Ibisobanuro bya qoran ntagatifu - Ibisobanuro bya Qur'an Ntagatifu mu rurimi rw'igikhmeri - Ishyirahamwe riharanira iterambere ry'umuryango wa kisilamu.

អាល់កសស

external-link copy
1 : 28

طسٓمٓ

ត ស៊ីន មីម ។ info
التفاسير:

external-link copy
2 : 28

تِلۡكَ ءَايَٰتُ ٱلۡكِتَٰبِ ٱلۡمُبِينِ

ទាំងនេះគឺជាអាយ៉ាត់ៗរបស់គម្ពីរ(គួរអាន)ដ៏ច្បាស់លាស់។ info
التفاسير:

external-link copy
3 : 28

نَتۡلُواْ عَلَيۡكَ مِن نَّبَإِ مُوسَىٰ وَفِرۡعَوۡنَ بِٱلۡحَقِّ لِقَوۡمٖ يُؤۡمِنُونَ

យើងនឹងនិទានឱ្យអ្នក(មូហាំម៉ាត់)ស្ដាប់នូវដំណើររឿង មួយចំនួនរបស់មូសា និងហ្វៀរអោនយ៉ាងពិតប្រាកដសម្រាប់ ក្រុមដែលមានជំនឿ។ info
التفاسير:

external-link copy
4 : 28

إِنَّ فِرۡعَوۡنَ عَلَا فِي ٱلۡأَرۡضِ وَجَعَلَ أَهۡلَهَا شِيَعٗا يَسۡتَضۡعِفُ طَآئِفَةٗ مِّنۡهُمۡ يُذَبِّحُ أَبۡنَآءَهُمۡ وَيَسۡتَحۡيِۦ نِسَآءَهُمۡۚ إِنَّهُۥ كَانَ مِنَ ٱلۡمُفۡسِدِينَ

ពិតប្រាកដណាស់ ហ្វៀរអោនគឺជាអ្នកដែលបានប្រអឺតក្រទម នៅលើទឹកដី(អេហ្ស៊ីប)នេះ។ ហើយគេបានធ្វើឱ្យអ្នកដែលរស់នៅ ទីនោះបែកបាក់ជាក្រុមៗដោយគេជិះជាន់ធ្វើបាបក្រុមមួយក្នុង ចំណោមពួកគេ(អំបូរអ៊ីស្រាអែល)យ៉ាងខ្លាំង ដោយគេសម្លាប់កូន ប្រុសរបស់ពួកគេ ហើយទុកកូនស្រីរបស់ពួកគេ។ ពិតប្រាកដណាស់ គេ(ហ្វៀរអោន)ស្ថិតនៅក្នុងចំណោមពួកដែលបង្កវិនាសកម្ម។ info
التفاسير:

external-link copy
5 : 28

وَنُرِيدُ أَن نَّمُنَّ عَلَى ٱلَّذِينَ ٱسۡتُضۡعِفُواْ فِي ٱلۡأَرۡضِ وَنَجۡعَلَهُمۡ أَئِمَّةٗ وَنَجۡعَلَهُمُ ٱلۡوَٰرِثِينَ

ហើយយើងចង់ប្រទាននូវនៀកម៉ាត់ដល់បណ្ដាអ្នក(អំបូរ អ៊ីស្រាអែល)ដែលត្រូវគេជិះជាន់នៅលើទឹកដីនេះ។ ហើយយើង ធ្វើឱ្យពួកគេក្លាយជាមេដឹកនាំ និងធ្វើឱ្យពួកគេក្លាយជាអ្នកដែល ទទួលមរតក(បន្ទាប់ពីហ្វៀរអោន)។ info
التفاسير: