Ibisobanuro bya qoran ntagatifu - Ibisobanuro by'igitabo Al Mukh'taswar fi Taf'sir Al Qur'an Al Karim mu rurimi rw'igi Khim'yar.

external-link copy
121 : 2

ٱلَّذِينَ ءَاتَيۡنَٰهُمُ ٱلۡكِتَٰبَ يَتۡلُونَهُۥ حَقَّ تِلَاوَتِهِۦٓ أُوْلَٰٓئِكَ يُؤۡمِنُونَ بِهِۦۗ وَمَن يَكۡفُرۡ بِهِۦ فَأُوْلَٰٓئِكَ هُمُ ٱلۡخَٰسِرُونَ

គម្ពីរគួរអានបាននិយាយប្រាប់អំពីក្រុមមួយក្នុងចំណោមពួកអះលីគីតាប(អ្នកដែលគេបានផ្តល់គម្ពីរឲ្យ)ដែលពួកគេបានអនុវត្តតាមបណ្តាគម្ពីរដែលគេបានបញ្ចុះទៅឲ្យពួកគេ ហើយពួកគេបានដើរតាមវាយ៉ាងពិតប្រាកដ។ អ្នកទាំងនោះបានប្រទះឃើញនៅក្នុងបណ្តាគម្ពីរទាំងនោះនូវសញ្ញាភស្តុតាងជាច្រើនដែលបញ្ជាក់ទៅលើសច្ចភាពពិតរបស់ព្យាការីមូហាំម៉ាត់។ ដូច្នោះហើយ ពួកគេបានរួសរាន់ទៅកាន់ការមានជំនឿចំពោះគាត់។ ហើយមានមួយក្រុមផ្សេងទៀតបានបដិសេធចំពោះវា(សញ្ញាភស្តុតាងដែលមានបញ្ជាក់)។ ដូចនេះ សម្រាប់ពួកគេពិតជានឹងទទួលនូវការខាតបង់។ info
التفاسير:
Inyungu dukura muri ayat kuri Uru rupapuro:
• أن المسلمين مهما فعلوا من خير لليهود والنصارى؛ فلن يرضوا حتى يُخرجوهم من دينهم، ويتابعوهم على ضلالهم.
• ពិតប្រាកដណាស់ ជនមូស្លីម ទោះបីជាពួកគេខំធ្វើល្អដាក់ពួកយូដានិងពួកណាសរ៉នីយ៉ាងណាក៏ដោយ ក៏ពួកគេមិនពេញចិត្តដែរ លុះត្រាតែពួកទាំងនោះបានបញ្ចេញអ្នកមូស្លីមពីសាសនាឥស្លាម ហើយដើរតាមពួកគេលើមាគ៌ាដែលវង្វេងនោះ(ទើបពួកគេពេញចិត្ត)។ info

• الإمامة في الدين لا تُنَال إلا بصحة اليقين والصبر على القيام بأمر الله تعالى.
• ភាពជាមេដឹកនាំក្នុងសាសនា គឺមិនអាចទទួលបាននោះទេ លុះត្រាតែគេមានភាពជឿជាក់ច្បាស់លាស់ និងមានភាពអត់ធ្មត់ក្នុងការអនុវត្តបទបញ្ជារបស់អល់ឡោះ។ info

• بركة دعوة إبراهيم عليه السلام للبلد الحرام، حيث جعله الله مكانًا آمنًا للناس، وتفضّل على أهله بأنواع الأرزاق.
• ពរជ័យនៃការបួងសួងរបស់ព្យាការីអ៊ីព្រហ៊ីមសម្រាប់ទឹកដីហារ៉ម(ក្រុងម៉ាក្កះ) ដោយអល់ឡោះបានធ្វើឲ្យវាក្លាយជាកន្លែងដែលមានសុខសន្តិភាពសម្រាប់មនុស្សលោក ហើយទ្រង់បានប្រោសប្រទានដល់អ្នកដែលរស់នៅក្នុងទឹកដីនោះនូវលាភសក្ការៈគ្រប់ប្រភេទ។ info