पवित्र कुरअानको अर्थको अनुवाद - खमेर अनुवाद - इस्लामी समाजको विकास संगठन

رقم الصفحة:close

external-link copy
12 : 49

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱجۡتَنِبُواْ كَثِيرٗا مِّنَ ٱلظَّنِّ إِنَّ بَعۡضَ ٱلظَّنِّ إِثۡمٞۖ وَلَا تَجَسَّسُواْ وَلَا يَغۡتَب بَّعۡضُكُم بَعۡضًاۚ أَيُحِبُّ أَحَدُكُمۡ أَن يَأۡكُلَ لَحۡمَ أَخِيهِ مَيۡتٗا فَكَرِهۡتُمُوهُۚ وَٱتَّقُواْ ٱللَّهَۚ إِنَّ ٱللَّهَ تَوَّابٞ رَّحِيمٞ

ឱបណ្ដាអ្នកដែលមានជំនឿ. ចូរចៀសវាងឱ្យឆ្ងាយពី ប្រការសង្ស័យ(ទៅលើអ្នកដែលមានជំនឿ)។ ពិតប្រាកដណាស់ ការសង្ស័យមួយចំនួនគឺជាបាបកម្ម។ ហើយចូរពួកអ្នកកុំស៊ើបការ (ប្រការដែលមិនល្អរបស់អ្នកមានជំនឿ) និងកុំនិយាយដើមគ្នាឱ្យ សោះ។ តើម្នាក់ក្នុងចំណោមពួកអ្នកចូលចិត្ដស៊ីសាច់់បងប្អូនរបស់ គេដែលស្លាប់ឬ? ដូចេ្នះពួកអ្នកពិតជាខ្ពើមវាមិនខាន។ ហើយចូរ ពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នក ទទួលយកនូវការសារភាពទោសកំហុស មហាអាណិតស្រឡាញ់។ info
التفاسير:

external-link copy
13 : 49

يَٰٓأَيُّهَا ٱلنَّاسُ إِنَّا خَلَقۡنَٰكُم مِّن ذَكَرٖ وَأُنثَىٰ وَجَعَلۡنَٰكُمۡ شُعُوبٗا وَقَبَآئِلَ لِتَعَارَفُوٓاْۚ إِنَّ أَكۡرَمَكُمۡ عِندَ ٱللَّهِ أَتۡقَىٰكُمۡۚ إِنَّ ٱللَّهَ عَلِيمٌ خَبِيرٞ

ឱមនុស្សលោក. ពិតប្រាកដណាស់ យើងបានបង្កើតពួក អ្នកពីបុរសនិងស្ដ្រី(អាដាំ និងហាវ៉ា) ហើយយើងធ្វើឱ្យពួកអ្នកមាន ជនជាតិ និងកុលសម្ព័ន្ធជាច្រើន ដើម្បីឱ្យពួកអ្នកស្គាល់គ្នាទៅវិញទៅ មក។ ពិតប្រាកដណាស់ អ្នកដែលថ្កុំថ្កើងជាងគេចំពោះ អល់ឡោះ ក្នុងចំណោមពួកអ្នក គឺអ្នកដែលកោតខ្លាចអល់ឡោះជាងគេក្នុង ចំណោមពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះមហាដឹង មហា ជ្រួតជ្រាប។ info
التفاسير:

external-link copy
14 : 49

۞ قَالَتِ ٱلۡأَعۡرَابُ ءَامَنَّاۖ قُل لَّمۡ تُؤۡمِنُواْ وَلَٰكِن قُولُوٓاْ أَسۡلَمۡنَا وَلَمَّا يَدۡخُلِ ٱلۡإِيمَٰنُ فِي قُلُوبِكُمۡۖ وَإِن تُطِيعُواْ ٱللَّهَ وَرَسُولَهُۥ لَا يَلِتۡكُم مِّنۡ أَعۡمَٰلِكُمۡ شَيۡـًٔاۚ إِنَّ ٱللَّهَ غَفُورٞ رَّحِيمٌ

ពួកអារ៉ាប់ជនបទបាននិយាយថាៈ ពួកយើងមានជំនឿ ហើយ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពួកអ្នកមិនទាន់មានជំនឿ ឡើយ តែពួកអ្នកត្រូវនិយាយថាៈ ពួកយើងបានចូលសាសនាអ៊ីស្លាម ហើយ ខណៈដែលភាពមានជំនឿមិនទាន់ចូលទៅក្នុងចិត្ដរបស់ពួក អ្នកនោះ។ តែប្រសិនបើពួកអ្នកប្រតិបត្ដិតាមអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់វិញនោះ ទ្រង់នឹងមិនលុបបំបាត់នូវអ្វីដែលជាអំពើ ល្អរបស់ពួកអ្នកឡើយ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យ-ទោស មហាអាណិតស្រឡាញ់។ info
التفاسير:

external-link copy
15 : 49

إِنَّمَا ٱلۡمُؤۡمِنُونَ ٱلَّذِينَ ءَامَنُواْ بِٱللَّهِ وَرَسُولِهِۦ ثُمَّ لَمۡ يَرۡتَابُواْ وَجَٰهَدُواْ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡ فِي سَبِيلِ ٱللَّهِۚ أُوْلَٰٓئِكَ هُمُ ٱلصَّٰدِقُونَ

តាមពិតបណ្ដាអ្នកដែលមានជំនឿគឺអ្នកដែលបានជឿលើ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ បន្ទាប់មកពួកគេមិនសង្ស័យ ហើយបានតស៊ូក្នុងមាគ៌ារបស់អល់ឡោះ ដោយទ្រព្យសម្បត្ដិរបស់ ពួកគេ និងខ្លួនប្រាណរបស់ពួកគេ។ អ្នកទាំងនោះជាអ្នកដែលមាន ជំនឿយ៉ាងពិតប្រាកដ។ info
التفاسير:

external-link copy
16 : 49

قُلۡ أَتُعَلِّمُونَ ٱللَّهَ بِدِينِكُمۡ وَٱللَّهُ يَعۡلَمُ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۚ وَٱللَّهُ بِكُلِّ شَيۡءٍ عَلِيمٞ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើពួកអ្នកកំពុងប្រាប់ អល់ឡោះពីសាសនារបស់ពួកអ្នក ដោយអល់ឡោះដឹងនូវអ្វីដែល មាននៅលើមេឃជាច្រើនជាន់ និងផែនដីឬ? ហើយអល់ឡោះដឹង បំផុតនូវរាល់អ្វីៗទាំងអស់។ info
التفاسير:

external-link copy
17 : 49

يَمُنُّونَ عَلَيۡكَ أَنۡ أَسۡلَمُواْۖ قُل لَّا تَمُنُّواْ عَلَيَّ إِسۡلَٰمَكُمۖ بَلِ ٱللَّهُ يَمُنُّ عَلَيۡكُمۡ أَنۡ هَدَىٰكُمۡ لِلۡإِيمَٰنِ إِن كُنتُمۡ صَٰدِقِينَ

ពួកគេចាត់ទុកថា ការចូលសាសនាអ៊ីស្លាមរបស់ពួកគេ ផ្ដល់ប្រយោជន៍ដល់អ្នក(មូហាំម៉ាត់)។ ចូរអ្នកពោលថាៈ ពួកអ្នកកុំ ចាត់ទុកការចូលសាសនាអ៊ីស្លាមរបស់ពួកអ្នកផ្ដល់ប្រយោជន៍ដល់ខ្ញុំ ឱ្យសោះ។ ផ្ទុយទៅវិញ អល់ឡោះទេដែលប្រទាននៀកម៉ាត់ដល់ ពួកអ្នក ដោយទ្រង់បានចង្អុលបង្ហាញពួកអ្នកទៅរកភាពមានជំនឿ ប្រសិនបើពួកអ្នកជាអ្នកនិយាយពិតនោះ។ info
التفاسير:

external-link copy
18 : 49

إِنَّ ٱللَّهَ يَعۡلَمُ غَيۡبَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَٱللَّهُ بَصِيرُۢ بِمَا تَعۡمَلُونَ

ពិតប្រាកដណាស់ អល់ឡោះដឹងនូវប្រការអាថ៌កំបាំងនៃ មេឃជាច្រើនជាន់ និងផែនដី។ ហើយអល់ឡោះឃើញបំផុតនូវ អ្វីដែលពួកអ្នកប្រព្រឹត្ដ។ info
التفاسير: