Ibisobanuro bya qoran ntagatifu - Ibisobanuro by'igitabo Al Mukh'taswar fi Taf'sir Al Qur'an Al Karim mu rurimi rw'igi Khim'yar.

external-link copy
31 : 2

وَعَلَّمَ ءَادَمَ ٱلۡأَسۡمَآءَ كُلَّهَا ثُمَّ عَرَضَهُمۡ عَلَى ٱلۡمَلَٰٓئِكَةِ فَقَالَ أَنۢبِـُٔونِي بِأَسۡمَآءِ هَٰٓؤُلَآءِ إِن كُنتُمۡ صَٰدِقِينَ

ដើម្បីបញ្ជាក់ពីឋានៈរបស់ព្យាការីអាហ្ទាំ អល់ឡោះជាម្ចាស់ទ្រង់បានបង្រៀនគាត់ពីឈ្មោះអ្វីៗគ្រប់យ៉ាងទាំងអស់ ដូចជាសត្វនិងវត្ថុទាំងឡាយ ទាំងពាក្យ(ឈ្មោះ) និងអត្ថន័យរបស់វា។ ក្រោយមក ទ្រង់បានបង្ហាញអ្វីៗ(សត្វ រុក្ខជាតិ វត្ថុនានា)ដែលគេឲ្យឈ្មោះរួចទាំងនោះទៅកាន់ម៉ាឡាអ៊ីកាត់ រួចទ្រង់បានមានបន្ទូលថាៈ ចូរពួកអ្នកប្រាប់យើងនូវឈ្មោះអ្វីៗទាំងអស់នេះមក ប្រសិនបើពួកអ្នកជាអ្នក(និយាយ)ត្រឹមត្រូវពិតប្រាកដចំពោះអ្វីដែលពួកអ្នកបាននិយាយថា ពួកអ្នកជាអ្នកថ្កុំថ្កើង និងល្អប្រសើរជាងម៉ាខ្លូកដទៃមែននោះ។ info
التفاسير:
Inyungu dukura muri ayat kuri Uru rupapuro:
• الواجب على المؤمن إذا خفيت عليه حكمة الله في بعض خلقه وأَمْرِهِ أن يسلِّم لله في خلقه وأَمْرِهِ.
• ជាកាតព្វកិច្ចលើអ្នកមានជំនឿ ប្រសិនបើគាត់មិនបានដឹងពីបុព្វហេតុរបស់អល់ឡោះក្នុងការបង្កើតរបស់ទ្រង់ និងបទបញ្ជាអ្វីមួយរបស់ទ្រង់ទេនោះ ត្រូវឱ្យពួកគេប្រគល់ឱ្យអល់ឡោះចំពោះបុព្វហេតុក្នុងការបង្កើត និងបទបញ្ជានោះ។ info

• رَفَعَ القرآن الكريم منزلة العلم، وجعله سببًا للتفضيل بين الخلق.
• គម្ពីរគួរអានបានលើកឋានៈនៃចំណេះដឹង និងបានចាត់ទុកវាជាមូលហេតុមួយនៃភាពល្អប្រសើរខ្ពង់ខ្ពស់ជាងគ្នារវាងម៉ាខ្លូក(អ្វីដែលអល់ឡោះបង្កើត)ទាំងអស់។ info

• الكِبْرُ هو رأس المعاصي، وأساس كل بلاء ينزل بالخلق، وهو أول معصية عُصِيَ الله بها.
• ភាពអំណួត គឺជាដើមចម ឬជាប្រភពនៃអំពើល្មើស និងជាមូលដ្ឋានមួយនៃការទម្លាក់នូវរាល់គ្រោះទាំងឡាយមកលើម៉ាខ្លូក ហើយវាគឺជាអំពើបាបដំបូងបង្អស់ដែលម៉ាខ្លូករបស់អល់ឡោះបានប្រព្រឹត្តល្មើសនឹងទ្រង់។ info