Kilniojo Korano reikšmių vertimas - Vertimas į khmerų k. - Islamo bendruomenės plėtros asociacija

Puslapio numeris:close

external-link copy
11 : 70

يُبَصَّرُونَهُمۡۚ يَوَدُّ ٱلۡمُجۡرِمُ لَوۡ يَفۡتَدِي مِنۡ عَذَابِ يَوۡمِئِذِۭ بِبَنِيهِ

ទោះបីជាពួកគេត្រូវគេឱ្យឃើញគ្នាក៏ដោយ។ អ្នកសាង អំពើបាបមានបំណងលោះខ្លួនឱ្យរួចផុតពីទារុណកម្មនៅថ្ងៃនោះ ដោយកូនចៅរបស់គេ info
التفاسير:

external-link copy
12 : 70

وَصَٰحِبَتِهِۦ وَأَخِيهِ

និងភរិយា និងបងប្អូនរបស់គេ info
التفاسير:

external-link copy
13 : 70

وَفَصِيلَتِهِ ٱلَّتِي تُـٔۡوِيهِ

និងក្រុមគ្រួសារ សាច់សារលោហិតរបស់គេដែលផ្ដល់ទីជំរកដល់គេ info
التفاسير:

external-link copy
14 : 70

وَمَن فِي ٱلۡأَرۡضِ جَمِيعٗا ثُمَّ يُنجِيهِ

និងអ្នកដែលនៅលើផែនដីទាំងអស់ បន្ទាប់មកសង្គ្រោះ គេឱ្យផុតពីទារុណកម្ម។ info
التفاسير:

external-link copy
15 : 70

كَلَّآۖ إِنَّهَا لَظَىٰ

មិនដូច្នោះទេ. ពិតប្រាកដណាស់វាគឺជាភ្លើងនរកដែលឆេះ សន្ធោសន្ធៅ info
التفاسير:

external-link copy
16 : 70

نَزَّاعَةٗ لِّلشَّوَىٰ

ដែលវាបកស្បែកក្បាល (និងខ្លួនប្រាណ)។ info
التفاسير:

external-link copy
17 : 70

تَدۡعُواْ مَنۡ أَدۡبَرَ وَتَوَلَّىٰ

វា(នរក)ស្រែកហៅអ្នកដែលបានបែរខ្នង និងគេចចេញ (ពីមាគ៌ាត្រឹមត្រូវ) info
التفاسير:

external-link copy
18 : 70

وَجَمَعَ فَأَوۡعَىٰٓ

និងបានប្រមូល(ទ្រព្យសម្បត្ដិ) រួចលាក់ទុក(មិនបរិច្ចាគ ទាន)។ info
التفاسير:

external-link copy
19 : 70

۞ إِنَّ ٱلۡإِنسَٰنَ خُلِقَ هَلُوعًا

ពិតប្រាកដណាស់ មនុស្សលោកត្រូវបានគេបង្កើតឡើង ដោយគ្មានការអត់ធ្មត់ឡើយ។ info
التفاسير:

external-link copy
20 : 70

إِذَا مَسَّهُ ٱلشَّرُّ جَزُوعٗا

ដោយគេមានក្ដីព្រួយបារម្ភនៅពេលដែលគ្រោះអាក្រក់ បានកើតឡើងចំពោះគេ។ info
التفاسير:

external-link copy
21 : 70

وَإِذَا مَسَّهُ ٱلۡخَيۡرُ مَنُوعًا

ហើយគេបែរជាកំណាញ់ នៅពេលដែលគេបានទទួលបាន ផលល្អ(មានទ្រព្យសម្បត្ដិ)។ info
التفاسير:

external-link copy
22 : 70

إِلَّا ٱلۡمُصَلِّينَ

លើកលែងតែបណ្ដាអ្នកដែលប្រតិបត្ដិសឡាតប៉ុណ្ណោះ។ info
التفاسير:

external-link copy
23 : 70

ٱلَّذِينَ هُمۡ عَلَىٰ صَلَاتِهِمۡ دَآئِمُونَ

ដែលពួកគេប្រកាន់ខ្ជាប់នឹងការប្រតិបត្ដិសឡាតរបស់គេ ជានិច្ច។ info
التفاسير:

external-link copy
24 : 70

وَٱلَّذِينَ فِيٓ أَمۡوَٰلِهِمۡ حَقّٞ مَّعۡلُومٞ

និងបណ្ដាអ្នកដែលទ្រព្យសម្បត្ដិរបស់ពួកគេគឺមានសិទ្ធិ (មានចំណែក)ដែលត្រូវបានគេកំណត់(ឱ្យបរិច្ចាគភាគទាន) info
التفاسير:

external-link copy
25 : 70

لِّلسَّآئِلِ وَٱلۡمَحۡرُومِ

សម្រាប់អ្នកក្រដែលហ៊ានសុំ និងអ្នកក្រដែលមិនហ៊ានសុំ។ info
التفاسير:

external-link copy
26 : 70

وَٱلَّذِينَ يُصَدِّقُونَ بِيَوۡمِ ٱلدِّينِ

និងបណ្ដាអ្នកដែលជឿជាក់លើថ្ងៃជំនុំជំរះ(ថ្ងៃបរលោក)។ info
التفاسير:

external-link copy
27 : 70

وَٱلَّذِينَ هُم مِّنۡ عَذَابِ رَبِّهِم مُّشۡفِقُونَ

និងបណ្ដាអ្នកដែលកោតខ្លាចទារុណកម្មនៃម្ចាស់របស់ ពួកគេ។ info
التفاسير:

external-link copy
28 : 70

إِنَّ عَذَابَ رَبِّهِمۡ غَيۡرُ مَأۡمُونٖ

ពិតប្រាកដណាស់ ទារុណកម្មនៃម្ចាស់របស់ពួកគេគឺគ្មាន អ្នកណាម្នាក់មានសុវត្ថិភាពឡើយ។ info
التفاسير:

external-link copy
29 : 70

وَٱلَّذِينَ هُمۡ لِفُرُوجِهِمۡ حَٰفِظُونَ

និងបណ្ដាអ្នកដែលបានថែរក្សាប្រដាប់ភេទរបស់ពួកគេ (ពីអំពើហ្ស៊ីណា)។ info
التفاسير:

external-link copy
30 : 70

إِلَّا عَلَىٰٓ أَزۡوَٰجِهِمۡ أَوۡ مَا مَلَكَتۡ أَيۡمَٰنُهُمۡ فَإِنَّهُمۡ غَيۡرُ مَلُومِينَ

លើកលែងតែចំពោះភរិយារបស់ពួកគេ និងខ្ញុំបម្រើស្រី ដាច់ថ្លៃដែលនៅក្រោមការគ្រប់គ្រងរបស់ពួកគេប៉ុណ្ណោះ។ ហើយ ពិតប្រាកដណាស់ ពួកគេមិនត្រូវបានគេយកទោសពៃរ៍ឡើយ។ info
التفاسير:

external-link copy
31 : 70

فَمَنِ ٱبۡتَغَىٰ وَرَآءَ ذَٰلِكَ فَأُوْلَٰٓئِكَ هُمُ ٱلۡعَادُونَ

អ្នកណាហើយដែលបានស្វែងរកការតេ្រកត្រអាលក្រៅពី (ប្រពន្ធ និងខ្ញុំបម្រើដាច់ថ្លៃ)នោះ ពួកទាំងនោះហើយគឺជាពួកដែល បានល្មើស(នឹងបទបញ្ញត្ដិរបស់អល់ឡោះ)។ info
التفاسير:

external-link copy
32 : 70

وَٱلَّذِينَ هُمۡ لِأَمَٰنَٰتِهِمۡ وَعَهۡدِهِمۡ رَٰعُونَ

ហើយបណ្ដាអ្នកដែលថែរក្សានូវភាពស្មោះត្រង់ និងការសន្យារបស់ពួកគេ។ info
التفاسير:

external-link copy
33 : 70

وَٱلَّذِينَ هُم بِشَهَٰدَٰتِهِمۡ قَآئِمُونَ

និងបណ្ដាអ្នកដែលប្រកាន់ខ្ជាប់(ដោយយុត្ដិធម៌)ក្នុងការ ធ្វើសាក្សីរបស់ពួកគេ។ info
التفاسير:

external-link copy
34 : 70

وَٱلَّذِينَ هُمۡ عَلَىٰ صَلَاتِهِمۡ يُحَافِظُونَ

ហើយនិងបណ្ដាអ្នកដែលថែរក្សានូវការប្រតិបត្ដិសឡាត របស់ពួកគេ។ info
التفاسير:

external-link copy
35 : 70

أُوْلَٰٓئِكَ فِي جَنَّٰتٖ مُّكۡرَمُونَ

អ្នកទាំងនោះហើយ គឺជាអ្នកដែលត្រូវគេលើកតម្កើងនៅ ក្នុងឋានសួគ៌។ info
التفاسير:

external-link copy
36 : 70

فَمَالِ ٱلَّذِينَ كَفَرُواْ قِبَلَكَ مُهۡطِعِينَ

តើហេតុអ្វីបានជាពួកគ្មានជំនឿប្រញាប់ប្រញាល់ឆ្ពោះទៅ កាន់អ្នក info
التفاسير:

external-link copy
37 : 70

عَنِ ٱلۡيَمِينِ وَعَنِ ٱلشِّمَالِ عِزِينَ

ទាំងខាងស្ដាំ និងខាងឆេ្វងជាក្រុមៗដូចេ្នះ? info
التفاسير:

external-link copy
38 : 70

أَيَطۡمَعُ كُلُّ ٱمۡرِيٕٖ مِّنۡهُمۡ أَن يُدۡخَلَ جَنَّةَ نَعِيمٖ

តើរាល់ៗបុគ្គលក្នុងចំណោមពួកគេមានបំណងចូលឋាន សួគ៌ណាអ៊ីមឬ? info
التفاسير:

external-link copy
39 : 70

كَلَّآۖ إِنَّا خَلَقۡنَٰهُم مِّمَّا يَعۡلَمُونَ

មិនដូច្នោះទេ. ពិតប្រាកដណាស់ យើងបានបង្កើតពួកគេ អំពីអ្វីដែលពួកគេបានដឹងស្រាប់(ទឹកកាម)។ info
التفاسير:

external-link copy
40 : 70

فَلَآ أُقۡسِمُ بِرَبِّ ٱلۡمَشَٰرِقِ وَٱلۡمَغَٰرِبِ إِنَّا لَقَٰدِرُونَ

យើងស្បថនឹងម្ចាស់គ្រប់គ្រង(អល់ឡោះស្បថនឹងខ្លួនឯង) កន្លែងដែលព្រះអាទិត្យនិងព្រះច័ន្ទរះ និងកន្លែងដែលព្រះអាទិត្យនិង ព្រះច័ន្ទលិចថា ពិតប្រាកដណាស់យើងគឺជាអ្នកដែលមានអានុភាព info
التفاسير: