Tradução dos significados do Nobre Qur’an. - Tradução Khmer - Associação para o Desenvolvimento da Comunidade Islâmica

Número de página:close

external-link copy
38 : 7

قَالَ ٱدۡخُلُواْ فِيٓ أُمَمٖ قَدۡ خَلَتۡ مِن قَبۡلِكُم مِّنَ ٱلۡجِنِّ وَٱلۡإِنسِ فِي ٱلنَّارِۖ كُلَّمَا دَخَلَتۡ أُمَّةٞ لَّعَنَتۡ أُخۡتَهَاۖ حَتَّىٰٓ إِذَا ٱدَّارَكُواْ فِيهَا جَمِيعٗا قَالَتۡ أُخۡرَىٰهُمۡ لِأُولَىٰهُمۡ رَبَّنَا هَٰٓؤُلَآءِ أَضَلُّونَا فَـَٔاتِهِمۡ عَذَابٗا ضِعۡفٗا مِّنَ ٱلنَّارِۖ قَالَ لِكُلّٖ ضِعۡفٞ وَلَٰكِن لَّا تَعۡلَمُونَ

អល់ឡោះបានមានបន្ទូលថាៈ ចូរពួកអ្នកចូលនរកជាមួយ បណ្ដាប្រជាជាតិដែលបានកន្លងផុតទៅមុនពួកអ្នកអំពីជិននិងមនុស្ស ចុះ។ រាល់ពេលដែលប្រជាជាតិមួយបានចូល(នរក) គេក៏បានដាក់ បណ្ដាសាមិត្ដភក្ដិរបស់គេ(អ្នកចូលមុន) រហូតដល់ពេលពួកគេចូល ទៅក្នុងវាទាំងអស់គ្នា ពួកដែលចូលក្រោយបាននិយាយទៅកាន់ពួក ដែលចូលមុនពួកគេថាៈ ឱម្ចាស់របស់ពួកយើង. ពួកនេះហើយដែល បានធ្វើឱ្យពួកយើងវងេ្វង ហេតុនេះសូមទ្រង់ធ្វើទារុណកម្មពួកគេ ទេ្វដងអំពីភ្លើងនរកផងចុះ។ ទ្រង់បានមានបន្ទូលថាៈ ពួកអ្នករាល់គ្នា នឹងទទួលទារុណកម្មទេ្វដង ប៉ុន្ដែពួកអ្នកមិនដឹងឡើយ ។ info
التفاسير:

external-link copy
39 : 7

وَقَالَتۡ أُولَىٰهُمۡ لِأُخۡرَىٰهُمۡ فَمَا كَانَ لَكُمۡ عَلَيۡنَا مِن فَضۡلٖ فَذُوقُواْ ٱلۡعَذَابَ بِمَا كُنتُمۡ تَكۡسِبُونَ

ហើយពួកដែលចូលមុនបាននិយាយទៅកាន់ពួកដែលចូល ក្រោយពួកគេវិញថាៈ ពួកអ្នកគ្មានអ្វីពិសេសលើសពួកយើងឡើយ។ (អល់ឡោះមានបន្ទូលទៅកាន់ពួកទាំងនោះថា) ដូចេ្នះ ចូរពួកអ្នក ភ្លក្សរសជាតិទារុណកម្មដោយសារតែអ្វីដែលពួកអ្នកបានសាងចុះ។ info
التفاسير:

external-link copy
40 : 7

إِنَّ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا وَٱسۡتَكۡبَرُواْ عَنۡهَا لَا تُفَتَّحُ لَهُمۡ أَبۡوَٰبُ ٱلسَّمَآءِ وَلَا يَدۡخُلُونَ ٱلۡجَنَّةَ حَتَّىٰ يَلِجَ ٱلۡجَمَلُ فِي سَمِّ ٱلۡخِيَاطِۚ وَكَذَٰلِكَ نَجۡزِي ٱلۡمُجۡرِمِينَ

ពិតប្រាកដណាស់ ពួកដែលបានបដិសេធនឹងភស្ដុតាងទាំង ឡាយរបស់យើង និងអួតអាងប្រឆាំងចំពោះវា គេនឹងមិនបើកទ្វារ មេឃសម្រាប់ពួកនេះឡើយ(ពេលដែលពួកនេះស្លាប់) ហើយពួក នេះមិនអាចចូលឋានសួគ៌បានឡើយ លុះត្រាតែសត្វអូដ្ឋអាចចូល ក្នុងរន្ធម្ជុលបាន។ ដូច្នោះដែរ យើងនឹងតបស្នងចំពោះពួកដែលធ្វើ អាក្រក់។ info
التفاسير:

external-link copy
41 : 7

لَهُم مِّن جَهَنَّمَ مِهَادٞ وَمِن فَوۡقِهِمۡ غَوَاشٖۚ وَكَذَٰلِكَ نَجۡزِي ٱلظَّٰلِمِينَ

នៅពីក្រោមពួកគេមានកម្រាល និងមានភួយនៅពីលើ ពួកគេអំពីភ្លើងនរកជើហាន់ណាំ។ ដូចនោះដែរយើងនឹងតបស្នង ចំពោះពួកដែលបំពាន។ info
التفاسير:

external-link copy
42 : 7

وَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَا نُكَلِّفُ نَفۡسًا إِلَّا وُسۡعَهَآ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلۡجَنَّةِۖ هُمۡ فِيهَا خَٰلِدُونَ

រីឯបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អវិញ គឺ យើងមិនដាក់បន្ទុកលើបុគ្គលណាម្នាក់ឱ្យហួសពីសមត្ថភាពរបស់គេ ឡើយ។ អ្នកទាំងនោះគឺជាអ្នកឋានសួគ៌ដោយពួកគេស្ថិតនៅក្នុង នោះជាអមតៈ។ info
التفاسير:

external-link copy
43 : 7

وَنَزَعۡنَا مَا فِي صُدُورِهِم مِّنۡ غِلّٖ تَجۡرِي مِن تَحۡتِهِمُ ٱلۡأَنۡهَٰرُۖ وَقَالُواْ ٱلۡحَمۡدُ لِلَّهِ ٱلَّذِي هَدَىٰنَا لِهَٰذَا وَمَا كُنَّا لِنَهۡتَدِيَ لَوۡلَآ أَنۡ هَدَىٰنَا ٱللَّهُۖ لَقَدۡ جَآءَتۡ رُسُلُ رَبِّنَا بِٱلۡحَقِّۖ وَنُودُوٓاْ أَن تِلۡكُمُ ٱلۡجَنَّةُ أُورِثۡتُمُوهَا بِمَا كُنتُمۡ تَعۡمَلُونَ

ហើយយើងបានបំបាត់ភាពឈ្នានីសចេញពីចិត្ដរបស់ពួកគេ (នៅក្នុងឋានសួគ៌) ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមពួកគេ ហើយពួកគេបាននិយាយថាៈ រាល់ការសរសើរគឺចំពោះអល់ឡោះ ដែលទ្រង់បានចង្អុលបង្ហាញពួកយើងទៅរកមាគ៌ានេះ។ ហើយពួក យើងពិតជាមិនទទួលបានការចង្អុលបង្ហាញឡើយ ប្រសិនបើគ្មាន ការចង្អុលបង្ហាញរបស់អល់ឡោះចំពោះពួកយើងទេនោះ។ ជាការ ពិតណាស់ បណ្ដាអ្នកនាំសារនៃម្ចាស់របស់យើងបាននាំមកនូវការ ពិត។ ហើយពួកយើងត្រូវបានគេប្រកាសប្រាប់ថាៈ ឋានសួគ៌នេះ ត្រូវបានគេផ្ដល់វាឱ្យពួកអ្នកដោយសារតែអ្វីដែលពួកអ្នកបានសាង។ info
التفاسير: