Kilniojo Korano reikšmių vertimas - Kilniojo Korano sutrumpintas reikšmių vertimas į khmerų k.

external-link copy
66 : 7

قَالَ ٱلۡمَلَأُ ٱلَّذِينَ كَفَرُواْ مِن قَوۡمِهِۦٓ إِنَّا لَنَرَىٰكَ فِي سَفَاهَةٖ وَإِنَّا لَنَظُنُّكَ مِنَ ٱلۡكَٰذِبِينَ

ពួកដែលមានឋានៈសក្តិ និងពួកមេដឹកនាំនៃក្រុមរបស់គាត់ដែលបានប្រឆាំងនឹងអល់ឡោះ ហើយបដិសេធអ្នកនាំសាររបស់ទ្រង់បាននិយាយថាៈ ជាការពិតណាស់ ពួកយើងបានដឹងច្បាស់ណាស់ថា អ្នក(ឱហ៊ូទ)មានប្រាជ្ញាទន់ខ្សោយ ខណៈដែលអ្នកអំពាវនាវពួកយើងទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ និងឲ្យបោះបង់ចោលនូវការគោរពសក្ការៈចំពោះរូបបដិមានានានោះ។ ពិតប្រាកដណាស់ ពួកយើងសន្មត់យ៉ាងច្បាស់ថា អ្នកគឺពិតជាស្ថិតក្នុងចំណោមអ្នកដែលភូតកុហកបោកប្រាស់ចំពោះអ្វីដែលអ្នកបានអះអាងថា រូបអ្នកគឺជាអ្នកនាំសារ(ដែលត្រូវបានគេចាត់តាំងមក)នោះ។ info
التفاسير:
Šiame puslapyje pateiktų ajų nauda:
• الأرض الطيبة مثال للقلوب الطيبة حين ينزل عليها الوحي الذي هو مادة الحياة، وكما أن الغيث مادة الحياة، فإن القلوب الطيبة حين يجيئها الوحي، تقبله وتعلمه وتنبت بحسب طيب أصلها، وحسن عنصرها، والعكس.
• ដីដែលមានជីជាតិប្រៀបបាននឹងដួងចិត្តដែលជ្រះថ្លានៅពេលដែលគេបានបញ្ចុះវ៉ាហ៊ីទៅកាន់វា ដែលវា(ចិត្ត) គឺជាមូលដ្ឋានជីវិត ដូចជាទឹកភ្លៀងដែលវាជាមូលដ្ឋានគ្រឹះនៃជីវិតដូច្នោះដែរ។ ពិតណាស់ ដួងចិត្តដែលជ្រះថ្លា នៅពេលដែលវ៉ាហ៊ីត្រូវបានគេនាំទៅដល់វា គឺវាទទួលយកវ៉ាហ៊ីនោះ និងអនុវត្តតាមវា ហើយវាបណ្តុះចេញមក(នូវលទ្ធផល)អាស្រ័យទៅតាមភាពល្អប្រសើរនៃធាតុដើមរបស់វា។ និងផ្ទុយមកវិញ ចំពោះដួងចិត្តដែលមិនល្អ(ក៏ដូចគ្នាដែរ)។ info

• الأنبياء والمرسلون يشفقون على الخلق أعظم من شفقة آبائهم وأمهاتهم.
• បណ្តាព្យាការី និងអ្នកនាំសារទាំងឡាយ ពួកគាត់មានក្តីសណ្តោសប្រណីចំពោះម៉ាខ្លូកទាំងឡាយ ធំធេងជាក្តីសណ្តោសប្រណីរបស់ឪពុកម្តាយពួកគេទៅទៀត។ info

• من سُنَّة الله إرسال كل رسول من قومه وبلسانهم؛ تأليفًا لقلوب الذين لم تفسد فطرتهم، وتيسيرًا على البشر.
• ក្នុងចំណោមមាគ៌ារបស់អល់ឡោះ គឺទ្រង់បញ្ជូនរាល់អ្នកនាំសារណាម្នាក់ទៅកាន់ក្រុមណាមួយនោះ គឺជាមនុស្សនៅក្នុងក្រុមរបស់ពួកគេ និងនិយាយភាសាក្រុមនោះឯង ដើម្បីឲ្យមានភាពស្និទ្ធិស្នាលរវាងពួកគេ និងដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគេ(ក្នុងការយល់ពីសាររបស់អល់ឡោះ)។ info

• من أعظم السفهاء من قابل الحق بالرد والإنكار، وتكبر عن الانقياد للعلماء والنصحاء، وانقاد قلبه وقالبه لكل شيطان مريد.
• អ្នកដែលមានប្រាជ្ញាអន់ជាងគេនោះ គឺអ្នកទាំងឡាយណាហើយដែលបានជួបនឹងសេចក្តីពិត តែពួកគេបែរជាប្រឆាំង មិនព្រមជឿ ហើយមានភាពក្អេងក្អាងមិនទទួលយកពាក្យសម្តីរបស់អ្នកចេះដឹង និងអ្នកឲ្យដំបូន្មាន ហើយធ្វើតាមទំនើងចិត្តខ្លួនឯង និងធ្វើតាមរាល់អ្វីដែលស្ហៃតនចង់បាន។ info