വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

പേജ് നമ്പർ:close

external-link copy
73 : 21

وَجَعَلۡنَٰهُمۡ أَئِمَّةٗ يَهۡدُونَ بِأَمۡرِنَا وَأَوۡحَيۡنَآ إِلَيۡهِمۡ فِعۡلَ ٱلۡخَيۡرَٰتِ وَإِقَامَ ٱلصَّلَوٰةِ وَإِيتَآءَ ٱلزَّكَوٰةِۖ وَكَانُواْ لَنَا عَٰبِدِينَ

ហើយយើងបានឲ្យពួកគេក្លាយទៅជាអ្នកដឹកនាំដែលចង្អុលបង្ហាញមនុស្សទៅកាន់ប្រការល្អ ដោយពួកគេអំពាវនាវមនុស្សទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ តាមការអនុញ្ញាតរបស់ទ្រង់។ ហើយយើងបានផ្តល់វ៉ាហ៊ីទៅកាន់ពួកគេថាៈ ចូរពួកអ្នកសាងអំពើល្អ និងប្រតិបតិ្តសឡាតឲ្យបានពេញលក្ខណៈ ហើយចូរពួកអ្នកបរិច្ចាគហ្សាកាត់។ ហើយពួកគេ គឺជាអ្នកដែលប្រគល់ខ្លួនចំពោះយើង។ info
التفاسير:

external-link copy
74 : 21

وَلُوطًا ءَاتَيۡنَٰهُ حُكۡمٗا وَعِلۡمٗا وَنَجَّيۡنَٰهُ مِنَ ٱلۡقَرۡيَةِ ٱلَّتِي كَانَت تَّعۡمَلُ ٱلۡخَبَٰٓئِثَۚ إِنَّهُمۡ كَانُواْ قَوۡمَ سَوۡءٖ فَٰسِقِينَ

ហើយចំពោះព្យាការីលូតវិញ យើងបានប្រទានឲ្យគេនូវការ(ចេះ)កាត់សេចក្តីរវាងអ្នកដែលមានជម្លោះនឹងគ្នា ហើយយើងក៏បានប្រទានដល់គេនូវចំណេះដឹងអំពីកិច្ចការសាសនារបស់គេផងដែរ។ ហើយយើងបានផ្តល់សុវត្ថិភាពដល់គេពីទណ្ឌកម្មដែលយើងបានទម្លាក់វាទៅលើភូមិស្រុករបស់គេ(គឺភូមិសាទូម) ដែលអ្នកភូមិនោះបានប្រព្រឹត្តនូវទង្វើស្មោកគ្រោក អសីលធម៌(ស្រឡាញ់ភេទដូចគ្នា)។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមដែលបង្កវិនាសកម្ម ចាកឆ្ងាយពីការគោរពប្រតិបត្តិចំពោះម្ចាស់របស់ពួកគេ។ info
التفاسير:

external-link copy
75 : 21

وَأَدۡخَلۡنَٰهُ فِي رَحۡمَتِنَآۖ إِنَّهُۥ مِنَ ٱلصَّٰلِحِينَ

ហើយយើងបានបញ្ចូលរូបគេ(ព្យាការីលូត)ទៅក្នុងក្តីមេត្តាករុណារបស់យើង ខណៈដែលយើងបានសង្គ្រោះគេពីទណ្ឌកម្មដែលក្រុមរបស់គេទទួលរង។ ពិតប្រាកដណាស់ រូបគេស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសលដែលអនុវត្តតាមអ្វីដែលយើងបានបង្គាប់ប្រើ និងបញ្ឈប់នូវទង្វើទាំងឡាយណាដែលយើងបានហាមឃាត់។ info
التفاسير:

external-link copy
76 : 21

وَنُوحًا إِذۡ نَادَىٰ مِن قَبۡلُ فَٱسۡتَجَبۡنَا لَهُۥ فَنَجَّيۡنَٰهُ وَأَهۡلَهُۥ مِنَ ٱلۡكَرۡبِ ٱلۡعَظِيمِ

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំនូវរឿងរ៉ាវរបស់ព្យាការីនួហ ខណៈដែលគេបានបួងសួងសុំពីអល់ឡោះមុនព្យាការីអ៊ីព្រហ៊ីម និងព្យាការីលូតទៅទៀត ហើយយើងក៏បានទទួលយកនូវការបួងសួងរបស់គេដោយប្រទានដល់គេនូវអ្វីដែលគេបានស្នើសុំ។ ហើយយើងបានសង្គ្រោះគេ និងក្រុមរបស់គេដែលជាអ្នកមានជំនឿឲ្យរួចផុតពីគ្រោះមហន្តរាយដ៏ធំធេង(ទឹកជំនន់)។ info
التفاسير:

external-link copy
77 : 21

وَنَصَرۡنَٰهُ مِنَ ٱلۡقَوۡمِ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَآۚ إِنَّهُمۡ كَانُواْ قَوۡمَ سَوۡءٖ فَأَغۡرَقۡنَٰهُمۡ أَجۡمَعِينَ

ហើយយើងបានសង្គ្រោះគេពីល្បិចកលនៃក្រុមដែលបដិសេធនឹងអ្វីដែលយើងបានពង្រឹងដល់គេតាមរយៈវានៃបណ្តាសញ្ញាភស្តុតាងទាំងឡាយដែលបញ្ជាក់ទៅលើសច្ចភាពរបស់គេ។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមដែលបង្កវិនាសកម្ម និងប្រព្រឹត្តអាក្រក់។ ដូច្នេះ យើងក៏បានបំផ្លាញពួកគេទាំងអស់គ្នាដោយការលិចលង់។ info
التفاسير:

external-link copy
78 : 21

وَدَاوُۥدَ وَسُلَيۡمَٰنَ إِذۡ يَحۡكُمَانِ فِي ٱلۡحَرۡثِ إِذۡ نَفَشَتۡ فِيهِ غَنَمُ ٱلۡقَوۡمِ وَكُنَّا لِحُكۡمِهِمۡ شَٰهِدِينَ

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងរ៉ាវរបស់ព្យាការីហ្ទាវូទ និងកូនប្រុសរបស់គេ ព្យាការីស៊ូឡៃម៉ាន ខណៈដែលគេទាំងពីរបានកាត់ក្តីចំពោះរឿងដែលគេបានប្តឹងទៅកាន់អ្នកទាំងពីរ អំពីគូជម្លោះពីរនាក់ ដែលហ្វូងចៀមរបស់បុគ្គលម្នាក់ក្នុងចំណោមគេទាំងពីរនោះបានចូលទៅក្នុងចម្ការរបស់បុគ្គលម្នាក់ទៀតនៅយប់មួយ ហើយបានបំផ្លាញដំណាំរបស់គេខ្ទេចខ្ទី។ ហើយពិតណាស់ យើងគឺជាសាក្សីទៅលើការកាត់ក្តីរបស់ព្យាការីហ្ទាវូទ និងព្យាការីស៊ូឡៃម៉ាន។ ការកាត់ក្តីរបស់គេទាំងពីរមិនអាចលាក់បាំងអ្វីបន្តិចពីយើងនោះឡើយ។ info
التفاسير:

external-link copy
79 : 21

فَفَهَّمۡنَٰهَا سُلَيۡمَٰنَۚ وَكُلًّا ءَاتَيۡنَا حُكۡمٗا وَعِلۡمٗاۚ وَسَخَّرۡنَا مَعَ دَاوُۥدَ ٱلۡجِبَالَ يُسَبِّحۡنَ وَٱلطَّيۡرَۚ وَكُنَّا فَٰعِلِينَ

ក្រោយមក យើងបានឲ្យព្យាការីស៊ូឡៃម៉ានយល់ពីរឿងក្តីនេះ ដោយឪពុករបស់គេ ព្យាការីហ្ទាវូទ មិនបានយល់នោះទេ។ ហើយទាំងព្យាការីហ្ទាវូទ និងព្យាការីស៊ូឡៃម៉ាន យើងបានផ្តល់ដល់គេនូវភាពជាព្យាការី និងចំណេះដឹងពាក់ព័ន្ធនឹងក្បួនច្បាប់ទាំងឡាយ ដោយយើងមិនបានផ្តល់ឲ្យតែចំពោះព្យាការីស៊ូឡៃម៉ានតែម្នាក់នោះទេ។ ហើយយើងបានធ្វើឲ្យភ្នំ និងសត្វស្លាបទាំងឡាយលើកតម្កើងសរសើរចំពោះយើងជាមួយព្យាការីហ្ទាវូទ។ ហើយយើងគឺជាអ្នកដែលធ្វើរឿងទាំងនេះ ពោលគឺធ្វើឲ្យគេយល់ ផ្តល់នូវភាពឈ្លាសវៃ ចំណេះដឹង និងផ្តល់ភាពងាយស្រួល។ info
التفاسير:

external-link copy
80 : 21

وَعَلَّمۡنَٰهُ صَنۡعَةَ لَبُوسٖ لَّكُمۡ لِتُحۡصِنَكُم مِّنۢ بَأۡسِكُمۡۖ فَهَلۡ أَنتُمۡ شَٰكِرُونَ

ហើយយើងបានបង្រៀនព្យាការីហ្ទាវូទឲ្យចេះធ្វើអាវក្រោះដើម្បីការពារពីការកាប់សម្លាប់ដោយអាវុធទៅលើខ្លួនប្រាណរបស់ពួកអ្នក តែយើងមិនបានបង្រៀនព្យាការីស៊ូឡៃម៉ាន(ឲ្យចេះធ្វើអាវក្រោះ)នោះទេ។ ដូច្នេះ តើពួកអ្នក(ឱមនុស្សលោក)ជាអ្នកដែលដឹងគុណចំពោះឧបការគុណដែលអល់ឡោះជាម្ចាស់ទ្រង់បានប្រទានដល់ពួកអ្នកនេះដែរឬទេ? info
التفاسير:

external-link copy
81 : 21

وَلِسُلَيۡمَٰنَ ٱلرِّيحَ عَاصِفَةٗ تَجۡرِي بِأَمۡرِهِۦٓ إِلَى ٱلۡأَرۡضِ ٱلَّتِي بَٰرَكۡنَا فِيهَاۚ وَكُنَّا بِكُلِّ شَيۡءٍ عَٰلِمِينَ

ហើយយើងបានផ្តល់ឲ្យព្យាការីស៊ូឡៃម៉ានអាចបញ្ជាខ្យល់ដែលបោកបក់យ៉ាងខ្លាំងទៅតាមបទបញ្ជារបស់គេនៅពេលដែលគេបានប្រើវាឲ្យ(បោកបក់)ទៅកាន់ទឹកដីស្ហាមដែលយើងបានប្រទានពរជ័យដល់វា តាមរយៈការតែងតាំងនូវបណ្តាព្យាការីជាច្រើននៅលើទឹកដីនោះ និងតាមរយៈការប្រទាននូវប្រការល្អផ្សេងៗជាច្រើននៅក្នុងវា។ ហើយយើងដឹងបំផុតនូវរាល់អ្វីៗទាំងអស់ ដោយគ្មានអ្វីមួយអាចលាក់បាំងពីយើងបានឡើយ។ info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• فعل الخير والصلاة والزكاة، مما اتفقت عليه الشرائع السماوية.
• ការធ្វើអំពើល្អ ការប្រតិបត្តិសឡាត និងការបរិច្ចាគហ្សាកាត់ គឺស្ថិតក្នុងចំណោមច្បាប់បញ្ញត្តិដែលបានបញ្ចុះពីលើមេឃមកដែលមានភាពស្របគ្នា។ info

• ارتكاب الفواحش سبب في وقوع العذاب المُسْتَأْصِل.
• ការប្រព្រឹត្តនូវទង្វើអសីលធម៌ គឺជាមូលហេតុមួយដែលនាំឲ្យទទួលនូវទណ្ឌកម្ម និងវិនាសអន្តរាយ។ info

• الصلاح سبب في الدخول في رحمة الله.
• អំពើល្អ គឺជាមូលហេតុមួយដើម្បីទទួលបានក្តីមេត្តាករុណារបស់អល់ឡោះ។ info

• الدعاء سبب في النجاة من الكروب.
• ការបួងសួង គឺជាមូលហេតុមួយដែលនាំឲ្យចាកផុតពីទុក្ខព្រួយទាំឡាយ។ info