Tradução dos significados do Nobre Qur’an. - Tradução Khmer - Centro de tradução Rawad

Número de página:close

external-link copy
3 : 25

وَٱتَّخَذُواْ مِن دُونِهِۦٓ ءَالِهَةٗ لَّا يَخۡلُقُونَ شَيۡـٔٗا وَهُمۡ يُخۡلَقُونَ وَلَا يَمۡلِكُونَ لِأَنفُسِهِمۡ ضَرّٗا وَلَا نَفۡعٗا وَلَا يَمۡلِكُونَ مَوۡتٗا وَلَا حَيَوٰةٗ وَلَا نُشُورٗا

តែពួកគេបានយកអ្នកផ្សេងក្រៅពីទ្រង់ធ្វើជាព្រះដែលពួកវាមិនអាចបង្កើតអ្វីមួយទាល់តែសោះ តែពួកវាទៅវិញទេដែលត្រូវបានគេបង្កើតនោះ។ ហើយពួកវាគ្មានសមត្ថភាពអាចការពារពីគ្រោះថ្នាក់ ឬផ្តល់ផលប្រយោជន៍ដល់ខ្លួនឯងឡើយ។ ពួកវាគ្មានសមត្ថភាពផ្តល់សេចក្តីស្លាប់ មិនអាចផ្តល់ជីវិត ហើយក៏គ្មានសមត្ថភាពក្នុងការបង្កើតឲ្យរស់សាជាថ្មីនោះដែរ។ info
التفاسير:

external-link copy
4 : 25

وَقَالَ ٱلَّذِينَ كَفَرُوٓاْ إِنۡ هَٰذَآ إِلَّآ إِفۡكٌ ٱفۡتَرَىٰهُ وَأَعَانَهُۥ عَلَيۡهِ قَوۡمٌ ءَاخَرُونَۖ فَقَدۡ جَآءُو ظُلۡمٗا وَزُورٗا

ហើយពួកដែលគ្មានជំនឿបាននិយាយថា៖ (គម្ពីរគួរអាន)នេះ គ្មានអ្វីក្រៅពីការភូតកុហកដែលគេ(ព្យាការីមូហាំម៉ាត់)បានប្រឌិតវាឡើងនោះឡើយ ហើយមានក្រុមមួយផ្សេងទៀតជួយដល់គេប៉ុណ្ណោះ។ ជាការពិតណាស់ ពួកទាំងនោះបាននាំមកនូវការបំពាន និងពាក្យភូតកុហក។ info
التفاسير:

external-link copy
5 : 25

وَقَالُوٓاْ أَسَٰطِيرُ ٱلۡأَوَّلِينَ ٱكۡتَتَبَهَا فَهِيَ تُمۡلَىٰ عَلَيۡهِ بُكۡرَةٗ وَأَصِيلٗا

ហើយពួកគេនិយាយទៀតថា៖ (គម្ពីរគួរអាន)ជារឿងព្រេងនិទានរបស់មនុស្សជំនាន់មុនប៉ុណ្ណោះ ដោយគាត់(ព្យាការីមូហាំម៉ាត់)បានចម្លងវា ហើយវាត្រូវបានគេសូត្រឱ្យគាត់ស្តាប់ទាំងព្រឹក ទាំងល្ងាច។ info
التفاسير:

external-link copy
6 : 25

قُلۡ أَنزَلَهُ ٱلَّذِي يَعۡلَمُ ٱلسِّرَّ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ إِنَّهُۥ كَانَ غَفُورٗا رَّحِيمٗا

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ អ្នកដែលបញ្ចុះវាមក គឺជាអ្នកដែលដឹងបំផុតនូវរឿងអាថ៌កំបាំងដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី។ ពិតប្រាកដណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។ info
التفاسير:

external-link copy
7 : 25

وَقَالُواْ مَالِ هَٰذَا ٱلرَّسُولِ يَأۡكُلُ ٱلطَّعَامَ وَيَمۡشِي فِي ٱلۡأَسۡوَاقِ لَوۡلَآ أُنزِلَ إِلَيۡهِ مَلَكٞ فَيَكُونَ مَعَهُۥ نَذِيرًا

ហើយពួកគេ(ពួកមុស្ហរីគីន)បាននិយាយថា៖ ហេតុអ្វីបានជាអ្នកនាំសារ(របស់អល់ឡោះ)រូបនេះ ចេះទទួលទានអាហារ និងចេះដើរផ្សារ(ដូចពួកយើងដែរ)ទៅវិញ? ហេតុអ្វីបានជាគេមិនបញ្ចុះម៉ាឡាអ៊ីកាត់ម្នាក់មកកាន់គាត់គាត់ដើម្បីឱ្យម៉ាឡាអ៊ីកាត់នោះក្លាយជាអ្នកដាស់តឿនព្រមានជាមួយគាត់ទៅ? info
التفاسير:

external-link copy
8 : 25

أَوۡ يُلۡقَىٰٓ إِلَيۡهِ كَنزٌ أَوۡ تَكُونُ لَهُۥ جَنَّةٞ يَأۡكُلُ مِنۡهَاۚ وَقَالَ ٱلظَّٰلِمُونَ إِن تَتَّبِعُونَ إِلَّا رَجُلٗا مَّسۡحُورًا

ឬក៏បញ្ចុះឱ្យគាត់នូវកំណប់ ឬក៏ផ្តល់ឱ្យគាត់មានចម្ការដែលអាចឱ្យគាត់ទទួលទានពីវា? ហើយពួកដែលបំពានបាននិយាយថា៖ ពួកអ្នក(អ្នកមានជំនឿ)មិនបានដើរតាមអ្វី ក្រៅពីបុរសម្នាក់ដែលត្រូវមន្តអាគមគេនោះឡើយ។ info
التفاسير:

external-link copy
9 : 25

ٱنظُرۡ كَيۡفَ ضَرَبُواْ لَكَ ٱلۡأَمۡثَٰلَ فَضَلُّواْ فَلَا يَسۡتَطِيعُونَ سَبِيلٗا

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិចារណាមើលចុះ ថាតើពួកគេបានលើកឧទាហរណ៍ចំពោះអ្នកយ៉ាងដូចម្តេច? ដូច្នេះ ពួកគេបានវង្វេងដោយពួកគេមិនអាចដើរនៅលើមាគ៌ា(ត្រឹមត្រូវ)នោះឡើយ។ info
التفاسير:

external-link copy
10 : 25

تَبَارَكَ ٱلَّذِيٓ إِن شَآءَ جَعَلَ لَكَ خَيۡرٗا مِّن ذَٰلِكَ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ وَيَجۡعَل لَّكَ قُصُورَۢا

ទ្រង់មហាមានពរជ័យដែលប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងធ្វើឱ្យអ្នក(ព្យាការីមូហាំម៉ាត់)មាននូវអ្វីដែលល្អប្រសើរជាងនោះទៅទៀត គឺសួនដំណាំនានាដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា ហើយទ្រង់នឹងបង្កើតឱ្យអ្នកមាននូវវិមាន(ដ៏ស្កឹមស្កៃ)ផងដែរ។ info
التفاسير:

external-link copy
11 : 25

بَلۡ كَذَّبُواْ بِٱلسَّاعَةِۖ وَأَعۡتَدۡنَا لِمَن كَذَّبَ بِٱلسَّاعَةِ سَعِيرًا

ផ្ទុយទៅវិញ ពួកគេបានបដិសេធនឹងថ្ងៃបរលោក។ ហើយយើងបានត្រៀមទុកសម្រាប់ជនដែលបដិសេធនឹងថ្ងៃបរលោកនូវភ្លើង(នរក)ដែលឆាបឆេះយ៉ាងសន្ធោសន្ធៅ។ info
التفاسير: