ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫.

ߞߐߜߍ ߝߙߍߕߍ:close

external-link copy
51 : 33

۞ تُرۡجِي مَن تَشَآءُ مِنۡهُنَّ وَتُـٔۡوِيٓ إِلَيۡكَ مَن تَشَآءُۖ وَمَنِ ٱبۡتَغَيۡتَ مِمَّنۡ عَزَلۡتَ فَلَا جُنَاحَ عَلَيۡكَۚ ذَٰلِكَ أَدۡنَىٰٓ أَن تَقَرَّ أَعۡيُنُهُنَّ وَلَا يَحۡزَنَّ وَيَرۡضَيۡنَ بِمَآ ءَاتَيۡتَهُنَّ كُلُّهُنَّۚ وَٱللَّهُ يَعۡلَمُ مَا فِي قُلُوبِكُمۡۚ وَكَانَ ٱللَّهُ عَلِيمًا حَلِيمٗا

ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អាចបែងចែកពេលវេលាក្នុងការរួមដំណេកជាមួយពួកនាងតាមដែលអ្នកប្រាថ្នា ដោយអ្នកអាចជ្រើសរើសការរួមដំណេកជាមួយនរណាម្នាក់ក្នុងចំណោមពួកនាង ឬមិនរួមដំណេកជាមួយនរណាម្នាក់ក្នុងចំណោមពួកនាង(អាស្រ័យទៅតាមវេនរបស់ពួកនាង)បាន។ ហើយអ្នកណាហើយដែលអ្នកទាមទារចង់រួមដំណេកជាមួយនាងក្នុងចំណោមអ្នកដែលត្រូវបានពន្យារពេល(មិនទាន់ដល់វេន)នោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះអ្នកក្នុងការធ្វើដូច្នេះ។ ការផ្តល់ជម្រើស និងការបើកទូលាយសម្រាប់អ្នកយ៉ាងដូច្នោះ គឺជារឿងជិតបំផុតដែលធ្វើឲ្យភរិយាទាំងឡាយរបស់អ្នកសប្បាយរីករាយ និងធ្វើឲ្យពួកនាងពេញចិត្តនូវអ្វីដែលអ្នកបានផ្តល់ឲ្យពួកនាងទាំងអស់គ្នា ព្រោះពួកនាងបានដឹងថា អ្នកនឹងមិនបោះបង់ចោលកាតព្វកិច្ចរបស់អ្នក ហើយក៏មិនកំណាញ់ចំពោះសិទ្ធិដែលត្រូវទទួលបាននោះដែរ។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលមាននៅក្នុងចិត្តរបស់ពួកអ្នក(ឱបុរសទាំងឡាយ)ដែលលម្អៀងទៅកាន់ភរិយាមួយចំនួនផ្សេងពីភរិយាមួយចំនួនផ្សេងទៀតនោះ។ ហើយអល់ឡោះមហាដឹងបំផុតចំពោះទង្វើខ្ញុំបម្រើរបស់ទ្រង់។ គ្មានអ្វីមួយអំពីវាអាចលាក់បាំងពីទ្រង់បានឡើយ។ ទ្រង់មហាអត់ធ្មត់ ដោយទ្រង់មិនប្រញាប់ដាក់ទណ្ឌកម្មពួកគេភ្លាមៗឡើយ ដោយសង្ឃឹមថា ពួកគេនឹងសារភាពកំហុស(កែខ្លួន)ទៅកាន់ទ្រង់វិញ។ info
التفاسير:

external-link copy
52 : 33

لَّا يَحِلُّ لَكَ ٱلنِّسَآءُ مِنۢ بَعۡدُ وَلَآ أَن تَبَدَّلَ بِهِنَّ مِنۡ أَزۡوَٰجٖ وَلَوۡ أَعۡجَبَكَ حُسۡنُهُنَّ إِلَّا مَا مَلَكَتۡ يَمِينُكَۗ وَكَانَ ٱللَّهُ عَلَىٰ كُلِّ شَيۡءٖ رَّقِيبٗا

គេមិនអនុញ្ញាតឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រៀបការជាមួយស្ត្រីផ្សេងក្រៅពីភរិយារបស់អ្នកដែលនៅក្នុងបន្ទុកររបស់អ្នកនោះឡើយ ហើយគេក៏មិនអនុញ្ញាតឲ្យអ្នកលែងលះពួកនាង ឬលែងលះភរិយាមួយចំនួនដើម្បីរៀបការជាមួយនឹងស្ត្រីផ្សេងទៀតនោះដែរ ទោះបីជាស្រ្តីនោះមានសម្រស់ស្រស់ស្អាត ធ្វើឲ្យអ្នកចាប់អារម្មណ៍យ៉ាងណាក៏ដោយ។ ប៉ុន្តែគេអនុញ្ញាតឲ្យអ្នកអាចយកស្ត្រីខ្ញុំបម្រើដាច់ថ្លៃដែលនៅក្រោមការគ្រប់គ្រងរបស់អ្នកបាន ដោយគ្មានកំណត់ចំនួនឡើយ។ ហើយអល់ឡោះគឺជាអ្នកថែរក្សាលើអ្វីៗទាំងអស់។ ហើយច្បាប់នេះ គឺសបញ្ជាក់ឲ្យឃើញពីឧត្តមភាពរបស់មាតានៃអ្នកមានជំនឿ ពីព្រោះគេបានហាមឃាត់(ព្យាការី)មិនឲ្យលែងលះពួកនាង និងមិនឲ្យយកភរិយាបន្ថែមពីលើពួកនាងទៀតនោះឡើយ។ info
التفاسير:

external-link copy
53 : 33

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَدۡخُلُواْ بُيُوتَ ٱلنَّبِيِّ إِلَّآ أَن يُؤۡذَنَ لَكُمۡ إِلَىٰ طَعَامٍ غَيۡرَ نَٰظِرِينَ إِنَىٰهُ وَلَٰكِنۡ إِذَا دُعِيتُمۡ فَٱدۡخُلُواْ فَإِذَا طَعِمۡتُمۡ فَٱنتَشِرُواْ وَلَا مُسۡتَـٔۡنِسِينَ لِحَدِيثٍۚ إِنَّ ذَٰلِكُمۡ كَانَ يُؤۡذِي ٱلنَّبِيَّ فَيَسۡتَحۡيِۦ مِنكُمۡۖ وَٱللَّهُ لَا يَسۡتَحۡيِۦ مِنَ ٱلۡحَقِّۚ وَإِذَا سَأَلۡتُمُوهُنَّ مَتَٰعٗا فَسۡـَٔلُوهُنَّ مِن وَرَآءِ حِجَابٖۚ ذَٰلِكُمۡ أَطۡهَرُ لِقُلُوبِكُمۡ وَقُلُوبِهِنَّۚ وَمَا كَانَ لَكُمۡ أَن تُؤۡذُواْ رَسُولَ ٱللَّهِ وَلَآ أَن تَنكِحُوٓاْ أَزۡوَٰجَهُۥ مِنۢ بَعۡدِهِۦٓ أَبَدًاۚ إِنَّ ذَٰلِكُمۡ كَانَ عِندَ ٱللَّهِ عَظِيمًا

ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ចំពោះពួកគេ! ចូរពួកអ្នកកុំចូលផ្ទះរបស់ព្យាការី លើកលែងតែក្រោយពីគាត់បានអនុញ្ញាតឲ្យពួកអ្នកចូល តាមរយៈការអញ្ជើញពួកអ្នកឲ្យទទួលទានអាហារប៉ុណ្ណោះ ហើយពួកអ្នកមិនត្រូវទៅអង្គុយរង់ចាំមុនពេលចំអិនអាហារ(រួចរាល់)នោះឡើយ។ ក៏ប៉ុន្តែ នៅពេលដែលគេបានអញ្ជើញពួកអ្នកឲ្យទទួលទានអាហារនោះ សូមពួកអ្នកចូលទៅចុះ ហើយបើកាលណាពួកអ្នកបានទទួលទានអាហាររួចរាល់ហើយនោះ សូមពួកអ្នកចាកចេញទៅ ហើយចូរពួកអ្នកកុំនៅបន្តនិយាយគ្នាលេងបន្ទាប់ពីនោះ(បន្ទាប់ពីទទួលទានអាហារ)ឲ្យសោះ។ ពិតប្រាកដណាស់ ការដែលពួកអ្នកនៅបន្ត(និយាយគ្នាលេងបន្ទាប់ពីទទួលទានអាហាររួច)ដូច្នោះ គឺធ្វើឲ្យប៉ះពាល់ដល់ព្យាការី ហើយគាត់មានភាពអៀនខ្មាសក្នុងការសុំឲ្យពួកអ្នកចាកចេញ។ ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់មិនខ្មាសអៀនឡើយក្នុងការបង្គាប់ឲ្យធ្វើរឿងដែលត្រឹមត្រូវនោះ។ ដូច្នេះ អល់ឡោះទ្រង់ប្រើឲ្យពួកអ្នកចាកចេញពីព្យាការី ដើម្បីកុំឲ្យមានការប៉ះពាល់ដល់ព្យាការីដោយសារការនៅបន្តរបស់ពួកអ្នក(នៅក្នុងផ្ទះរបស់គាត់)នោះ។ ហើយនៅពេលដែលពួកអ្នកស្នើសុំពីភរិយារបស់ព្យាការីនូវសេចក្តីត្រូវការណាមួយ ដូចជារបស់របរប្រើប្រាស់ជាដើមនោះ ចូរពួកអ្នកស្នើសុំនូវតម្រូវការរបស់ពួកអ្នកនៅពីក្រោយរបាំង ហើយចូរពួកអ្នកកុំស្នើសុំនូវតម្រូវការរបស់ពួកអ្នកអំពីពួកនាង(ភរិយាព្យាការី)ដោយទល់មុខគ្នាផ្ទាល់ដើម្បីកុំឲ្យពួកអ្នកឃើញពួកនាងផ្ទាល់ភ្នែក ដើម្បីជាការការពារដល់ពួកនាង(ភរិយារបស់ព្យាការី) ដោយសារតែឋានៈរបស់អ្នកនាំសាររបស់អល់ឡោះ។ ការដែលពួកអ្នកស្នើសុំពីខាងក្រោយរបាំងនោះ គឺជាការស្អាតស្អំបំផុតចំពោះចិត្តរបស់ពួកអ្នក និងចិត្តរបស់ពួកនាង ដើម្បីកុំឲ្យស្ហៃតនពង្វក់ដួងចិត្តរបស់ពួកអ្នកនិងដួងចិត្តរបស់ពួកនាង តាមរយៈការញុះញង់និងតុបតែងលម្អនូវប្រការអាក្រក់(ឲ្យមើលឃើញថាជាប្រការល្អ)។ ហើយមិនគប្បីឡើយចំពោះពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ក្នុងការដែលពួកអ្នកធ្វើឲ្យមានការប៉ះពាល់ដល់អ្នកនាំសាររបស់អល់ឡោះ តាមរយៈការបន្តអង្គុយនិយាយគ្នាលេង(ក្នុងផ្ទះរបស់គាត់)នោះ។ ហើយពួកអ្នកក៏មិនអាចរៀបការជាមួយភរិយាទាំងឡាយរបស់គាត់ក្រោយពីគាត់បានស្លាប់ហើយនោះដែរ ព្រោះថា ពួកនាង គឺជាមាតានៃបណ្តាអ្នកមានជំនឿទាំងឡាយ ហើយគេមិនអនុញ្ញាតឲ្យនរណាម្នាក់រៀបការជាមួយនឹងម្តាយខ្លួនឯងឡើយ។ ពិតប្រាកដណាស់ ការបង្កការប៉ះពាល់(ដល់ព្យាការី)ដូច្នោះ(ដែលក្នុងចំណោមនោះ គឺការរៀបការជាមួយភរិយារបស់គាត់ក្រោយពីគាត់បានស្លាប់) គឺជាប្រការដែលត្រូវបានហាមឃាត់ និងត្រូវបានចាត់ទុកថាជាអំពើបាបដ៏ធំធេងចំពោះអល់ឡោះជាម្ចាស់។ info
التفاسير:

external-link copy
54 : 33

إِن تُبۡدُواْ شَيۡـًٔا أَوۡ تُخۡفُوهُ فَإِنَّ ٱللَّهَ كَانَ بِكُلِّ شَيۡءٍ عَلِيمٗا

ទោះបីជាពួកអ្នកលាតត្រដាងនូវទង្វើអ្វីមួយរបស់ពួកអ្នក ឬក៏លាក់បាំងវានៅក្នុងខ្លួនរបស់ពួកអ្នកក៏ដោយ ក៏គ្មានអ្វីមួយអាចលាក់បាំងពីអល់ឡោះបានដែរ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាដឹងជ្រួតជ្រាបនូវរាល់អ្វីៗទាំងអស់។ គ្មានទង្វើណាមួយរបស់ពួកអ្នក ឬក៏អ្វីផ្សេងក្រៅពីនេះអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅលើទង្វើដែលពួកអ្នកបានសាង។ ប្រសិនបើជាទង្វើល្អ នោះនឹងទទួលបានផលល្អ តែប្រសិនបើទង្វើអាក្រក់ នោះនឹងទទួលបានផលអាក្រក់។ info
التفاسير:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• عظم مقام النبي صلى الله عليه وسلم عند ربه؛ ولذلك عاتب الصحابة رضي الله عنهم الذين مكثوا في بيته صلى الله عليه وسلم لِتَأَذِّيه من ذلك.
ឋានៈដ៏ធំធេងបស់ព្យាការីមូហាំម៉ាត់ចំពោះម្ចាស់របស់លោក។ ហេតុនេះហើយទើបទ្រង់បានស្តីបន្ទោសមិត្តភក្តិរបស់លោកដែលពួកគេបានស្ថិតនៅក្នុងផ្ទះរបស់លោកយូរពេក ព្រោះការធ្វើបែបនេះធ្វើឱ្យមានការប៉ះពាល់ដល់លោក។ info

• ثبوت صفتي العلم والحلم لله تعالى.
• ទទួលស្គាល់លក្ខណៈសម្បត្តិពីររបស់អល់ឡោះជាម្ចាស់ គឺទ្រង់មហាជ្រាបដឹង និងមហាអត់ធ្មត់។ info

• الحياء من أخلاق النبي صلى الله عليه وسلم.
• ភាពខ្មាស់អៀន ស្ថិតក្នុងចំណោមសីលធម៌របស់ព្យាការីមូហាំម៉ាត់។ info

• صيانة مقام أمهات المؤمنين زوجات النبي صلى الله عليه وسلم.
• ការពាររឋានៈរបស់មាតាអ្នកមានជំនឿដែលជាភរិយារបស់ព្យាការីមូហាំម៉ាត់។ info