Ibisobanuro bya qoran ntagatifu - Ibisobanuro by'igitabo Al Mukh'taswar fi Taf'sir Al Qur'an Al Karim mu rurimi rw'igi Khim'yar.

external-link copy
43 : 7

وَنَزَعۡنَا مَا فِي صُدُورِهِم مِّنۡ غِلّٖ تَجۡرِي مِن تَحۡتِهِمُ ٱلۡأَنۡهَٰرُۖ وَقَالُواْ ٱلۡحَمۡدُ لِلَّهِ ٱلَّذِي هَدَىٰنَا لِهَٰذَا وَمَا كُنَّا لِنَهۡتَدِيَ لَوۡلَآ أَنۡ هَدَىٰنَا ٱللَّهُۖ لَقَدۡ جَآءَتۡ رُسُلُ رَبِّنَا بِٱلۡحَقِّۖ وَنُودُوٓاْ أَن تِلۡكُمُ ٱلۡجَنَّةُ أُورِثۡتُمُوهَا بِمَا كُنتُمۡ تَعۡمَلُونَ

ក្នុងចំណោមឧបការគុណដ៏ពេញលេញរបស់ពួកគេនៅក្នុងឋានសួគ៌នោះ គឺអល់ឡោះជាម្ចាស់បានដកយកនូវការខឹងសម្បារនិងការច្រណែឈ្នានីសចេញពីដួងចិត្តរបស់ពួកគេ ព្រមទាំងមានទន្លេជាច្រើនដែលហូរកាត់ពីក្រោមពួកគេ។ ហើយពួកគេបាននិយាយទទួលស្គាល់ចំពោះអល់ឡោះចំពោះឧបការគុណទាំងឡាយដែលទ្រង់បានប្រទានដល់ពួកគេថាៈ ការសរសើរទាំងឡាយគឺសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានចង្អុលបង្ហាញពួកយើងឲ្យបានសាងទង្វើកុសលទាំងនេះ ដែលនាំឲ្យពួកយើងទទួលបាននូវឋានៈមួយនេះ។ ហើយពួកយើងពិតជាមិនអាចទទួលបាននូវការចង្អុលបង្ហាញនេះដោយខ្លួនរបស់ពួកយើងនោះទេ ប្រសិនបើអល់ឡោះមិនចង្អុលបង្ហាញពួកយើងទៅកាន់វាទេនោះ។ ជាការពិតណាស់ បណ្តាអ្នកនាំសារនៃម្ចាស់របស់យើងបាននាំមកនូវសេចក្តីពិតដែលគ្មាមានការសង្ស័យនៅក្នុងវានោះឡើយ ព្រមទាំងភាពសច្ចៈចំពោះការសន្យា(ផ្តល់ផលបុណ្យ) និងការព្រមាន(ដាក់ទណ្ឌកម្ម)។ ហើយមានគេប្រកាសប្រាប់ពួកគេថាៈ ពិតណាស់ នេះគឺជាឋានសួគ៌ដែលបណ្តាអ្នកនាំសារទាំងឡាយរបស់យើងបានប្រាប់ពួកអ្នកកាលនៅលើលោកិយ។ អល់ឡោះជាម្ចាស់ទ្រង់បានផ្តល់វាដល់ពួកអ្នកដោយសារតែទង្វើកុសលដែលពួកអ្នកធ្លាប់បានសាងដែលពួកអ្នកសាងវាដោយភាពស្មោះសចំពោះទ្រង់។ info
التفاسير:
Inyungu dukura muri ayat kuri Uru rupapuro:
• المودة التي كانت بين المكذبين في الدنيا تنقلب يوم القيامة عداوة وملاعنة.
• ការស្រឡាញ់រាប់អានគ្នារវាងអ្នកដែលបដិសេធនៅលើលោកិយនេះនឹងប្រែទៅជាភាពជាសត្រូវនឹងគ្នា និងការដាក់បណ្តាសាចំពោះគ្នាវិញទៅមកនៅថ្ងៃបរលោក។ info

• أرواح المؤمنين تفتح لها أبواب السماء حتى تَعْرُج إلى الله، وتبتهج بالقرب من ربها والحظوة برضوانه.
• បណ្តាទ្វារមេឃាត្រូវបានបើកទទួលយកព្រលឹងរបស់បណ្តាអ្នកដែលមានជំនឿដើម្បីឲ្យវាឡើងទៅកាន់អល់ឡោះ ហើយវាមានភាពសប្បាយរីករាយដោយបានស្ថិតនៅជិតម្ចាស់របស់វា និងទទួលបាននូវការពេញចិត្តពីទ្រង់។ info

• أرواح المكذبين المعرضين لا تفتح لها أبواب السماء، وإذا ماتوا وصعدت فهي تستأذن فلا يؤذن لها، فهي كما لم تصعد في الدنيا بالإيمان بالله ومعرفته ومحبته، فكذلك لا تصعد بعد الموت، فإن الجزاء من جنس العمل.
• ចំណែកឯព្រលឹងរបស់ពួកដែលប្រឆាំងវិញ បណ្តាទ្វារមេឃាទាំងឡាយមិនត្រូវបានគេបើកសម្រាប់ទទួលយកព្រលឹងរបស់ពួកគេនោះទេ។ នៅពេលដែលពួកគេស្លាប់ ព្រលឹងរបស់ពួកគេក៏ឡើងលើទៅមេឃ និងសុំការអនុញ្ញាត(ដើម្បីបើកទ្វាមេឃា) តែគេ(ម៉ាឡាអ៊ីកាត់យាមទ្វារមេឃ)មិនអនុញ្ញាតឲ្យព្រលឹងនោះនោះទេ។ ពិតណាស់ វាដូចទៅនឹងសេចក្តីជំនឿរបស់ពួកគេចំពោះអល់ឡោះ ការស្គាល់ទ្រង់ និងការស្រឡាញ់ចំពោះទ្រង់ដែលមិនឡើងទៅលើនៅក្នុងលោកិយដូច្នោះដែរ។ ដូច្នេះ ពេលដែលពួកគេស្លាប់ទៅ ព្រលឹងរបស់ពួកគេក៏មិនអាចឡើងទៅបានដែរ ដ្បិតថាការតបស្នង គឺអាស្រ័យទៅតាមប្រភេទនៃទង្វើដែលគេបានសាង។ info

• أهل الجنة نجوا من النار بعفو الله، وأدخلوا الجنة برحمة الله، واقتسموا المنازل وورثوها بالأعمال الصالحة وهي من رحمته، بل من أعلى أنواع رحمته.
• បណ្តាអ្នកឋានសួគ៌ ពួកគេរួចផុតពីឋាននរកដោយសារការអភ័យទោសពីអល់ឡោះ ហើយពួកគេបានចូលក្នុងឋានសួគ៌ដោយសារក្តីមេត្តាករុណារបស់ទ្រង់ ទទួលបានឋានៈសក្តិនិងអ្វីផ្សេងៗនៅក្នុងឋានសួគ៌ដោយសារតែទង្វើដែលគេបានសាង ហើយវាគឺជាក្តីមេត្តាករុណាពីអល់ឡោះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាគឺជាក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់បំផុតរបស់អល់ឡោះចំពោះរូបគេ។ info