وه‌رگێڕانی ماناكانی قورئانی پیرۆز - وەرگێڕاوی خمیری - ناوەندی ڕواد بۆ وەرگێڕان

អាល់កឡាំ

external-link copy
1 : 68

نٓۚ وَٱلۡقَلَمِ وَمَا يَسۡطُرُونَ

នូន (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ (អល់ឡោះ)ស្បថនឹងស្លាបប៉ាកកា និងអ្វីដែលពួកគេកត់ត្រា។ info
التفاسير:

external-link copy
2 : 68

مَآ أَنتَ بِنِعۡمَةِ رَبِّكَ بِمَجۡنُونٖ

ដោយឧបការគុណនៃព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺអ្នកមិនមែនជាមនុស្សវិកលចរិតនោះឡើយ។ info
التفاسير:

external-link copy
3 : 68

وَإِنَّ لَكَ لَأَجۡرًا غَيۡرَ مَمۡنُونٖ

ពិតប្រាកដណាស់ សម្រាប់អ្នក គឺនឹងទទួលបានផលបុណ្យដោយគ្មានទីបញ្ចប់នោះឡើយ។ info
التفاسير:

external-link copy
4 : 68

وَإِنَّكَ لَعَلَىٰ خُلُقٍ عَظِيمٖ

ហើយពិតប្រាកដណាស់ រូបអ្នកស្ថិតនៅលើសីលធម៌ដ៏ឧត្តុង្គឧត្តមបំផុត។ info
التفاسير:

external-link copy
5 : 68

فَسَتُبۡصِرُ وَيُبۡصِرُونَ

ពិតណាស់ អ្នកនឹងបានឃើញ ហើយពួកគេក៏នឹងបានឃើញដូចគ្នាដែរ info
التفاسير:

external-link copy
6 : 68

بِأَييِّكُمُ ٱلۡمَفۡتُونُ

ថាតើនរណាក្នុងចំណោមពួកអ្នកជាមនុស្សវិកលចរិតនោះ? info
التفاسير:

external-link copy
7 : 68

إِنَّ رَبَّكَ هُوَ أَعۡلَمُ بِمَن ضَلَّ عَن سَبِيلِهِۦ وَهُوَ أَعۡلَمُ بِٱلۡمُهۡتَدِينَ

ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកទ្រង់ដឹងបំផុតចំពោះជនដែលវង្វេងចេញពីមាគ៌ារបស់ទ្រង់ ហើយទ្រង់ក៏ដឹងបំផុតផងដែរចំពោះជនដែលទទួលបានការចង្អុលបង្ហាញទាំងឡាយ។ info
التفاسير:

external-link copy
8 : 68

فَلَا تُطِعِ ٱلۡمُكَذِّبِينَ

ដូចេ្នះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំធ្វើតាមពួកដែលបដិសេធឱ្យសោះ។ info
التفاسير:

external-link copy
9 : 68

وَدُّواْ لَوۡ تُدۡهِنُ فَيُدۡهِنُونَ

ពួកគេប្រាថ្នាថា ប្រសិនបើអ្នកបន្ទន់ឥរិយាបថ(ចំពោះពួកគេ) នោះពួកគេនឹងបន្ទន់ឥរិយាបថ(ចំពោះអ្នកវិញ)។ info
التفاسير:

external-link copy
10 : 68

وَلَا تُطِعۡ كُلَّ حَلَّافٖ مَّهِينٍ

ហើយចូរអ្នកកុំធ្វើតាមរាល់ពួកដែលចូលចិត្តស្បថបំពានដែលទាបថោកនោះឱ្យសោះ។ info
التفاسير:

external-link copy
11 : 68

هَمَّازٖ مَّشَّآءِۭ بِنَمِيمٖ

គឺអ្នកដែលចូលចិត្ដនិយាយដើមគេ និងដើរនិយាយចាក់រុកគេ។ info
التفاسير:

external-link copy
12 : 68

مَّنَّاعٖ لِّلۡخَيۡرِ مُعۡتَدٍ أَثِيمٍ

ជាអ្នកដែលចូលចិត្តកំណាញ់ក្នុងផ្លូវល្អ បំពានលើអ្នកដទៃ និងប្រព្រឹត្ដអំពើបាបច្រើន។ info
التفاسير:

external-link copy
13 : 68

عُتُلِّۭ بَعۡدَ ذَٰلِكَ زَنِيمٍ

ជាមនុស្សដែលអសីលធម៌ ថែមទាំងជាកូនឥតខាន់ស្លា។ info
التفاسير:

external-link copy
14 : 68

أَن كَانَ ذَا مَالٖ وَبَنِينَ

នោះដោយសារតែគេជាអ្នកមានទ្រព្យសម្បត្ដិនិងកូនចៅច្រើន។ info
التفاسير:

external-link copy
15 : 68

إِذَا تُتۡلَىٰ عَلَيۡهِ ءَايَٰتُنَا قَالَ أَسَٰطِيرُ ٱلۡأَوَّلِينَ

នៅពេលដែលមានគេសូត្រវាក្យខណ្ឌទាំងឡាយរបស់យើងឱ្យគេស្ដាប់ គេបែរជានិយាយថា៖ នេះជារឿងព្រេងនិទានរបស់អ្នកជំនាន់មុនប៉ុណ្ណោះ។ info
التفاسير:

external-link copy
16 : 68

سَنَسِمُهُۥ عَلَى ٱلۡخُرۡطُومِ

យើងនឹងដាក់សញ្ញាចំណាំនៅលើច្រមុះ(របស់គេ)។ info
التفاسير: