Kilniojo Korano reikšmių vertimas - Vertimas į khmerų k. - Islamo bendruomenės plėtros asociacija

Puslapio numeris:close

external-link copy
112 : 9

ٱلتَّٰٓئِبُونَ ٱلۡعَٰبِدُونَ ٱلۡحَٰمِدُونَ ٱلسَّٰٓئِحُونَ ٱلرَّٰكِعُونَ ٱلسَّٰجِدُونَ ٱلۡأٓمِرُونَ بِٱلۡمَعۡرُوفِ وَٱلنَّاهُونَ عَنِ ٱلۡمُنكَرِ وَٱلۡحَٰفِظُونَ لِحُدُودِ ٱللَّهِۗ وَبَشِّرِ ٱلۡمُؤۡمِنِينَ

បណ្ដាអ្នកសារភាពកំហុស បណ្ដាអ្នកគោរពសក្ការៈ បណ្ដាអ្នកកោតសរសើរ បណ្ដាអ្នកបួស បណ្ដាអ្នករូកុ បណ្ដាអ្នក ស៊ូជូត បណ្ដាអ្នកប្រើគ្នាឱ្យសាងអំពើល្អ និងបណ្ដាអ្នកហាមឃាត់ គ្នាអំពីទង្វើអាក្រក់ និងបណ្ដាអ្នកដែលរក្សាច្បាប់របស់អល់ឡោះ។ ហើយចូរអ្នក(មូហាំម៉ាត់)ផ្តល់ដំណឹងរីករាយដល់បណ្ដាអ្នកមាន ជំនឿទាំងនោះចុះ។ info
التفاسير:

external-link copy
113 : 9

مَا كَانَ لِلنَّبِيِّ وَٱلَّذِينَ ءَامَنُوٓاْ أَن يَسۡتَغۡفِرُواْ لِلۡمُشۡرِكِينَ وَلَوۡ كَانُوٓاْ أُوْلِي قُرۡبَىٰ مِنۢ بَعۡدِ مَا تَبَيَّنَ لَهُمۡ أَنَّهُمۡ أَصۡحَٰبُ ٱلۡجَحِيمِ

ចំពោះណាពី និងបណ្ដាអ្នកមានជំនឿពួកគេមិនត្រូវសុំ អភ័យទោសឱ្យពួកមូស្ហរីគីនឡើយ ទោះបីពួកគេជាសាច់ញាតិ ក៏ដោយក្រោយពីអ្វីដែលបានបញ្ជាក់ច្បាស់សម្រាប់ពួកគេថា ពិត ប្រាកដណាស់ពួកគេជាពួកនរកជើហ៊ីមហើយនោះ។ info
التفاسير:

external-link copy
114 : 9

وَمَا كَانَ ٱسۡتِغۡفَارُ إِبۡرَٰهِيمَ لِأَبِيهِ إِلَّا عَن مَّوۡعِدَةٖ وَعَدَهَآ إِيَّاهُ فَلَمَّا تَبَيَّنَ لَهُۥٓ أَنَّهُۥ عَدُوّٞ لِّلَّهِ تَبَرَّأَ مِنۡهُۚ إِنَّ إِبۡرَٰهِيمَ لَأَوَّٰهٌ حَلِيمٞ

ការសុំអភ័យទោសរបស់អ៊ីព្រហ៊ីមឱ្យឪពុករបស់គេ គ្មានអ្វីក្រៅពីការសន្យាដែលគេបានសន្យាចំពោះគាត់ឡើយ។ តែ នៅពេលដែលគេបានដឹងច្បាស់ថា ពិតប្រាកដណាស់ គាត់ជាសត្រូវ របស់អល់ឡោះនោះ គេក៏បានចាកចេញពីគាត់។ ពិតប្រាកដណាស់ អ៊ីព្រហ៊ីមគឺជាអ្នកឱនលំទោន និងទន់ភ្លន់បំផុត។ info
التفاسير:

external-link copy
115 : 9

وَمَا كَانَ ٱللَّهُ لِيُضِلَّ قَوۡمَۢا بَعۡدَ إِذۡ هَدَىٰهُمۡ حَتَّىٰ يُبَيِّنَ لَهُم مَّا يَتَّقُونَۚ إِنَّ ٱللَّهَ بِكُلِّ شَيۡءٍ عَلِيمٌ

ហើយអល់ឡោះមិនធ្វើឱ្យក្រុមណាមួយវងេ្វងក្រោយ ពីទ្រង់បានចង្អុលបង្ហាញពួកគេឡើយ ទាល់តែទ្រង់បញ្ជាក់ប្រាប់ពួក គេនូវអ្វីដែលពួកគេត្រូវចៀសវាង។ ពិតប្រាកដណាស់ អល់ឡោះ មហាដឹងនូវអ្វីៗទាំងអស់។ info
التفاسير:

external-link copy
116 : 9

إِنَّ ٱللَّهَ لَهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ يُحۡيِۦ وَيُمِيتُۚ وَمَا لَكُم مِّن دُونِ ٱللَّهِ مِن وَلِيّٖ وَلَا نَصِيرٖ

ពិតប្រាកដណាស់អល់ឡោះ ទ្រង់មានអំណាចគ្រប់គ្រង មេឃជាច្រើនជាន់ និងផែនដី។ ទ្រង់ជាអ្នកធ្វើឱ្យរស់ និងជាអ្នកធ្វើ ឱ្យស្លាប់។ ហើយពួកអ្នកគ្មានអ្នកគាំពារណាក្រៅពីអល់ឡោះ ឡើយ ហើយក៏គ្មានអ្នកជួយអន្ដរាគមន៍ដែរ។ info
التفاسير:

external-link copy
117 : 9

لَّقَد تَّابَ ٱللَّهُ عَلَى ٱلنَّبِيِّ وَٱلۡمُهَٰجِرِينَ وَٱلۡأَنصَارِ ٱلَّذِينَ ٱتَّبَعُوهُ فِي سَاعَةِ ٱلۡعُسۡرَةِ مِنۢ بَعۡدِ مَا كَادَ يَزِيغُ قُلُوبُ فَرِيقٖ مِّنۡهُمۡ ثُمَّ تَابَ عَلَيۡهِمۡۚ إِنَّهُۥ بِهِمۡ رَءُوفٞ رَّحِيمٞ

ជាការពិតណាស់ អល់ឡោះបានទទួលយកការសារ-ភាពកំហុសពីណាពី(មូហាំម៉ាត់) និងបណ្ដាមូហាជីរីន និងបណ្ដា អាន់ស័រ ដែលពួកគេបានតាមគាត់នៅគ្រាលំបាកក្រោយពីចិត្ដនៃ ក្រុមរបស់ពួកគេមួយស្ទើរតែងាកចេញ(ពីការពិត)ទៅហើយនោះ។ តែបន្ទាប់មកទ្រង់ក៏បានទទួលយកការសារភាពកំហុសរបស់ពួកគេ វិញ។ ពិតប្រាកដណាស់ ទ្រង់មហាករុណា មហាអាណិតស្រឡាញ់ ចំពោះពួកគេ។ info
التفاسير: