Ibisobanuro bya qoran ntagatifu - Ibisobanuro by'igitabo Al Mukh'taswar fi Taf'sir Al Qur'an Al Karim mu rurimi rw'igi Khim'yar.

numero y'urupapuro:close

external-link copy
141 : 3

وَلِيُمَحِّصَ ٱللَّهُ ٱلَّذِينَ ءَامَنُواْ وَيَمۡحَقَ ٱلۡكَٰفِرِينَ

ហើយក្នុងចំណោមបុព្វហេតុទាំងនោះផងដែរ គឺដើម្បីសម្អាតបណ្តាអ្នកមានជំនឿទាំងឡាយពីបាបកម្មរបស់ពួកគេ និងសម្រិតសម្រាំងពួកគេចេញពីពួកពុតត្បុត ហើយនិងដើម្បីបំផ្លាញពួកគ្មានជំនឿនិងបោសសម្អាតពួកគេ។ info
التفاسير:

external-link copy
142 : 3

أَمۡ حَسِبۡتُمۡ أَن تَدۡخُلُواْ ٱلۡجَنَّةَ وَلَمَّا يَعۡلَمِ ٱللَّهُ ٱلَّذِينَ جَٰهَدُواْ مِنكُمۡ وَيَعۡلَمَ ٱلصَّٰبِرِينَ

តើពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)នឹកស្មានថា ពួកអ្នកនឹងអាចចូលឋានសួគ៌បានដោយមិនមានការសាកល្បង និង(មិនមាន)ការអត់ធ្មត់ ខណៈដែលអល់ឡោះមិនទាន់វែកញែកច្បាស់លាស់រវាងអ្នកដែលតស៊ូក្នុងចំណោមពួកអ្នក និងមិនទាន់វែកញែកច្បាស់លាស់រវាងអ្នកដែលអត់ធ្មត់ទៅលើការសាកល្បងដែលកើតមានចំពោះពួកគេផងនោះឬ? info
التفاسير:

external-link copy
143 : 3

وَلَقَدۡ كُنتُمۡ تَمَنَّوۡنَ ٱلۡمَوۡتَ مِن قَبۡلِ أَن تَلۡقَوۡهُ فَقَدۡ رَأَيۡتُمُوهُ وَأَنتُمۡ تَنظُرُونَ

ហើយពិតប្រាកដណាស់ ពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ធ្លាប់បានប្រាថ្នាចង់ជួបនឹងពួកគ្មានជំនឿ(ក្នុងសង្រ្គាម)ដើម្បីទទួលបានការពលីជីវិតក្នុងមាគ៌ាអល់ឡោះ(ស្លាប់ស្ហាហ៊ីទ) ដូចដែលបងប្អូន(រួមជំនឿ)របស់ពួកអ្នកបានពលីជីវិតនៅក្នុងសង្គ្រាមហ្ពាទើរ មុននឹងពួកអ្នកប្រឈមនឹងមូលហេតុនៃការស្លាប់ និងភាពក្តៅគគុកនៃសង្គ្រាមនោះ។ ពេលនេះ ពួកអ្នកបានឃើញហើយនៅថ្ងៃសង្រ្គាមអ៊ូហ៊ុទនេះនូវអ្វីដែលពួកអ្នកបានប្រាថ្នា ខណៈដែលពួកអ្នកឃើញវាដោយផ្ទាល់ភ្នែក។ info
التفاسير:

external-link copy
144 : 3

وَمَا مُحَمَّدٌ إِلَّا رَسُولٞ قَدۡ خَلَتۡ مِن قَبۡلِهِ ٱلرُّسُلُۚ أَفَإِيْن مَّاتَ أَوۡ قُتِلَ ٱنقَلَبۡتُمۡ عَلَىٰٓ أَعۡقَٰبِكُمۡۚ وَمَن يَنقَلِبۡ عَلَىٰ عَقِبَيۡهِ فَلَن يَضُرَّ ٱللَّهَ شَيۡـٔٗاۚ وَسَيَجۡزِي ٱللَّهُ ٱلشَّٰكِرِينَ

ព្យាការីមូហាំម៉ាត់គ្រាន់តែជាអ្នកនាំសារម្នាក់ក្នុងចំណោមបណ្តាអ្នកនាំសារទាំងឡាយរបស់អល់ឡោះដែលបានបញ្ជូនមកមុនគាត់ប៉ុណ្ណោះ ដែលពួកគេបានស្លាប់ទៅហើយ ឬក៏ត្រូវបានសម្លាប់។ ប្រសិនបើគាត់(ព្យាការីមូហាំម៉ាត់)បានស្លាប់ ឬត្រូវបានសម្លាប់នោះ តើពួកអ្នកនឹងត្រឡប់ចេញពីសាសនា(ឥស្លាម)របស់ពួកអ្នក ហើយបោះបង់ការប្រយុទ្ធនោះឬ? ហើយបុគ្គលណាម្នាក់ក្នុងចំណោមពួកអ្នកដែលចាកចេញអំពីសាសនារបស់គេនោះ ពិតណាស់ វាមិនអាចបង្កគ្រោះថ្នាក់អ្វីចំពោះអល់ឡោះបន្តិចណាឡើយ ពីព្រោះទ្រង់គឺជាអ្នកដែលមហាខ្លាំងពូកែ មហាខ្លាំងក្លាបំផុត។ តាមពិត អ្នកដែលចេញពីសាសនានេះទៅវិញទេដែលបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនោះ ដោយការយកខ្លួនរបស់គេទៅប្រឈមនឹងការខាតបង់ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក។ ហើយអល់ឡោះជាម្ចាស់នឹងតបស្នងនូវផលបុណ្យដ៏ល្អប្រពៃបំផុតចំពោះបណ្តាអ្នកដែលដឹងគុណចំពោះទ្រង់ តាមរយៈការប្រកាន់ខ្ជាប់នឹងសាសនារបស់ទ្រង់ ហើយនិងការប្រយុទ្ធរបស់ពួកគេក្នុងមាគ៌ារបស់ទ្រង់។ info
التفاسير:

external-link copy
145 : 3

وَمَا كَانَ لِنَفۡسٍ أَن تَمُوتَ إِلَّا بِإِذۡنِ ٱللَّهِ كِتَٰبٗا مُّؤَجَّلٗاۗ وَمَن يُرِدۡ ثَوَابَ ٱلدُّنۡيَا نُؤۡتِهِۦ مِنۡهَا وَمَن يُرِدۡ ثَوَابَ ٱلۡأٓخِرَةِ نُؤۡتِهِۦ مِنۡهَاۚ وَسَنَجۡزِي ٱلشَّٰكِرِينَ

ហើយជីវិតនីមួយៗមិនអាចស្លាប់នោះទេ លើកលែងតែដោយការកំណត់របស់អល់ឡោះ ក្រោយពីគេបានចំណាយអស់នូវពេលវេលាដែលអល់ឡោះបានកត់ត្រាវាធ្វើជាពេលកំណត់(នៃអាយុជីវិតរបស់គេ)សម្រាប់គេរួចហើយនោះ ដោយគ្មានការបន្ថែម និងក៏គ្មានបន្ថយ(ពេលវេលា)នោះប៉ុណ្ណោះ។ ហើយជនណាចង់បានផលតបស្នងនៅលើលោកិយចំពោះទង្វើកុសលដែលគេបានសាងនោះ យើងនឹងប្រទានឲ្យគេតាមអ្វីដែលត្រូវបានកំណត់ចំពោះគេរួច ហើយគេមិនទទួលចំណែកអ្វីឡើយនៅថ្ងៃបរលោក។ ហើយជនណាដែលចង់បានផលតបស្នងនៅថ្ងៃបរលោកចំពោះទង្វើកុសលរបស់គេដែលគេបានសាងនោះ យើងនឹងប្រទានឲ្យគេនូវផលបុណ្យថ្ងៃបរលោក។ ហើយយើងនឹងតបស្នងដល់បណ្តាដែលដឹងគុណចំពោះម្ចាស់របស់ពួកគេនូវការតបស្នងដ៏ធំធេងបំផុត។ info
التفاسير:

