Ibisobanuro bya qoran ntagatifu - Ibisobanuro by'igitabo Al Mukh'taswar fi Taf'sir Al Qur'an Al Karim mu rurimi rw'igi Khim'yar.

numero y'urupapuro:close

external-link copy
20 : 11

أُوْلَٰٓئِكَ لَمۡ يَكُونُواْ مُعۡجِزِينَ فِي ٱلۡأَرۡضِ وَمَا كَانَ لَهُم مِّن دُونِ ٱللَّهِ مِنۡ أَوۡلِيَآءَۘ يُضَٰعَفُ لَهُمُ ٱلۡعَذَابُۚ مَا كَانُواْ يَسۡتَطِيعُونَ ٱلسَّمۡعَ وَمَا كَانُواْ يُبۡصِرُونَ

ពួកដែលមានលក្ខណៈសម្បត្តិដូចដែលបានរៀបរាប់ខាងលើនេះ ពួកគេគ្មានលទ្ធភាពក្នុងការរត់គេចពីទណ្ឌកម្មរបស់អល់ឡោះបានឡើយនៅពេលណាដែលទ្រង់ទម្លាក់ទៅលើពួកគេ ហើយពួកគេក៏គ្មានអ្នកគាំពារ និងគ្មានអ្នកជួយដែលអាចការពារពួកគេពីទណ្ឌកម្មរបស់អល់ឡោះក្រៅពីទ្រង់នោះដែរ។ គេនឹងបន្ថែមទណ្ឌកម្មទៅលើពួកគេនាថ្ងៃបរលោកថែមទៀតដោយសារតែពួកគេបានបង្វែរខ្លួនពួកគេផ្ទាល់ និងបានបង្វែរអ្នកដទៃទៀតពីមាគ៌ារបស់អល់ឡោះ។ នៅលើលោកិយនេះ ពួកគេគ្មានលទ្ធភាពស្តាប់លឺអ្វីដែលជាការពិតនិងការចង្អុលបង្ហាញ ដោយការស្តាប់លឺហើយទទួលយកវានោះទេ ហើយពួកគេក៏មិនធ្លាប់មើលឃើញនូវបណ្តាភស្តុតាងរបស់អល់ឡោះនៅក្នុងចក្រវាឡនេះនូវការមើលឃើញដែលផ្តល់ផលប្រយោជន៍ដល់ពួកគេនោះដែរ ដោយសារតែពួកគេងាកចេញយ៉ាងខ្លាំងអំពីការពិត។ info
التفاسير:

external-link copy
21 : 11

أُوْلَٰٓئِكَ ٱلَّذِينَ خَسِرُوٓاْ أَنفُسَهُمۡ وَضَلَّ عَنۡهُم مَّا كَانُواْ يَفۡتَرُونَ

ពួកដែលមានលក្ខណៈដូចដែលបានរៀបរាប់នេះ គឺជាពួកដែលខាតបង់ខ្លួនឯង ដោយសារការបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងរណ្តៅនៃភាពអន្តរាយតាមរយៈការយកព្រះនានាមកគោរពសក្ការៈរួមនឹងអល់ឡោះជាម្ចាស់។ ហើយព្រះនានា និងអ្នកដែលពួកគេធ្លាប់សុំអន្តរាគមន៍ដែលពួកគេបានប្រឌិតឡើងនោះ ក៏បានបាត់បង់ពីពួកគេដែរ។ info
التفاسير:

external-link copy
22 : 11

لَا جَرَمَ أَنَّهُمۡ فِي ٱلۡأٓخِرَةِ هُمُ ٱلۡأَخۡسَرُونَ

វាជាការពិត ពួកគេគឺជាពួកដែលខាតបង់យ៉ាងធ្ងន់ធ្ងរបំផុតនៅថ្ងៃបរលោក ដោយសារតែពួកគេប្តូរយកភាពគ្មានជំនឿនឹងភាពមានជំនឿ និងប្តូរយកលោកិយនឹងថ្ងៃបរលោក ហើយប្តូរយកទណ្ឌកម្មនឹងក្តីមេត្តាករុណា។ info
التفاسير:

external-link copy
23 : 11

إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ وَأَخۡبَتُوٓاْ إِلَىٰ رَبِّهِمۡ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلۡجَنَّةِۖ هُمۡ فِيهَا خَٰلِدُونَ

ជាការពិតណាស់ បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ និងបានសាងនូវទង្វើកុសល ហើយពួកគេបន្ទាបខ្លួននិងឱនលំទោនចំពោះអល់ឡោះជាម្ចាស់នោះ អ្នកទាំងនោះហើយគឺជាអ្នកឋានសួគ៌ ដោយពួកគេស្ថិតនៅទីនោះជាអមតៈ។ info
التفاسير:

external-link copy
24 : 11

۞ مَثَلُ ٱلۡفَرِيقَيۡنِ كَٱلۡأَعۡمَىٰ وَٱلۡأَصَمِّ وَٱلۡبَصِيرِ وَٱلسَّمِيعِۚ هَلۡ يَسۡتَوِيَانِ مَثَلًاۚ أَفَلَا تَذَكَّرُونَ

ការប្រៀបធៀបរវាងក្រុមទាំងពីរ គឺក្រុមអ្នកគ្មានជំនឿនិងក្រុមអ្នកមានជំនឿ គឺប្រៀបដូចជាមនុស្សពិការភ្នែកដែលមិនអាចមើលអ្វីឃើញ ហើយនិងមនុស្សថ្លង់ដែលស្តាប់អ្វីមិនលឺនោះដែរ។ នេះគឺប្រៀបដូចទៅនឹងក្រុមអ្នកដែលគ្មានជំនឿ ដែលពួកគេមិនអាចស្តាប់លឺការពិតនូវការស្តាប់លឺហើយទទួលយកនោះទេ ហើយពួកគេក៏មិនអាចមើលឃើញ(ការពិត)នូវការមើលឃើញដែលអាចផ្តល់ផលប្រយោជន៍ដល់ពួកគេនោះដែរ។ ហើយអ្នកដែលស្តាប់លឺ និងអ្នកដែលអាចមើលឃើញនោះ គឺប្រៀបដូចទៅនឹងក្រុមអ្នកមានជំនឿ ដែលពួកគេអាចស្តាប់លឺនិងអាចមើលឃើញបាន។ តើស្ថានភាព និងលក្ខណៈរបស់ក្រុមទាំងពីរនេះស្មើគ្នាដែរឬទេ? គឺក្រុមទាំងពីរនេះពិតជាមិនអាចស្មើគ្នានោះទេ។ ដូចនេះ តើពួកអ្នកមិនយកភាពមិនស្មើគ្នានៃក្រុមទាំងពីរនេះធ្វើជាមេរៀនទេឬ? info
التفاسير:

external-link copy
25 : 11

وَلَقَدۡ أَرۡسَلۡنَا نُوحًا إِلَىٰ قَوۡمِهِۦٓ إِنِّي لَكُمۡ نَذِيرٞ مُّبِينٌ

ហើយជាការពិតណាស់ យើងបានតែងតាំងព្យាការីនួហ ជាអ្នកនាំសារម្នាក់ទៅកាន់ក្រុមរបស់គេ ហើយគេបាននិយាយទៅកាន់ពួកគេថាៈ ឱក្រុមរបស់ខ្ញុំ! ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកដាស់តឿនព្រមានពួកអ្នកអំពីទណ្ឌកម្មរបស់អល់ឡោះ ជាអ្នកបញ្ជាក់ដល់ពួកអ្នកនូវអ្វីដែលគេបានបញ្ជូនខ្ញុំទៅកាន់ពួកអ្នក។ info
التفاسير:

external-link copy
26 : 11

أَن لَّا تَعۡبُدُوٓاْ إِلَّا ٱللَّهَۖ إِنِّيٓ أَخَافُ عَلَيۡكُمۡ عَذَابَ يَوۡمٍ أَلِيمٖ

ហើយខ្ញុំអំពាវនាវពួកអ្នកទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ ដូច្នេះ ចូរពួកអ្នកកុំគោរពសក្ការៈ(ចំពោះអ្វីមួយ) លើកលែងតែទៅចំពោះទ្រង់ប៉ុណ្ណោះ។ ពិតណាស់ ខ្ញុំខ្លាចពួកអ្នកទទួលនូវទណ្ឌកម្មដ៏ឈឺចាប់នៅថ្ងៃណាមួយ។ info
التفاسير:

external-link copy
27 : 11

فَقَالَ ٱلۡمَلَأُ ٱلَّذِينَ كَفَرُواْ مِن قَوۡمِهِۦ مَا نَرَىٰكَ إِلَّا بَشَرٗا مِّثۡلَنَا وَمَا نَرَىٰكَ ٱتَّبَعَكَ إِلَّا ٱلَّذِينَ هُمۡ أَرَاذِلُنَا بَادِيَ ٱلرَّأۡيِ وَمَا نَرَىٰ لَكُمۡ عَلَيۡنَا مِن فَضۡلِۭ بَلۡ نَظُنُّكُمۡ كَٰذِبِينَ

ពួកដែលមានឋានៈសក្តិនិងពួកមេដឹកនាំដែលជាពួកប្រឆាំងក្នុងចំណោមក្រុមរបស់គេបាននិយាយថាៈ ពួកយើងមិនទទួលយកការអំពាវនាវរបស់អ្នកដាច់ខាត ព្រោះអ្នកគ្មានលក្ខណៈពិសេសអ្វីលើសពួកយើងនោះទេ។ ពិតណាស់ អ្នកក៏ជាមនុស្សធម្មតាដូចពួកយើងដែរ និងដោយសារតែពួកយើងមិនបានមើលឃើញអ្នកដែលដើរតាមអ្នកនោះ ក្រៅពីមនុស្សដែលទន់ខ្សោយនៃពួកយើងដែលឆាប់ជឿដោយគ្មានការពិចារណានោះដែរ។ ហើយនិងក៏ដោយសារតែពួកអ្នកមិនមានភាពខ្ពង់ខ្ពស់ ទ្រព្យសម្បត្តិ និងឋានៈសក្តិប្រសើរជាងពួកយើង ដើម្បីឲ្យពួកយើងដើរតាមពួកអ្នកនោះទេ។ ផ្ទុយទៅវិញ ពួកយើងគិតថា ពួកអ្នកជាពួកដែលភូតកុហកបោកប្រាស់ចំពោះអ្វីដែលពួកអ្នកអំពាវនាវ។ info
التفاسير:

external-link copy
28 : 11

قَالَ يَٰقَوۡمِ أَرَءَيۡتُمۡ إِن كُنتُ عَلَىٰ بَيِّنَةٖ مِّن رَّبِّي وَءَاتَىٰنِي رَحۡمَةٗ مِّنۡ عِندِهِۦ فَعُمِّيَتۡ عَلَيۡكُمۡ أَنُلۡزِمُكُمُوهَا وَأَنتُمۡ لَهَا كَٰرِهُونَ

ព្យាការីនួហបានតបទៅកាន់ពួកគេវិញថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើខ្ញុំមានភស្តុតាងពីម្ចាស់របស់ខ្ញុំដែលជាសាក្សីបញ្ជាក់ពីសច្ចភាពរបស់ខ្ញុំ ហើយគេបង្គាប់ប្រើលើពួកអ្នកឲ្យមានជំនឿជាក់ចំពោះខ្ញុំ ហើយទ្រង់បានប្រទានដល់ខ្ញុំនូវក្តីមេត្តាករុណាអំពីទ្រង់ នោះគឺភាពជាព្យាការី និងសារ(អំពីទ្រង់) តែគេបានបិទបាំងវាទៅលើពួកអ្នកដោយសារតែភាពអវិជ្ជារបស់ពួកអ្នកចំពោះវានោះ តើខ្ញុំបង្ខំពួកអ្នកឲ្យមានជំនឿចំពោះវា និងបញ្ចូលវា(ជំនឿ)ទៅក្នុងដួងចិត្តរបស់ពួកអ្នកទាំងដែលពួកអ្នកមិនពេញចិត្តនោះឬ? ខ្ញុំគ្មានលទ្ធភាពនឹងធ្វើដូច្នេះនោះឡើយ។ ជាការពិតណាស់ អ្នកដែលអាចចង្អុលបង្ហាញទៅកាន់ការមានជំនឿនោះ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់។ info
التفاسير:
Inyungu dukura muri ayat kuri Uru rupapuro:
• الكافر لا ينتفع بسمعه وبصره انتفاعًا يقود للإيمان، فهما كالمُنْتَفِيَين عنه بخلاف المؤمن.
• ពួកដែលគ្មានជំនឿ ការស្តាប់លឺរបស់គេ និងការមើលឃើញរបស់គេ គឺគ្មានផលប្រយោជន៍អ្វីដែលអាចដឹកនាំពួកគេទៅកាន់សេចក្តីជំនឿបានឡើយ។ វាទាំងពីរ(ការស្តាប់លឺ និងការមើលឃើញរបស់ពួកគេ)ហាក់បីដូចជាត្រូវបានគេធ្វើឲ្យរសាត់ឆ្ងាយអំពីរូបគេ (ប្រៀបដូចជាមនុស្សខ្វាក់និងថ្លង់)ខុសពីអ្នកដែលមានជំនឿ(ដែលការស្តាប់លឺរបស់គេ និងការមើលឃើញរបស់គេ គឺមានផលប្រយោជន៍ដល់រូបគេ)។ info

• سُنَّة الله في أتباع الرسل أنهم الفقراء والضعفاء لخلوِّهم من الكِبْر، وخُصُومهم الأشراف والرؤساء.
• ជាមាគ៌ារបស់អល់ឡោះ អ្នកដែលដើរតាម(ការអំពាវនាវ)បណ្តាអ្នកនាំសារទាំងឡាយ ពួកគេ គឺជាអ្នកដែលក្រីក្រ និងទន់ខ្សោយ ដោយសារតែពួកគេពុំមានភាពអំណួតនោះទេ ហើយពួកដែលប្រឆាំងនឹងអ្នកនាំសារវិញ គឺជាពួកដែលមានឋានៈសក្តិ និងពួកមេដឹកនាំ។ info

• تكبُّر الأشراف والرؤساء واحتقارهم لمن دونهم في غالب الأحيان.
• ជាទូទៅ អ្នកដែលមានឋានៈខ្ពង់ខ្ពស់ និងពួកមេដឹកនាំ ពួកគេមានអំណួត និងមើលស្រាលចំពោះអ្នកដែលមានឋានៈទាបជាងខ្លួន។ info