Ibisobanuro bya qoran ntagatifu - Ibisobanuro bya Qur'an Ntagatifu mu rurimi rw'igikhmeri - Ishyirahamwe riharanira iterambere ry'umuryango wa kisilamu.

អាល់គីយ៉ាម៉ះ

external-link copy
1 : 75

لَآ أُقۡسِمُ بِيَوۡمِ ٱلۡقِيَٰمَةِ

យើង(អល់ឡោះ)ស្បថនឹងថ្ងៃបរលោក។ info
التفاسير:

external-link copy
2 : 75

وَلَآ أُقۡسِمُ بِٱلنَّفۡسِ ٱللَّوَّامَةِ

ហើយយើងស្បថនឹងជីវិត(អ្នកមានជំនឿ)ដែលមានការ សោកស្ដាយចំពោះខ្លួនឯង។ info
التفاسير:

external-link copy
3 : 75

أَيَحۡسَبُ ٱلۡإِنسَٰنُ أَلَّن نَّجۡمَعَ عِظَامَهُۥ

តើមនុស្សលោក(អ្នកដែលគ្មានជំនឿ)នឹកស្មានថា យើង គ្មានលទ្ធភាពប្រមូលឆ្អឹងរបស់គេឬ? info
التفاسير:

external-link copy
4 : 75

بَلَىٰ قَٰدِرِينَ عَلَىٰٓ أَن نُّسَوِّيَ بَنَانَهُۥ

មិនដូច្នោះទេ. តាមពិតយើងជាអ្នកមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការរៀបសន្លាក់ឆ្អឹង ម្រាមដៃ ម្រាមជើងរបស់គេឱ្យមានលក្ខណៈ ពេញលេញដូចដើមវិញ។ info
التفاسير:

external-link copy
5 : 75

بَلۡ يُرِيدُ ٱلۡإِنسَٰنُ لِيَفۡجُرَ أَمَامَهُۥ

ផ្ទុយទៅវិញ មនុស្សលោកនៅតែមានបំណងចង់ប្រព្រឹត្ដ បាបកម្មដដែល info
التفاسير:

external-link copy
6 : 75

يَسۡـَٔلُ أَيَّانَ يَوۡمُ ٱلۡقِيَٰمَةِ

ដោយគេសួរថាៈ តើថ្ងៃបរលោកនឹងកើតឡើងនៅ ពេលណា? info
التفاسير:

external-link copy
7 : 75

فَإِذَا بَرِقَ ٱلۡبَصَرُ

នៅពេលដែលភ្នែកស្រឡាំងកាំង(ដោយសារស្ថាន ភាពថ្ងៃបរលោក) info
التفاسير:

external-link copy
8 : 75

وَخَسَفَ ٱلۡقَمَرُ

និងព្រះច័ន្ទបាត់ពន្លឺ info
التفاسير:

external-link copy
9 : 75

وَجُمِعَ ٱلشَّمۡسُ وَٱلۡقَمَرُ

ហើយព្រះអាទិត្យនិងព្រះច័ន្ទត្រូវបានគេប្រមូល info
التفاسير:

external-link copy
10 : 75

يَقُولُ ٱلۡإِنسَٰنُ يَوۡمَئِذٍ أَيۡنَ ٱلۡمَفَرُّ

ថ្ងៃនោះមនុស្សលោកនឹងនិយាយថាៈ តើពួកយើងត្រូវ រត់ទៅទីណា ? info
التفاسير:

external-link copy
11 : 75

كَلَّا لَا وَزَرَ

ទេ. គ្មានកន្លែងរត់ឡើយ។ info
التفاسير:

external-link copy
12 : 75

إِلَىٰ رَبِّكَ يَوۡمَئِذٍ ٱلۡمُسۡتَقَرُّ

កន្លែងវិលត្រឡប់នៅថ្ងៃនោះមានតែឆ្ពោះទៅកាន់ម្ចាស់ របស់អ្នកប៉ុណ្ណោះ។ info
التفاسير:

external-link copy
13 : 75

يُنَبَّؤُاْ ٱلۡإِنسَٰنُ يَوۡمَئِذِۭ بِمَا قَدَّمَ وَأَخَّرَ

នៅថ្ងៃនោះមនុស្សលោកត្រូវគេប្រាប់នូវអ្វីដែលគេបាន ប្រព្រឹត្ដកន្លងមក និងអ្វីដែលគេមិនបានប្រព្រឹត្ដ។ info
التفاسير:

external-link copy
14 : 75

بَلِ ٱلۡإِنسَٰنُ عَلَىٰ نَفۡسِهِۦ بَصِيرَةٞ

ផ្ទុយទៅវិញ មនុស្សលោកគឺជាអ្នកធ្វើសាក្សីលើខួ្លនឯង។ info
التفاسير:

external-link copy
15 : 75

وَلَوۡ أَلۡقَىٰ مَعَاذِيرَهُۥ

ហើយទោះបីជាគេបាននាំមកនូវការដោះសារបស់គេយ៉ាង ណាក៏ដោយ(ក៏គ្មានប្រយោជន៍អ្វីដល់គេដែរ)។ info
التفاسير:

external-link copy
16 : 75

لَا تُحَرِّكۡ بِهِۦ لِسَانَكَ لِتَعۡجَلَ بِهِۦٓ

ចូរអ្នក(មូហាំម៉ាត់)កុំកម្រើកអណ្ដាតរបស់អ្នកចំពោះ ការសូត្រវា ព្រោះតែប្រញាប់ទនេ្ទញវាឱ្យសោះ។ info
التفاسير:

external-link copy
17 : 75

إِنَّ عَلَيۡنَا جَمۡعَهُۥ وَقُرۡءَانَهُۥ

ពិតប្រាកដណាស់ យើងជាអ្នកទទួលខុសត្រូវថែរក្សាវា (នៅក្នុងចិត្ដរបស់អ្នក) ហើយឱ្យអ្នកស្ទាត់ជំនាញក្នុងការសូត្រវា។ info
التفاسير:

external-link copy
18 : 75

فَإِذَا قَرَأۡنَٰهُ فَٱتَّبِعۡ قُرۡءَانَهُۥ

ដូចេ្នះ នៅពេលដែលយើងបានសូត្រវា(តាមរយៈជីព្រីល) ចូរអ្នកត្រាប់តាមការសូត្ររបស់វាចុះ។ info
التفاسير:

external-link copy
19 : 75

ثُمَّ إِنَّ عَلَيۡنَا بَيَانَهُۥ

បន្ទាប់មក ពិតប្រាកដណាស់ យើងជាអ្នកទទួលខុសត្រូវ ក្នុងការបំភ្លឺវា។ info
التفاسير: