Ibisobanuro bya qoran ntagatifu - Ibisobanuro bya Qur'an Ntagatifu mu rurimi rw'igikhmeri - Ikigo Rowad cy'ubusobanuzi.

ម៉ារយុាំ

external-link copy
1 : 19

كٓهيعٓصٓ

កាហ្វ ហា យ៉ា អ៊ីន សទ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ info
التفاسير:

external-link copy
2 : 19

ذِكۡرُ رَحۡمَتِ رَبِّكَ عَبۡدَهُۥ زَكَرِيَّآ

(នេះគឺជា)ការរំឭកពីក្ដីមេត្តាករុណានៃព្រះជាម្ចាស់របស់អ្នកចំពោះខ្ញុំបម្រើរបស់ទ្រង់ គឺព្យាការីហ្សាការីយ៉ា។ info
التفاسير:

external-link copy
3 : 19

إِذۡ نَادَىٰ رَبَّهُۥ نِدَآءً خَفِيّٗا

ខណៈពេលដែលគាត់បួងសួងសុំពីព្រះជាម្ចាស់របស់គាត់នូវការបួងសួងមួយយ៉ាងស្ងាត់ៗបំផុត។ info
التفاسير:

external-link copy
4 : 19

قَالَ رَبِّ إِنِّي وَهَنَ ٱلۡعَظۡمُ مِنِّي وَٱشۡتَعَلَ ٱلرَّأۡسُ شَيۡبٗا وَلَمۡ أَكُنۢ بِدُعَآئِكَ رَبِّ شَقِيّٗا

គាត់បានបួងសួងថា៖ បរពិត្រព្រះជាម្ចាស់! ពិតប្រាកដណាស់ ឆ្អឹងរបស់ខ្ញុំបានទ្រុឌទ្រោមទៅហើយ ឯសក់ក្បាលរបស់ខ្ញុំក៏ស្កូវព្រោងព្រាតទៀត ហើយខ្ញុំក៏មិនធ្លាប់ត្រូវបានព្រះអង្គ ឱព្រះជាម្ចាស់បដិសេធក្នុងការបួងសួងសុំទៅចំពោះព្រះអង្គនោះដែរ។ info
التفاسير:

external-link copy
5 : 19

وَإِنِّي خِفۡتُ ٱلۡمَوَٰلِيَ مِن وَرَآءِي وَكَانَتِ ٱمۡرَأَتِي عَاقِرٗا فَهَبۡ لِي مِن لَّدُنكَ وَلِيّٗا

ហើយពិតប្រាកដណាស់ ខ្ញុំបារម្ភខ្លាចញាតិសន្ដានរបស់ខ្ញុំ ដោយបន្ទាប់ពីខ្ញុំស្លាប់ទៅ(មិនបានអនុវត្តពេញលេញតាមក្បួនច្បាប់របស់ព្រះអង្គ) ហើយភរិយារបស់ខ្ញុំក៏ជាស្រ្តីអារថែមទៀត។ ហេតុនេះ សូមព្រះអង្គមេត្តាប្រទានដល់ខ្ញុំនូវអ្នកស្នងត្រកូលម្នាក់អំពីព្រះអង្គផងចុះ info
التفاسير:

external-link copy
6 : 19

يَرِثُنِي وَيَرِثُ مِنۡ ءَالِ يَعۡقُوبَۖ وَٱجۡعَلۡهُ رَبِّ رَضِيّٗا

ដែលគេនឹងទទួលមរតកអំពីខ្ញុំ និងទទួលមរតកពីពូជពង្សរបស់ព្យាការីយ៉ាក់កូប។ ហើយសូមព្រះអង្គ ឱព្រះជាម្ចាស់របស់ខ្ញុំ មេត្តាធ្វើឱ្យគេក្លាយទៅជាអ្នកដែលជាទីគាប់ចិត្តផង។ info
التفاسير:

external-link copy
7 : 19

يَٰزَكَرِيَّآ إِنَّا نُبَشِّرُكَ بِغُلَٰمٍ ٱسۡمُهُۥ يَحۡيَىٰ لَمۡ نَجۡعَل لَّهُۥ مِن قَبۡلُ سَمِيّٗا

(ទ្រង់បានមានបន្ទូលថា៖) ឱហ្សាការីយ៉ា! ពិតប្រាកដណាស់ យើងសូមផ្ដល់ដំណឹងរីករាយដល់អ្នកនូវក្មេងប្រុស(កូនប្រុស)ម្នាក់ ឈ្មោះរបស់គេគឺ យ៉ះយ៉ា ដែលយើងមិនធ្លាប់ដាក់ឈ្មោះនេះឱ្យអ្នកណាពីមុនមកឡើយ។ info
التفاسير:

external-link copy
8 : 19

قَالَ رَبِّ أَنَّىٰ يَكُونُ لِي غُلَٰمٞ وَكَانَتِ ٱمۡرَأَتِي عَاقِرٗا وَقَدۡ بَلَغۡتُ مِنَ ٱلۡكِبَرِ عِتِيّٗا

គាត់បានតបថា៖ បរពិត្រព្រះជាម្ចាស់! តើឲ្យខ្ញុំមានកូនយ៉ាងដូចម្ដេច បើភរិយារបស់ខ្ញុំជាស្រ្តីអារ។ រីឯខ្ញុំវិញ ក៏ឈានដល់វ័យចំណាស់ ទ្រុឌទ្រោមហើយនោះ?! info
التفاسير:

external-link copy
9 : 19

قَالَ كَذَٰلِكَ قَالَ رَبُّكَ هُوَ عَلَيَّ هَيِّنٞ وَقَدۡ خَلَقۡتُكَ مِن قَبۡلُ وَلَمۡ تَكُ شَيۡـٔٗا

ម៉ាឡាអ៊ីកាត់(ជីព្រីល)បានពោលថា៖ គឺដូច្នោះឯង។ ប៉ុន្តែព្រះជាម្ចាស់របស់អ្នកទ្រង់មានបន្ទូលថា៖ វាគឺជារឿងងាយស្រួលបំផុតសម្រាប់យើង។ ពិតប្រាកដណាស់ យើងបានបង្កើតអ្នក(ឱហ្សាការីយ៉ា)កាលពីមុនទាំងដែលអ្នកពុំទាន់មានអ្វីសោះ។ info
التفاسير:

external-link copy
10 : 19

قَالَ رَبِّ ٱجۡعَل لِّيٓ ءَايَةٗۖ قَالَ ءَايَتُكَ أَلَّا تُكَلِّمَ ٱلنَّاسَ ثَلَٰثَ لَيَالٖ سَوِيّٗا

គាត់បានតបថា៖ បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាផ្ដល់និមិត្តសញ្ញាណាមួយដល់ខ្ញុំផង។ ទ្រង់បានតបវិញថា៖ និមិត្តសញ្ញារបស់អ្នក គឺអ្នកមិនអាចនិយាយជាមួយមនុស្សលោកបានឡើយក្នុងរយៈពេលបីយប់ ទាំងដែលអ្នកនៅមានសុខភាពល្អ។ info
التفاسير:

external-link copy
11 : 19

فَخَرَجَ عَلَىٰ قَوۡمِهِۦ مِنَ ٱلۡمِحۡرَابِ فَأَوۡحَىٰٓ إِلَيۡهِمۡ أَن سَبِّحُواْ بُكۡرَةٗ وَعَشِيّٗا

ពេលនោះ គាត់ក៏បានចេញពីកន្លែងថ្វាយបង្គំទៅជួបនឹងក្រុមរបស់គាត់ ហើយគាត់បានធ្វើសញ្ញាទៅកាន់ពួកគេ ដោយឱ្យពួកគេលើកតម្ដើងសរសើរអល់ឡោះ ទាំងព្រឹក ទាំងល្ងាច។ info
التفاسير: