വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

പേജ് നമ്പർ:close

external-link copy
30 : 41

إِنَّ ٱلَّذِينَ قَالُواْ رَبُّنَا ٱللَّهُ ثُمَّ ٱسۡتَقَٰمُواْ تَتَنَزَّلُ عَلَيۡهِمُ ٱلۡمَلَٰٓئِكَةُ أَلَّا تَخَافُواْ وَلَا تَحۡزَنُواْ وَأَبۡشِرُواْ بِٱلۡجَنَّةِ ٱلَّتِي كُنتُمۡ تُوعَدُونَ

ពិតប្រាកដណាស់ បណ្តាអ្នកដែលបានពោលថាៈ ម្ចាស់របស់ពួកយើង គឺអល់ឡោះជាម្ចាស់ដោយគ្មានម្ចាស់ណាផ្សេងសម្រាប់ពួកយើងក្រៅពីទ្រង់ឡើយ ហើយពួកគេបានស្ថិតនៅលើការគោរពតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមដែលទ្រង់បានហាមឃាត់នោះ ម៉ាឡាអ៊ីកាត់នឹងចុះមកកាន់ពួកគេនៅពេលដែលពួកគេហៀបនឹងស្លាប់ ដោយម៉ាឡាអ៊ីកាត់បាននិយាយទៅកាន់ពួកគេថាៈ សូមពួកអ្នកកុំខ្លាចសេចក្តីស្លាប់ និងអ្វីដែលកើតឡើងក្រោយពីស្លាប់ ហើយសូមពួកអ្នកកុំមានទុក្ខព្រួយទៅលើអ្វីដែលពួកអ្នកបានបន្សល់ទុកនៅលើលោកិយឲ្យសោះ ហើយសូមពួកអ្នករីករាយជាមួយនឹងឋានសួគ៌ដែលគេធ្លាប់បានសន្យាថានឹងប្រទានវាដល់ពួកអ្នកកាលនៅលើលោកិយចំពោះការមានជំនឿរបស់ពួកអ្នកលើអល់ឡោះ និងចំពោះទង្វើកុសលរបស់ពួកអ្នក(ដែលពួកអ្នកបានសាង)ចុះ។ info
التفاسير:

external-link copy
31 : 41

نَحۡنُ أَوۡلِيَآؤُكُمۡ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا وَفِي ٱلۡأٓخِرَةِۖ وَلَكُمۡ فِيهَا مَا تَشۡتَهِيٓ أَنفُسُكُمۡ وَلَكُمۡ فِيهَا مَا تَدَّعُونَ

យើងគឺជាអ្នកគាំពារពួកអ្នកក្នុងឆាកជីវិតលោកិយ(របស់ពួកអ្នក) ព្រោះពិតណាស់ យើងបានគាំទ្រពួកអ្នក និងបានថែរក្សាពួកអ្នក ហើយពួកយើងក៏ជាអ្នកគាំពារពួកអ្នកផងដែរនៅថ្ងៃបរលោក។ ជាការពិតណាស់ ការគាំពាររបស់ពួកយើងចំពោះពួកអ្នក គឺនៅតែមានជានិច្ច។ ហើយនៅក្នុងឋានសួគ៌នោះ ពួកអ្នកនឹងបានទទួលបាននូវអ្វីដែលពួកអ្នកប៉ងប្រាថ្នានៃការសើយសុខ និងភាពសប្បាយរីករាយ ហើយពួកអ្នកនឹងទទួលបាននូវអ្វីដែលពួកអ្នកសុំ។ info
التفاسير:

external-link copy
32 : 41

نُزُلٗا مِّنۡ غَفُورٖ رَّحِيمٖ

វាជាលាភសក្ការៈដែលគេបានរៀបចំសម្រាប់ទទួលស្វាគមន៍ពួកអ្នកដែលមកអំពីម្ចាស់ដែលមហាអភ័យទោសបំផុតចំពោះបាបកម្មរបស់ខ្ញុំបម្រើទ្រង់ទាំងឡាយណាដែលសារភាពកំហុសទៅចំពោះទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។ info
التفاسير:

external-link copy
33 : 41

وَمَنۡ أَحۡسَنُ قَوۡلٗا مِّمَّن دَعَآ إِلَى ٱللَّهِ وَعَمِلَ صَٰلِحٗا وَقَالَ إِنَّنِي مِنَ ٱلۡمُسۡلِمِينَ

ហើយគ្មាននរណាម្នាក់ដែលមានពាក្យសម្តីល្អប្រសើរជាងអ្នកដែលអំពាវនាវទៅកាន់ការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់និងគោរពតាមក្បួនច្បាប់របស់ទ្រង់ ហើយនិងបានសាងអំពើល្អដែលម្ចាស់របស់គេពេញចិត្ត ព្រមទាំងបាននិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមជនមូស្លីមទាំងឡាយ នោះទេ។ ពិតប្រាកដណាស់ ជនណាហើយបានធ្វើនូវប្រការទាំងអស់នេះ ជាការពិតណាស់រូបគេគឺជាអ្នកដែលមានពាក្យសម្តីល្អប្រសើរជាងគេបំផុតក្នុងចំណោមមនុស្សលោកទាំងឡាយ។ info
التفاسير:

external-link copy
34 : 41

وَلَا تَسۡتَوِي ٱلۡحَسَنَةُ وَلَا ٱلسَّيِّئَةُۚ ٱدۡفَعۡ بِٱلَّتِي هِيَ أَحۡسَنُ فَإِذَا ٱلَّذِي بَيۡنَكَ وَبَيۡنَهُۥ عَدَٰوَةٞ كَأَنَّهُۥ وَلِيٌّ حَمِيمٞ

ហើយអំពើល្អនិងគោរពប្រតិបត្តិ(ចំពោះអល់ឡោះ)ដែលអល់ឡោះជាម្ចាស់ទ្រង់ពេញចិត្តនោះ គឺមិនស្មើគ្នាឡើយជាមួយអំពើអាក្រក់និងការប្រព្រឹត្តល្មើសដែលអល់ឡោះជាម្ចាស់ទ្រង់ខឹងសម្បានោះ។ ចូរតបតចំពោះអំពើអាក្រក់ដែលមនុស្សបានបំពានមកលើអ្នកដោយអ្វីដែលល្អប្រសើរជាង។ ពេលនោះ អ្នកដែលជាសត្រូវរបស់អ្នក(ប្រសិនបើអ្នកតបតដោយល្អប្រសើរជាងទៅកាន់អ្នកដែលបានបំពានចំពោះអ្នក)នោះ គេនឹងក្លាយទៅជាមិត្តដ៏ជិតដិតរបស់អ្នកមិនខានឡើយ។ info
التفاسير:

external-link copy
35 : 41

وَمَا يُلَقَّىٰهَآ إِلَّا ٱلَّذِينَ صَبَرُواْ وَمَا يُلَقَّىٰهَآ إِلَّا ذُو حَظٍّ عَظِيمٖ

ហើយគ្មាននរណាម្នាក់ដែលទទួលបានការចង្អុលបង្ហាញទៅកាន់លក្ខណៈសម្បត្តិដ៏គួរឲ្យកោតសរសើរនេះនោះទេ លើកលែងតែអ្នកដែលអត់ធ្មត់លើការបំពានពីអ្នកដទៃនិងអំពើអាក្រក់ទាំងឡាយដែលពួកគេទទួលរងពីអ្នកដទៃប៉ុណ្ណោះ។ ហើយក៏គ្មាននរណាម្នាក់ដែលទទួលបានការចង្អុលបង្ហាញទៅកាន់លក្ខណៈសម្បត្តិដ៏គួរឲ្យកោតសរសើរនេះនោះដែរ លើកលែងតែអ្នកដែលមានសំណាងដ៏ធំធេងប៉ុណ្ណោះ ព្រោះការធ្វើដូចនោះ ពោរពេញទៅដោយប្រការល្អ និងអត្ថប្រយោជន៍យ៉ាងច្រើនអនេក។ info
التفاسير:

external-link copy
36 : 41

وَإِمَّا يَنزَغَنَّكَ مِنَ ٱلشَّيۡطَٰنِ نَزۡغٞ فَٱسۡتَعِذۡ بِٱللَّهِۖ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلۡعَلِيمُ

ហើយប្រសិនបើស្ហៃតនបានមកញុះញង់អ្នកនៅពេលណាមួយឲ្យធ្វើប្រការអាក្រក់អ្វីមួយនោះ ចូរអ្នកសុំការការពារពីអល់ឡោះ និងសុំការជ្រកកោណពីទ្រង់(ឲ្យរួចផុតពីឧបាយកលរបស់វា)ចុះ។ ពិតប្រាកដណាស់ ទ្រង់មហាឮបំផុតនូវអ្វីដែលអ្នកបាននិយាយ និងមហាដឹងបំផុតពីស្ថានភាពរបស់អ្នក។ info
التفاسير:

external-link copy
37 : 41

وَمِنۡ ءَايَٰتِهِ ٱلَّيۡلُ وَٱلنَّهَارُ وَٱلشَّمۡسُ وَٱلۡقَمَرُۚ لَا تَسۡجُدُواْ لِلشَّمۡسِ وَلَا لِلۡقَمَرِ وَٱسۡجُدُواْۤ لِلَّهِۤ ٱلَّذِي خَلَقَهُنَّ إِن كُنتُمۡ إِيَّاهُ تَعۡبُدُونَ

ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់អល់ឡោះជាម្ចាស់ដែលបញ្ជាក់ទៅលើភាពធំធេង និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់នោះ គឺការផ្លាស់ប្តូរគ្នារវាងពេលយប់និងពេលថ្ងៃ ហើយនិងព្រះអាទិត្យនិងព្រះចន្ទ។ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)កុំក្រាបស៊ូជោតចំពោះព្រះអាទិត្យ និងកុំក្រាបស៊ូជោតចំពោះព្រះចន្ទឲ្យសោះ ប៉ុន្តែពួកអ្នកត្រូវក្រាបស៊ូជោតចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដែលបានបង្កើតពួកវាវិញ ប្រសិនបើពួកអ្នកជាអ្នកដែលគោរពសក្ការៈចំពោះទ្រង់យ៉ាងពិតប្រាកដមែននោះ។ info
التفاسير:

external-link copy
38 : 41

فَإِنِ ٱسۡتَكۡبَرُواْ فَٱلَّذِينَ عِندَ رَبِّكَ يُسَبِّحُونَ لَهُۥ بِٱلَّيۡلِ وَٱلنَّهَارِ وَهُمۡ لَا يَسۡـَٔمُونَ۩

តែបើទោះបីជាពួកគេក្រអឺតក្រទមនិងងាកចេញ និងមិនក្រាបស៊ូជោតចំពោះអល់ឡោះដែលជាអ្នកបង្កើត(អ្វីៗគ្រប់យ៉ាង)ក៏ដោយ ក៏បណ្តាម៉ាឡាអ៊ីកាត់ដែលនៅក្បែរទ្រង់នោះ នាំគ្នាលើកតម្កើងទ្រង់ និងកោតសរសើរចំពោះទ្រង់ទាំងពេលយប់ និងទាំងពេលថ្ងៃដែរ ហើយពួកគេមិនដែលធុញទ្រាន់ក្នុងការគោរពសក្ការៈចំពោះទ្រង់នោះឡើយ។ info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• منزلة الاستقامة عند الله عظيمة.
• ការគោរពតាមបទបញ្ជាររបស់អល់ឡោះ គឺធំធេងបំផុតចំពោះអល់ឡោះ។ info

• كرامة الله لعباده المؤمنين وتولِّيه شؤونهم وشؤون مَن خلفهم.
• ការលើកតម្កើងរបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ និងការគាំពាររបស់ទ្រង់ចំពោះកិច្ចការរបស់ពួកគេ និងកិច្ចការរបស់អ្នកជំនាន់ក្រោយពួកគេ។ info

• مكانة الدعوة إلى الله، وأنها أفضل الأعمال.
• ឋានៈនៃការអំពាវនាវទៅកាន់អល់ឡោះ ហើយវាជាទង្វើដែលល្អប្រសើរជាងគេបំផុត។ info

• الصبر على الإيذاء والدفع بالتي هي أحسن خُلُقان لا غنى للداعي إلى الله عنهما.
• ការអត់ធ្មត់ចំពោះការធ្វើទុក្ខបុកម្នេញពីសំណាក់អ្នកដទៃ និងតបតចំពោះទង្វើអាក្រក់ដោយទង្វើដែលល្អប្រសើរជាងនោះ គឺជាចរិតលក្ខណៈពីរយ៉ាងដែលអ្នកអំពាវានាវទៅកាន់អល់ឡោះមិនអាចខ្វះបាន។ info