د قرآن کریم د معناګانو ژباړه - خمیري ژباړه - د رواد الترجمة مرکز

د مخ نمبر:close

external-link copy
60 : 4

أَلَمۡ تَرَ إِلَى ٱلَّذِينَ يَزۡعُمُونَ أَنَّهُمۡ ءَامَنُواْ بِمَآ أُنزِلَ إِلَيۡكَ وَمَآ أُنزِلَ مِن قَبۡلِكَ يُرِيدُونَ أَن يَتَحَاكَمُوٓاْ إِلَى ٱلطَّٰغُوتِ وَقَدۡ أُمِرُوٓاْ أَن يَكۡفُرُواْ بِهِۦۖ وَيُرِيدُ ٱلشَّيۡطَٰنُ أَن يُضِلَّهُمۡ ضَلَٰلَۢا بَعِيدٗا

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬពួកដែលអះអាងថា ជាការពិតណាស់ ពួកគេពិតជាមានជំនឿចំពោះអ្វីដែលគេបានបញ្ចុះមកឱ្យអ្នក និង(មានជំនឿ)ចំពោះអ្វីដែលគេបានបញ្ចុះឱ្យអ្នក(នាំសារ)ជំនាន់មុនអ្នក ដោយពួកគេមានបំណងចង់ប្រគល់ការកាត់ក្ដីទៅឲ្យតហ្គូត ខណៈដែលពួកគេត្រូវបានគេ(អល់ឡោះ)បង្គាប់ប្រើឱ្យប្រឆាំងនឹងវា។ ហើយស្ហៃតនមានបំណងចង់ឱ្យពួកគេវង្វេងយ៉ាងសែនឆ្ងាយ។ info
التفاسير:

external-link copy
61 : 4

وَإِذَا قِيلَ لَهُمۡ تَعَالَوۡاْ إِلَىٰ مَآ أَنزَلَ ٱللَّهُ وَإِلَى ٱلرَّسُولِ رَأَيۡتَ ٱلۡمُنَٰفِقِينَ يَصُدُّونَ عَنكَ صُدُودٗا

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកមករកអ្វីដែលអល់ឡោះបានបញ្ចុះមក និងមករកអ្នកនាំសារ នោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងឃើញពួកគេបែរចេញពីអ្នកទាំងស្អប់ខ្ពើម។ info
التفاسير:

external-link copy
62 : 4

فَكَيۡفَ إِذَآ أَصَٰبَتۡهُم مُّصِيبَةُۢ بِمَا قَدَّمَتۡ أَيۡدِيهِمۡ ثُمَّ جَآءُوكَ يَحۡلِفُونَ بِٱللَّهِ إِنۡ أَرَدۡنَآ إِلَّآ إِحۡسَٰنٗا وَتَوۡفِيقًا

តើ(ស្ថានភាពពួកពុតត្បុត)យ៉ាងដូចម្ដេច នៅពេលដែលមានគ្រោះអាក្រក់បានកើតឡើងចំពោះពួកគេដោយសារតែអ្វីដែលពួកគេបានសាងនោះ? បន្ទាប់មក ពួកគេនឹងមករកអ្នកដោយពួកគេស្បថនឹងអល់ឡោះជាម្ចាស់ថា៖ ពួកយើងគ្មានបំណងអ្វីក្រៅពីភាពល្អប្រសើរ និងការត្រូវរ៉ូវគ្នាវិញតែប៉ុណ្ណោះ។ info
التفاسير:

external-link copy
63 : 4

أُوْلَٰٓئِكَ ٱلَّذِينَ يَعۡلَمُ ٱللَّهُ مَا فِي قُلُوبِهِمۡ فَأَعۡرِضۡ عَنۡهُمۡ وَعِظۡهُمۡ وَقُل لَّهُمۡ فِيٓ أَنفُسِهِمۡ قَوۡلَۢا بَلِيغٗا

ពួកទាំងនោះហើយដែលអល់ឡោះដឹងនូវអ្វីដែលមាននៅក្នុងចិត្តរបស់ពួកគេ។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ងាកចេញពីពួកគេចុះ និងត្រូវដាស់រំឭកពួកគេ ហើយចូរអ្នកនិយាយទៅកាន់ពួកគេនូវពាក្យសម្ដីណាដែលមានប្រសិទ្ធិភាពបំផុត។ info
التفاسير:

external-link copy
64 : 4

وَمَآ أَرۡسَلۡنَا مِن رَّسُولٍ إِلَّا لِيُطَاعَ بِإِذۡنِ ٱللَّهِۚ وَلَوۡ أَنَّهُمۡ إِذ ظَّلَمُوٓاْ أَنفُسَهُمۡ جَآءُوكَ فَٱسۡتَغۡفَرُواْ ٱللَّهَ وَٱسۡتَغۡفَرَ لَهُمُ ٱلرَّسُولُ لَوَجَدُواْ ٱللَّهَ تَوَّابٗا رَّحِيمٗا

ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់ឡើយ លើកលែងតែដើម្បីឱ្យគេ(មនុស្សលោក)ប្រតិបត្តិតាមគាត់ដោយការអនុញ្ញាតពីអល់ឡោះ។ ហើយបើនៅពេលដែលពួកគេបានបំពានលើខ្លួនឯង ហើយពួកគេបានមកជួបអ្នកខណៈដែលអ្នកនៅមានជីវិត ដោយពួកគេសុំការអភ័យទោសពីអល់ឡោះ ហើយអ្នកនាំសារក៏បានជួយសុំអភ័យទោសឱ្យពួកគេដែរនោះ ពិតណាស់ពួកគេពិតជានឹងឃើញថា អល់ឡោះជាម្ចាស់គឺជាអ្នកទទួលនូវការសារភាពកំហុស និងមហាអាណិតស្រលាញ់បំផុត។ info
التفاسير:

external-link copy
65 : 4

فَلَا وَرَبِّكَ لَا يُؤۡمِنُونَ حَتَّىٰ يُحَكِّمُوكَ فِيمَا شَجَرَ بَيۡنَهُمۡ ثُمَّ لَا يَجِدُواْ فِيٓ أَنفُسِهِمۡ حَرَجٗا مِّمَّا قَضَيۡتَ وَيُسَلِّمُواْ تَسۡلِيمٗا

មិនដូច្នោះឡើយ សូមស្បថនឹងព្រះជាម្ចាស់របស់អ្នក! ពួកគេមិនមានជំនឿ(ពិតប្រាកដ)ឡើយ លុះត្រាតែពួកគេប្រគល់ឲ្យអ្នកកាត់ក្ដីនូវរាល់ការខ្វែងគំនិតគ្នារវាងពួកគេ ក្រោយមក ពួកគេគ្មានការចង្អៀតចង្អល់នៅក្នុងចិត្តចំពោះអ្វីដែលអ្នកបានវិនិច្ឆ័យ ហើយពួកគេទទួលយកដោយការពេញចិត្ត។ info
التفاسير: