Ibisobanuro bya qoran ntagatifu - Ibisobanuro bya Qur'an Ntagatifu mu rurimi rw'igikhmeri - Ikigo Rowad cy'ubusobanuzi.

numero y'urupapuro:close

external-link copy
37 : 24

رِجَالٞ لَّا تُلۡهِيهِمۡ تِجَٰرَةٞ وَلَا بَيۡعٌ عَن ذِكۡرِ ٱللَّهِ وَإِقَامِ ٱلصَّلَوٰةِ وَإِيتَآءِ ٱلزَّكَوٰةِ يَخَافُونَ يَوۡمٗا تَتَقَلَّبُ فِيهِ ٱلۡقُلُوبُ وَٱلۡأَبۡصَٰرُ

បុរសៗ(ដែលលើកតម្កើងទ្រង់ទាំងនោះ)ការធ្វើជំនួញ និងការលក់ដូរមិនអាចធ្វើឱ្យពួកគេភ្លេចពីការរំឭកចំពោះអល់ឡោះ និងប្រតិបត្តិសឡាត ហើយនិងបរិច្ចាគហ្សាកាត់នោះឡើយ។ ពួកគេភ័យខ្លាចថ្ងៃមួយដែលដួងចិត្ត និងកែវភ្នែកត្រូវក្រឡាប់ចាក់(ថ្ងៃបរលោក)។ info
التفاسير:

external-link copy
38 : 24

لِيَجۡزِيَهُمُ ٱللَّهُ أَحۡسَنَ مَا عَمِلُواْ وَيَزِيدَهُم مِّن فَضۡلِهِۦۗ وَٱللَّهُ يَرۡزُقُ مَن يَشَآءُ بِغَيۡرِ حِسَابٖ

ដើម្បីអល់ឡោះទ្រង់តបស្នងដល់ពួកគេយ៉ាងល្អបំផុតនូវអ្វីដែលពួកគេបានសាង ហើយទ្រង់នឹងបន្ថែមឱ្យពួកគេ(លើសពីនេះទៀត)ដោយការប្រោសប្រទានរបស់ទ្រង់។ ហើយអល់ឡោះទ្រង់ប្រទានលាភសក្ការៈដល់ជនណាដែលទ្រង់មានចេតនាដោយឥតគណនាឡើយ។ info
التفاسير:

external-link copy
39 : 24

وَٱلَّذِينَ كَفَرُوٓاْ أَعۡمَٰلُهُمۡ كَسَرَابِۭ بِقِيعَةٖ يَحۡسَبُهُ ٱلظَّمۡـَٔانُ مَآءً حَتَّىٰٓ إِذَا جَآءَهُۥ لَمۡ يَجِدۡهُ شَيۡـٔٗا وَوَجَدَ ٱللَّهَ عِندَهُۥ فَوَفَّىٰهُ حِسَابَهُۥۗ وَٱللَّهُ سَرِيعُ ٱلۡحِسَابِ

រីឯពួកដែលគ្មានជំនឿវិញ ទង្វើរបស់ពួកគេ ប្រៀបដូចជាការបំភាន់ភ្នែកនៅទីវាលមួយដែលអ្នកស្រេកទឹកគិតថា វាជាទឹក។ លុះនៅពេលដែលគេទៅដល់កន្លែងនោះ គឺគេពុំឃើញមានអ្វីនៅទីនោះឡើយ។ ហើយ(ពួកគ្មានជំនឿវិញ)គេនឹងប្រទះឃើញអល់ឡោះជាម្ចាស់នៅនឹងមុខគេ(នៅថ្ងៃបរលោក)។ ពេលនោះ ទ្រង់នឹងផ្តល់ឱ្យគេនូវការជំនុំជម្រះរបស់គេយ៉ាងពេញលេញ។ ហើយអល់ឡោះទ្រង់ជាអ្នកកាត់សេចក្តីយ៉ាងឆាប់រហ័សបំផុត។ info
التفاسير:

external-link copy
40 : 24

أَوۡ كَظُلُمَٰتٖ فِي بَحۡرٖ لُّجِّيّٖ يَغۡشَىٰهُ مَوۡجٞ مِّن فَوۡقِهِۦ مَوۡجٞ مِّن فَوۡقِهِۦ سَحَابٞۚ ظُلُمَٰتُۢ بَعۡضُهَا فَوۡقَ بَعۡضٍ إِذَآ أَخۡرَجَ يَدَهُۥ لَمۡ يَكَدۡ يَرَىٰهَاۗ وَمَن لَّمۡ يَجۡعَلِ ٱللَّهُ لَهُۥ نُورٗا فَمَا لَهُۥ مِن نُّورٍ

ឬក៏(ទង្វើរបស់ពួកគេ)ប្រៀបបានទៅនឹងភាពងងឹតនៅក្នុងបាតសមុទ្រដ៏ជ្រៅមួយដែលមានរលកធំៗគ្របដណ្តប់ពីលើវាផ្ទួនៗ ព្រមទាំងមានពពកខ្មៅ(ដ៏ធំមួយ)គ្របលើរលកនោះទៀត។ គឺភាពងងឹតត្រូវត្រួតពីលើគ្នាទៅវិញទៅមក។ នៅពេលដែលគេដកដៃរបស់គេចេញ គេស្ទើរតែមិនអាចមើលវាឃើញ។ ហើយជនណាដែលអល់ឡោះមិនផ្តល់ឲ្យគេនូវពន្លឺទេនោះ ជាការពិតណាស់ គឺគ្មានពន្លឺសម្រាប់គេនោះឡើយ។ info
التفاسير:

external-link copy
41 : 24

أَلَمۡ تَرَ أَنَّ ٱللَّهَ يُسَبِّحُ لَهُۥ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَٱلطَّيۡرُ صَٰٓفَّٰتٖۖ كُلّٞ قَدۡ عَلِمَ صَلَاتَهُۥ وَتَسۡبِيحَهُۥۗ وَٱللَّهُ عَلِيمُۢ بِمَا يَفۡعَلُونَ

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ត្រូវបានអ្នកដែលនៅលើមេឃជាច្រើនជាន់និងផែនដី ព្រមទាំងពពួកបក្សីដែលត្រដាងស្លាបទាំងគូរបស់វា សុទ្ធតែលើកតម្កើងចំពោះទ្រង់នោះ? រាល់ភាវៈទាំងនោះ គឺទ្រង់បានដឹងនូវការសឡាត និងការលើកតម្កើងរបស់វា(ចំពោះទ្រង់)។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត។ info
التفاسير:

external-link copy
42 : 24

وَلِلَّهِ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ وَإِلَى ٱللَّهِ ٱلۡمَصِيرُ

ហើយការគ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយកន្លែងវិលត្រឡប់(នៅថ្ងៃបរលោក) គឺឆ្ពោះទៅកាន់អល់ឡោះ(តែមួយគត់)។ info
التفاسير:

external-link copy
43 : 24

أَلَمۡ تَرَ أَنَّ ٱللَّهَ يُزۡجِي سَحَابٗا ثُمَّ يُؤَلِّفُ بَيۡنَهُۥ ثُمَّ يَجۡعَلُهُۥ رُكَامٗا فَتَرَى ٱلۡوَدۡقَ يَخۡرُجُ مِنۡ خِلَٰلِهِۦ وَيُنَزِّلُ مِنَ ٱلسَّمَآءِ مِن جِبَالٖ فِيهَا مِنۢ بَرَدٖ فَيُصِيبُ بِهِۦ مَن يَشَآءُ وَيَصۡرِفُهُۥ عَن مَّن يَشَآءُۖ يَكَادُ سَنَا بَرۡقِهِۦ يَذۡهَبُ بِٱلۡأَبۡصَٰرِ

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ធ្វើឱ្យពពករសាត់។ ក្រោយមក ទ្រង់បានប្រមូលផ្តុំវា រួចមក ទ្រង់បានធ្វើឱ្យវាគរលើគ្នា។ ពេលនោះ អ្នកនឹងឃើញទឹកភ្លៀងចេញពីចន្លោះដុំពពកនោះ។ ហើយទ្រង់បានបញ្ចុះពីលើមេឃចេញពីដុំពពកដ៏ក្រាស់ឃ្មឹកដែលប្រៀបដូចជាភ្នំនោះនូវព្រិលដោយវាត្រូវទៅលើជនណាដែលទ្រង់មានចេតនា និងបញ្ចៀសវាចេញអំពីជនណាដែលទ្រង់មានចេតនា។ ពន្លឺនៃផ្លេកបន្ទោរស្ទើរតែឆក់យកក្រសែភ្នែកទៅហើយ។ info
التفاسير: