Tradução dos significados do Nobre Qur’an. - Tradução Khmer de Explicação Abreviada do Alcorão

external-link copy
3 : 76

إِنَّا هَدَيۡنَٰهُ ٱلسَّبِيلَ إِمَّا شَاكِرٗا وَإِمَّا كَفُورًا

ពិតប្រាកដណាស់ យើងបានបញ្ជាក់ដល់គេ(មនុស្សលោក)នូវមាគ៌ានៃការចង្អុលបង្ហាញតាមរយៈពាក្យសម្តីរបស់អ្នកនាំសាររបស់យើងដើម្បីឱ្យពួកគេអាចដឹងពីមាគ៌ាដែលវង្វេង។ ហើយបន្ទាប់ពីនោះ ពួកគេអាចជាអ្នកដែលទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ ដោយរូបគេក្លាយជាខ្ញុំបម្រើម្នាក់ដែលមានជំនឿ និងជាអ្នកដឹងគុណទៅចំពោះអល់ឡោះជាម្ចាស់ ឬពួកគេអាចក្លាយជាអ្នកដែលវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ ដោយរូបគេក្លាយជាខ្ញុំបម្រើម្នាក់ដែលគ្មានជំនឿ និងជាអ្នករមិលគុណចំពោះទ្រង់។ info
التفاسير:
Das notas do versículo nesta página:
• خطر حب الدنيا والإعراض عن الآخرة.
• គ្រោះថ្នាក់នៃការស្រឡាញ់លោកិយ ហើយងាកចេញពីថ្ងៃបរលោក។ info

• ثبوت الاختيار للإنسان، وهذا من تكريم الله له.
• បញ្ជាក់ពីសិទ្ធិនៃជ្រើសរើសរបស់មនុស្ស ហើយនេះបង្ហាញពីការលើកតម្កើងរបស់អល់ឡោះជាម្ចាស់ចំពោះពួកគេ។ info

• النظر لوجه الله الكريم من أعظم النعيم.
• ការសម្លឹងមើលទៅកាន់ព្រះភ័ក្រនៃព្រះជាម្ចាស់របស់ខ្លួននោះ គឺជាឧបការគុណមួយដ៏ធំធេងជាងគេបំផុត។ info