Ibisobanuro bya qoran ntagatifu - Ibisobanuro bya Qur'an Ntagatifu mu rurimi rw'igikhmeri - Ikigo Rowad cy'ubusobanuzi.

numero y'urupapuro:close

external-link copy
24 : 5

قَالُواْ يَٰمُوسَىٰٓ إِنَّا لَن نَّدۡخُلَهَآ أَبَدٗا مَّا دَامُواْ فِيهَا فَٱذۡهَبۡ أَنتَ وَرَبُّكَ فَقَٰتِلَآ إِنَّا هَٰهُنَا قَٰعِدُونَ

ពួកគេនិយាយថា៖ ឱម៉ូសា!ពិតប្រាកដណាស់ ពួកយើងនឹងមិនចូលក្នុងក្រុងនេះជាដាច់ខាត ដរាបណាពួកគេនៅទីនោះ។ ហេតុនេះ ចូរអ្នក និងព្រះជាម្ចាស់របស់អ្នកចូលទៅ ហើយចូរអ្នកទាំងពីរប្រយុទ្ធ(នឹងពួកទាំងនោះ)ចុះ។ ពិតប្រាកដណាស់ ពួកយើងអង្គុយនៅទីនេះហើយ។ info
التفاسير:

external-link copy
25 : 5

قَالَ رَبِّ إِنِّي لَآ أَمۡلِكُ إِلَّا نَفۡسِي وَأَخِيۖ فَٱفۡرُقۡ بَيۡنَنَا وَبَيۡنَ ٱلۡقَوۡمِ ٱلۡفَٰسِقِينَ

គាត់(ព្យាការីមូសា)បានពោលថា៖ ឱព្រះជាម្ចាស់! រូបខ្ញុំគ្មានអំណាចគ្រប់គ្រងអ្វីក្រៅពីខ្លួនឯង និងបងប្រុសរបស់ខ្ញុំ(ព្យាការីហារូន)នោះឡើយ។ ហេតុនេះ សូមព្រះអង្គមេត្តាបំបែករវាងពួកយើងនិងក្រុមដែលប្រព្រឹត្តល្មើសផងចុះ។ info
التفاسير:

external-link copy
26 : 5

قَالَ فَإِنَّهَا مُحَرَّمَةٌ عَلَيۡهِمۡۛ أَرۡبَعِينَ سَنَةٗۛ يَتِيهُونَ فِي ٱلۡأَرۡضِۚ فَلَا تَأۡسَ عَلَى ٱلۡقَوۡمِ ٱلۡفَٰسِقِينَ

ទ្រង់បានតបថា៖ ពិតប្រាកដណាស់ វា(ទឹកដីដ៏ស្អាតស្អំ)ត្រូវបានហាមឃាត់ចំពោះពួកគេរយៈពេលសែសិបឆ្នាំ។ ពួកគេនឹងវង្វេង(គ្មានគោលដៅ)នៅលើផែនដី។ ហេតុនេះ ចូរអ្នកកុំព្រួយបារម្ភចំពោះក្រុមប្រព្រឹត្តល្មើសឲ្យសោះ។ info
التفاسير:

external-link copy
27 : 5

۞ وَٱتۡلُ عَلَيۡهِمۡ نَبَأَ ٱبۡنَيۡ ءَادَمَ بِٱلۡحَقِّ إِذۡ قَرَّبَا قُرۡبَانٗا فَتُقُبِّلَ مِنۡ أَحَدِهِمَا وَلَمۡ يُتَقَبَّلۡ مِنَ ٱلۡأٓخَرِ قَالَ لَأَقۡتُلَنَّكَۖ قَالَ إِنَّمَا يَتَقَبَّلُ ٱللَّهُ مِنَ ٱلۡمُتَّقِينَ

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)និទានប្រាប់ពួកគេ(ពួកយូដា)ពីរឿងរ៉ាវកូនប្រុសទាំងពីររបស់ព្យាការីអាហ្ទាំ(គឺក៏ពេល និងហាពេល)ដោយពិតប្រាកដ ខណៈដែលគេទាំងពីរបានធ្វើគួរហ្ពាន(តង្វាយទៅកាន់អល់ឡោះ) តែគេទទួលយក(ការធ្វើគួរហ្ពាន)ពីមនុស្សម្នាក់ក្នុងចំណោមគេទាំងពីរ(ហាពេល) តែគេមិនទទួលយកពីម្នាក់ទៀត(កពេល)ឡើយ។ គេ(កពេល)បាននិយាយថា៖ ខ្ញុំប្រាកដជានឹងសម្លាប់ឯង។ គាត់(ហាពេល)ក៏បានតបវិញថា៖ តាមពិតអល់ឡោះជាម្ចាស់ទ្រង់ទទួលយកតែពីអ្នកដែលកោតខ្លាចប៉ុណ្ណោះ។ info
التفاسير:

external-link copy
28 : 5

لَئِنۢ بَسَطتَ إِلَيَّ يَدَكَ لِتَقۡتُلَنِي مَآ أَنَا۠ بِبَاسِطٖ يَدِيَ إِلَيۡكَ لِأَقۡتُلَكَۖ إِنِّيٓ أَخَافُ ٱللَّهَ رَبَّ ٱلۡعَٰلَمِينَ

ប្រសិនបើអ្នកលើកដៃរបស់អ្នកមកចំពោះខ្ញុំដើម្បីសម្លាប់ខ្ញុំនោះ ខ្ញុំនឹងមិនលើកដៃរបស់ខ្ញុំចំពោះអ្នកដើម្បីសម្លាប់អ្នកវិញនោះឡើយ។ ពិតប្រាកដណាស់ ខ្ញុំកោតខ្លាចអល់ឡោះជាព្រះជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។ info
التفاسير:

external-link copy
29 : 5

إِنِّيٓ أُرِيدُ أَن تَبُوٓأَ بِإِثۡمِي وَإِثۡمِكَ فَتَكُونَ مِنۡ أَصۡحَٰبِ ٱلنَّارِۚ وَذَٰلِكَ جَزَٰٓؤُاْ ٱلظَّٰلِمِينَ

(គាត់បន្តថា៖) ពិតណាស់ ខ្ញុំចង់ឱ្យបាបកម្មរបស់ខ្ញុំនិងបាបកម្មរបស់អ្នកធ្លាក់ទៅលើអ្នកដែលជាហេតុធ្វើឲ្យអ្នកស្ថិតក្នុងចំណោមពួកឋាននរក។ ហើយនោះគឺជាការតបស្នងចំពោះពួកដែលបំពាន។ info
التفاسير:

external-link copy
30 : 5

فَطَوَّعَتۡ لَهُۥ نَفۡسُهُۥ قَتۡلَ أَخِيهِ فَقَتَلَهُۥ فَأَصۡبَحَ مِنَ ٱلۡخَٰسِرِينَ

ពេលនោះ តណ្ហារបស់គេ(កពេល)បានអូសទាញរូបគេឱ្យសម្លាប់ប្អូនប្រុសរបស់ខ្លួន(ហាពេល)។ ពេលនោះ គេក៏បានសម្លាប់គាត់ ហើយគេក៏ក្លាយទៅជាអ្នកដែលស្ថិតក្នុងចំណោមពួកដែលខាតបង់។ info
التفاسير:

external-link copy
31 : 5

فَبَعَثَ ٱللَّهُ غُرَابٗا يَبۡحَثُ فِي ٱلۡأَرۡضِ لِيُرِيَهُۥ كَيۡفَ يُوَٰرِي سَوۡءَةَ أَخِيهِۚ قَالَ يَٰوَيۡلَتَىٰٓ أَعَجَزۡتُ أَنۡ أَكُونَ مِثۡلَ هَٰذَا ٱلۡغُرَابِ فَأُوَٰرِيَ سَوۡءَةَ أَخِيۖ فَأَصۡبَحَ مِنَ ٱلنَّٰدِمِينَ

ក្រោយមក អល់ឡោះជាម្ចាស់ក៏បានបញ្ជូនសត្វក្អែកមួយក្បាលឱ្យមកកកាយដី(នៅនឹងមុខកពេល)ដើម្បីឱ្យគេឃើញពីរបៀបបិទបាំងខ្លួនប្រាណ(បញ្ចុះសព)ប្អូនប្រុសរបស់គេ។ គេក៏និយាយថា៖ ឱអនិច្ចារូបខ្ញុំ! ហេតុអ្វីបានជាខ្ញុំអសមត្ថភាពមិនអាចធ្វើដូចសត្វក្អែកនេះដើម្បីបិទបាំងខ្លួនប្រាណ(បញ្ចុះសព)ប្អូនប្រុសរបស់ខ្ញុំ? ពេលនោះរូបគេក៏ក្លាយទៅជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលមានវិប្បដិសារី។ info
التفاسير: