وه‌رگێڕانی ماناكانی قورئانی پیرۆز - وەرگێڕاوی خمیری - ناوەندی ڕواد بۆ وەرگێڕان

អាល់អ៊ីមហ្វុីត័រ

external-link copy
1 : 82

إِذَا ٱلسَّمَآءُ ٱنفَطَرَتۡ

នៅពេលដែលមេឃប្រេះបែក info
التفاسير:

external-link copy
2 : 82

وَإِذَا ٱلۡكَوَاكِبُ ٱنتَثَرَتۡ

និងនៅពេលដែលភពទាំងឡាយត្រូវបានធ្លាក់បាក់បែក info
التفاسير:

external-link copy
3 : 82

وَإِذَا ٱلۡبِحَارُ فُجِّرَتۡ

និងនៅពេលដែលសមុទ្រទាំងឡាយត្រូវរលាយចូលគ្នា info
التفاسير:

external-link copy
4 : 82

وَإِذَا ٱلۡقُبُورُ بُعۡثِرَتۡ

និងនៅពេលដែលផ្នូរទាំងឡាយត្រូវបានគេក្រឡាប់។ info
التفاسير:

external-link copy
5 : 82

عَلِمَتۡ نَفۡسٞ مَّا قَدَّمَتۡ وَأَخَّرَتۡ

(នៅពេលនោះ) បុគ្គលគ្រប់រូបនឹងដឹងនូវអ្វីដែលខ្លួនបានសាង និងអ្វីដែលខ្លួនមិនទាន់បានសាង។ info
التفاسير:

external-link copy
6 : 82

يَٰٓأَيُّهَا ٱلۡإِنسَٰنُ مَا غَرَّكَ بِرَبِّكَ ٱلۡكَرِيمِ

ឱមនុស្ស(ដែលបដិសេធការបង្កើតឲ្យរស់ឡើងវិញ)! តើអ្វីដែលបោកប្រាស់អ្នកឲ្យប្រឆាំងនឹងព្រះជាម្ចាស់របស់អ្នកដ៏មហាថ្កុំថ្កើង? info
التفاسير:

external-link copy
7 : 82

ٱلَّذِي خَلَقَكَ فَسَوَّىٰكَ فَعَدَلَكَ

ជាអ្នកដែលបានបង្កើតរូបអ្នក និងបានធ្វើឱ្យអ្នកមានរូបរាងកាយសមសួន info
التفاسير:

external-link copy
8 : 82

فِيٓ أَيِّ صُورَةٖ مَّا شَآءَ رَكَّبَكَ

ក្នុងរូបភាពណាមួយដែលទ្រង់មានចេតនា ទ្រង់នឹងបង្កើតអ្នក(ក្នុងរូបភាព)នោះ។ info
التفاسير:

external-link copy
9 : 82

كَلَّا بَلۡ تُكَذِّبُونَ بِٱلدِّينِ

ពុំដូច្នោះឡើយ។ ផ្ទុយទៅវិញ ពួកអ្នកបានបដិសេធនឹងថ្ងៃបរលោក។ info
التفاسير:

external-link copy
10 : 82

وَإِنَّ عَلَيۡكُمۡ لَحَٰفِظِينَ

ហើយពិតប្រាកដណាស់ គឺពិតជាមានអ្នកឃ្លាំមើល(ម៉ាឡាអ៊ីកាត់)លើពួកអ្នក។ info
التفاسير:

external-link copy
11 : 82

كِرَامٗا كَٰتِبِينَ

ជាអ្នកដែលថ្កុំថ្កើង និងជាអ្នកកត់ត្រា(រាល់ទង្វើរបស់ពួកអ្នក)។ info
التفاسير:

external-link copy
12 : 82

يَعۡلَمُونَ مَا تَفۡعَلُونَ

ពួកគេដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។ info
التفاسير:

external-link copy
13 : 82

إِنَّ ٱلۡأَبۡرَارَ لَفِي نَعِيمٖ

ពិតប្រាកដណាស់ អ្នកដែលបានសាងអំពើល្អទាំងឡាយ ពិតជានឹងស្ថិតក្នុងឋានសួគ៌ណាអ៊ីម។ info
التفاسير:

external-link copy
14 : 82

وَإِنَّ ٱلۡفُجَّارَ لَفِي جَحِيمٖ

ហើយពិតប្រាកដណាស់ ពួកដែលប្រព្រឹត្តអំពើអាក្រក់ ពិតជាស្ថិតក្នុងភ្លើងនរកដែលឆាបឆេះ។ info
التفاسير:

external-link copy
15 : 82

يَصۡلَوۡنَهَا يَوۡمَ ٱلدِّينِ

ពួកគេនឹងទទួលរងនូវកម្តៅរបស់វានៅថ្ងៃបរលោក។ info
التفاسير:

external-link copy
16 : 82

وَمَا هُمۡ عَنۡهَا بِغَآئِبِينَ

ហើយពួកគេមិនអាចគេចវេះពីវាបានជាដាច់ខាត។ info
التفاسير:

external-link copy
17 : 82

وَمَآ أَدۡرَىٰكَ مَا يَوۡمُ ٱلدِّينِ

តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា ថ្ងៃបរលោកជាអ្វីនោះ? info
التفاسير:

external-link copy
18 : 82

ثُمَّ مَآ أَدۡرَىٰكَ مَا يَوۡمُ ٱلدِّينِ

បន្ទាប់មក តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ថ្ងៃបរលោកជាអ្វីនោះ? info
التفاسير:

external-link copy
19 : 82

يَوۡمَ لَا تَمۡلِكُ نَفۡسٞ لِّنَفۡسٖ شَيۡـٔٗاۖ وَٱلۡأَمۡرُ يَوۡمَئِذٖ لِّلَّهِ

គឺថ្ងៃដែលគ្មានបុគ្គលណាម្នាក់អាចផ្តល់ផលប្រយោជន៍អ្វីបន្តិចដល់អ្នកដទៃនោះឡើយ។ ហើយនៅក្នុងថ្ងៃនោះ កិច្ចការទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ info
التفاسير: