Ibisobanuro bya qoran ntagatifu - Ibisobanuro by'igitabo Al Mukh'taswar fi Taf'sir Al Qur'an Al Karim mu rurimi rw'igi Khim'yar.

external-link copy
152 : 2

فَٱذۡكُرُونِيٓ أَذۡكُرۡكُمۡ وَٱشۡكُرُواْ لِي وَلَا تَكۡفُرُونِ

ដូច្នេះ ចូរពួកអ្នករំលឹកមកចំពោះយើងទាំងចិត្ត ទាំងកាយចុះ យើងពិតជានឹងនឹកឃើញពួកអ្នកដោយការសរសើរ និងការថែរក្សាចំពោះពួកអ្នកវិញ ពីព្រោះការតបស្នង គឺទៅតាមប្រភេទនៃទង្វើដែលគេបានសាង។ ហើយចូរពួកអ្នកដឹងគុណយើងចំពោះឧបការគុណជាច្រើនដែលយើងបានប្រទានឱ្យពួកអ្នក ហើយចូរពួកអ្នកកុំរមិលគុណយើងដោយការប្រកែកប្រឆាំងចំពោះវានិងប្រើប្រាស់វាក្នុងផ្លូវដែលគេបានហាមឃាត់ពួកអ្នកឲ្យសោះ។ info
التفاسير:
Inyungu dukura muri ayat kuri Uru rupapuro:
• إطالة الحديث في شأن تحويل القبلة؛ لما فيه من الدلالة على نبوة محمد صلى الله عليه وسلم.
• ការនិយាយយ៉ាងវែងអន្លាយក្នុងរឿងផ្លាស់ប្តូរទិសគិបឡាត់ ដោយសារតែនៅក្នុងនោះ គឺមានភស្តុតាងដែលបង្ហាញពីភាពជាព្យាការីរបស់ព្យាការីមូហាំម៉ាត់។ info

• ترك الجدال والاشتغالُ بالطاعات والمسارعة إلى الله أنفع للمؤمن عند ربه يوم القيامة.
• បោះបង់ចោលការឈ្លោះប្រកែកគ្នា ហើយយកចិត្តទុកដាក់ក្នុងការគោរពប្រតិបត្តិចំពោះអល់ឡោះ និងរួសរាន់ទៅកាន់ទ្រង់នោះ គឺផ្តល់ផលប្រយោជន៍ដល់អ្នកមានជំនឿនៅថ្ងៃបរលោក។ info

• أن الأعمال الصالحة الموصلة إلى الله متنوعة ومتعددة، وينبغي للمؤمن أن يسابق إلى فعلها؛ طلبًا للأجر من الله تعالى.
ជាការពិតណាស់ ទង្វើកុសលដែលអាចនាំទៅដល់អល់ឡោះជាម្ចាស់នោះគឺមានច្រើនប្រភេទ ហើយគប្បីលើអ្នកដែលអ្នកមានជំនឿត្រូវប្រជែងគ្នាទៅកាន់ការសាងទង្វើកុសលទាំងនោះ ដើម្បីជាការស្វែរកផលបុណ្យពីអល់ឡោះជាម្ចាស់។ info

• عظم شأن ذكر الله -جلّ وعلا- حيث يكون ثوابه ذكر العبد في الملأ الأعلى.
• កិច្ចការដែលធំធេងបំផុត គឺការនឹករលឹកចំពោះអល់ឡោះជាម្ចាស់ ដោយសារផលបុណ្យរបស់វា គឹទ្រង់នឹងរំលឹកពីខ្ញុំបម្រើម្នាក់នោះនៅក្នុងចំណោមក្រុមម៉ាឡាអ៊ីកាត់ដែលមានឋានៈខ្ពង់ខ្ពស់បំផុត។ info