വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം

പേജ് നമ്പർ:close

external-link copy
25 : 21

وَمَآ أَرۡسَلۡنَا مِن قَبۡلِكَ مِن رَّسُولٍ إِلَّا نُوحِيٓ إِلَيۡهِ أَنَّهُۥ لَآ إِلَٰهَ إِلَّآ أَنَا۠ فَٱعۡبُدُونِ

ហើយយើងមិនបានតែងតាំងអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះឡើយ លើកលែងតែយើងបានផ្តល់វ៉ាហ៊ីទៅកាន់គេថាៈ ជាការពិតណាស់ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែយើងប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈចំពោះយើងតែមួយគត់ ហើយចូរពួកអ្នកកុំធ្វើស្ហ៊ីរិកនឹងយើងនូវអ្វីមួយឲ្យសោះ។ info
التفاسير:

external-link copy
26 : 21

وَقَالُواْ ٱتَّخَذَ ٱلرَّحۡمَٰنُ وَلَدٗاۗ سُبۡحَٰنَهُۥۚ بَلۡ عِبَادٞ مُّكۡرَمُونَ

ហើយពួកមុស្ហរីគីនបាននិយាយថាៈ អល់ឡោះជាម្ចាស់ទ្រង់បានយកពួកម៉ាឡាអ៊ីកាត់ធ្វើជាបុត្រី(កូនស្រី)។ អល់ឡោះជាម្ចាស់ទ្រង់មហាស្អាតស្អំ និងមហាខ្ពង់ខ្ពស់អំពីពាក្យប្រឌិតភូតកុហកដែលពួកគេបាននិយាយ។ ផ្ទុយទៅវិញ ពួកម៉ាឡាអ៊ីកាត់នោះ គឺជាខ្ញុំបម្រើរបស់អល់ឡោះដែលត្រូវបានគេលើកតម្កើង និងជាអ្នកជំនិតចំពោះទ្រង់។ info
التفاسير:

external-link copy
27 : 21

لَا يَسۡبِقُونَهُۥ بِٱلۡقَوۡلِ وَهُم بِأَمۡرِهِۦ يَعۡمَلُونَ

ពួកគេ(ម៉ាឡាអ៊ីកាត់)មិនហ៊ានផ្តើមសម្តីមុនម្ចាស់របស់ពួកគេនោះទេ ហើយពួកគេក៏មិននិយាយអ្វីនោះដែរ លុះត្រាតែទ្រង់ប្រើពួកគេ(ឲ្យនិយាយ)ប៉ុណ្ណោះ។ ហើយពួកគេប្រតិបត្តិតាមបទបញ្ជារបស់ទ្រង់ ដោយពួកគេមិនប្រឆាំងនឹងបទបញ្ជាណាមួយរបស់ទ្រង់ឡើយ។ info
التفاسير:

external-link copy
28 : 21

يَعۡلَمُ مَا بَيۡنَ أَيۡدِيهِمۡ وَمَا خَلۡفَهُمۡ وَلَا يَشۡفَعُونَ إِلَّا لِمَنِ ٱرۡتَضَىٰ وَهُم مِّنۡ خَشۡيَتِهِۦ مُشۡفِقُونَ

ទ្រង់ដឹងពីទង្វើរបស់ពួកគេកាលពីមុន និងទង្វើដែលនៅខាងមុខ(ដែលពួកគេនឹងសាង)។ ហើយពួកគេមិនសុំអន្តរាគមន៍ដល់នរណានោះទេ លើកលែងតែដោយការអនុញ្ញាតរបស់ទ្រង់សម្រាប់ជនណាដែលអល់ឡោះពេញចិត្តឲ្យធ្វើអន្តរាគមន៍ចំពោះគេប៉ុណ្ណោះ។ ហើយពួកគេប្រុងប្រយ័ត្នដោយកោតខ្លាចទ្រង់។ ហេតុនេះ ពួកគេមិនប្រព្រឹត្តផ្ទុយពីបទបញ្ជា និងបម្រាមរបស់ទ្រង់នោះទេ។ info
التفاسير:

external-link copy
29 : 21

۞ وَمَن يَقُلۡ مِنۡهُمۡ إِنِّيٓ إِلَٰهٞ مِّن دُونِهِۦ فَذَٰلِكَ نَجۡزِيهِ جَهَنَّمَۚ كَذَٰلِكَ نَجۡزِي ٱلظَّٰلِمِينَ

ហើយជនណាម្នាក់ក្នុងចំណោមពួកម៉ាឡាអ៊ីកាត់ដែលនិយាយថា “ពិតណាស់ ខ្ញុំគឺជាម្ចាស់ដែលត្រូវបានគេគោរពសក្ការៈក្រៅពីអល់ឡោះ”នោះ យើងពិតជានឹងតបស្នងចំពោះសម្តីដែលគេនិយាយនោះនូវទណ្ឌកម្មនៃនរកជើហាន់ណាំនាថ្ងៃបរលោកដោយគេស្ថិតនៅទីនោះជាអមតៈ។ ហើយដូចនឹងការតបស្នងនេះដែរ យើងនឹងតបស្នងដល់ពួកដែលបំពានដោយការប្រឆាំង និងការស្ហ៊ីរិកចំពោះអល់ឡោះ។ info
التفاسير:

external-link copy
30 : 21

أَوَلَمۡ يَرَ ٱلَّذِينَ كَفَرُوٓاْ أَنَّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ كَانَتَا رَتۡقٗا فَفَتَقۡنَٰهُمَاۖ وَجَعَلۡنَا مِنَ ٱلۡمَآءِ كُلَّ شَيۡءٍ حَيٍّۚ أَفَلَا يُؤۡمِنُونَ

តើពួកដែលគ្មានជំនឿចំពោះអល់ឡោះមិនបានដឹងទេឬថា ជាការពិតណាស់ មេឃជាច្រើនជាន់និងផែនដី វាទាំងពីរគឺធ្លាប់ស្ថិតនៅជាប់គ្នាដោយគ្មានចន្លោះរវាងវាទាំងពីរនោះទេ។ នៅពេលនោះ ទ្រង់ក៏បានបញ្ចុះទឹកភ្លៀងអំពីវា ហើយយើងក៏បានបំបែកវាទាំងពីរចេញពីគ្នាវិញ។ ហើយយើងបានបង្កើតចេញពីទឹកដែលធ្លាក់ចុះពីលើមេឃមកកាន់ផែនដីនោះរាល់អ្វីៗទាំងអស់ ដូចជាសត្វពាហនៈ និងរុក្ខជាតិទាំងឡាយ។ ដូច្នេះ តើពួកគេមិនយករឿងនោះធ្វើជាមេរៀន ហើយមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយទេឬ? info
التفاسير:

external-link copy
31 : 21

وَجَعَلۡنَا فِي ٱلۡأَرۡضِ رَوَٰسِيَ أَن تَمِيدَ بِهِمۡ وَجَعَلۡنَا فِيهَا فِجَاجٗا سُبُلٗا لَّعَلَّهُمۡ يَهۡتَدُونَ

ហើយយើងបានបង្កើតនៅលើផែនដីនោះនូវភ្នំជាច្រើនសម្រាប់ទប់លំនឹងវាដើម្បីកុំឲ្យវាញ័ររញ្ជួយដល់អ្នកដែលនៅលើផែនដីនេះ។ ហើយយើងបានបង្កើតឲ្យមានផ្លូវជាច្រើនយ៉ាងធំទូលាយនៅលើផែនដីនេះ សង្ឃឹមថាពួកគេទទួលបានការចង្អុលបង្ហាញនៅក្នុងការធ្វើដំណើររបស់ពួកគេឆ្ពោះទៅកាន់គោលដៅដែលពួកគេចង់ទៅ។ info
التفاسير:

external-link copy
32 : 21

وَجَعَلۡنَا ٱلسَّمَآءَ سَقۡفٗا مَّحۡفُوظٗاۖ وَهُمۡ عَنۡ ءَايَٰتِهَا مُعۡرِضُونَ

ហើយយើងបានបង្កើតមេឃធ្វើជាដំបូលដែលត្រូវបានការពារពីការធ្លាក់ ដោយវាគ្មានសសរ(សម្រាប់ទ្រ)នោះឡើយ ព្រមទាំងត្រូវបានការពារអំពីការលួចស្តាប់(របស់ពួកស្ហៃតន)។ តែពួកមុស្ហរីគីនវិញ ចំពោះសញ្ញាភស្តុតាងជាច្រើនដែលមាននៅលើមេឃជាច្រើនជាន់(ដូចជាព្រះអាទិត្យ និងព្រះចន្ទ)នោះ ពួកគេបែរជាងាកចេញមិនព្រមយកវាធ្វើជាមេរៀនទៅវិញ។ info
التفاسير:

external-link copy
33 : 21

وَهُوَ ٱلَّذِي خَلَقَ ٱلَّيۡلَ وَٱلنَّهَارَ وَٱلشَّمۡسَ وَٱلۡقَمَرَۖ كُلّٞ فِي فَلَكٖ يَسۡبَحُونَ

ហើយអល់ឡោះជាម្ចាស់តែមួយគត់ដែលជាអ្នកបានបង្កើតពេលយប់ដើម្បីសម្រាក និងបានបង្កើតពេលថ្ងៃដើម្បីរកស៊ីទទួលទាន។ ហើយទ្រង់បានបង្កើតព្រះអាទិត្យជាសញ្ញាបង្ហាញថាពេលថ្ងៃ និងព្រះចន្ទជាសញ្ញាបង្ហាញថាជាពេលយប់។ ហើយទាំងព្រះអាទិត្យនិងព្រះចន្ទនោះ គឺពួកវាកំពុងធ្វើដំណើរតាមគន្លងរបស់វារៀងៗខ្លួន ដោយវាមិនងាកចេញពីគន្លងរបស់វាឡើយ។ info
التفاسير:

external-link copy
34 : 21

وَمَا جَعَلۡنَا لِبَشَرٖ مِّن قَبۡلِكَ ٱلۡخُلۡدَۖ أَفَإِيْن مِّتَّ فَهُمُ ٱلۡخَٰلِدُونَ

ហើយយើងមិនបានផ្តល់ឲ្យមនុស្សលោកណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវជីវិតអមតៈនៅលើផែនដីនេះនោះទេ។ ប្រសិនបើជីវិតរបស់អ្នកត្រូវបានកំណត់(ឲ្យមានទីបញ្ចប់)នៅក្នុងឆាកជីវិតលោកិយនេះ ហើយអ្នកត្រូវស្លាប់នោះ ដូច្នេះ តើពួកគេទាំងនោះអាចនៅគង់វង្សជាអមតៈបន្ទាប់ពីអ្នកឬ? គឺមិនអាចនោះទេ។ info
التفاسير:

external-link copy
35 : 21

كُلُّ نَفۡسٖ ذَآئِقَةُ ٱلۡمَوۡتِۗ وَنَبۡلُوكُم بِٱلشَّرِّ وَٱلۡخَيۡرِ فِتۡنَةٗۖ وَإِلَيۡنَا تُرۡجَعُونَ

រាល់ជីវិតទាំងអស់ មិនថាអ្នកមានជំនឿ ឬអ្នកគ្មានជំនឿនោះទេ គឺនឹងភ្លក្សរសជាតិនៃសេចក្តីស្លាប់នៅក្នុងលោកិយនេះ ហើយយើងនឹងសាកល្បងពួកអ្នក(ឱមនុស្សលោក)នៅក្នុងជីវិតលោកិយនេះដោយការដាក់កាតព្វកិច្ចនានា ការប្រទានឧបការគុណ និងប្រការអាក្រក់ទាំងឡាយ។ ក្រោយមក បន្ទាប់ពីពួកអ្នកស្លាប់ទៅ ពួកអ្នកនឹងត្រូវវិលត្រឡប់មកកាន់យើងតែមួយគត់ មិនមែនត្រឡប់ទៅកាន់អ្នកណាផ្សេងពីយើងនោះទេ ហើយយើងនឹងតបស្នងដល់ពួកអ្នកចំពោះទង្វើរបស់ពួកអ្នកដែលពួកអ្នកបានសាង។ info
التفاسير:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• تنزيه الله عن الولد.
• អល់ឡោះជាម្ចាស់ទ្រង់ជ្រះស្អាត និងស្អាតស្អំពីការមានបុត្រ។ info

• منزلة الملائكة عند الله أنهم عباد خلقهم لطاعته، لا يوصفون بالذكورة ولا الأنوثة، بل عباد مكرمون.
• បញ្ជាក់ពីឋានៈរបស់ពួកម៉ាឡាអ៊ីកាត់ចំពោះអល់ឡោះជាម្ចាស់ ដោយពួកគេគឺជាខ្ញុំបម្រើរបស់អល់ឡោះដែលទ្រង់បានបង្កើតពួកគេដើម្បីឲ្យគោរពប្រតិបត្តិចំពោះទ្រង់។ ពួកគេមិនត្រូវបានពិពណ៌នាថាជាភេទប្រុស ឬក៏ជាភេទស្រីនោះទេ។ ផ្ទុយទៅវិញ ពួកគេគឺជាខ្ញុំបម្រើរបស់អល់ឡោះដែលត្រូវគេលើកតម្កើង។ info

• خُلِقت السماوات والأرض وفق سُنَّة التدرج، فقد خُلِقتا مُلْتزِقتين، ثم فُصِل بينهما.
• គេបានបង្កើតមេឃជាច្រើនជាន់និងផែនដី ស្របទៅតាមមាគ៌ានៃការបង្កើតជាដំណាក់កាលៗ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតវាទាំងពីរឲ្យនៅជាប់គ្នា ក្រោយមក ទ្រង់ក៏បំបែកវាទាំងពីរចេញពីគ្នាវិញ។ info

• الابتلاء كما يكون بالشر يكون بالخير.
• ការសាកល្បង គឺអាចសាកល្បងដោយប្រការអាក្រក់ និងអាចសាកល្បងដោយប្រការល្អ ។ info