external-link copy
146 : 3

وَكَأَيِّن مِّن نَّبِيّٖ قَٰتَلَ مَعَهُۥ رِبِّيُّونَ كَثِيرٞ فَمَا وَهَنُواْ لِمَآ أَصَابَهُمۡ فِي سَبِيلِ ٱللَّهِ وَمَا ضَعُفُواْ وَمَا ٱسۡتَكَانُواْۗ وَٱللَّهُ يُحِبُّ ٱلصَّٰبِرِينَ

ហើយមានព្យាការីជាច្រើនក្នុងចំណោមបណ្ដាព្យាការីររបស់អល់ឡោះដែលបណ្តាអ្នកដែលដើរតាមពួកគេជាច្រើនក្រុមបានចូលរួមធ្វើសង្រ្គាមជាមួយនឹងគេ ប៉ុន្តែពួកគេមិនដែលកំសាករាថយអំពីការប្រយុទ្ធដោយសារតែពួកគេទទួលរងនូវការកាប់សម្លាប់ និងទទួលរងរបួសក្នុងមាគ៌ារបស់អល់ឡោះនោះឡើយ ហើយពួកគេក៏មិនមានភាពទន់ខ្សោយ ហើយក៏មិនចុះញ៉មក្នុងការប្រយុទ្ធជាមួយសត្រូវនោះដែរ។ ផ្ទុយទៅវិញ ពួកគេមានការអត់ធ្មត់ និងរក្សាគោលជំហរ(ក្នុងការប្រយុទ្ធ)។ ហើយអល់ឡោះស្រឡាញ់បណ្តាអ្នកដែលអត់ធ្មត់លើការលំបាកនានា និងជម្នះឧបសគ្គទាំងឡាយក្នុងមាគ៌ារបស់ទ្រង់។ info
التفاسير:

external-link copy
147 : 3

وَمَا كَانَ قَوۡلَهُمۡ إِلَّآ أَن قَالُواْ رَبَّنَا ٱغۡفِرۡ لَنَا ذُنُوبَنَا وَإِسۡرَافَنَا فِيٓ أَمۡرِنَا وَثَبِّتۡ أَقۡدَامَنَا وَٱنصُرۡنَا عَلَى ٱلۡقَوۡمِ ٱلۡكَٰفِرِينَ

ហើយបណ្តាអ្នកដែលអត់ធ្មត់ទាំងនោះ នៅពេលដែលពួកគេទទួលរងនូវការសាកល្បងនេះ ពួកគេមិននិយាយអ្វីក្រៅពីពោលថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាអភ័យទោសដល់ពួកយើងផងចុះនូវបាបកម្មទាំងឡាយរបស់ពួកយើង ហើយនិងការជ្រុលជ្រួសក្នុងកិច្ចការរបស់ពួកយើងផង ហើយសូមទ្រង់មេត្តាពង្រឹងគោលជំហរបស់ពួកយើងក្នុងពេលជួបនឹងសត្រូវរបស់ពួកយើង និងជួយពួកយើងឲ្យមានជ័យជម្នះលើក្រុមដែលគ្មានជំនឿចំពោះទ្រង់ផងចុះ។ info
التفاسير:

external-link copy
148 : 3

فَـَٔاتَىٰهُمُ ٱللَّهُ ثَوَابَ ٱلدُّنۡيَا وَحُسۡنَ ثَوَابِ ٱلۡأٓخِرَةِۗ وَٱللَّهُ يُحِبُّ ٱلۡمُحۡسِنِينَ

ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានប្រទានឲ្យពួកគេនូវផលបុណ្យនៅក្នុងលោកិយ ដោយឲ្យពួកគេទទួលបានជោគជ័យ និងផ្តល់ភាពនឹងនរដល់ពួកគេ ហើយទ្រង់បានប្រទានឲ្យពួកគេនូវផលបុណ្យដ៏ល្អប្រពៃបំផុតនៅថ្ងៃបរលោក ដោយទទួលបានពេញចិត្តពីអល់ឡោះចំពោះពួកគេ ហើយនិងការសើយសុខជាអមតៈនៅក្នុងឋានសួគ៌ណាអ៊ីម។ ហើយអល់ឡោះស្រឡាញ់បណ្តាអ្នកដែលធ្វើល្អទាំងក្នុងការគោរពសក្ការៈរបស់ពួកគេនិងក្នុងការទំនាក់ទំនងរបស់ពួកគេ។ info
التفاسير:
Inyungu dukura muri ayat kuri Uru rupapuro:
• الابتلاء سُنَّة إلهية يتميز بها المجاهدون الصادقون الصابرون من غيرهم.
• ការសាកល្បង គឺជាមាគ៌ារបស់ព្រះជាម្ចាស់ ដើម្បីវែកញែករវាងបណ្តាអ្នកដែលតស៊ូដែលស្មោះត្រង់និងមានភាពអត់ធ្មត់ និងអ្នកផ្សេងក្រៅពីពួកគេ។ info

• يجب ألا يرتبط الجهاد في سبيل الله والدعوة إليه بأحد من البشر مهما علا قدره ومقامه.
• ជាការចាំបាច់ គឺមិនត្រូវភ្ជាប់ការប្រយុទ្ធតស៊ូក្នុងមាគ៌ាអល់ឡោះនិងការអំពាវនាវទៅកាន់ទ្រង់នោះទៅនឹងមនុស្សលោកណាម្នាក់ឡើយ ទោះបីជាបុគ្គលនោះ មានអំណាចនិងមានឋានៈខ្ពស់យ៉ាងណាក៏ដោយ។ info

• أعمار الناس وآجالهم ثابتة عند الله تعالى، لا يزيدها الحرص على الحياة، ولا ينقصها الإقدام والشجاعة.
• អាយុជិវិតរបស់មនុស្សនិងកាលកំណត់នៃការស្លាប់របស់ពួកគេត្រូវបានកត់ត្រាទុកយ៉ាងច្បាស់លាស់នៅឯអល់ឡោះជាម្ចាស់។ ការយកចិត្តទុកដាក់រក្សាថែរក្សាជីវិតរបស់គេ មិនអាចបន្ថែមអាយុកាលកំណត់នៃការស្លាប់របស់គេបានឡើយ ហើយការនាំមុខគេនិងភាពក្លាហានក្នុងការប្រយុទ្ធនឹងសត្រូវនោះ ក៏មិនបានបន្ថយអាយុកាលកំណត់នៃសេចក្តីស្លាប់របស់គេនោះដែរ។ info

• تختلف مقاصد الناس ونياتهم، فمنهم من يريد ثواب الله، ومنهم من يريد الدنيا، وكلٌّ سيُجازَى على نيَّته وعمله.
• គោលបំណង និងសេចក្តីប្រាថ្នារបស់មនុស្សលោកខុសៗគ្នា។ មានអ្នកខ្លះចង់បានផលបុណ្យពីអល់ឡោះ(នៅថ្ងៃបរលោក) ហើយមានអ្នកខ្លះ ចង់បានសម្រាប់តែការរស់នៅលើលោកិយនេះប៉ុណ្ណោះ ហើយបុគ្គលគ្រប់រូបនឹងត្រូវបានតបស្នងទៅតាមការនៀត(ការប៉ង) និងតាមទង្វើរបស់គេ។ info