पवित्र कुरअानको अर्थको अनुवाद - पवित्र कुर्आनको संक्षिप्त व्याख्याको खमेर भाषामा अनुवाद ।

رقم الصفحة:close

external-link copy
163 : 4

۞ إِنَّآ أَوۡحَيۡنَآ إِلَيۡكَ كَمَآ أَوۡحَيۡنَآ إِلَىٰ نُوحٖ وَٱلنَّبِيِّـۧنَ مِنۢ بَعۡدِهِۦۚ وَأَوۡحَيۡنَآ إِلَىٰٓ إِبۡرَٰهِيمَ وَإِسۡمَٰعِيلَ وَإِسۡحَٰقَ وَيَعۡقُوبَ وَٱلۡأَسۡبَاطِ وَعِيسَىٰ وَأَيُّوبَ وَيُونُسَ وَهَٰرُونَ وَسُلَيۡمَٰنَۚ وَءَاتَيۡنَا دَاوُۥدَ زَبُورٗا

ពិតប្រាកដណាស់ យើងបានផ្តល់វ៉ាហ៊ីឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដូចដែលយើងបានផ្តល់វ៉ាហ៊ីទៅឱ្យបណ្តាព្យាការីមុនអ្នកដែរ។ ដូចនេះ អ្នកមិនមែនជាអ្នកនាំសារថ្មីដែលគ្មានពីមុនមកនោះឡើយ។ ហើយពិតប្រាកដណាស់ យើងបានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីនួហ ហើយយើងក៏បានផ្តល់វ៉ាហ៊ីទៅឱ្យបណ្តាព្យាការីជាច្រើនទៀតដែលត្រូវបានតែងតាំង(ជាអ្នកនាំសារ)បន្ទាប់ពីរូបគេ(ព្យាការីនួហ)ផងដែរ។ ហើយយើងបានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីអ៊ីព្រហ៊ីម និងកូនប្រុសទាំងពីររបស់គេ គឺព្យាការីអ៊ីស្មាអែល និងព្យាការីអ៊ីស្ហាក និង(បានផ្តល់វ៉ាហ៊ី)ទៅឱ្យព្យាការីយ៉ាក់កូបដែលកូនប្រុសរបស់ព្យាការីអ៊ីស្ហាក ព្រមទាំងបណ្តាកូនចៅរបស់គេផងដែរ។ (ពួកគេ គឺបណ្តាព្យាការីទាំងឡាយដែលស្ថិតនៅក្នុងកុលសម្ព័ន្ធនៃអម្បូរអ៊ីស្រាអែលទាំងដប់ពីរក្នុងចំណោមកូនចៅរបស់ព្យាការីយ៉ាក់កូប)។ ហើយយើងក៏បានផ្តល់វ៉ាហ៊ីទៅឲ្យព្យការីអ៊ីសា ព្យការីអៃយ៉ូប ព្យាការីយូនុស ព្យាការីហារូន និងព្យាការីស៊ូឡៃម៉ានផងដែរ។ ហើយយើងបានប្រទាននូវគម្ពីរមួយដល់ព្យាការីហ្ទាវូត គឺគម្ពីរហ្សាពួរ។ info
التفاسير:

external-link copy
164 : 4

وَرُسُلٗا قَدۡ قَصَصۡنَٰهُمۡ عَلَيۡكَ مِن قَبۡلُ وَرُسُلٗا لَّمۡ نَقۡصُصۡهُمۡ عَلَيۡكَۚ وَكَلَّمَ ٱللَّهُ مُوسَىٰ تَكۡلِيمٗا

ហើយយើងបានបញ្ជូនបណ្តាអ្នកនាំសារជាច្រើនដោយយើងបាននិទានពីប្រវត្តិរបស់ពួកគេប្រាប់ដល់អ្នកនៅក្នុងគម្ពីរគួរអាន។ ហើយយើងក៏បានបញ្ជូនបណ្តាអ្នកនាំសារជាច្រើនទៀតដែលយើងមិនបាននិទានពីប្រវត្តិរបស់ពួកគេប្រាប់ដល់អ្នកនៅក្នុងគម្ពីរគួរអាននោះទេ។ យើងមិនបានលើកឡើងពីពួកគេក្នុងគម្ពីរគួរអានដោយសារមានបុព្វហេតុ(ដែលមានតែអល់ឡោះប៉ុណ្ណោះដែលដឹង)។ ហើយអល់ឡោះបានមានបន្ទូលជាមួយនឹងព្យាការីមូសាប្រាប់ពីភាពជាព្យាការីរបស់គាត់(ដោយគ្មានតាមរយៈអ្វីមួយឡើយ) ពោលគឺទ្រង់មានបន្ទូលជាមួយព្យាការីមូសាដោយផ្ទាល់តែម្ដង ដែលសាកសមថាទ្រង់ជាព្រះជាម្ចាស់មហាបរិសុទ្ធជាការលើកកិត្តិយសដល់មូសា។ info
التفاسير:

external-link copy
165 : 4

رُّسُلٗا مُّبَشِّرِينَ وَمُنذِرِينَ لِئَلَّا يَكُونَ لِلنَّاسِ عَلَى ٱللَّهِ حُجَّةُۢ بَعۡدَ ٱلرُّسُلِۚ وَكَانَ ٱللَّهُ عَزِيزًا حَكِيمٗا

យើងបានបញ្ជូនពួកគេដើម្បីធ្វើជាអ្នកផ្តល់ដំណឹងរីករាយអំពីផលបុណ្យដ៏ប្រពៃចំពោះជនណាដែលមានជំនឿចំពោះអល់ឡោះ និងធ្វើជាអ្នកព្រមានបន្លាចចំពោះជនណាដែលប្រឆាំងចំពោះទ្រង់នូវទណ្ឌកម្មដ៏សែនឈឺចាប់ ដើម្បីកុំឲ្យមនុស្សលោកមានហេតុផលតវ៉ាណាមួយធ្វើជាលេសដោះសារចំពោះអល់ឡោះបន្ទាប់ពីទ្រង់បានបញ្ជូនបណ្តាអ្នកនាំសារមក។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងពូកែចំពោះការគ្រប់គ្រងរបស់ទ្រង់ និងមហាគតិបណ្ឌិតចំពោះការកំណត់របស់ទ្រង់។ info
التفاسير:

external-link copy
166 : 4

لَّٰكِنِ ٱللَّهُ يَشۡهَدُ بِمَآ أَنزَلَ إِلَيۡكَۖ أَنزَلَهُۥ بِعِلۡمِهِۦۖ وَٱلۡمَلَٰٓئِكَةُ يَشۡهَدُونَۚ وَكَفَىٰ بِٱللَّهِ شَهِيدًا

បើទោះបីជាពួកយូដាប្រឆាំងមិនព្រមមានជំនឿចំពោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក៏ដោយ ក៏អល់ឡោះជាម្ចាស់ទ្រង់ជឿជាក់ចំពោះអ្នកតាមរយៈភាពត្រឹមត្រូវចំពោះអ្វីដែលគេបានបញ្ចុះទៅឱ្យអ្នកនៃគម្ពីរគួរអានដែរ។ ទ្រង់បានបញ្ចុះនៅក្នុងវា(គម្ពីរគួរអាន)នូវចំណេះដឹងរបស់ទ្រង់ដែលទ្រង់មានចេតនាចង់បង្ហាញដល់ខ្ញុំបម្រើរបស់ទ្រង់នូវអ្វីដែលទ្រង់ស្រឡាញ់ និងពេញចិត្ត ឬអ្វីដែលទ្រង់មិនពេញចិត្ត និងបដិសេធ។ ហើយបណ្តាម៉ាឡាអ៊ីកាត់ទាំងឡាយក៏បានធ្វើជាសាក្សីចំពោះភាពត្រឹមត្រូវនៃអ្វីដែលអ្នកបាននាំមកព្រមជាមួយនឹងការធ្វើសាក្សីរបស់អល់ឡោះផងដែរ។ គ្រប់គ្រាន់ហើយដែលមានអល់ឡោះជាអ្នកធ្វើសាក្សី។ ពិតណាស់ ការធ្វើសាក្សីរបស់ទ្រង់ គឺគ្រប់គ្រាន់ហើយដោយមិនចាំបាច់ត្រូវការការធ្វើសាក្សីពីអ្នកផ្សេងក្រៅពីទ្រង់ទៀតឡើយ។ info
التفاسير:

external-link copy
167 : 4

إِنَّ ٱلَّذِينَ كَفَرُواْ وَصَدُّواْ عَن سَبِيلِ ٱللَّهِ قَدۡ ضَلُّواْ ضَلَٰلَۢا بَعِيدًا

ពិតប្រាកដណាស់ ពួកដែលប្រឆាំងចំពោះភាពជាព្យាការីរបស់អ្នក និងបានរារាំងអ្នកដទៃពីសាសនាឥស្លាមនោះ ជាការពិតណាស់ ពួកគេគឺជាពួកដែលឃ្លាតសែនឆ្ងាយបំផុតពីផ្លូវពិត។ info
التفاسير:

external-link copy
168 : 4

إِنَّ ٱلَّذِينَ كَفَرُواْ وَظَلَمُواْ لَمۡ يَكُنِ ٱللَّهُ لِيَغۡفِرَ لَهُمۡ وَلَا لِيَهۡدِيَهُمۡ طَرِيقًا

ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ ហើយបានបំពានលើខ្លួនឯងដោយសារតែការបន្តស្ថិតនៅលើភាពគ្មានជំនឿនោះ អល់ឡោះជាម្ចាស់ទ្រង់មិនអភ័យទោសដល់ពួកគេចំពោះភាពគ្មានជំនឿដែលពួកគេនៅតែបន្តនោះទេ ហើយទ្រង់ក៏មិនចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ាដែលអាចរំដោះពួកគេពីទណ្ឌកម្មរបស់ទ្រង់បានដែរ។ info
التفاسير:

external-link copy
169 : 4

إِلَّا طَرِيقَ جَهَنَّمَ خَٰلِدِينَ فِيهَآ أَبَدٗاۚ وَكَانَ ذَٰلِكَ عَلَى ٱللَّهِ يَسِيرٗا

លើកលែងតែមាគ៌ាដែលនាំទៅកាន់ការចូលឋាននរកជើហាន់ណាំដោយពួកគេស្ថិតនៅទីនោះជាអមតៈប៉ុណ្ណោះ។ ហើយកិច្ចការទាំងនោះ គឺមានភាពងាយស្រួលបំផុតចំពោះអល់ឡោះជាម្ចាស់ ដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។ info
التفاسير:

external-link copy
170 : 4

يَٰٓأَيُّهَا ٱلنَّاسُ قَدۡ جَآءَكُمُ ٱلرَّسُولُ بِٱلۡحَقِّ مِن رَّبِّكُمۡ فَـَٔامِنُواْ خَيۡرٗا لَّكُمۡۚ وَإِن تَكۡفُرُواْ فَإِنَّ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَكَانَ ٱللَّهُ عَلِيمًا حَكِيمٗا

ឱមនុស្សលោកទាំងឡាយ! ជាការពិតណាស់ អ្នកនាំសារមូហាំម៉ាត់បាននាំមកឱ្យពួកអ្នកនូវការចង្អុលបង្ហាញ និងសាសនាដ៏ពិតពីអល់ឡោះជាម្ចាស់។ ហេតុនេះ ចូរពួកអ្នកមានជំនឿចំពោះអ្វីដែលគាត់(ព្យាការីមូហាំម៉ាត់)បាននាំមកចុះ។ វាជាការប្រសើរបំផុតសម្រាប់ពួកអ្នកទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក។ តែប្រសិនបើពួកអ្នកគ្មានជំនឿចំពោះអល់ឡោះជាម្ចាស់វិញនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមានលើសលប់ មិនត្រូវការសេចក្តីជំនឿរបស់ពួកអ្នកនោះឡើយ ហើយការគ្មានជំនឿរបស់ពួកអ្នកក៏មិនអាចបង្កគ្រោះថ្នាក់អ្វីដល់ទ្រង់បានដែរ។ ពិតណាស់ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដី ព្រមទាំងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយអល់ឡោះទ្រង់មហាដឹងបំផុតចំពោះជនណាដែលសាកសមនឹងទទួលការចង្អុលបង្ហាញ។ ដូច្នេះ ទ្រង់សម្រួលដល់គេចំពោះការទទួលនូវការចង្អុលបង្ហាញនោះ។ ហើយទ្រង់ក៏មហាដឹងបំផុតចំពោះជនណាដែលមិនសាកសមនឹងទទួលការចង្អុលបង្ហាញដែរ។ ដូចនេះ ទ្រង់ក៏បានធ្វើឲ្យរូបគេងងឹតមើលមិនឃើញការចង្អុលបង្ហាញនោះ។ ទ្រង់មហាគតិបណ្ឌិតបំផុតចំពោះពាក្យបន្ទូលរបស់ទ្រង់ ទង្វើរបស់ទ្រង់ ការដាក់ច្បាប់បញ្ញត្តិរបស់ទ្រង់ និងការកំណត់របស់ទ្រង់។ info
التفاسير:
यस पृष्ठको अायतहरूका लाभहरूमध्येबाट:
• إثبات النبوة والرسالة في شأن نوح وإبراهيم وغيرِهما مِن ذرياتهما ممن ذكرهم الله وممن لم يذكر أخبارهم لحكمة يعلمها سبحانه.
• ទទួលស្គាល់ពីភាពជាព្យាការីនិងភាពជាអ្នកនាំសាររបស់ ព្យាការីនួហ(ណូអេ) ព្យាការីអ៊ីព្រហ៊ីម(អាប្រាហាម) និងបណ្តាព្យាការីដទៃទៀតក្រៅពីពួកគាត់ទាំងពីរក្នុងចំណោមពូជពង្សរបស់ពួកគាត់ទាំងពីរ។ ក្នុងចំណោមពួកគេ គឺមានអ្នកដែលអល់ឡោះជាម្ចាស់ទ្រង់បានលើកឡើងពីរឿងរ៉ាវរបស់ពួកគាត់ ហើយអ្នកខ្លះទៀត អល់ឡោះមិនបានលើកឡើងពីរឿងរ៉ាវរបស់ពួកគាត់នោះទេ ដោយសារតែបុព្វហេតុដែលអល់ឡោះមហាដឹងបំផុត។ info

• إثبات صفة الكلام لله تعالى على وجه يليق بذاته وجلاله، فقد كلّم الله تعالى نبيه موسى عليه السلام.
• ទទួលស្គាល់លក្ខណៈសម្បត្តិ(ស៊ីហ្វាត) “ការមានបន្ទូលរបស់អល់ឡោះ”ជាម្ចាស់ក្នុងលក្ខណៈដែលសាកសមទៅនឹងលក្ខណៈសម្បត្តិផ្ទាល់របស់ទ្រង់ និងភាពខ្ពង់ខ្ពស់របស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលដោយផ្ទាល់ជាមួយនឹងព្យាការីមូសា។ info

• تسلية النبي محمد عليه الصلاة والسلام ببيان أن الله تعالى يشهد على صدق دعواه في كونه نبيًّا، وكذلك تشهد الملائكة.
• បំបាត់នូវទុក្ខកង្វល់របស់ព្យាការីមូហាំម៉ាត់តាមរយៈការបញ្ជាក់ឲ្យគាត់បានដឹងថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ធ្វើសាក្សីទៅលើសច្ចភាពនៃការអះអាងរបស់គាត់ដែលថារូបគាត់គឺជាព្យាការី របស់អល់ឡោះ ហើយបណ្តាម៉ាឡាអ៊ីកាត់ទាំងឡាយក៏បានធ្វើសាក្សីយ៉ាងដូច្នោះដែរ។ info