Tradução dos significados do Nobre Qur’an. - Tradução Khmer - Centro de tradução Rawad

Número de página: 206:187 close

external-link copy
123 : 9

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ قَٰتِلُواْ ٱلَّذِينَ يَلُونَكُم مِّنَ ٱلۡكُفَّارِ وَلۡيَجِدُواْ فِيكُمۡ غِلۡظَةٗۚ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ مَعَ ٱلۡمُتَّقِينَ

ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកប្រយុទ្ធនឹងពួកប្រឆាំងដែលនៅជិតពួកអ្នកបំផុត និងបង្ហាញឲ្យពួកគេឃើញពីភាពខ្លាំងក្លារបស់ពួកអ្នក។ ហើយចូរពួកអ្នកដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្ដាអ្នកដែលកោតខ្លាច។ info
التفاسير:

external-link copy
124 : 9

وَإِذَا مَآ أُنزِلَتۡ سُورَةٞ فَمِنۡهُم مَّن يَقُولُ أَيُّكُمۡ زَادَتۡهُ هَٰذِهِۦٓ إِيمَٰنٗاۚ فَأَمَّا ٱلَّذِينَ ءَامَنُواْ فَزَادَتۡهُمۡ إِيمَٰنٗا وَهُمۡ يَسۡتَبۡشِرُونَ

ហើយនៅពេលដែលជំពូកណាមួយ(នៃគម្ពីរគួរអាន)ត្រូវបានគេបញ្ចុះ ក្នុងចំណោមពួកគេ(ពួកពុតត្បុត) មានអ្នកខ្លះនិយាយថា៖ តើមានអ្នកណាក្នុងចំណោមពួកអ្នកដែលការបញ្ចុះជំពូកមួយនេះធ្វើឱ្យជំនឿរបស់គេកាន់តែកើនឡើងនោះ? ចំណែកឯបណ្ដាអ្នកដែលមានជំនឿវិញ ពិតណាស់(ការបញ្ចុះជំពូកនេះ) គឺធ្វើឲ្យជំនឿរបស់ពួកគេកាន់តែកើនឡើង(មានជំនឿកាន់តែខ្លាំង) ហើយពួកគេមានភាពសប្បាយរីករាយ។ info
التفاسير:

external-link copy
125 : 9

وَأَمَّا ٱلَّذِينَ فِي قُلُوبِهِم مَّرَضٞ فَزَادَتۡهُمۡ رِجۡسًا إِلَىٰ رِجۡسِهِمۡ وَمَاتُواْ وَهُمۡ كَٰفِرُونَ

រីឯពួកដែលក្នុងចិត្តរបស់ពួកគេមានជំងឺ(ពួកពុតត្បុត)វិញ ជាការពិតណាស់ វាកាន់តែបន្ថែមនូវភាពស្រពេចស្រពិលទៅលើភាពស្រពេចស្រពិលរបស់ពួកគេថែមទៀត ហើយពួកគេស្លាប់ ខណៈពេលដែលពួកគេជាពួកគ្មានជំនឿ។ info
التفاسير:

external-link copy
126 : 9

أَوَلَا يَرَوۡنَ أَنَّهُمۡ يُفۡتَنُونَ فِي كُلِّ عَامٖ مَّرَّةً أَوۡ مَرَّتَيۡنِ ثُمَّ لَا يَتُوبُونَ وَلَا هُمۡ يَذَّكَّرُونَ

តើពួកគេ(ពួកពុតត្បុត)ទាំងនោះមិនឃើញថា ពិតណាស់ពួកគេត្រូវបានគេសាកល្បងជារៀងរាល់ឆ្នាំ ចំនួនមួយដង ឬពីរដងទេឬ? ក្រោយមក ពួកគេនៅតែមិនសារភាពកំហុស(ចំពោះអល់ឡោះ) និងមិនភ្ញាក់រលឹកដដែល។ info
التفاسير:

external-link copy
127 : 9

وَإِذَا مَآ أُنزِلَتۡ سُورَةٞ نَّظَرَ بَعۡضُهُمۡ إِلَىٰ بَعۡضٍ هَلۡ يَرَىٰكُم مِّنۡ أَحَدٖ ثُمَّ ٱنصَرَفُواْۚ صَرَفَ ٱللَّهُ قُلُوبَهُم بِأَنَّهُمۡ قَوۡمٞ لَّا يَفۡقَهُونَ

ហើយនៅពេលដែលជំពូកណាមួយ(នៃគម្ពីរគួរអាន)ត្រូវបានគេបញ្ចុះ ពួកគេក្រលេកមើលគ្នាទៅវិញទៅមក (រួចនិយាយថា៖) តើមាននរណាម្នាក់មើលឃើញពួកអ្នកដែរឬទេ? ក្រោយមក ពួកគេក៏ចាកចេញ(ពីកន្លែងជួបជុំនោះ)។ អល់ឡោះជាម្ចាស់បានបង្វែរចិត្តពួកគេដោយសារតែពួកគេ គឺជាក្រុមដែលគ្មានការយល់ដឹង។ info
التفاسير:

external-link copy
128 : 9

لَقَدۡ جَآءَكُمۡ رَسُولٞ مِّنۡ أَنفُسِكُمۡ عَزِيزٌ عَلَيۡهِ مَا عَنِتُّمۡ حَرِيصٌ عَلَيۡكُم بِٱلۡمُؤۡمِنِينَ رَءُوفٞ رَّحِيمٞ

ជាការពិតណាស់ អ្នកនាំសារម្នាក់(ព្យាការីមូហាំម៉ាត់)ដែលចេញមកអំពីពូជពង្សរបស់ពួកអ្នក(ឱជនជាតិអារ៉ាប់)បានមកដល់ពួកអ្នកហើយ។ គាត់ជាអ្នកទទួលរងការលំបាកដូចអ្វីដែលពួកអ្នកបានទទួលរងដែរ។ គាត់យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះពួកអ្នក ហើយគាត់ជាអ្នកដែលមានភាពទន់ភ្លន់ និងក្តីមេត្តាករុណាចំពោះបណ្ដាអ្នកដែលមានជំនឿ។ info
التفاسير:

external-link copy
129 : 9

فَإِن تَوَلَّوۡاْ فَقُلۡ حَسۡبِيَ ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَۖ عَلَيۡهِ تَوَكَّلۡتُۖ وَهُوَ رَبُّ ٱلۡعَرۡشِ ٱلۡعَظِيمِ

តែប្រសិនបើពួកគេបែរចេញ(ពីអ្នក)នោះ ចូរអ្នកពោលថា៖ អល់ឡោះជាម្ចាស់តែមួយគត់ គឺគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ចំពោះទ្រង់តែ(មួយគត់)ដែលខ្ញុំប្រគល់ការទុកចិត្ត ហើយទ្រង់ជាព្រះជាម្ចាស់នៃអារ៉ស្ហដ៏ធំធេង។ info
التفاسير: