पवित्र कुरअानको अर्थको अनुवाद - पवित्र कुर्आनको संक्षिप्त व्याख्याको खमेर भाषामा अनुवाद ।

رقم الصفحة:close

external-link copy
66 : 4

وَلَوۡ أَنَّا كَتَبۡنَا عَلَيۡهِمۡ أَنِ ٱقۡتُلُوٓاْ أَنفُسَكُمۡ أَوِ ٱخۡرُجُواْ مِن دِيَٰرِكُم مَّا فَعَلُوهُ إِلَّا قَلِيلٞ مِّنۡهُمۡۖ وَلَوۡ أَنَّهُمۡ فَعَلُواْ مَا يُوعَظُونَ بِهِۦ لَكَانَ خَيۡرٗا لَّهُمۡ وَأَشَدَّ تَثۡبِيتٗا

ជាការពិតណាស់ ប្រសិនបើយើងដាក់បទបញ្ជាលើពួកគេ(ពួកពុតត្បុត)ឲ្យសម្លាប់គ្នាទៅវិញទៅមក ឬចាកចេញពីលំនៅដ្ឋានរបស់ពួកគេនោះ ពួកគេនឹងមិនធ្វើតាមបទបញ្ជារបស់យើងឡើយ លើកលែងតែមួយចំនួនតូចនៃពួកគេប៉ុណ្ណោះ។ ហេតុនេះ ចូរឱ្យពួកគេថ្លែងសរសើចំពោះអល់ឡោះជាម្ចាស់ ដោយសារទ្រង់មិនបានដាក់កាតព្វកិច្ចលើពួកគេនូវអ្វីដែលធ្វើឲ្យមានការលំបាកដល់ពួកគេឡើយ។ ហើយពិតប្រាកដណាស់ ប្រសិនបើពួកគេធ្វើតាមអ្វីដែលគេបានដាស់រំលឹកនៃការគោរពប្រតិបត្តិអល់ឡោះនោះ គឺល្អប្រសើរសម្រាប់ពួកគេជាងការប្រឆាំង និងធ្វើឲ្យជំនឿរបស់ពួកគេកាន់តែរឹងមាំថែមទៀត។ ហើយយើងពិតជានឹងផ្ដល់ឲ្យពួកគេនូវផលបុណ្យដ៏ធំធេងបំផុតអំពីយើង ហើយយើងនឹងចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ាដែលនាំពួកគេទៅកាន់អល់ឡោះនិងទៅកាន់ឋានសួគ៌របស់ទ្រង់។ info
التفاسير:

external-link copy
67 : 4

وَإِذٗا لَّأٓتَيۡنَٰهُم مِّن لَّدُنَّآ أَجۡرًا عَظِيمٗا

ជាការពិតណាស់ ប្រសិនបើយើងដាក់បទបញ្ជាលើពួកគេ(ពួកពុតត្បុត)ឲ្យសម្លាប់គ្នាទៅវិញទៅមក ឬចាកចេញពីលំនៅដ្ឋានរបស់ពួកគេនោះ ពួកគេនឹងមិនធ្វើតាមបទបញ្ជារបស់យើងឡើយ លើកលែងតែមួយចំនួនតូចនៃពួកគេប៉ុណ្ណោះ។ ហេតុនេះ ចូរឱ្យពួកគេសរសើចំពោះអល់ឡោះ ដោយទ្រង់មិនបានដាក់កាតព្វកិច្ចលើពួកគេនូវអ្វីដែលធ្វើឲ្យមានការលំបាកដល់ពួកគេឡើយ។ ហើយពិតប្រាកដណាស់ ប្រសិនបើពួកគេធ្វើតាមអ្វីដែលគេបានលើកឡើងនៃការគោរពប្រតិបត្តិអល់ឡោះនោះ គឺវាល្អជាងការប្រឆាំង និងធ្វើឲ្យជំនឿរបស់ពួកគេកាន់តែរឹងមាំថែមទៀត។ ហើយយើងពិតជានឹងផ្ដល់ឲ្យពួកគេនូវផលបុណ្យដ៏ធំធេងបំផុតអំពីយើង។ ហើយយើងនឹងចង្អុលបង្ហាញដល់ពួកគេទៅកាន់មាគ៌ាដែលនាំពួកគេទៅកាន់អល់ឡោះ និងទៅកាន់ឋានសួគ៌របស់ទ្រង់។ info
التفاسير:

external-link copy
68 : 4

وَلَهَدَيۡنَٰهُمۡ صِرَٰطٗا مُّسۡتَقِيمٗا

ជាការពិតណាស់ ប្រសិនបើយើងដាក់បទបញ្ជាលើពួកគេ(ពួកពុតត្បុត)ឲ្យសម្លាប់គ្នាទៅវិញទៅមក ឬចាកចេញពីលំនៅដ្ឋានរបស់ពួកគេនោះ ពួកគេនឹងមិនធ្វើតាមបទបញ្ជារបស់យើងឡើយ លើកលែងតែមួយចំនួនតូចនៃពួកគេប៉ុណ្ណោះ។ ហេតុនេះ ចូរឱ្យពួកគេសរសើចំពោះអល់ឡោះ ដោយទ្រង់មិនបានដាក់កាតព្វកិច្ចលើពួកគេនូវអ្វីដែលធ្វើឲ្យមានការលំបាកដល់ពួកគេឡើយ។ ហើយពិតប្រាកដណាស់ ប្រសិនបើពួកគេធ្វើតាមអ្វីដែលគេបានលើកឡើងនៃការគោរពប្រតិបត្តិអល់ឡោះនោះ គឺវាល្អជាងការប្រឆាំង និងធ្វើឲ្យជំនឿរបស់ពួកគេកាន់តែរឹងមាំថែមទៀត។ ហើយយើងពិតជានឹងផ្ដល់ឲ្យពួកគេនូវផលបុណ្យដ៏ធំធេងបំផុតអំពីយើង។ ហើយយើងនឹងចង្អុលបង្ហាញដល់ពួកគេទៅកាន់មាគ៌ាដែលនាំពួកគេទៅកាន់អល់ឡោះ និងទៅកាន់ឋានសួគ៌របស់ទ្រង់។ info
التفاسير:

external-link copy
69 : 4

وَمَن يُطِعِ ٱللَّهَ وَٱلرَّسُولَ فَأُوْلَٰٓئِكَ مَعَ ٱلَّذِينَ أَنۡعَمَ ٱللَّهُ عَلَيۡهِم مِّنَ ٱلنَّبِيِّـۧنَ وَٱلصِّدِّيقِينَ وَٱلشُّهَدَآءِ وَٱلصَّٰلِحِينَۚ وَحَسُنَ أُوْلَٰٓئِكَ رَفِيقٗا

ហើយជនណាដែលប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសារនោះ គឺគេនឹងស្ថិតនៅជាមួយអ្នកដែលអល់ឡោះបានប្រទានឧបការគុណឲ្យពួកគេដោយការបានចូលឋានសួគ៌ ដូចជាបណ្ដាព្យាការី បណ្ដាអ្នកដែលជឿតាមព្យាការី (ដែលពួកគេបានជឿជាក់យ៉ាងពេញចំពោះអ្វីដែលបណ្ដាអ្នកនាំសារបាននាំមក ព្រមទាំងបានអនុវត្តតាមវា) បណ្ដាអ្នកដែលពលីជីវិតក្នុងមាគ៌ារបស់អល់ឡោះ (ដែលពួកគេត្រូវបានសម្លាប់ក្នុងមាគ៌ារបស់ទ្រង់) និងបណ្ដាអ្នកដែលសាងអំពើល្អ ដែលពួកគេល្អទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុង ហើយទង្វើរបស់ពួកគេក៏ល្អផងដែរ។ អ្នកទាំងនោះហើយគឺជាមិត្តភក្តិដ៏ល្អបំផុតនៅក្នុងឋានសួគ៌។ info
التفاسير:

external-link copy
70 : 4

ذَٰلِكَ ٱلۡفَضۡلُ مِنَ ٱللَّهِۚ وَكَفَىٰ بِٱللَّهِ عَلِيمٗا

ផលបុណ្យដែលគេបានលើកឡើងទាំងនោះ គឺជាការប្រោសប្រទានពីអល់ឡោះជាម្ចាស់ទៅចំពោះខ្ញុំបម្រើរបស់ទ្រង់។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកដឹងបំផុតចំពោះស្ថានភាពរបស់ពួកគេ ហើយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបទៅតាមទង្វើរបស់គេដែលបានសាង។ info
التفاسير:

external-link copy
71 : 4

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ خُذُواْ حِذۡرَكُمۡ فَٱنفِرُواْ ثُبَاتٍ أَوِ ٱنفِرُواْ جَمِيعٗا

ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នករៀបចំខ្លួនដោយប្រុងប្រយ័ត្នចំពោះសត្រូវរបស់ពួកអ្នក ដោយស្វែងរកយុទ្ធសាស្រ្តដ៏ជាក់លាក់ដើម្បីប្រយុទ្ធតទល់ជាមួយពួកគេ(ពេលចេញទៅធ្វើសង្រ្គាម) ហើយចូរពួកអ្នកចេញទៅប្រយុទ្ធជាមួយសត្រូវម្ដងមួយក្រុមៗ ឬក៏ចេញទៅប្រយុទ្ធជាមួយពួកគេទាំងអស់គ្នាតែម្ដង។ ការធ្វើដូច្នោះ(ចេញម្តងមួយក្រុម ឬចេញទៅទាំងអស់គ្នា) គឺអាស្រ័យតាមស្ថានភាពមួយណាដែលអំណោយផលជាង និងអាចមានប្រៀបក្នុងការយកឈ្នះលើសត្រូវជាង។ info
التفاسير:

external-link copy
72 : 4

وَإِنَّ مِنكُمۡ لَمَن لَّيُبَطِّئَنَّ فَإِنۡ أَصَٰبَتۡكُم مُّصِيبَةٞ قَالَ قَدۡ أَنۡعَمَ ٱللَّهُ عَلَيَّ إِذۡ لَمۡ أَكُن مَّعَهُمۡ شَهِيدٗا

ហើយពិតប្រាកដណាស់ ក្នុងចំណោមពួកអ្នក(ឱបណ្តាជនមូស្លីមទាំងឡាយ)មានក្រុមជាច្រើនដែលអល់អែល រារែកក្នុងការចេញទៅធ្វើសង្រ្គាមជាមួយនឹងសត្រូវរបស់ពួកអ្នក ដោយសារតែភាពកំសាករបស់ពួកគេ ហើយពួកគេបានធ្វើឱ្យអ្នកដទៃមានការរារែកដែរ ហើយពួកទាំងនោះ គឺពួកពុតត្បុត និងអ្នកដែលមានជំនឿទន់ខ្សោយ។ ហើយប្រសិនបើពួកអ្នកត្រូវបានគេសម្លាប់ ឬបរាជ័យនោះ ម្នាក់ក្នុងនៅក្នុងចំណោមពួកគេនឹងនិយាយដោយក្តីរីករាយចំពោះសន្តិភាព(ការរួចជីវិត)របស់គេថាៈ ជាការពិតណាស់ អល់ឡោះជាម្ចាស់បានប្រោសប្រទានដល់ខ្ញុំ ពីព្រោះខ្ញុំមិនបានចូលរួមធ្វើសង្រ្គាមជាមួយពួកគេ ហើយខ្ញុំមិនបានទទួលរងគ្រោះថ្នាក់ដូចអ្វីដែលពួកគេបានទទួលរងនោះឡើយ។ info
التفاسير:

external-link copy
73 : 4

وَلَئِنۡ أَصَٰبَكُمۡ فَضۡلٞ مِّنَ ٱللَّهِ لَيَقُولَنَّ كَأَن لَّمۡ تَكُنۢ بَيۡنَكُمۡ وَبَيۡنَهُۥ مَوَدَّةٞ يَٰلَيۡتَنِي كُنتُ مَعَهُمۡ فَأَفُوزَ فَوۡزًا عَظِيمٗا

ក៏ប៉ុន្តែប្រសិនបើពួកអ្នក(ឱជនមូស្លីមទាំងឡាយ)ទទួលបានការប្រោសប្រទានពីអល់ឡោះ ដោយទទួលបានជ័យជម្នះ ឬក៏ទទួលបានទ្រព្យជ័យភណ្ឌវិញនោះ អ្នកដែលមិនបានទៅចូលរួមធ្វើសង្គ្រាមរូបនោះនឹងនិយាយ ហាក់ដូចជារូបគេមិនស្ថិតក្នុងចំណោមក្រុមរបស់ពួកអ្នក ហើយរវាងពួកអ្នកនឹងរូបគេហាក់ដូចជាគ្មានមនោសញ្ចេតនានឹងគ្នា និងគ្មានចំណងមិត្តភាពជាមួយគ្នាដូច្នោះ ដោយគេពិតជានឹងនិយាយថាៈ ខ្ញុំសោកស្ដាយណាស់! ប្រសិនបើខ្ញុំស្ថិតនៅជាមួយពួកគេក្នុងការធ្វើសង្រ្គាមរបស់ពួកគេនោះ ខ្ញុំពិតជានឹងទទួលបានជោគជ័យដ៏ធំធេងដូចដែលពួកគេបានទទួលជោគជ័យដែរជាមិនខាន។ info
التفاسير:

external-link copy
74 : 4

۞ فَلۡيُقَٰتِلۡ فِي سَبِيلِ ٱللَّهِ ٱلَّذِينَ يَشۡرُونَ ٱلۡحَيَوٰةَ ٱلدُّنۡيَا بِٱلۡأٓخِرَةِۚ وَمَن يُقَٰتِلۡ فِي سَبِيلِ ٱللَّهِ فَيُقۡتَلۡ أَوۡ يَغۡلِبۡ فَسَوۡفَ نُؤۡتِيهِ أَجۡرًا عَظِيمٗا

ដូច្នេះ ចូរឲ្យបណ្ដាអ្នកមានជំនឿដ៏ពិតប្រាកដដែលពួកគេលះបង់ការឆាកជីវិតលោកិយប្ដូរយកថ្ងៃបរលោកដែលគេពេញចិត្តនឹងវានោះធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះដើម្បីឱ្យបន្ទូលរបស់ទ្រង់ខ្ពង់ខ្ពស់ចុះ។ ហើយជនណាដែលធ្វើសង្រ្គាមក្នុងមាគ៌ារបស់អល់ឡោះដើម្បីឲ្យបន្ទូលរបស់ទ្រង់ខ្ពង់ខ្ពស់ ហើយត្រូវបានគេសម្លាប់ ឬទទួលបរាជ័យនោះ អល់ឡោះនឹងប្រទានឲ្យគេនូវផលបុណ្យដ៏ធំធេង នោះគឺឋានសួគ៌ ព្រមទាំងទទួលបាននូវការពេញចិត្តពីអល់ឡោះជាម្ចាស់។ info
التفاسير:
यस पृष्ठको अायतहरूका लाभहरूमध्येबाट:
• فعل الطاعات من أهم أسباب الثبات على الدين.
• ការគោរពប្រតិបត្តិអល់ឡោះ គឺជាកត្តាសំខាន់បំផុតដែលធ្វើឱ្យគេមានស្ថេរភាពនឹងនរលើសាសនា(ឥស្លាម)។ info

• أخذ الحيطة والحذر باتخاذ جميع الأسباب المعينة على قتال العدو، لا بالقعود والتخاذل.
• ត្រូវមានការប្រុងប្រយ័ត្នដោយការស្វែងរកគ្រប់មធ្យោបាយដើម្បីយកឈ្នះក្នុងការធ្វើសង្គ្រាមជាមួយសត្រូវ មិនមែនដោយភាពខ្ជិលច្រអូសឬដេកស្ងៀមឡើយ។ info

• الحذر من التباطؤ عن الجهاد وتثبيط الناس عنه؛ لأن الجهاد أعظم أسباب عزة المسلمين ومنع تسلط العدو عليهم.
• ការព្រមានអំពីការបង្អែបង្អង់ រារែកក្នុងការធ្វើសង្រ្គាម និងការធ្វើឲ្យមនុស្សមានការរារែកអំពីវា ពីព្រោះការធ្វើសង្រ្គាមគឺជាហេតុផលដែលធ្វើឲ្យជនមូស្លីមទាំងឡាយមានភាពរឹងមាំ និងមិនឱ្យសត្រូវអាចត្រួតត្រាពួកគេបាន។ info