Ibisobanuro bya qoran ntagatifu - Ibisobanuro by'igitabo Al Mukh'taswar fi Taf'sir Al Qur'an Al Karim mu rurimi rw'igi Khim'yar.

external-link copy
32 : 2

قَالُواْ سُبۡحَٰنَكَ لَا عِلۡمَ لَنَآ إِلَّا مَا عَلَّمۡتَنَآۖ إِنَّكَ أَنتَ ٱلۡعَلِيمُ ٱلۡحَكِيمُ

ពួកគេបានឆ្លើយ(ដោយទទួលស្គល់ពីភាពខ្វះខាតរបស់ពួកគេ និងបង្វិលឧត្តមភាពនោះទៅកាន់អល់ឡោះ)ថាៈ មហាបរិសុទ្ធ និងមហាខ្ពង់ខ្ពស់ហើយចំពោះទ្រង់ ឱម្ចាស់របស់ពួកយើងអំពីការជំទាស់នឹងទ្រង់ក្នុងការសម្រេចរបស់ទ្រង់ និងច្បាប់បញ្ញត្តិរបស់ទ្រង់។ ពួកយើងពិតជាមិនដឹងអ្វីឡើយក្រៅពីអ្វីដែលទ្រង់បានបង្រៀនពួកយើងប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលមហាដឹងដែលគ្មានអ្វីមួយអាចលាក់បាំងនឹងទ្រង់បានឡើយ និងមហាគតិបណ្ឌិតលើការដាក់កិច្ចការអ្វីមួយចំកន្លែងរបស់វាដោយភាពខ្លាំងក្លារបស់ទ្រង់។ info
التفاسير:
Inyungu dukura muri ayat kuri Uru rupapuro:
• الواجب على المؤمن إذا خفيت عليه حكمة الله في بعض خلقه وأَمْرِهِ أن يسلِّم لله في خلقه وأَمْرِهِ.
• ជាកាតព្វកិច្ចលើអ្នកមានជំនឿ ប្រសិនបើគាត់មិនបានដឹងពីបុព្វហេតុរបស់អល់ឡោះក្នុងការបង្កើតរបស់ទ្រង់ និងបទបញ្ជាអ្វីមួយរបស់ទ្រង់ទេនោះ ត្រូវឱ្យពួកគេប្រគល់ឱ្យអល់ឡោះចំពោះបុព្វហេតុក្នុងការបង្កើត និងបទបញ្ជានោះ។ info

• رَفَعَ القرآن الكريم منزلة العلم، وجعله سببًا للتفضيل بين الخلق.
• គម្ពីរគួរអានបានលើកឋានៈនៃចំណេះដឹង និងបានចាត់ទុកវាជាមូលហេតុមួយនៃភាពល្អប្រសើរខ្ពង់ខ្ពស់ជាងគ្នារវាងម៉ាខ្លូក(អ្វីដែលអល់ឡោះបង្កើត)ទាំងអស់។ info

• الكِبْرُ هو رأس المعاصي، وأساس كل بلاء ينزل بالخلق، وهو أول معصية عُصِيَ الله بها.
• ភាពអំណួត គឺជាដើមចម ឬជាប្រភពនៃអំពើល្មើស និងជាមូលដ្ឋានមួយនៃការទម្លាក់នូវរាល់គ្រោះទាំងឡាយមកលើម៉ាខ្លូក ហើយវាគឺជាអំពើបាបដំបូងបង្អស់ដែលម៉ាខ្លូករបស់អល់ឡោះបានប្រព្រឹត្តល្មើសនឹងទ្រង់។ info