Ibisobanuro bya qoran ntagatifu - Ibisobanuro by'igitabo Al Mukh'taswar fi Taf'sir Al Qur'an Al Karim mu rurimi rw'igi Khim'yar.

numero y'urupapuro:close

external-link copy
188 : 7

قُل لَّآ أَمۡلِكُ لِنَفۡسِي نَفۡعٗا وَلَا ضَرًّا إِلَّا مَا شَآءَ ٱللَّهُۚ وَلَوۡ كُنتُ أَعۡلَمُ ٱلۡغَيۡبَ لَٱسۡتَكۡثَرۡتُ مِنَ ٱلۡخَيۡرِ وَمَا مَسَّنِيَ ٱلسُّوٓءُۚ إِنۡ أَنَا۠ إِلَّا نَذِيرٞ وَبَشِيرٞ لِّقَوۡمٖ يُؤۡمِنُونَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ខ្ញុំគ្មានសមត្ថភាពអ្វីអាចផ្តល់នូវប្រការល្អសម្រាប់ខ្លួនឯងនោះទេ ហើយក៏មិនអាចរុញច្រានប្រការអាក្រក់ចេញពីខ្លួនរបស់ខ្ញុំបាននោះដែរ លើកលែងតែអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់មានចេតនាប៉ុណ្ណោះ។ ជាការពិតណាស់ បញ្ហាទាំងអស់នោះ គឺទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់ ហើយខ្ញុំពុំបានដឹងអ្វីមួយនោះទេ លើកលែងតែអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បង្រៀនខ្ញុំប៉ុណ្ណោះ។ ដូចនេះ ខ្ញុំក៏មិនបានដឹងពីប្រការអាថ៌កំបាំងណាមួយនោះដែរ។ ប្រសិនបើខ្ញុំអាចដឹងពីប្រការអាថ៌កំបាំងមែននោះ ខ្ញុំប្រាកដជានឹងធ្វើនូវមូលហេតុទាំងឡាយដែលខ្ញុំបានដឹងថាវាអាចនាំមកប្រការល្អ និងអាចការពារខ្លួនខ្ញុំពីប្រការអាក្រក់ជាមិនខាន ព្រោះតែខ្ញុំបានដឹងពីអ្វីៗទាំងអស់មុនពេលដែលវាបានកើតឡើង និងអ្វីដែលនឹងកើតឡើង។ រូបខ្ញុំគ្មានអ្វីក្រៅពីជាអ្នកនាំសារម្នាក់មកពីអល់ឡោះជាម្ចាស់នោះឡើយ។ ខ្ញុំព្រមានបន្លាចពីទណ្ឌកម្មរបស់ទ្រង់ដ៏សែនខ្លោចផ្សា(ចំពោះពួកដែលប្រឆាំង) និងផ្តល់ដំណឹងរីករាយពីផលបុណ្យដ៏ឧត្តុង្គឧត្តមចំពោះក្រុមមួយដែលមានជំនឿថា រូបខ្ញុំ គឺជាអ្នកនាំសារមកពីអល់ឡោះជាម្ចាស់ ហើយជឿជាក់ចំពោះអ្វីដែលខ្ញុំបាននាំមក។ info
التفاسير:

external-link copy
189 : 7

۞ هُوَ ٱلَّذِي خَلَقَكُم مِّن نَّفۡسٖ وَٰحِدَةٖ وَجَعَلَ مِنۡهَا زَوۡجَهَا لِيَسۡكُنَ إِلَيۡهَاۖ فَلَمَّا تَغَشَّىٰهَا حَمَلَتۡ حَمۡلًا خَفِيفٗا فَمَرَّتۡ بِهِۦۖ فَلَمَّآ أَثۡقَلَت دَّعَوَا ٱللَّهَ رَبَّهُمَا لَئِنۡ ءَاتَيۡتَنَا صَٰلِحٗا لَّنَكُونَنَّ مِنَ ٱلشَّٰكِرِينَ

ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នក(ឱបុរសនិងស្ត្រីទាំងឡាយ)ចេញពីមនុស្សតែម្នាក់គត់ គឺព្យាការីអាហ្ទាំ ហើយទ្រង់បានបង្កើតចេញពីព្យាការីអាហ្ទាំនោះនូវភរិយារបស់គេ គឺហាវ៉ាក។ ទ្រង់បានបង្កើតនាងចេញពីឆ្អឺងជំនីរបស់គាត់(អាហ្ទាំ)ដើម្បីឲ្យគាត់មានភាពរីករាយ និងស្ងប់ចិត្តជាមួយនាង។ នៅពេលដែលគាត់បានរួមភេទជាមួយនាង នាងក៏មានផ្ទៃពោះនូវការពពោះមួយដ៏ស្រាលដោយនាងគ្មានអារម្មណ៍ថាមានផ្ទៃពោះនោះទេ ពីព្រោះនាងទើបតែចាប់ផ្តើមមានផ្ទៃពោះ។ ហើយនាងនៅតែបន្តពពោះបែបនេះ ដោយនាងអាចបំពេញនូវសេចក្តីត្រូវការផ្សេងៗរបស់នាងដោយគ្មានអារម្មណ៍ថាធ្ងន់នោះឡើយ។ នៅពេលដែលពោះរបស់នាងកាន់តែធំ នាងក៏មានអារម្មណ៍ថាធ្ងន់ (ពេលនោះ)គេទាំងពីរក៏បានបួងសួងសុំពីម្ចាស់របស់ពួកគេទាំងពីរថាៈ ប្រសិនបើទ្រង់(ឱម្ចាស់របស់ពួកយើង)ប្រទានឲ្យពួកយើងនូវកូនដ៏ល្អម្នាក់ដោយបង្កើតគេឲ្យមានលក្ខណៈពេញលេញនោះ ពួកយើងពិតជានឹងក្លាយទៅជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលថ្លែងអំណរគុណចំពោះឧបការគុណរបស់ទ្រង់ជាមិនខាន។ info
التفاسير:

external-link copy
190 : 7

فَلَمَّآ ءَاتَىٰهُمَا صَٰلِحٗا جَعَلَا لَهُۥ شُرَكَآءَ فِيمَآ ءَاتَىٰهُمَاۚ فَتَعَٰلَى ٱللَّهُ عَمَّا يُشۡرِكُونَ

ក្រោយមក នៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់ទទួលយកការបួងសួងរបស់គេទាំងពីរ ហើយបានប្រទានដល់គេទាំងពីរនូវកូនដ៏ល្អម្នាក់ដូចដែលគេទាំងពីរបានបួងសួងសុំនោះ ស្រាប់តែគេទាំងពីរបានធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់ចំពោះអ្វី(កូន)ដែលទ្រង់បានប្រទានដល់គេទាំងពីរទៅវិញ ដោយគេទាំងពីរបានផ្តល់ភាពជាខ្ញុំបម្រើដល់កូនរបស់ពួកគេទាំងពីរក្រៅពីអល់ឡោះជាម្ចាស់ ដោយបានដាក់ឈ្មោះកូនរបស់គេថា “អាប់ទុលហារីស” (មានន័យថា ខ្ញុំបម្រើរបស់ហារីស)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់ និងមហាស្អាតស្អំពីភាពមានដៃគូ(ស្ហ៊ីរិក) ពីព្រោះ ទ្រង់គឺជាព្រះជាម្ចាស់តែមួយគត់ក្នុងភាពជាម្ចាស់ដែលបង្កើត និងក្នុងភាពជាម្ចាស់ដែលត្រូវគេគោរពសក្ការៈ។ info
التفاسير:

external-link copy
191 : 7

أَيُشۡرِكُونَ مَا لَا يَخۡلُقُ شَيۡـٔٗا وَهُمۡ يُخۡلَقُونَ

តើពួកគេយករូបបដិមាទាំងឡាយនិងអ្វីក្រៅពីនេះមកគោរពសក្ការៈរួមនឹងអល់ឡោះជាម្ចាស់ឬ ខណៈដែលពួកគេបានដឹងថា រូបបដិមាទាំងនោះមិនបានបង្កើតអ្វីមួយ ដែលជាហេតុឲ្យពួកវាសាកសមនឹងឲ្យគេគោរពសក្ការៈនោះឡើយ ផ្ទុយទៅវិញ ពួកវា(រូបដិមា)ត្រូវបានគេបង្កើតនោះ? ដូច្នេះ តើពួកគេយកពួកវាមកគោរពសក្ការៈរួមជាមួយនឹងអល់ឡោះយ៉ាងដូចម្តេច? info
التفاسير:

external-link copy
192 : 7

وَلَا يَسۡتَطِيعُونَ لَهُمۡ نَصۡرٗا وَلَآ أَنفُسَهُمۡ يَنصُرُونَ

ហើយព្រះនានាដែលគេគោរពសក្ការៈទាំងនេះ គ្មានសមត្ថភាពអាចជួយអ្នកដែលគោរពសក្ការៈចំពោះពួកវានោះឡើយ ហើយពួកវាក៏គ្មានសមត្ថភាពជួយខ្លួនឯងបាននោះដែរ។ ដូច្នេះ តើពួកគេគោរពសក្ការៈចំពោះពួកវាយ៉ាងដូចម្តេច? info
التفاسير:

external-link copy
193 : 7

وَإِن تَدۡعُوهُمۡ إِلَى ٱلۡهُدَىٰ لَا يَتَّبِعُوكُمۡۚ سَوَآءٌ عَلَيۡكُمۡ أَدَعَوۡتُمُوهُمۡ أَمۡ أَنتُمۡ صَٰمِتُونَ

ប្រសិនបើពួកអ្នក(ឱពួកមុស្ហរីគីន)បួងសួងសុំពីរូបបដិមានានាដែលពួកអ្នកយកវាធ្វើជាព្រះក្រៅពីអល់ឡោះទាំងនោះឲ្យចង្អុលបង្ហាញ(ពួកអ្នក)នោះ ពួកវាមិនអាចឆ្លើយតបនឹងពួកអ្នកបានឡើយនូវអ្វីដែលពួកអ្នកបានបួងសួងសុំពីពួកវានោះ ហើយពួកវាក៏មិនអាចធ្វើតាមពួកអ្នកបានដែរ។ វាដូចតែគ្នាទេចំពោះពួកវា ទោះបីជាពួកអ្នកបួងសួងសុំពីពួកវា ឬក៏ពួកអ្នកនៅស្ងៀមក៏ដោយ ពីព្រោះពួកវាគ្រាន់តែជាដុំថ្ម ជារបស់ដែលគ្មានវិញ្ញាណដែលមិនអាចស្តាប់លឺ និងមិនអាចនិយាយបានប៉ុណ្ណោះ។ info
التفاسير:

external-link copy
194 : 7

إِنَّ ٱلَّذِينَ تَدۡعُونَ مِن دُونِ ٱللَّهِ عِبَادٌ أَمۡثَالُكُمۡۖ فَٱدۡعُوهُمۡ فَلۡيَسۡتَجِيبُواْ لَكُمۡ إِن كُنتُمۡ صَٰدِقِينَ

ជាការពិតណាស់ អ្វីដែលពួកអ្នក(ឱពួកមុស្ហរីគីន)កំពុងតែគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះនោះ ពួកវាគឺជាម៉ាខ្លូករបស់អល់ឡោះ(របស់ដែលអល់ឡោះបានបង្កើត) ជាកម្មសិទ្ធិរបស់ទ្រង់ដូចពួកអ្នកដែរ តែពួកអ្នកគ្រាន់បើជាង និងល្អជាងពួកគេបន្តិច ពីព្រោះពួកអ្នក ជាមនុស្សរស់ដែលអាចនិយាយបាន អាចដើរបាន អាចស្តាប់លឺ និងអាចមើលឃើញបាន ប៉ុន្តែរូបបដិមារបស់ពួកអ្នកវិញមិនដូច្នោះទេ។ ដូច្នេះ ចូរពួកអ្នកបួងសួងសុំពីពួកវា ហើយឲ្យពួកវាឆ្លើយតបចំពោះពួកអ្នកមើល៍ ប្រសិនបើពួកអ្នក គឺជាអ្នកដែលនិយាយពិតចំពោះអ្វីដែលពួកអ្នកអះអាងថា ពួកវាពិតជាអាចធ្វើបានមែននោះ។ info
التفاسير:

external-link copy
195 : 7

أَلَهُمۡ أَرۡجُلٞ يَمۡشُونَ بِهَآۖ أَمۡ لَهُمۡ أَيۡدٖ يَبۡطِشُونَ بِهَآۖ أَمۡ لَهُمۡ أَعۡيُنٞ يُبۡصِرُونَ بِهَآۖ أَمۡ لَهُمۡ ءَاذَانٞ يَسۡمَعُونَ بِهَاۗ قُلِ ٱدۡعُواْ شُرَكَآءَكُمۡ ثُمَّ كِيدُونِ فَلَا تُنظِرُونِ

រូបបដិមាដែលពួកអ្នកយកវាមកគោរពបូជាធ្វើជាព្រះទាំងនោះ តើពួកវាមានជើងដែលអាចដើរបានដើម្បីបំពេញសេចក្តីត្រូវការរបស់ពួកអ្នកដែរឬទេ? ឬក៏តើពួកវាមានដៃដែលអាចការពារពួកអ្នកដោយកម្លាំងរបស់វាដែរឬទេ? ឬក៏តើពួកវាមានភ្នែកដែលអាចមើលឃើញពីប្រការដែលកំបាំងពីពួកអ្នក ហើយពួកវាប្រាប់ពួកអ្នកបានដែរឬទេ? ឬក៏តើពួកវាមានត្រចៀកដែលអាចស្តាប់លឺនូវអ្វីដែលលាក់បាំងពីពួកអ្នក ហើយវាយកមកប្រាប់ឲ្យពួកអ្នកបានដឹងដែរឬទេ? ប្រសិនបើពួកវាមិនអាចធ្វើបានដូច្នោះទេនោះ ចុះហេតុអ្វីបានជាពួកអ្នកគោរពសក្ការៈចំពោះពួកវាដោយសង្ឃឹមថា ពួកវាអាចនាំមកនូវផលប្រយោជន៍ ឬការពារគ្រោះថ្នាក់ពីពួកអ្នកនោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះចុះថាៈ ចូរពួកអ្នកបួងសួងសុំពីពួកដែលពួកអ្នកយកពួកវាមកដាក់ស្មើនឹងអល់ឡោះ បន្ទាប់មក ចូរពួកអ្នកប្រើល្បិចដើម្បីធ្វើបាបខ្ញុំចុះ ហើយកុំបន្ធូរដៃឲ្យខ្ញុំឲ្យសោះ។ info
التفاسير:
Inyungu dukura muri ayat kuri Uru rupapuro:
• في الآيات بيان جهل من يقصد النبي صلى الله عليه وسلم ويدعوه لحصول نفع أو دفع ضر؛ لأن النفع إنما يحصل من قِبَلِ ما أرسل به من البشارة والنذارة.
• បណ្តាវាក្យខណ្ឌទាំងនេះបង្ហាញពីភាពល្ងង់ខ្លៅរបស់ជនដែលមករកព្យាការីមូហាំម៉ាត់ ហើយសុំពីរូបលោកដើម្បីផ្តល់ឲ្យជួយផ្តល់ផលប្រយោជន៍ ឬការពារពីគ្រោះថ្នាក់ ពីព្រោះផលប្រយោជន៍នោះ តាមពិតគឺកើតឡើងពីអ្វីដែលគេបញ្ជូនលោកមកនៃការផ្តល់ដំណឹងរីករាយ ឬការព្រមានបន្លាចប៉ុណ្ណោះ។ info

• جعل الله بمنَّته من نوع الرجل زوجه؛ ليألفها ولا يجفو قربها ويأنس بها؛ لتتحقق الحكمة الإلهية في التناسل.
• ដោយការប្រោសប្រទានរបស់អល់ឡោះជាម្ចាស់ ទ្រង់បានបង្កើតចេញពីបុរសនោះនូវភរិយារបស់គេដើម្បីឲ្យគេមានក្តីស្រឡាញ់ចំពោះនាង មិនមានភាពសោះកក្រោះពេលនៅក្បែរនាង និងមានភាពរីករាយជាមួយនាង ដើម្បីបញ្ជាក់ពីបុព្វហេតុរបស់ព្រះជាម្ចាស់ចំពោះការបង្កើតសម្ព័ន្ធមេត្រីភាព(រវាងប្តីប្រពន្ធ)។ info

• لا يليق بالأفضل الأكمل الأشرف من المخلوقات وهو الإنسان أن يشتغل بعبادة الأخس والأرذل من الحجارة والخشب وغيرها من الآلهة الباطلة.
• ម៉ាខ្លូករបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានបង្កើតមកមានលក្ខណៈពេញលេញនិងខ្ពង់ខ្ពស់ ពោលគឺមនុស្សលោកនេះ មិនគួរណាក្នុងការមករវល់ជាមួយនឹងការគោរពបូជាទៅចំពោះដុំថ្ម ឬដើមឈើដែលអន់ទាបជាដើមដែលជាព្រះក្លែងក្លាយនោះទេ។ info

• ចាំបាច់លើខ្ញុំបម្រើអល់ឡោះ នៅពេលដែលមានការញុះញង់មិនល្អពីសំណាក់ស្ហៃតន ដូចជាវាជម្រុញឲ្យធ្វើប្រការដែលគេហាមឃាត់ ឬញុះញង់ឲ្យបោះបង់ចោលប្រការដែលជាកាតព្វកិច្ចជាដើមនោះ ត្រូវសុំការអភ័យទោសពីអល់ឡោះជាម្ចាស់ ហើយទទួលស្គាល់នូវអ្វីដែលគេធ្វេសប្រហែសដោយការសារភាពកំហុសមួយដ៏ត្រឹមត្រូវ ព្រមទាំងសាងនូវទង្វើកុសលនានាដើម្បីឲ្យអំពើល្អនោះលុបលាងនូវទង្វើបាបកម្មដែលខ្លួនបានសាង។ info