

قَدۡ أَفۡلَحَ مَن تَزَكَّىٰ

ពិតជាបានជោគជ័យហើយ អ្នកជម្រះសម្អាតខ្លួន info
التفاسير:

external-link copy
15 : 87

وَذَكَرَ ٱسۡمَ رَبِّهِۦ فَصَلَّىٰ

ហើយគេបានរំឭកព្រះនាមនៃព្រះជាម្ចាស់របស់គេ រួចបានប្រតិបត្ដិសឡាត។ info
التفاسير:

external-link copy
16 : 87

بَلۡ تُؤۡثِرُونَ ٱلۡحَيَوٰةَ ٱلدُّنۡيَا

ផ្ទុយទៅវិញ ពួកអ្នកបែរជាឱ្យតម្លៃឆាកជីវិតរស់នៅក្នុងលោកិយទៅវិញ info
التفاسير:

external-link copy
17 : 87

وَٱلۡأٓخِرَةُ خَيۡرٞ وَأَبۡقَىٰٓ

ខណៈថ្ងៃបរលោក គឺវាល្អប្រសើរ និងឋិតឋេរជាង(លោកិយទៅទៀត)។ info
التفاسير:

external-link copy
18 : 87

إِنَّ هَٰذَا لَفِي ٱلصُّحُفِ ٱلۡأُولَىٰ

ពិតប្រាកដណាស់ រឿងរ៉ាវនេះក៏មានចែងនៅក្នុងគម្ពីរពីមុនៗផងដែរ info
التفاسير:

external-link copy
19 : 87

صُحُفِ إِبۡرَٰهِيمَ وَمُوسَىٰ

គឺនៅក្នុងគម្ពីររបស់ព្យាការីអ៊ីព្រហ៊ីម និងព្យាការីមូសា។ info
التفاسير: