पवित्र कुरअानको अर्थको अनुवाद - खमेर अनुवाद - इस्लामी समाजको विकास संगठन

رقم الصفحة:close

external-link copy
5 : 49

وَلَوۡ أَنَّهُمۡ صَبَرُواْ حَتَّىٰ تَخۡرُجَ إِلَيۡهِمۡ لَكَانَ خَيۡرٗا لَّهُمۡۚ وَٱللَّهُ غَفُورٞ رَّحِيمٞ

ហើយប្រសិនបើពួកគេអត់ធ្មត់(រង់ចាំ)រហូតដល់អ្នក (មូហាំម៉ាត់)ចេញទៅជួបពួកគេ គឺវាប្រសើរបំផុតសម្រាប់ពួកគេ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។ info
التفاسير:

external-link copy
6 : 49

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِن جَآءَكُمۡ فَاسِقُۢ بِنَبَإٖ فَتَبَيَّنُوٓاْ أَن تُصِيبُواْ قَوۡمَۢا بِجَهَٰلَةٖ فَتُصۡبِحُواْ عَلَىٰ مَا فَعَلۡتُمۡ نَٰدِمِينَ

ឱបណ្ដាអ្នកដែលមានជំនឿ. ប្រសិនបើមានអ្នកល្មើសច្បាប់ អល់ឡោះនាំដំណឹងអ្វីមួយមកប្រាប់ពួកអ្នក ចូរពួកអ្នកពិនិត្យឱ្យបាន ច្បាស់លាស់ ក្រែងលោពួកអ្នកបង្កគ្រោះថ្នាក់ដល់ក្រុមមួយដោយ មិនដឹង ហើយពួកអ្នកនឹងមានវិប្បដិសារីទៅលើអ្វីដែលពួកអ្នកបាន ប្រព្រឹត្ដនោះ។ info
التفاسير:

external-link copy
7 : 49

وَٱعۡلَمُوٓاْ أَنَّ فِيكُمۡ رَسُولَ ٱللَّهِۚ لَوۡ يُطِيعُكُمۡ فِي كَثِيرٖ مِّنَ ٱلۡأَمۡرِ لَعَنِتُّمۡ وَلَٰكِنَّ ٱللَّهَ حَبَّبَ إِلَيۡكُمُ ٱلۡإِيمَٰنَ وَزَيَّنَهُۥ فِي قُلُوبِكُمۡ وَكَرَّهَ إِلَيۡكُمُ ٱلۡكُفۡرَ وَٱلۡفُسُوقَ وَٱلۡعِصۡيَانَۚ أُوْلَٰٓئِكَ هُمُ ٱلرَّٰشِدُونَ

ហើយពួកអ្នកត្រូវដឹងថាៈ ពិតប្រាកដណាស់ នៅក្នុងចំណោម ពួកអ្នក គឺមានអ្នកនាំសាររបស់អល់់ឡោះ(មូហាំម៉ាត់)។ ប្រសិន បើគាត់ធ្វើតាមបញ្ជាពួកអ្នកនូវកិច្ចការភាគច្រើននោះ ពួកអ្នកពិត ជាមានការលំបាកជាមិនខាន។ ក៏ប៉ុន្ដែអល់ឡោះបានធ្វើឱ្យពួកអ្នក ស្រឡាញ់ភាពមានជំនឿ និងបានលំអវានៅក្នុងចិត្ដរបស់ពួកអ្នក ហើយទ្រង់បានធ្វើឱ្យពួកអ្នកស្អប់ខ្ពើមចំពោះភាពគ្មានជំនឿ និង ការល្មើសច្បាប់ ហើយនិងបាបកម្មទាំងឡាយផងដែរ។ អ្នកទាំង នោះហើយគឺជាអ្នកដែលស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ។ info
التفاسير:

external-link copy
8 : 49

فَضۡلٗا مِّنَ ٱللَّهِ وَنِعۡمَةٗۚ وَٱللَّهُ عَلِيمٌ حَكِيمٞ

គឺជាការប្រោសប្រទាន និងជានៀកម៉ាត់ពីអល់ឡោះ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។ info
التفاسير:

external-link copy
9 : 49

وَإِن طَآئِفَتَانِ مِنَ ٱلۡمُؤۡمِنِينَ ٱقۡتَتَلُواْ فَأَصۡلِحُواْ بَيۡنَهُمَاۖ فَإِنۢ بَغَتۡ إِحۡدَىٰهُمَا عَلَى ٱلۡأُخۡرَىٰ فَقَٰتِلُواْ ٱلَّتِي تَبۡغِي حَتَّىٰ تَفِيٓءَ إِلَىٰٓ أَمۡرِ ٱللَّهِۚ فَإِن فَآءَتۡ فَأَصۡلِحُواْ بَيۡنَهُمَا بِٱلۡعَدۡلِ وَأَقۡسِطُوٓاْۖ إِنَّ ٱللَّهَ يُحِبُّ ٱلۡمُقۡسِطِينَ

ហើយប្រសិនបើមានពីរក្រុមក្នុងចំណោមអ្នកមានជំនឿ ច្បាំងគ្នា ចូរពួកអ្នកផ្សះផ្សារវាងពួកគេ។ តែប្រសិនបើក្រុមមួយ បានបំពានទៅលើក្រុមមួយទៀត ចូរពួកអ្នកច្បាំងតទល់នឹងក្រុម ដែលបំពាននោះ រហូតទាល់តែក្រុមនោះត្រឡប់ទៅរកបទបញ្ជា របស់អល់ឡោះវិញ។ ហើយប្រសិនបើពួកគេបានត្រឡប់វិញនោះ ចូរពួកអ្នកផ្សះផ្សារវាងពួកគេទាំងពីរក្រុមដោយយុត្ដិធម៌ ហើយ ចូរពួកអ្នកប្រកាន់នូវភាពយុត្ដិធម៌។ ពិតប្រាកដណាស់ អល់ឡោះ ស្រឡាញ់បណ្ដាអ្នកដែលប្រកាន់យុត្ដិធម៌។ info
التفاسير:

external-link copy
10 : 49

إِنَّمَا ٱلۡمُؤۡمِنُونَ إِخۡوَةٞ فَأَصۡلِحُواْ بَيۡنَ أَخَوَيۡكُمۡۚ وَٱتَّقُواْ ٱللَّهَ لَعَلَّكُمۡ تُرۡحَمُونَ

ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿគឺជាបងប្អូន នឹងគ្នា(កុ្នងសាសនាអ៊ីស្លាម)។ ដូចេ្នះ ចូរពួកអ្នកផ្សះផ្សារវាងបង ប្អូនទាំងពីរក្រុមរបស់ពួកអ្នកចុះ។ ហើយចូរពួកអ្នកកោតខ្លាច អល់ឡោះ សង្ឃឹមថាពួកអ្នកនឹងត្រូវគេអាណិតស្រឡាញ់។ info
التفاسير:

external-link copy
11 : 49

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا يَسۡخَرۡ قَوۡمٞ مِّن قَوۡمٍ عَسَىٰٓ أَن يَكُونُواْ خَيۡرٗا مِّنۡهُمۡ وَلَا نِسَآءٞ مِّن نِّسَآءٍ عَسَىٰٓ أَن يَكُنَّ خَيۡرٗا مِّنۡهُنَّۖ وَلَا تَلۡمِزُوٓاْ أَنفُسَكُمۡ وَلَا تَنَابَزُواْ بِٱلۡأَلۡقَٰبِۖ بِئۡسَ ٱلِٱسۡمُ ٱلۡفُسُوقُ بَعۡدَ ٱلۡإِيمَٰنِۚ وَمَن لَّمۡ يَتُبۡ فَأُوْلَٰٓئِكَ هُمُ ٱلظَّٰلِمُونَ

ឱបណ្ដាអ្នកដែលមានជំនឿ. ចូរកុំឱ្យក្រុមមួយមើលងាយ ក្រុមមួយទៀតឱ្យសោះ ជួនកាលពួកគេ(ក្រុមដែលត្រូវគេមើល ងាយនោះ)ល្អជាងពួកគេ(ក្រុមមើលងាយគេ)។ ហើយកុំឱ្យស្ដ្រី មើលងាយស្ដ្រីដូចគ្នា ជួនកាលពួកនាង(ស្ដ្រីដែលត្រូវគេមើលងាយ នោះ)ល្អជាងពួកនាង(ស្ដ្រីដែលមើលងាយគេ)។ ហើយចូរពួកអ្នក កុំប្រមាថគ្នា និងកុំដាក់ងារគ្នាឱ្យសោះ។ ការដាក់ងារមិនល្អក្រោយ ពីមានជំនឿហើយនោះ គឺអាក្រក់បំផុត។ ហើយអ្នកណាដែលមិន បានសារភាពទោសកំហុស ពួកទាំងនោះគឺជាពួកដែលបំពាន។ info
التفاسير: