ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐ ߟߎ߬ ߘߟߊߡߌߘߊ - ߞߎ߬ߙߣߊ߬ ߞߟߊߒߞߋ ߞߘߐߦߌߘߊ ߟߊߘߛߏߣߍ߲ ߘߟߊߡߌߘߊ ߞߊ߬ߡߙߌ߬ߦߊ߬ߞߊ߲ ߘߐ߫.

ߞߐߜߍ ߝߙߍߕߍ:close

external-link copy
44 : 33

تَحِيَّتُهُمۡ يَوۡمَ يَلۡقَوۡنَهُۥ سَلَٰمٞۚ وَأَعَدَّ لَهُمۡ أَجۡرٗا كَرِيمٗا

ការស្វាគមន៍របស់បណ្តាអ្នកមានជំនឿនៅថ្ងៃដែលពួកគេជួបនឹងម្ចាស់របស់ពួកគេនោះ គឺពាក្យ សន្តិភាពនិងសុវត្ថិភាពចាកផុតពីប្រការអាក្រក់ទាំងឡាយ។ ហើយអល់ឡោះជាម្ចាស់ទ្រង់បានរៀបចំសម្រាប់ពួកគេនូវផលបុណ្យដ៏ឧត្តុង្គឧត្តម (នោះគឺឋានសួគ៌របស់ទ្រង់) ជាការតបស្នងដល់ពួកគេលើការគោរពប្រតិបត្តិរបស់ពួកគេ និងការឃ្លាតឆ្ងាយរបស់ពួកគេពីការប្រព្រឹត្តល្មើសចំពោះទ្រង់។ info
التفاسير:

external-link copy
45 : 33

يَٰٓأَيُّهَا ٱلنَّبِيُّ إِنَّآ أَرۡسَلۡنَٰكَ شَٰهِدٗا وَمُبَشِّرٗا وَنَذِيرٗا

ឱព្យាការីមូហាំម៉ាត់! ពិតប្រាកដណាស់ យើងបានតែងតាំងអ្នកទៅកាន់មនុស្សលោក ដើម្បីធ្វើជាសាក្សីទៅលើពួកគេថាៈ ជាការពិតណាស់ អ្នកពិតជាបានផ្សព្វផ្សាយដល់ពួកគេហើយនូវសារដែលយើងបានផ្តល់ឲ្យអ្នកពាំនាំវាទៅកាន់ពួកគេនោះ និងដើម្បីផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកមានជំនឿក្នុងចំណោមពួកគេនូវអ្វីដែលអល់ឡោះបានរៀបចំសម្រាប់ពួកគេនៃឋានសួគ៌ ហើយនិងព្រមានបន្លាចពួកប្រឆាំងពីទណ្ឌកម្មដែលទ្រង់បានរៀបចំសម្រាប់ពួកគេ។ info
التفاسير:

external-link copy
46 : 33

وَدَاعِيًا إِلَى ٱللَّهِ بِإِذۡنِهِۦ وَسِرَاجٗا مُّنِيرٗا

ហើយយើងបានតែងតាំងអ្នកជាអ្នកអំពាវនាវ(មនុស្សលោក)ទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងគោរពតាមនូវការបង្គាប់ប្រើរបស់ទ្រង់ ហើយយើងបានតែងតាំងអ្នកជាចង្កៀងភ្លឺសម្រាប់រាល់អ្នកដែលចង់ទទួលបានការចង្អុលបង្ហាញ។ info
التفاسير:

external-link copy
47 : 33

وَبَشِّرِ ٱلۡمُؤۡمِنِينَ بِأَنَّ لَهُم مِّنَ ٱللَّهِ فَضۡلٗا كَبِيرٗا

ហើយចូរអ្នកផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះដែលពួកគេអនុវត្តតាមអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានដាក់បញ្ញត្តិច្បាប់ចំពោះពួកគេថាៈ សម្រាប់ពួកគេនឹងទទួលបាននូវការប្រោសប្រទានដ៏ធំធេងពីអល់ឡោះ ដែលក្នុងនោះ រួមមានទាំងការជួយរបស់អល់ឡោះដល់ពួកគេនៅលើលោកិយនេះ និងការទទួលបានជោគជ័យនៅថ្ងៃបរលោកដោយបានចូលឋានសួគ៌។ info
التفاسير:

external-link copy
48 : 33

وَلَا تُطِعِ ٱلۡكَٰفِرِينَ وَٱلۡمُنَٰفِقِينَ وَدَعۡ أَذَىٰهُمۡ وَتَوَكَّلۡ عَلَى ٱللَّهِۚ وَكَفَىٰ بِٱللَّهِ وَكِيلٗا

ហើយចូរអ្នកកុំគោរពតាមពួកប្រឆាំង និងពួកពុតត្បុតក្នុងរឿងដែលពួកគេអំពាវនាវទៅកាន់ការរារាំង(អ្នកដទៃ)អំពីសាសនារបស់អល់ឡោះឲ្យសោះ ហើយចូរបែរចេញពីពួកគេចុះ។ សង្ឃឹមថាការធ្វើបែបនោះ គឺអាចអូសទាញពួកគេឲ្យមានជំនឿចំពោះអ្វីដែលអ្នកបាននាំមកកាន់ពួកគេបាន។ ហើយចូរអ្នកប្រគល់ការទុកចិត្តលើអល់ឡោះរាល់គ្រប់កិច្ចការរបស់អ្នក ដែលក្នុងនោះ រួមមានការជួយអ្នកឲ្យយកជ័យជម្នះលើសត្រូវរបស់អ្នកផងដែរ។ ហើយគ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកគាំពារ ដែលខ្ញុំបម្រើរបស់ទ្រង់ទាំងអស់ប្រគល់ការទុកចិត្តចំពោះកិច្ចការរបស់ពួកគេទាំងក្នុងលោកិយនិងថ្ងៃបរលោកទៅចំពោះទ្រង់នោះ។ info
التفاسير:

external-link copy
49 : 33

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِذَا نَكَحۡتُمُ ٱلۡمُؤۡمِنَٰتِ ثُمَّ طَلَّقۡتُمُوهُنَّ مِن قَبۡلِ أَن تَمَسُّوهُنَّ فَمَا لَكُمۡ عَلَيۡهِنَّ مِنۡ عِدَّةٖ تَعۡتَدُّونَهَاۖ فَمَتِّعُوهُنَّ وَسَرِّحُوهُنَّ سَرَاحٗا جَمِيلٗا

ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងអនុវត្តតាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ចំពោះពួកគេ! នៅពេលដែលពួកអ្នករៀបអាពាហ៍ពិពាហ៍ជាមួយបណ្តាស្រ្តីដែលមានជំនឿ ក្រោយមក ពួកអ្នកបានលែងលះពួកនាងវិញមុនពេលដែលពួកអ្នកបានរួមដំណេកពួកនាងនោះ ជាការពិតណាស់ ពួកនាងពុំមានរយៈពេលរង់ចាំ(អ៊ិទហ្ទះ)ឡើយ មិនថាគិតជាចំនួនដងនៃការមករដូវ ឬគិតជាចំនួនខែនោះឡើយ ដោយសារតែគេបានដឹងពីភាពស្អាតស្អំនៃស្បូនរបស់នាងរួចទៅហើយ ដោយគេមិនទាន់បានរួមដំណេកជាមួយនាងឡើយ។ តែសូមពួកអ្នកផ្តល់ឲ្យពួកនាងនូវទ្រព្យសម្បត្តិរបស់ពួកអ្នកទៅតាមលទ្ធភាពរបស់ពួកអ្នក ដើម្បីជាការប៉ះប៉ូវទៅលើអារម្មណ៍របស់ពួកនាងដែលប្រេះស្រាំដោយសារការលែងលះនេះ។ ហើយចូរពួកអ្នកបើកផ្លូវឲ្យពួកនាងទៅរកក្រុមគ្រួសារពួកនាងវិញតាមសម្រួល ដោយគ្មានការបៀតបៀនអ្វីឡើយចំពោះនាង។ info
التفاسير:

external-link copy
50 : 33

يَٰٓأَيُّهَا ٱلنَّبِيُّ إِنَّآ أَحۡلَلۡنَا لَكَ أَزۡوَٰجَكَ ٱلَّٰتِيٓ ءَاتَيۡتَ أُجُورَهُنَّ وَمَا مَلَكَتۡ يَمِينُكَ مِمَّآ أَفَآءَ ٱللَّهُ عَلَيۡكَ وَبَنَاتِ عَمِّكَ وَبَنَاتِ عَمَّٰتِكَ وَبَنَاتِ خَالِكَ وَبَنَاتِ خَٰلَٰتِكَ ٱلَّٰتِي هَاجَرۡنَ مَعَكَ وَٱمۡرَأَةٗ مُّؤۡمِنَةً إِن وَهَبَتۡ نَفۡسَهَا لِلنَّبِيِّ إِنۡ أَرَادَ ٱلنَّبِيُّ أَن يَسۡتَنكِحَهَا خَالِصَةٗ لَّكَ مِن دُونِ ٱلۡمُؤۡمِنِينَۗ قَدۡ عَلِمۡنَا مَا فَرَضۡنَا عَلَيۡهِمۡ فِيٓ أَزۡوَٰجِهِمۡ وَمَا مَلَكَتۡ أَيۡمَٰنُهُمۡ لِكَيۡلَا يَكُونَ عَلَيۡكَ حَرَجٞۗ وَكَانَ ٱللَّهُ غَفُورٗا رَّحِيمٗا

ឱព្យាការីមូហាំម៉ាត់! ពិតប្រាកដណាស់ យើងបានអនុញ្ញាតឲ្យអ្នកនូវបណ្តាភរិយាទាំងឡាយរបស់អ្នកដែលអ្នកបានប្រគល់ឲ្យពួកនាងនូវប្រាក់ខាន់ស្លារបស់ពួកនាងរួច ហើយយើងក៏បានអនុញ្ញាតឲ្យអ្នកផងដែរនូវស្ត្រីបម្រើដាច់ថ្លៃដែលអល់ឡោះបានប្រទានឲ្យអ្នកពីឈ្លើយសឹក(ជាជ័យភណ្ឌ)នោះ។ ហើយយើងក៏បានអនុញ្ញាតឲ្យអ្នកផងដែរក្នុងការរៀបការជាមួយកូនស្រីរបស់ពូខាងឪពុករបស់អ្នក និងកូនស្រីរបស់មីងខាងឪពុករបស់អ្នក(ក្មួយបង្កើតខាងឪពុក) និងកូនស្រីរបស់ពូខាងម្តាយរបស់អ្នក និងកូនស្រីរបស់មីងខាងម្តាយរបស់អ្នក(ក្មួយបង្កើតខាងម្តាយ)ដែលពួកនាងបានភៀសខ្លួនពីក្រុងម៉ាក្កះទៅកាន់ក្រុងម៉ាទីណះជាមួយអ្នក។ ហើយយើងក៏បានអនុញ្ញាតឲ្យអ្នកផងដែរក្នុងការរៀបការជាមួយស្ត្រីមានជំនឿដែលស្ម័គ្រចិត្តរៀបការជាមួយអ្នកដោយមិនត្រូវការប្រាក់ខាន់ស្លា ប្រសិនបើអ្នកចង់រៀបការជាមួយនាង។ ការរៀបការដោយមិនមានប្រាក់ខាន់ស្លាបែបនេះ គឺជាករណីពិសេសសម្រាប់តែព្យាការីមូហាំម៉ាត់ប៉ុណ្ណោះ ដោយគេមិនអនុញ្ញាតឲ្យអ្នកផ្សេងក្រៅពីព្យាការីអាចធ្វើដូច្នេះឡើយ។ ពិតប្រាកដណាស់ យើងបានដឹងនូវអ្វីដែលយើងបានដាក់វាជាកាតព្វកិច្ចចាំបាច់ទៅលើបណ្តាអ្នកមានជំនឿនៅក្នុងរឿងភរិយារបស់ពួកគេ ដោយគេមិនអនុញ្ញាតឲ្យពួកគេអាចយកភរិយាលើសពីបួននាក់នោះ ហើយនិងអ្វីដែលយើងបានដាក់វាជាច្បាប់បញ្ញត្តិចំពោះពួកគេក្នុងរឿងស្រ្តីខ្ញុំបម្រើដាច់ថ្លៃ ដោយពួកគេអាចរួមដំណេកជាមួយពួកនាងចំពោះនរណាម្នាក់ដែលពួកគេចង់ដោយគ្មានកំណត់ចំនួនឡើយ។ ហើយយើងបានអនុញ្ញាតឲ្យអ្នក(ព្យាការីមូហាំម៉ាត់)នូវអ្វីដែលយើងមិនបានអនុញ្ញាតឲ្យអ្នកដទៃក្រៅពីអ្នកនោះ គឺដើម្បីកុំឲ្យអ្នកមានការចង្អៀតចង្អល់ និងការលំបាក។ ហើយអល់ឡោះជាម្ចាស់ទ្រង់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។ info
التفاسير:
ߟߝߊߙߌ ߟߎ߫ ߢߊ߬ߕߣߐ ߘߏ߫ ߞߐߜߍ ߣߌ߲߬ ߞߊ߲߬:
• الصبر على الأذى من صفات الداعية الناجح.
• ការអត់ធ្មត់លើប្រការអាក្រក់ទាំងឡាយ គឺជាលក្ខណៈសម្បត្តិរបស់អ្នកអំពាវនាវដែលជោគជ័យ។ info

• يُنْدَب للزوج أن يعطي مطلقته قبل الدخول بها بعض المال جبرًا لخاطرها.
• គប្បីលើបុរសជាប្តីត្រូវផ្តល់ទ្រព្យសម្បត្តិមួយចំនួនដល់ស្ត្រីជាភរិយាដែលបានលែងលះមុនពេលផ្សំដំណេកជាមួយគ្នា ដើម្បីជាការប៉ះប៉ូវផ្លូវចិត្តរបស់នាង។ info

• خصوصية النبي صلى الله عليه وسلم بجواز نكاح الهبة، وإن لم يحدث منه.
• ករណីពិសេសមួយសម្រាប់ព្យាការីមូហាំម៉ាត់ ដោយគេអនុញ្ញាតឲ្យគាត់រៀបការដោយមិនចាំបាច់ប្រគល់ប្រាក់ខាន់ស្លា ទោះបីរឿងនោះមិនបានកើតឡើងចំពោះគាត់ក៏ដោយ។ info