വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

പേജ് നമ്പർ:close

external-link copy
21 : 41

وَقَالُواْ لِجُلُودِهِمۡ لِمَ شَهِدتُّمۡ عَلَيۡنَاۖ قَالُوٓاْ أَنطَقَنَا ٱللَّهُ ٱلَّذِيٓ أَنطَقَ كُلَّ شَيۡءٖۚ وَهُوَ خَلَقَكُمۡ أَوَّلَ مَرَّةٖ وَإِلَيۡهِ تُرۡجَعُونَ

ហើយពួកគ្មានជំនឿបាននិយាយទៅកាន់ស្បែករបស់ពួកគេថាៈ ហេតុអ្វីបានជាពួកឯងធ្វើសាក្សីប្រឆាំងនឹងយើងចំពោះអ្វីដែលយើងធ្លាប់បានប្រព្រឹត្តនៅលើលោកិយ? ស្បែកបានឆ្លើយតបទៅកាន់ម្ចាស់របស់វាវិញថាៈ អល់ឡោះជាម្ចាស់ដែលជាអ្នកដែលធ្វើឲ្យអ្វីគ្រប់យ៉ាងចេះនិយាយនោះហើយដែលបានធ្វើឲ្យពួកយើង(អវយវៈ)ចេះនិយាយ។ ហើយទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នកជាលើកដំបូងនៅពេលដែលពួកអ្នកស្ថិតនៅលើលោកិយ ហើយពួកអ្នកក៏នឹងត្រូវវិលត្រូវឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃបរលោកដើម្បីជំនុំជម្រះ និងទទួលការតបស្នងដែរ។ info
التفاسير:

external-link copy
22 : 41

وَمَا كُنتُمۡ تَسۡتَتِرُونَ أَن يَشۡهَدَ عَلَيۡكُمۡ سَمۡعُكُمۡ وَلَآ أَبۡصَٰرُكُمۡ وَلَا جُلُودُكُمۡ وَلَٰكِن ظَنَنتُمۡ أَنَّ ٱللَّهَ لَا يَعۡلَمُ كَثِيرٗا مِّمَّا تَعۡمَلُونَ

ហើយពួកអ្នកមិនអាចលាក់បាំងអំពើល្មើសរបស់ពួកអ្នកនៅពេលដែលពួកអ្នកបានប្រព្រឹត្តនោះមិនឲ្យត្រចៀករបស់ពួកអ្នក ភ្នែករបស់ពួកអ្នក និងស្បែករបស់ពួកអ្នកធ្វើសាក្សីប្រឆាំងនឹងពួកអ្នកបានឡើយ ពីព្រោះពួកអ្នកមិនមានជំនឿលើការជំនុំជម្រះ ការដាក់ទណ្ឌកម្ម និងមិនជឿលើការតបស្នងក្រោយពេលស្លាប់នោះឡើយ។ ក៏ប៉ុន្តែពួកអ្នកគិតស្មានថា អល់ឡោះជាម្ចាស់ទ្រង់មិនដឹងច្រើនទេនូវអ្វីដែលពួកអ្នកបានប្រព្រឹត្តនោះ។ info
التفاسير:

external-link copy
23 : 41

وَذَٰلِكُمۡ ظَنُّكُمُ ٱلَّذِي ظَنَنتُم بِرَبِّكُمۡ أَرۡدَىٰكُمۡ فَأَصۡبَحۡتُم مِّنَ ٱلۡخَٰسِرِينَ

ការគិតស្មានដ៏អាក្រក់ដែលពួកអ្នកបានគិតស្មានទៅលើម្ចាស់របស់ពួកអ្នកនោះហើយដែលបានធ្វើឲ្យពួកអ្នកវិនាសអន្តរាយ។ ហើយដោយសារមូលហេតុនេះ បានធ្វើឲ្យពួកអ្នកក្លាយទៅជាពួកដែលខាតបង់ ដែលបានខាតបង់ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ info
التفاسير:

external-link copy
24 : 41

فَإِن يَصۡبِرُواْ فَٱلنَّارُ مَثۡوٗى لَّهُمۡۖ وَإِن يَسۡتَعۡتِبُواْ فَمَا هُم مِّنَ ٱلۡمُعۡتَبِينَ

ហើយបើទោះបីជាពួកដែលត្រចៀក ភ្នែក និងស្បែករបស់ពួកគេធ្វើសាក្សីប្រឆាំងនឹងពួកគេទាំងនេះទ្រាំអត់ធ្មត់ក៏ដោយ ក៏ឋាននរកនៅតែជាកន្លែងសម្រាប់ពួកគេដដែល។ ហើយបើទោះជាពួកគេសុំពីអល់ឡោះឲ្យដកយកទណ្ឌកម្ម និងសុំឲ្យអល់ឡោះប្រោសប្រណីចំពោះពួកគេក៏ដោយ ក៏ពួកគេមិនអាចទទួលបាននូវការប្រោសប្រណីពីទ្រង់នោះដែរ ហើយពួកគេនឹងមិនអាចចូលឋានសួគ៌ជាដាច់ខាត។ info
التفاسير:

external-link copy
25 : 41

۞ وَقَيَّضۡنَا لَهُمۡ قُرَنَآءَ فَزَيَّنُواْ لَهُم مَّا بَيۡنَ أَيۡدِيهِمۡ وَمَا خَلۡفَهُمۡ وَحَقَّ عَلَيۡهِمُ ٱلۡقَوۡلُ فِيٓ أُمَمٖ قَدۡ خَلَتۡ مِن قَبۡلِهِم مِّنَ ٱلۡجِنِّ وَٱلۡإِنسِۖ إِنَّهُمۡ كَانُواْ خَٰسِرِينَ

ហើយយើងបានរៀបចំសម្រាប់ពួកគ្មានជំនឿទាំងនោះឲ្យមានគូកនអំពីពួកស្ហៃតនដែលនៅជាប់ជាមួយនឹងពួកគេជានិច្ច។ ដូច្នេះ ពួកស្ហៃតនទាំងនេះបានតុបតែងលម្អឲ្យពួកគេនូវទង្វើអាក្រក់របស់ពួកគេនៅក្នុងលោកិយនេះ ហើយពួកវាក៏បានតុបតែងលម្អឲ្យពួកគេនូវកិច្ចការបរលោករបស់ពួកគេដែលនៅខាងក្រោយពួកគេផងដែរ ដោយវាបានធ្វើឲ្យពួកគេភ្លេចពីការរំលឹកអំពីថ្ងៃបរលោកនិងការសាងទង្វើកុសលសម្រាប់ថ្ងៃនោះ។ ហើយទណ្ឌកម្មក៏បានធ្លាក់ទៅលើពួកគេដូចប្រជាជាតិជំនាន់មុនជាច្រើននៃពពួកជិន និងមនុស្សលោកដែរ។ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលខាតបង់បំផុត ដោយពួកគេត្រូវខាតបង់ទាំងខ្លួនឯងនិងក្រុមគ្រួសាររបស់ពួកគេនៅថ្ងៃបរលោក ដោយត្រូវចូលឋាននរក។ info
التفاسير:

external-link copy
26 : 41

وَقَالَ ٱلَّذِينَ كَفَرُواْ لَا تَسۡمَعُواْ لِهَٰذَا ٱلۡقُرۡءَانِ وَٱلۡغَوۡاْ فِيهِ لَعَلَّكُمۡ تَغۡلِبُونَ

ហើយពួកគ្មានជំនឿ នៅពេលដែលពួកគេអសមត្ថភាពក្នុងការប្រឈមមុខដោយប្រើភស្តុតាងតបតនឹងភស្តុតាង ពួកគេក៏បាននិយាយផ្តែផ្តាំគ្នាថាៈ ចូរពួកអ្នកកុំស្តាប់គម្ពីរគួរអានដែលមូហាំម៉ាត់សូត្រវាឲ្យពួកអ្នកស្តាប់នេះ និងកុំធ្វើតាមអ្វីដែលមាននៅក្នុងវា(គម្ពីរគួរអាន)ឲ្យសោះ។ តែពួកអ្នកត្រូវស្រែកឡូឡា និងដំឡើងសម្លេងខ្លាំងៗនៅពេលដែលមូហាំម៉ាត់សូត្រវា សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ ដោយគេ(ព្យាការីមូហាំម៉ាត់)បោះបង់ការសូត្រគម្ពីរគួរអាននេះ និងបោះបង់ការអំពាវនាវទៅកាន់វា។ ពេលនោះ ពួកយើងនឹងបានសម្រាកអំពីគេជាមិនខាន។ info
التفاسير:

external-link copy
27 : 41

فَلَنُذِيقَنَّ ٱلَّذِينَ كَفَرُواْ عَذَابٗا شَدِيدٗا وَلَنَجۡزِيَنَّهُمۡ أَسۡوَأَ ٱلَّذِي كَانُواْ يَعۡمَلُونَ

ដូច្នេះ យើងប្រាកដជានឹងឲ្យពួកដែលប្រឆាំងចំពោះអល់ឡោះ និងបដិសេធនឹងបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់នោះ ភ្លក់នូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតនៅថ្ងៃបរលោក ហើយយើងពិតជានឹងតបស្នងដល់ពួកគេនូវអ្វីដែលអាក្រក់ជាងទង្វើដែលពួកគេធ្លាប់បានសាងនៃការធ្វើស្ហ៊ីរិកនិងការប្រព្រឹត្តល្មើសទៅទៀត ជាទណ្ឌកម្មសម្រាប់ពួកគេទៅលើទង្វើអាក្រក់ដែលពួកគេបានសាងនោះ។ info
التفاسير:

external-link copy
28 : 41

ذَٰلِكَ جَزَآءُ أَعۡدَآءِ ٱللَّهِ ٱلنَّارُۖ لَهُمۡ فِيهَا دَارُ ٱلۡخُلۡدِ جَزَآءَۢ بِمَا كَانُواْ بِـَٔايَٰتِنَا يَجۡحَدُونَ

ការតបស្នងដែលបានលើកឡើងនោះ គឺជាការតបស្នងសម្រាប់សត្រូវរបស់អល់ឡោះដែលពួកគេបានប្រឆាំងនឹងទ្រង់ និងបានបដិសេធនឹងបណ្តាអ្នកនាំសាររបស់ទ្រង់ នោះគឺភ្លើងនរក។ ពួកគេស្ថិតនៅក្នុងនោះជាអមតៈគ្មានថ្ងៃចេញឡើយ ដែលវាជាការតបស្នងទៅលើការប្រឆាំងរបស់ពួកគេចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះ និងការមិនមានជំនឿរបស់ពួកគេចំពោះភស្តុតាងនោះ ខណៈដែលភស្តុតាងនោះច្បាស់ក្រឡែត ហើយរឹងមាំយ៉ាងណាក៏ដោយ។ info
التفاسير:

external-link copy
29 : 41

وَقَالَ ٱلَّذِينَ كَفَرُواْ رَبَّنَآ أَرِنَا ٱلَّذَيۡنِ أَضَلَّانَا مِنَ ٱلۡجِنِّ وَٱلۡإِنسِ نَجۡعَلۡهُمَا تَحۡتَ أَقۡدَامِنَا لِيَكُونَا مِنَ ٱلۡأَسۡفَلِينَ

ហើយពួកដែលគ្មានជំនឿនឹងអល់ឡោះ និងបានបដិសេធនឹងបណ្តាអ្នកនាំសាររបស់ទ្រង់បាននិយាយថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាឲ្យពួកយើងឃើញពួកជិន(សំដៅលើអ៊ីព្លឹសដែលជាអ្នកផ្តើមឲ្យមានការប្រឆាំង និងអំពាវនាវទៅកាន់ការប្រឆាំងនោះ) ហើយនិងមនុស្សលោក(កូនរបស់ព្យាការីអាហ្ទាំ គឺ“កពេល”ដែលជាអ្នកផ្តើមឲ្យមានការសម្លាប់គ្នា)ដែលបានធ្វើឲ្យពួកយើងវង្វេងផង ពួកយើងនឹងដាក់ពួកគេទាំងពីរក្រោមបាតជើងរបស់ពួកយើងនៅក្នុងឋាននរក ដើម្បីឲ្យពួកគេទាំងពីរស្ថិតក្នុងចំណោមពួកដែលស្ថិតនៅបាតនរកក្រោមគេបង្អស់ ដែលជាពួកត្រូវទទួលទណ្ឌកម្មខ្លាំងក្លាជាងគេបំផុតផងចុះ។ info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• سوء الظن بالله صفة من صفات الكفار.
• ការគិតស្មានអាក្រក់ចំពោះអល់ឡោះ គឺជាលក្ខណៈសម្បត្តិមួយក្នុងចំណោមលក្ខណៈសម្បត្តិរបស់ពួកប្រឆាំង។ info

• الكفر والمعاصي سبب تسليط الشياطين على الإنسان.
• ការប្រឆាំង និងការប្រព្រឹត្តល្មើស ជាមូលហេតុដែលធ្វើឲ្យស្ហៃតនអាចគ្រប់គ្រងទៅលើមនុស្សលោកបាន។ info

• تمنّي الأتباع أن ينال متبوعوهم أشدّ العذاب يوم القيامة.
• ក្តីប្រាថ្នារបស់ពួកដែលដើរតាមគេឲ្យពួកដែលខ្លួនដើរតាមនោះទទួលទណ្ឌកម្មដ៏ខ្លាំងបំផុតនៅថ្ងៃបរលោក។ info