Kilniojo Korano reikšmių vertimas - Vertimas į khmerų k. - Ruad vertimų centras

អាល់អាទីយ៉ាត

external-link copy
1 : 100

وَٱلۡعَٰدِيَٰتِ ضَبۡحٗا

(អល់ឡោះ)ស្បថនឹងសត្វសេះទាំងឡាយដែលរត់ទាំងដង្ហក់នៅក្នុងសមរភូមិ info
التفاسير:

external-link copy
2 : 100

فَٱلۡمُورِيَٰتِ قَدۡحٗا

(ទ្រង់)ស្បថនឹងសត្វសេះដែលរត់យ៉ាងលឿនរហូតចេញផ្កាភ្លើង info
التفاسير:

external-link copy
3 : 100

فَٱلۡمُغِيرَٰتِ صُبۡحٗا

(ទ្រង់)ស្បថនឹងសត្វសេះដែលវាបោលសម្រុកទៅរកខ្មាំងសត្រូវទាំងព្រឹកព្រលឹម info
التفاسير:

external-link copy
4 : 100

فَأَثَرۡنَ بِهِۦ نَقۡعٗا

ដោយធ្វើឱ្យធូលីហុយទ្រលោម info
التفاسير:

external-link copy
5 : 100

فَوَسَطۡنَ بِهِۦ جَمۡعًا

ហើយពួកវាសម្រុកចូលទៅកណ្ដាលហ្វូងសត្រូវ។ info
التفاسير:

external-link copy
6 : 100

إِنَّ ٱلۡإِنسَٰنَ لِرَبِّهِۦ لَكَنُودٞ

ពិតប្រាកដណាស់ មនុស្សលោក ពិតជារមិលគុណបំផុតចំពោះព្រះជាម្ចាស់របស់គេ។ info
التفاسير:

external-link copy
7 : 100

وَإِنَّهُۥ عَلَىٰ ذَٰلِكَ لَشَهِيدٞ

ហើយពិតប្រាកដណាស់ រូបគេជាសាក្សីចំពោះការរមិលគុណនោះ។ info
التفاسير:

external-link copy
8 : 100

وَإِنَّهُۥ لِحُبِّ ٱلۡخَيۡرِ لَشَدِيدٌ

ហើយពិតប្រាកដណាស់ គេពិតជាស្រលាញ់ទ្រព្យសម្បត្តិយ៉ាងងុបងល់។ info
التفاسير:

external-link copy
9 : 100

۞ أَفَلَا يَعۡلَمُ إِذَا بُعۡثِرَ مَا فِي ٱلۡقُبُورِ

តើគេមិនដឹងទេឬថា នៅពេលដែលគេ(អល់ឡោះ)បានឱ្យសាកសពនៅក្នុងផ្នូររស់ឡើងវិញ (តើអ្វីទៅដែលនៅរង់ចាំរូបគេនោះ)? info
التفاسير:

external-link copy
10 : 100

وَحُصِّلَ مَا فِي ٱلصُّدُورِ

ហើយគេនឹងលាតត្រដាងនូវអ្វីដែលនៅក្នុងដួងចិត្ត។ info
التفاسير:

external-link copy
11 : 100

إِنَّ رَبَّهُم بِهِمۡ يَوۡمَئِذٖ لَّخَبِيرُۢ

ពិតប្រាកដណាស់នៅថ្ងៃនោះ ព្រះជាម្ចាស់របស់ពួកគេពិតជាដឹងបំផុតចំពោះពួកគេ។ info
التفاسير: