Tradução dos significados do Nobre Qur’an. - Tradução Khmer de Explicação Abreviada do Alcorão

អាល់ហ្សាល់ហ្សាឡះ

Dos propósitos do capítulo:
التذكير بأهوال القيامة ودقّة الحساب فيها.
រំលឹកពីភាពរន្ធត់នៃថ្ងៃបរលោក និងការជំនុំជម្រះនៅក្នុងថ្ងៃនោះប្រកបដោយភាពល្អិតល្អន់ជាទីបំផុត។ info

external-link copy
1 : 99

إِذَا زُلۡزِلَتِ ٱلۡأَرۡضُ زِلۡزَالَهَا

នៅពេលដែលផែនដីត្រូវបានគេធ្វើឲ្យញ័ររញ្ជួយយ៉ាងខ្លាំង ដែលហេតុការណ៍នេះ គឺកើតឡើងនៅថ្ងៃបរលោក។ info
التفاسير:

external-link copy
2 : 99

وَأَخۡرَجَتِ ٱلۡأَرۡضُ أَثۡقَالَهَا

ហើយផែនដីបានបញ្ចេញពីក្នុងផ្ទៃរបស់វានូវសាកសពទាំងអស់ និងអ្វីៗផ្សេងទៀត។ info
التفاسير:

external-link copy
3 : 99

وَقَالَ ٱلۡإِنسَٰنُ مَا لَهَا

ហើយមនុស្សលោកបាននិយាយដោយក្តីងឿងឆ្ងល់ថាៈ តើមានអ្វីកើតឡើងចំពោះផែនដីទើបបានជាវាញ័ររញ្ជួយខ្លាំងបែបនេះ? info
التفاسير:

external-link copy
4 : 99

يَوۡمَئِذٖ تُحَدِّثُ أَخۡبَارَهَا

នៅក្នុងថ្ងៃដ៏ធំធេងនោះ ផែនដីនឹងប្រាប់ទាំងអស់ពីអ្វីដែលគេបានប្រព្រឹត្តនៅលើវា ទាំងប្រការល្អ និងប្រការអាក្រក់។ info
التفاسير:

external-link copy
5 : 99

بِأَنَّ رَبَّكَ أَوۡحَىٰ لَهَا

ពីព្រោះអល់ឡោះជាម្ចាស់បានប្រាប់ឱ្យវាដឹង និងបានបញ្ជាឱ្យវាធ្វើដូច្នោះ។ info
التفاسير:

external-link copy
6 : 99

يَوۡمَئِذٖ يَصۡدُرُ ٱلنَّاسُ أَشۡتَاتٗا لِّيُرَوۡاْ أَعۡمَٰلَهُمۡ

នៅក្នុងថ្ងៃដ៏ធំធេងដែលផែនដីញ័ររញ្ជួយនោះ មនុស្សលោកនឹងចេញពីកន្លែងជំនុំជម្រះជាក្រុមៗដើម្បីមើលទង្វើទាំងឡាយរបស់ពួកគេដែលពួកគេបានសាងនៅក្នុងលោកិយ។ info
التفاسير:

external-link copy
7 : 99

فَمَن يَعۡمَلۡ مِثۡقَالَ ذَرَّةٍ خَيۡرٗا يَرَهُۥ

ដូច្នេះ ជនណាដែលសាងនូវទង្វើល្អ សូម្បីមានទម្ងន់ប៉ុនលំអងដ៏តូចល្អិតក៏ដោយ ក៏គេនឹងឃើញវាដែរ។ info
التفاسير:

external-link copy
8 : 99

وَمَن يَعۡمَلۡ مِثۡقَالَ ذَرَّةٖ شَرّٗا يَرَهُۥ

ហើយជនណាដែលសាងនូវទង្វើអាក្រក់វិញ សូម្បីមានទម្ងន់ប៉ុនសត្វស្រមោចដ៏តូចល្អិតក៏ដោយ ក៏គេនឹងឃើញវាដូចគ្នាដែរ។ដូច្នេះ ជនណាដែលសាងនូវទង្វើល្អ សូម្បីមានទម្ងន់ប៉ុនលំអងដ៏តូចល្អិតក៏ដោយ ក៏គេនឹងឃើញវាដែរ។ info
التفاسير:
Das notas do versículo nesta página:
• خشية الله سبب في رضاه عن عبده.
• ការកោតខ្លាចអល់ឡោះ គឺជាមូលហេតុនាំឱ្យទទួលបាននូវការពេញចិត្តពីទ្រង់។ info

• شهادة الأرض على أعمال بني آدم.
• ផែនដីនឹងធ្វើជាសាក្សីលើទង្វើទាំងអស់របស់មនុស្សលោក។ info