Ibisobanuro bya qoran ntagatifu - Ibisobanuro by'igitabo Al Mukh'taswar fi Taf'sir Al Qur'an Al Karim mu rurimi rw'igi Khim'yar.

external-link copy
284 : 2

لِّلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۗ وَإِن تُبۡدُواْ مَا فِيٓ أَنفُسِكُمۡ أَوۡ تُخۡفُوهُ يُحَاسِبۡكُم بِهِ ٱللَّهُۖ فَيَغۡفِرُ لِمَن يَشَآءُ وَيُعَذِّبُ مَن يَشَآءُۗ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٖ قَدِيرٌ

អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់ ទាំងការបង្កើត ការគ្រប់គ្រង និងការចាត់ចែង។ ហើយទោះបីជាពួកអ្នកលាតត្រដាងអ្វីដែលមាននៅក្នុងចិត្តរបស់ពួកអ្នក ឬពួកអ្នកលាក់បាំងវាក៏ដោយ ក៏អល់ឡោះដឹងបំផុតចំពោះវាដែរ ហើយទ្រង់នឹងជំនុំជម្រះពួកអ្នកចំពោះទង្វើនោះ។ ហើយបន្ទាប់ពីនោះ ទ្រង់នឹងអភ័យទោសចំពោះជនណាដែលទ្រង់មានចេតនា ដោយការប្រោសប្រទាននិងក្តីមេត្តាករុណារបស់ទ្រង់ ហើយទ្រង់នឹងដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនា ដោយភាពយុត្តិធម៌និងគតិបណ្ឌិតរបស់ទ្រង់។ ហើយអល់ឡោះជាម្ចាស់មានអានុភាពលើអ្វីៗទាំងអស់។ info
التفاسير:
Inyungu dukura muri ayat kuri Uru rupapuro:
• جواز أخذ الرهن لضمان الحقوق في حال عدم القدرة على توثيق الحق، إلا إذا وَثِقَ المتعاملون بعضهم ببعض.
• ច្បាប់អ៊ីស្លាមអនុញ្ញាតឲ្យយករបស់បញ្ចាំដើម្បីធានានូវសិទ្ធិរបស់ម្ចាស់បំណុល នៅពេលដែលអសមត្ថភាពក្នុងការចុះកិច្ចសន្យា លើកលែងតែភាគីទាំងសងខាងមានការទុកចិត្តគ្នាទៅវិញទៅមក។ info

• حرمة كتمان الشهادة وإثم من يكتمها ولا يؤديها.
• ហាមឃាត់អំពីការលាក់បាំងនូវការធ្វើសាក្សី ហើយបាបកម្មនឹងធ្លាក់ទៅលើអ្នកដែលលាក់បាំង និងមិនព្រមធ្វើសាក្សី។ info

• كمال علم الله تعالى واطلاعه على خلقه، وقدرته التامة على حسابهم على ما اكتسبوا من أعمال.
• ភាពពេញលេញនៃចំណេះដឹងរបស់អល់ឡោះជាម្ចាស់ និងការឃើញរបស់ទ្រង់ចំពោះម៉ាខ្លូក(អ្វីទាំងអស់ដែលអល់ឡោះបានបង្កើត)ទាំងឡាយ និងសមត្ថាភាពពេញលេញរបស់ទ្រង់នៅក្នុងការជំនុំជម្រះពួកគេទៅលើទង្វើដែលពួកគេបានសាង។ info

• تقرير أركان الإيمان وبيان أصوله.
នៅក្នុងវាក្យខណ្ឌនេះ គឺបានទទួលស្គាល់ពីគោលគ្រឹះនៃសេចក្តីជំនឿ(រូកុនអ៊ីម៉ាន) និងការបកស្រាយនូវមូលដ្ឋានគ្រឹះរបស់វា។ info

• قام هذا الدين على اليسر ورفع الحرج والمشقة عن العباد، فلا يكلفهم الله إلا ما يطيقون، ولا يحاسبهم على ما لا يستطيعون.
• សាសនាអ៊ីស្លាមត្រូវបានបញ្ឈរឡើងនៅលើភាពងាយស្រួល ហើយបំបាត់ចោលរាល់ប្រការដែលនាំឲ្យមានការលំបាកទៅលើខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះ។ ដូចនេះ អល់ឡោះជាម្ចាស់ទ្រង់មិនដាក់បន្ទុកទៅលើពួកគេក្រៅពីអ្វីដែលពួកគេមានលទ្ធភាពអាចធ្វើបាននោះទេ ហើយទ្រង់ក៏មិនជំនុំជម្រះពួកគេចំពោះអ្វីដែលពួកគេអសមត្ថភាពមិនអាចធធ្វើបាននោះដែរ។ info