وه‌رگێڕانی ماناكانی قورئانی پیرۆز - وەرگێڕاوی خمیری - ناوەندی ڕواد بۆ وەرگێڕان

អាល់មុមតាហុីណះ

external-link copy
1 : 60

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَتَّخِذُواْ عَدُوِّي وَعَدُوَّكُمۡ أَوۡلِيَآءَ تُلۡقُونَ إِلَيۡهِم بِٱلۡمَوَدَّةِ وَقَدۡ كَفَرُواْ بِمَا جَآءَكُم مِّنَ ٱلۡحَقِّ يُخۡرِجُونَ ٱلرَّسُولَ وَإِيَّاكُمۡ أَن تُؤۡمِنُواْ بِٱللَّهِ رَبِّكُمۡ إِن كُنتُمۡ خَرَجۡتُمۡ جِهَٰدٗا فِي سَبِيلِي وَٱبۡتِغَآءَ مَرۡضَاتِيۚ تُسِرُّونَ إِلَيۡهِم بِٱلۡمَوَدَّةِ وَأَنَا۠ أَعۡلَمُ بِمَآ أَخۡفَيۡتُمۡ وَمَآ أَعۡلَنتُمۡۚ وَمَن يَفۡعَلۡهُ مِنكُمۡ فَقَدۡ ضَلَّ سَوَآءَ ٱلسَّبِيلِ

ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំយកសត្រូវរបស់យើងនិងសត្រូវរបស់ពួកអ្នក ធ្វើជាអ្នកគាំពារដោយពួកអ្នកផ្តល់ការស្រលាញ់ទៅកាន់ពួកគេឱ្យសោះ ខណៈដែលពួកគេបានប្រឆាំងនឹងសេចក្តីពិតដែលបានមកដល់ពួកអ្នក។ ពួកគេបានបណ្តេញអ្នកនាំសារ(មូហាំម៉ាត់) និងពួកអ្នក(ពីទឹកដីម៉ាក្កះ) ដោយសារតែពួកអ្នកមានជំនឿចំពោះអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួកអ្នក ប្រសិនបើពួកអ្នកចាកចេញដើម្បីតស៊ូក្នុងមាគ៌ារបស់យើង និងស្វែងរកការពេញចិត្តពីយើងនោះ។ ពួកអ្នកបានផ្តល់ការស្រឡាញ់ទៅកាន់ពួកគេដោយលាក់បាំង ខណៈដែលយើងដឹងបំផុតនូវអ្វីដែលពួកអ្នកលាក់បាំង និងអ្វីដែលពួអ្នកលាតត្រដាង។ ជនណាហើយដែលបានធ្វើដូច្នោះក្នុងចំណោមពួកអ្នក ពិតប្រាកដណាស់ រូបគេពិតជាបានវង្វេងចេញពីមាគ៌ាដែលត្រឹមត្រូវហើយ។ info
التفاسير:

external-link copy
2 : 60

إِن يَثۡقَفُوكُمۡ يَكُونُواْ لَكُمۡ أَعۡدَآءٗ وَيَبۡسُطُوٓاْ إِلَيۡكُمۡ أَيۡدِيَهُمۡ وَأَلۡسِنَتَهُم بِٱلسُّوٓءِ وَوَدُّواْ لَوۡ تَكۡفُرُونَ

ប្រសិនបើពួកគេមានអំណាចលើពួកអ្នកវិញ ពួកគេនឹងក្លាយជាសត្រូវសម្រាប់ពួកអ្នក ហើយពួកគេនឹងលើកដៃរបស់ពួកគេនិងអណ្តាតរបស់ពួកគេមករកពួកអ្នកដោយប្រការអាក្រក់ ហើយពួកគេប្រាថ្នាចង់ឲ្យពួកអ្នកប្រឆាំង(ដូចពួកគេដែរ)។ info
التفاسير:

external-link copy
3 : 60

لَن تَنفَعَكُمۡ أَرۡحَامُكُمۡ وَلَآ أَوۡلَٰدُكُمۡۚ يَوۡمَ ٱلۡقِيَٰمَةِ يَفۡصِلُ بَيۡنَكُمۡۚ وَٱللَّهُ بِمَا تَعۡمَلُونَ بَصِيرٞ

ញាតិសណ្តានរបស់ពួកអ្នក និងកូនចៅរបស់ពួកអ្នក មិនអាចជួយជាប្រយោជន៍អ្វីដល់ពួកអ្នកឡើយ។ នៅថ្ងៃបរលោក ទ្រង់នឹងបំបែករវាងពួកអ្នក។ ហើយអល់ឡោះមហាឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ info
التفاسير:

external-link copy
4 : 60

قَدۡ كَانَتۡ لَكُمۡ أُسۡوَةٌ حَسَنَةٞ فِيٓ إِبۡرَٰهِيمَ وَٱلَّذِينَ مَعَهُۥٓ إِذۡ قَالُواْ لِقَوۡمِهِمۡ إِنَّا بُرَءَٰٓؤُاْ مِنكُمۡ وَمِمَّا تَعۡبُدُونَ مِن دُونِ ٱللَّهِ كَفَرۡنَا بِكُمۡ وَبَدَا بَيۡنَنَا وَبَيۡنَكُمُ ٱلۡعَدَٰوَةُ وَٱلۡبَغۡضَآءُ أَبَدًا حَتَّىٰ تُؤۡمِنُواْ بِٱللَّهِ وَحۡدَهُۥٓ إِلَّا قَوۡلَ إِبۡرَٰهِيمَ لِأَبِيهِ لَأَسۡتَغۡفِرَنَّ لَكَ وَمَآ أَمۡلِكُ لَكَ مِنَ ٱللَّهِ مِن شَيۡءٖۖ رَّبَّنَا عَلَيۡكَ تَوَكَّلۡنَا وَإِلَيۡكَ أَنَبۡنَا وَإِلَيۡكَ ٱلۡمَصِيرُ

ជាការពិតណាស់ ព្យាការីអ៊ីព្រហ៊ីម និងអ្នកដែលនៅជាមួយគាត់ គឺជាគំរូដ៏ល្អសម្រាប់ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ) ខណៈពេលដែលពួកគេបានពោលទៅកាន់ក្រុមរបស់ពួកគេថា៖ ពិតប្រាកដណាស់ ពួកយើងមិនពាក់ព័ន្ធនឹងពួកអ្នក និងអ្វីដែលពួកអ្នកគោរពសក្ការៈផេ្សងពីអល់ឡោះឡើយ ដោយពួកយើងប្រឆាំងនឹងពួកអ្នក។ ហើយវាបង្ហាញឱ្យឃើញថា រវាងពួកយើងនិងពួកអ្នក គឺជាសត្រូវនឹងគ្នា និងស្អប់ខ្ពើមគ្នាជាដរាប រហូតទាល់តែពួកអ្នកមានជំនឿលើអល់ឡោះជាម្ចាស់តែមួយគត់ លើកលែងតែពាក្យសម្ដីរបស់ព្យាការីអ៊ីព្រហ៊ីមប៉ុណ្ណោះដែលគាត់បាននិយាយទៅកាន់ឪពុករបស់គាត់ថា៖ ខ្ញុំនឹងសុំការអភ័យទោស(ពីអល់ឡោះ)ដល់អ្នក។ ហើយខ្ញុំមិនមានអំណាចអ្វីអាចការពារអ្នកពី(ទណ្ឌកម្ម)អល់ឡោះបន្តិចណាឡើយ។ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ចំពោះព្រះអង្គ(តែមួយគត់)ដែលយើងខ្ញុំប្រគល់ការទុកចិត្ដ ទៅកាន់ព្រះអង្គដែលយើងខ្ញុំសារភាពកំហុស ហើយកន្លែងវិលត្រឡប់(របស់យើងខ្ញុំ) គឺទៅកាន់ព្រះអង្គ(តែមួយគត់)។ info
التفاسير:

external-link copy
5 : 60

رَبَّنَا لَا تَجۡعَلۡنَا فِتۡنَةٗ لِّلَّذِينَ كَفَرُواْ وَٱغۡفِرۡ لَنَا رَبَّنَآۖ إِنَّكَ أَنتَ ٱلۡعَزِيزُ ٱلۡحَكِيمُ

បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្ដាកុំធ្វើឱ្យយើងខ្ញុំក្លាយជាការសាកល្បងចំពោះពួកគ្មានជំនឿ។ ហើយសូមព្រះអង្គមេត្ដាអភ័យទោសដល់យើងខ្ញុំផងចុះ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតប្រាកដណាស់ ព្រះអង្គមហាខ្លាំងពូកែ មហាគតិបណ្ឌិត។ info
التفاسير: