Ibisobanuro bya qoran ntagatifu - Ibisobanuro bya Qur'an Ntagatifu mu rurimi rw'igikhmeri - Ikigo Rowad cy'ubusobanuzi.

numero y'urupapuro:close

external-link copy
154 : 2

وَلَا تَقُولُواْ لِمَن يُقۡتَلُ فِي سَبِيلِ ٱللَّهِ أَمۡوَٰتُۢۚ بَلۡ أَحۡيَآءٞ وَلَٰكِن لَّا تَشۡعُرُونَ

ហើយពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មិនត្រូវនិយាយចំពោះអ្នកដែលត្រូវបានគេសម្លាប់(ពលីជីវិត)ក្នុងមាគ៌ារបស់អល់ឡោះនោះថា៖ ពួកគេបានស្លាប់(ដូចអ្នកដទៃបានស្លាប់)នោះឡើយ។ ផ្ទុយទៅវិញ ពួកគេនៅមានជីវិត(នៅឯព្រះជាម្ចាស់របស់ពួកគេ) ប៉ុន្តែពួកអ្នកមិនមានអារម្មណ៍ដឹងឡើយ។ info
التفاسير:

external-link copy
155 : 2

وَلَنَبۡلُوَنَّكُم بِشَيۡءٖ مِّنَ ٱلۡخَوۡفِ وَٱلۡجُوعِ وَنَقۡصٖ مِّنَ ٱلۡأَمۡوَٰلِ وَٱلۡأَنفُسِ وَٱلثَّمَرَٰتِۗ وَبَشِّرِ ٱلصَّٰبِرِينَ

ហើយយើងពិតជានឹងសាកល្បងពួកអ្នកដោយប្រការផ្សេងៗដូចជា ការភ័យខ្លាច គ្រោះអត់ឃ្លាន កង្វះខាតទ្រព្យសម្បត្តិ បាត់បង់ជីវិត និងកង្វះខាតផលានុផលជាដើម។ ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកដែលមានភាពអត់ធ្មត់(លើការសាកល្បងទាំងនោះ)ចុះ។ info
التفاسير:

external-link copy
156 : 2

ٱلَّذِينَ إِذَآ أَصَٰبَتۡهُم مُّصِيبَةٞ قَالُوٓاْ إِنَّا لِلَّهِ وَإِنَّآ إِلَيۡهِ رَٰجِعُونَ

គឺបណ្តាអ្នកដែលនៅពេលណាពួកគេជួបប្រទះគ្រោះថ្នាក់ណាមួយ ពួកគេនិយាយថា៖ ពិតប្រាកដណាស់ ពួកយើងជាកម្មសិទ្ធិរបស់អល់ឡោះ ហើយពិតប្រាកដណាស់ ពួកយើងនឹងវិលត្រលប់ទៅកាន់ទ្រង់វិញ(នៅថ្ងៃបរលោក)។ info
التفاسير:

external-link copy
157 : 2

أُوْلَٰٓئِكَ عَلَيۡهِمۡ صَلَوَٰتٞ مِّن رَّبِّهِمۡ وَرَحۡمَةٞۖ وَأُوْلَٰٓئِكَ هُمُ ٱلۡمُهۡتَدُونَ

អ្នកទាំងនោះហើយជាអ្នកដែលទទួលបាននូវការកោតសសើរ និងក្តីមេត្តាករុណាពីព្រះជាម្ចាស់របស់ពួកគេ។ ហើយអ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលបានការចង្អុលបង្ហាញ។ info
التفاسير:

external-link copy
158 : 2

۞ إِنَّ ٱلصَّفَا وَٱلۡمَرۡوَةَ مِن شَعَآئِرِ ٱللَّهِۖ فَمَنۡ حَجَّ ٱلۡبَيۡتَ أَوِ ٱعۡتَمَرَ فَلَا جُنَاحَ عَلَيۡهِ أَن يَطَّوَّفَ بِهِمَاۚ وَمَن تَطَوَّعَ خَيۡرٗا فَإِنَّ ٱللَّهَ شَاكِرٌ عَلِيمٌ

ជាការពិតណាស់ ភ្នំសហ្វា និងភ្នំម៉ារវ៉ាស់ គឺជាអត្តសញ្ញាណមួយក្នុងចំណោមអត្តសញ្ញាណរបស់អល់ឡោះជាម្ចាស់។ ដូចនេះ ជនណាដែលមានបំណងទៅកាន់ពៃទុលឡោះដើម្បីធ្វើធម្មយាត្រាហាជ្ជី ឬអ៊ុមរ៉ោះនោះ គឺគ្មានទោសពៃរ៍អ្វីឡើយលើរូបគេក្នុងការដែលគេសាអ៊ី(ដើរទៅមក)រវាងភ្នំទាំងពីរនេះ។ ជនណាដែលបានធ្វើប្រការល្អដោយស្ម័គ្រចិត្ត(ប្រការស៊ូណិត)នោះ ពិតណាស់អល់ឡោះជាម្ចាស់ គឺជាអ្នកថ្លែងអំណរគុណ និងមហាដឹងបំផុត។ info
التفاسير:

external-link copy
159 : 2

إِنَّ ٱلَّذِينَ يَكۡتُمُونَ مَآ أَنزَلۡنَا مِنَ ٱلۡبَيِّنَٰتِ وَٱلۡهُدَىٰ مِنۢ بَعۡدِ مَا بَيَّنَّٰهُ لِلنَّاسِ فِي ٱلۡكِتَٰبِ أُوْلَٰٓئِكَ يَلۡعَنُهُمُ ٱللَّهُ وَيَلۡعَنُهُمُ ٱللَّٰعِنُونَ

ជាការពិតណាស់ ពួកដែលបានលាក់បាំងនូវអ្វីដែលយើងបានបញ្ចុះមកនៃសញ្ញាភស្តុតាង និងការចង្អុលបង្ហាញ ក្រោយពីយើងបានបញ្ជាក់វា(ភាពជាព្យាការីរបស់មូហាំម៉ាត់)ដល់មនុស្សលោកនៅក្នុងគម្ពីរ(របស់ពួកគេ)ហើយនោះ ពួកទាំងនោះហើយជាពួកដែលត្រូវបានអល់ឡោះដាក់បណ្តាសា និងបណ្តាអ្នកដែលដាក់បណ្តាសាទាំងឡាយ(ម៉ាឡាអ៊ីកាត់ ព្យាការី និងមនុស្សលោក)ក៏បានដាក់បណ្តាសាពួកគេផងដែរ។ info
التفاسير:

external-link copy
160 : 2

إِلَّا ٱلَّذِينَ تَابُواْ وَأَصۡلَحُواْ وَبَيَّنُواْ فَأُوْلَٰٓئِكَ أَتُوبُ عَلَيۡهِمۡ وَأَنَا ٱلتَّوَّابُ ٱلرَّحِيمُ

លើកលែងតែបណ្តាអ្នកដែលបានសារភាពកំហុស ហើយបានកែលម្អ(ទង្វើរបស់ពួកគេ) ព្រមទាំងបានបញ្ជាក់(អំពីការលាក់បាំងរបស់ពួកគេ)ប៉ុណ្ណោះ។ ពិតណាស់ អ្នកទាំងនោះ គឺយើង(អល់ឡោះ)នឹងទទួលយកការសារភាពកំហុសរបស់ពួកគេ ហើយយើងគឺជាអ្នកដែលទទួលយកការសារភាពកំហុស ជាអ្នកអាណិតស្រលាញ់បំផុត។ info
التفاسير:

external-link copy
161 : 2

إِنَّ ٱلَّذِينَ كَفَرُواْ وَمَاتُواْ وَهُمۡ كُفَّارٌ أُوْلَٰٓئِكَ عَلَيۡهِمۡ لَعۡنَةُ ٱللَّهِ وَٱلۡمَلَٰٓئِكَةِ وَٱلنَّاسِ أَجۡمَعِينَ

ជាការពិតណាស់ ពួកដែលគ្មានជំនឿ ហើយពួកគេបានស្លាប់ក្នុងភាពជាអ្នកគ្មានជំនឿនោះ ពួកទាំងនោះហើយជាពួកដែលត្រូវបានអល់ឡោះ ម៉ាឡាអ៊ីកាត់ និងមនុស្សលោកទាំងអស់ដាក់បណ្តាសាចំពោះពួកគេ។ info
التفاسير:

external-link copy
162 : 2

خَٰلِدِينَ فِيهَا لَا يُخَفَّفُ عَنۡهُمُ ٱلۡعَذَابُ وَلَا هُمۡ يُنظَرُونَ

ពួកគេនឹងស្ថិតនៅជាក្នុងវា(បណ្តាសា និងឋាននរក)ជានិច្ច ហើយទណ្ឌកម្មនឹងមិនត្រូវបានគេបន្ធូរបន្ថយចំពោះពួកគេឡើយ ហើយពួកគេក៏មិនត្រូវបានពន្យារពេលនោះដែរ។ info
التفاسير:

external-link copy
163 : 2

وَإِلَٰهُكُمۡ إِلَٰهٞ وَٰحِدٞۖ لَّآ إِلَٰهَ إِلَّا هُوَ ٱلرَّحۡمَٰنُ ٱلرَّحِيمُ

ហើយព្រះជាម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក)ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺមានតែមួយអង្គគត់។ គ្មានទេព្រះជាម្ចាស់ដែលត្រូវគេគោរសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលមហាសប្បុរស មហាអាណិតស្រលាញ់នោះឡើយ។ info
التفاسير: