Tradução dos significados do Nobre Qur’an. - Tradução Khmer de Explicação Abreviada do Alcorão

external-link copy
14 : 17

ٱقۡرَأۡ كِتَٰبَكَ كَفَىٰ بِنَفۡسِكَ ٱلۡيَوۡمَ عَلَيۡكَ حَسِيبٗا

ហើយនៅថ្ងៃនោះ យើងនឹងមានបន្ទូលទៅកាន់គេថាៈ ចូរអ្នក(មនុស្សលោក)អានសៀវភៅកំណត់ហេតុរបស់អ្នក ហើយគិតគូរ(គណនា)ដោយខ្លួនឯងចុះចំពោះទង្វើរបស់អ្នក(ដែលអ្នកបានសាងក្នុងលោកិយ)។ គ្រប់គ្រាន់ហើយនៅថ្ងៃបរលោកដោយរូបអ្នកគឺជាអ្នកដែលគិតគូរចំពោះខ្លួនឯងនោះ។ info
التفاسير:
Das notas do versículo nesta página:
• من اهتدى بهدي القرآن كان أكمل الناس وأقومهم وأهداهم في جميع أموره.
• ជនណាដែលទទួលបានការចង្អុលបង្ហាញតាមរយៈការចង្អុលបង្ហាញនៃគម្ពីរគួរអាននោះ គឺគេជាមនុស្សដែលមានលក្ខណៈពេញលេញបំផុត ជាមនុស្សដែលត្រឹមត្រូជាងគេបំផុត និងជាអ្នកដែលទទួលបានការចង្អុលបង្ហាញជាងគេបំផុតនៅក្នុងរាល់កិច្ចការទាំងឡាយរបស់គេ។ info

• التحذير من الدعوة على النفس والأولاد بالشر.
• ដាស់តឿនព្រមានពីការបួងសួងសុំឲ្យប្រការអាក្រក់កើតឡើងចំពោះខ្លួនឯង និងកូនចៅ។ info

• اختلاف الليل والنهار بالزيادة والنقص وتعاقبهما، وضوء النهار وظلمة الليل، كل ذلك دليل على وحدانية الله ووجوده وكمال علمه وقدرته.
• ភាពខុសគ្នារវាងពេលយប់និងពេលថ្ងៃដោយការបន្ថែមឬបន្ថយ និងការផ្លាស់ប្តូរវេនគ្នាជាបន្តបន្ទាប់របស់វាទាំងពីរ(យប់និងថ្ងៃ) ហើយនិងភាពភ្លឺ(ពន្លឺ)នៃពេលថ្ងៃ និងភាពងងឹតនៃពេលយប់ ទាំងនោះ គឺជាភស្តុតាងបញ្ជាក់ពីភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ វត្តមានរបស់ទ្រង់ ភាពពេញលេញនៃចំណេះដឹងរបស់ទ្រង់ និងអានុភាពរបស់ទ្រង់។ info

• تقرر الآيات مبدأ المسؤولية الشخصية، عدلًا من الله ورحمة بعباده.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះ គឺបញ្ជាក់ពីគោលការណ៍នៃទំនួលខុសត្រូវបុគ្គល ដែលជាភាពយុត្តិធម៌មកពីអល់ឡោះ និងជាក្ដីមេត្តាករុណាចំពោះខ្ញុំបម្រើរបស់ទ្រង់។ info