د قرآن کریم د معناګانو ژباړه - خمیري ژباړه - د رواد الترجمة مرکز

د مخ نمبر:close

external-link copy
45 : 4

وَٱللَّهُ أَعۡلَمُ بِأَعۡدَآئِكُمۡۚ وَكَفَىٰ بِٱللَّهِ وَلِيّٗا وَكَفَىٰ بِٱللَّهِ نَصِيرٗا

ហើយអល់ឡោះទ្រង់ដឹងបំផុតពីសត្រូវរបស់ពួកអ្នក។ គ្រប់គ្រាន់ហើយដែលមានអល់ឡោះជាអ្នកគាំពារ ហើយក៏គ្រប់គ្រាន់ដែរដែលមានអល់ឡោះជាអ្នកជួយ។ info
التفاسير:

external-link copy
46 : 4

مِّنَ ٱلَّذِينَ هَادُواْ يُحَرِّفُونَ ٱلۡكَلِمَ عَن مَّوَاضِعِهِۦ وَيَقُولُونَ سَمِعۡنَا وَعَصَيۡنَا وَٱسۡمَعۡ غَيۡرَ مُسۡمَعٖ وَرَٰعِنَا لَيَّۢا بِأَلۡسِنَتِهِمۡ وَطَعۡنٗا فِي ٱلدِّينِۚ وَلَوۡ أَنَّهُمۡ قَالُواْ سَمِعۡنَا وَأَطَعۡنَا وَٱسۡمَعۡ وَٱنظُرۡنَا لَكَانَ خَيۡرٗا لَّهُمۡ وَأَقۡوَمَ وَلَٰكِن لَّعَنَهُمُ ٱللَّهُ بِكُفۡرِهِمۡ فَلَا يُؤۡمِنُونَ إِلَّا قَلِيلٗا

ក្នុងចំណោមពួកយូដា មានអ្នកដែលកែប្រែបន្ទូលរបស់អល់ឡោះជាម្ចាស់ខុសពីកន្លែងដើមរបស់វា(ដែលទ្រង់បានបញ្ចុះមក) ហើយពួកគេនិយាយថា៖ ពួកយើងបានឮហើយ តែពួកយើងមិនគោរពតាមឡើយ (ហើយពួកគេនិយាយទៀតថា)៖ ចូរអ្នកស្ដាប់(សម្តីពួកយើង) ប៉ុន្តែអ្នកបែរជាមិនព្រមស្តាប់ និងប្រើពាក្យ “រ៉អ៊ីណា” ដោយនិយាយបន្លំក្នុងចេតនាប្រមាថមាក់ងាយ(ចំពោះព្យាការី) និងចង់បង្ខូចសាសនាអ៊ីស្លាម។ តែប្រសិនបើពួកគេនិយាយថា៖ “ពួកយើងបានឮហើយ និងបានគោរពតាមហើយ (និងនិយាយថា)៖ សូមអ្នកស្តាប់(សម្តីពួកយើង) ហើយប្រើពាក្យ “អ៊ុនហ្ស៊ុរណា”(ជំនួសវិញ) វាគឺជាការប្រសើរបំផុតសម្រាប់ពួកគេ និងជាពាក្យដែលត្រឹមត្រូវជាង។ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់បានដាក់បណ្ដាសាពួកគេដោយសារតែការប្រឆាំងរបស់ពួកគេ។ ហេតុនេះ ពួកគេមិនមានជំនឿឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ។ info
التفاسير:

external-link copy
47 : 4

يَٰٓأَيُّهَا ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ ءَامِنُواْ بِمَا نَزَّلۡنَا مُصَدِّقٗا لِّمَا مَعَكُم مِّن قَبۡلِ أَن نَّطۡمِسَ وُجُوهٗا فَنَرُدَّهَا عَلَىٰٓ أَدۡبَارِهَآ أَوۡ نَلۡعَنَهُمۡ كَمَا لَعَنَّآ أَصۡحَٰبَ ٱلسَّبۡتِۚ وَكَانَ أَمۡرُ ٱللَّهِ مَفۡعُولًا

ឱបណ្ដាអ្នកដែលត្រូវបានគេប្រទានគម្ពីរឱ្យ! ចូរពួកអ្នកមានជំនឿលើអ្វីដែលយើងបានបញ្ចុះមក(ឱ្យព្យាការីមូហាំម៉ាត់)ដើម្បីបញ្ជាក់នូវអ្វីដែលមាននៅជាមួយពួកអ្នក(នៃគម្ពីរតាវរ៉តនិងគម្ពីរអ៊ិញជីល) មុនពេលដែលយើងនឹងបំផ្លាញឥន្ទ្រីយារម្មណ៍ដែលមាននៅលើផ្ទៃមុខ និងបង្វិលវាដាក់ទៅផ្នែកខាងក្រោយវិញ ឬយើងដាក់បណ្ដាសាពួកគេ ដូចដែលយើងបានដាក់បណ្តាសាក្រុមដែលបំពានថ្ងៃសៅរ៍។ ហើយបទបញ្ជារបស់អល់ឡោះ គឺពិតជាត្រូវបានអនុវត្ត។ info
التفاسير:

external-link copy
48 : 4

إِنَّ ٱللَّهَ لَا يَغۡفِرُ أَن يُشۡرَكَ بِهِۦ وَيَغۡفِرُ مَا دُونَ ذَٰلِكَ لِمَن يَشَآءُۚ وَمَن يُشۡرِكۡ بِٱللَّهِ فَقَدِ ٱفۡتَرَىٰٓ إِثۡمًا عَظِيمًا

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនអភ័យទោសឱ្យអ្នកដែលធ្វើស្ហ៊ីរិកចំពោះទ្រង់ឡើយ តែទ្រង់នឹងអភ័យទោសឱ្យចំពោះបាបកម្មផ្សេងពីនេះ ចំពោះជនណាដែលទ្រង់មានចេតនា។ ហើយជនណាដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់នោះ ពិតប្រាកដណាស់ រូបគេពិតជាបានប្រព្រឹត្តបាបកម្មមួយដ៏ធ្ងន់ធ្ងរបំផុត។ info
التفاسير:

external-link copy
49 : 4

أَلَمۡ تَرَ إِلَى ٱلَّذِينَ يُزَكُّونَ أَنفُسَهُمۚ بَلِ ٱللَّهُ يُزَكِّي مَن يَشَآءُ وَلَا يُظۡلَمُونَ فَتِيلًا

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬអំពីរឿងរ៉ាវរបស់ពួកដែលលើកសរសើរខ្លួនឯងជាអ្នកស្អាតស្អំនោះ? ផ្ទុយទៅវិញ មានតែអល់ឡោះតែមួយគត់ដែលជាអ្នកធ្វើឱ្យស្អាតស្អំ(ពីបាបកម្ម)ចំពោះជនណាដែលទ្រង់មានចេតនា ហើយពួកគេមិនត្រូវបានគេបំពានបន្តិចណាឡើយ សូម្បីប៉ុនសសៃឆ្មារក៏ដោយ។ info
التفاسير:

external-link copy
50 : 4

ٱنظُرۡ كَيۡفَ يَفۡتَرُونَ عَلَى ٱللَّهِ ٱلۡكَذِبَۖ وَكَفَىٰ بِهِۦٓ إِثۡمٗا مُّبِينًا

ចូរអ្នកមើលចុះ(ឱអ្នកនាំសារមូហាំម៉ាត់) តើពួកគេបានប្រឌិតរឿងភូតកុហកទៅលើអល់ឡោះជាម្ចាស់(ដោយការលើកសរសើរខ្លួនឯង)យ៉ាងដូចម្ដេច? គ្រប់គ្រាន់ហើយដែលទង្វើទាំងនោះជាបាបកម្មដ៏ច្បាស់លាស់។ info
التفاسير:

external-link copy
51 : 4

أَلَمۡ تَرَ إِلَى ٱلَّذِينَ أُوتُواْ نَصِيبٗا مِّنَ ٱلۡكِتَٰبِ يُؤۡمِنُونَ بِٱلۡجِبۡتِ وَٱلطَّٰغُوتِ وَيَقُولُونَ لِلَّذِينَ كَفَرُواْ هَٰٓؤُلَآءِ أَهۡدَىٰ مِنَ ٱلَّذِينَ ءَامَنُواْ سَبِيلًا

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬនូវពួក(យូដា)ដែលគេបានប្រទានចំណេះដឹងមួយផ្នែកនៃគម្ពីរឲ្យពួកគេ តែពួកគេបែរជាមានជំនឿលើព្រះនានាដែលពួកគេយកមកគោរពសក្ការៈផ្សេងពីអល់ឡោះទៅវិញ ហើយពួកគេនិយាយចំពោះពួកគ្មានជំនឿថា៖ ពិតប្រាកដណាស់ ពួកទាំងនេះស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវជាងបណ្ដាអ្នកមានជំនឿទៅទៀត? info
التفاسير: